គោលនយោបាយជំនួយកម្លាំងដើម្បីជនរួមជាតិខ្មែរឈានឡើងផ្តើមពីផ្ទះថ្មី រហូតដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពសមរម្យ ធ្វើឱ្យទិដ្ឋភាពតំបន់ជនរួមជាតិខ្មែរនៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ កាន់តែមានភាពផ្លាស់ថ្មី។ ការវិវឌ្ឍន៍ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ គិតគូររបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ តាមរយៈកម្មវិធីនិងគោលនយោបាយជនជាតិ។
ចងសម្ព័ន្ធផលិត លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចអាស្រ័យការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃទម្រង់សេដ្ឋកិច្ចសមូហភាព ផ្សារភ្ជាប់នឹងការចងសម្ព័ន្ធផលិត សហករណ៍កសិកម្ម ១/៥ នៅភូមិត្រាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ ជាបណ្តើរៗបានបញ្ជាក់ពីតួនាទីក្នុងការប្រមូលផ្តុំកសិករ ចាត់តាំងការផលិត និងការចងសម្ព័ន្ធជាមួយទីផ្សារ។
ផ្តល់កម្លាំងចលករអភិវឌ្ឍសហករណ៍សិប្បឧស្សាហកម្មខ្នាតតូច- ទីក្រុងកឹងធើ បច្ចុប្បន្ន មានសហករណ៍ឧស្សាហកម្ម - សិប្បឧស្សាហកម្មខ្នាតតូចចំនួន ៤៨ ដែលមានទុនលក្ខន្តិកៈសរុប ៤១,២ ពាន់លានដុង មានសមាជិកចំនួន ៧៩០នាក់ និងកម្មករនិយោជិតចំនួន ៥.២២៦នាក់។
ផ្ដល់ "ផ្លែផ្កា" ពីធនាគារគោលនយោបាយមិនត្រឹមតែជាតួលេខឬជាខ្ទង់ប្រាក់កម្ចីប៉ុណ្ណោះទេ ប្រភពទុនឥណទានធនាគារគោលនយោបាយសង្គម កំពុងក្លាយជា “បង្អែក” យ៉ាងរឹងមាំជួយគ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនជាតិភាគតិចជាច្រើនលើភូមិឋានទីក្រុងកឹងធើ ឈានឡើងលំនឹងជីវភាពពិតប្រាកដ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា មកសិក្សាបទពិសោធន៍ដាំដុះស្រូវឆ្លាតវៃ កាត់បន្ថយការបំភាយឧស្ម័ននៅវិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុង(អ.ឡ) - ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា មានបំណងសហការជាមួយវិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុង ដើម្បីផ្ទេរពូជស្រូវថ្មី បច្ចេកទេសដាំដុះទំនើប គាំទ្រកសិករផ្លាស់ប្តូរទៅជាការដាំដុះឆ្លាតវៃ កាត់បន្ថយការបំភាយឧស្ម័ន បន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ។
ប្រសិទ្ធភាពផ្តើមពីទម្រង់ចិញ្ចឹមកន្ធាយផ្តើមពីគ្រួសារមួយប្រកបរបរធ្វើស្រែជាចម្បង លោក តាំង រ៉ែន នៅភូមិតាមេម ឃុំតឹបស៊ើង ខេត្តវិញឡុង ហ៊ានវិនិយោគចិញ្ចឹមកន្ធាយ។ បន្ទាប់ពីចិញ្ចឹមសាកល្បងបានមួយរយៈ សង្កេតឃើញថាកន្ធាយងាយស្រួលថែទាំ មិនសូវមានជំងឺ និងមានទីផ្សារលក់ចេញលំនឹង គ្រួសារលោកក៏បានបន្តពង្រីកផ្ទៃដីចិញ្ចឹម ជាជំហានៗលើកកម្ពស់ប្រាក់ចំណូល ។
ទម្រង់ដាំគូឆាយបាញ់ទឹកសន្សើមផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់មោះមុតផ្លាស់ប្តូរមុខដំណាំ អនុវត្តប្រព័ន្ធបាញ់ទឹកសន្សើមក្នុងការផលិត ពូស៊ើងង៉ុកយ៉ឺ នៅភូមិក្នក ឃុំសុងឡុក ខេត្តវិញឡុង ជាជំហានលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីស្រែរបស់គ្រួសារ។ ទម្រង់ដាំគូឆាយប្រមូលផលជាប្រចាំ នាំមកប្រាក់ចំណូលលំនឹង និងបើកទិសដៅផលិតអាចនឹងផ្សព្វផ្សាយទូលំទូលាយ។
ជូនអំណោយ ៧០០ ចំណែកដល់គ្រួសារដែលមានស្ថានភាពលំបាកព្រឹកថ្ងៃទី ២៦ ខែសីហា ដើម្បីអំណរខួបអនុស្សាវរីយ៍ ៨១ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៦) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ភូឡើយ ទីក្រុងកឹងធើ បានសហការជាមួយគណៈគ្រប់គ្រងវិហារកៅដាយ និងមន្ទីរពេទ្យពហុព្យាបាលហ្វាងត្វឹង រៀបចំកម្មវិធីសុខុមាលភាពសង្គម គិតគូរដល់គ្រួសារដែលមានស្ថានភាពលំបាកនៅលើភូមិឋានសង្កាត់។
ឃុំអាងនិញ កៀរគរប្រភពសង្គមូបនីយកម្ម សំដៅកសាងហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ជាមួយនឹងការយកចិត្តទុកដាក់វិនិយោគពីរដ្ឋ ឃុំអាងនិញ ទីក្រុងកឹងធើ បានកំណត់ថា ការកៀរគរប្រភពសង្គមូបនីយកម្ម គឺជាដំណោះស្រាយដ៏សំខាន់មួយ សំដៅកសាង និងធ្វើឱ្យសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធជនបទ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅភូមិភាគ។
តាមរយៈកម្មវិធីបានជួយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិចទីក្រុងកឹងធើ មានជនជាតិភាគតិច ១៥,៣៤% ក្នុងនោះ ជនរួមជាតិខ្មែរមានប្រមាណ ១២,៧៧%។ រយៈពេលកន្លង ទីក្រុងបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយនិងកម្មវិធីទិសដៅជាតិជាច្រើន
បងថាច់ស៊ើង មានជីវភាពធូរធារដោយសារចិញ្ចឹមគោបន្ធាត់បងថាច់ស៊ើង កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង មានប្រភពចំណូលលំនឹង សេដ្ឋកិច្ចគ្រួសារបានធូរធារឡើងផ្តើមពីចិញ្ចឹមគោមេបន្តពូជ និងចិញ្ចឹមគោបន្ធាត់។ ជាង ១០ ឆ្នាំផ្សារភ្ជាប់នឹងរបរចិញ្ចឹមគោ គាត់ឆ្លៀតយកអនុផលក្រោយពីប្រមូលផលស្រូវ ដាំស្មៅ និងកាកបាយសា្ររពីមូលដ្ឋានបិទស្រា ដើម្បីម្ចាស់ការបានចំណីឱ្យគោ និងបន្ថយចំណាយដល់ការចិញ្ចឹម។
ដាំក្រូចពោធិ៍សាត់នាំមកប្រាក់ចំណូលខ្ពស់ផ្តើមពីផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប បងថាច់សាថាញ កើតឆ្នាំ ១៩៨៤ នៅភូមិឡងមី ឃុំង៉ៃទឺ ខេត្តវិញឡុង មោះមុតផ្លាស់ប្ដូរមកដាំដំណាំហូបផ្លែវិញ។ ក្រោយពីដាំក្រូចថ្លុង បងបន្តដាំក្រូចពោធិ៍សាត់២កុងបន្ថែមទៀត អាស្រ័យថែទាំត្រូវតាមបច្ចេកទេស ចម្ការក្រូចពោធិ៍សាត់លូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ និងនាំមកប្រភពចំណូលបង្គួរសម្រាប់គ្រួសារ។
ប្រយ័ត្នប្រយែងចំពោះឧបាយកលបោកប្រាស់ក្នុងរដូវបើកបវេសនកាលឆ្លៀតឱកាសចំណុចខ្ពស់នៃការជ្រើសសិស្ស និងត្រៀមបម្រុងចូលឆ្នាំសិក្សាថ្មី មុខសញ្ញាបោកប្រាស់ជាច្រើន មិនត្រឹមតែក្លែងបន្លំឈ្មោះជាកម្មាភិបាលជ្រើសសិស្សដើម្បីកិបកេងប្រាក់របស់សិស្ស និស្សិតប៉ុណ្ណោះទេ ថែមទាំងក្លែងបន្លំឈ្មោះជាគឹ្រះស្ថានអប់រំដើម្បីបញ្ជាទិញទំនិញដោយចំនួនច្រើន សំណូមពរ អាជីវកម្មវេរប្រាក់កក់ទៀតផង។
ចិញ្ចឹមគោបន្ធាត់មានប្រសិទ្ធភាពផ្តើមពីគោបន្តពូជ១ក្បាល និងកូនគោបន្ធាត់២ក្បាល សាកល្បងដំបូង បងស្រី គឹមធីឌីប នៅឃុំតឹបស៊ើង ខេត្តវិញឡុង ជាជំហានៗអភិវឌ្ឍទម្រង់ចិញ្ចឹមគោបន្ធាត់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ អាស្រ័យប្រើប្រាស់មានប្រសិទ្ធភាពប្រភពចំណីដែលមានស្រាប់ ការថែទាំ និងបង្ការជំងឺលើហ្វូងគោ ទម្រ
លើកកម្ពស់តម្លៃដំណាំស្ពៃមើមផ្តើមពីអនុវត្តបច្ចេកទេសក្នុងការដាំស្ពៃមើម រហូតដល់ការរក្សាមុខរបរធ្វើឆៃប៉ូវ ប្រជាជននៅឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាពពីកសិផលដ៏ស្និទ្ធស្នាលនេះ។ មិនត្រឹមតែនាំមកនូវប្រភពចំណូលបង្គួរ ស្ពៃមើមថែមទាំងបានកែច្នៃទៅជាផលិតផលដែលមានតម្លៃ រួមចំណែកក្នុងពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចជូនប្រជាជនភូមិភាគទៀតផង។
ចងសម្ព័ន្ធទីផ្សារលក់ចេញ បង្កើនតម្លៃលើដីភូមិកំណើតផ្ដើមពីការផលិតស្រូវនិងដាំដូង ប៉ុន្តែផ្ដល់ប្រាក់ចំណូលមិនលំនឹង បងថាច់ផល្លា នៅភូមិដាយត្រឿង ឃុំទីវកឹង ខេត្តវិញឡុង បានសម្រេចចិត្តបង្វែរមកដាំបន្លែ។ អាស្រ័យការចងសម្ព័ន្ធជាមួយក្រុមសហការប្រមូលទិញជីរណាទីវកឹង គ្រួសារបងមានទីផ្សារលក់ចេញស្ថិរភាព ទទួលបានការណែនាំបច្ចេកទេសដាំ និងជាជំហានៗលើកកម្ពស់គុណភាពផលិតផល ព្រមទាំងបង្កើនតម្លៃលើដីភូមិកំណើត។
"កាហ្វេកសិករ" – តភ្ជាប់ និងរួមដំណើរជាមួយកសិករដោយមានគោលបំណងបង្កបរិយាកាសជិតស្និទ្ធ ដើម្បីកសិករចែករំលែកបទពិសោធន៍ ដោះស្រាយការលំបាក និងតភ្ជាប់ជាមួយអាជីវកម្ម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលីវទូ ទីក្រុងកឹងធើ បានសហការជាមួយសមាគមកសិករឃុំ និងអង្គការនយោបាយ-សង្គមនានា បង្កើតទម្រង់ “កាហ្វេកសិករ” នៅភូមិបឹងភ្នៀត រួមដំណើរជាមួយកសិករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម។
បើកទិសដៅថ្មីសម្រាប់កសិករពីដំណាំគូឆាយតៃវ៉ាន់ជំនួសឱ្យការដាំបន្លែបង្ការ រយៈពេលខ្លីដែលមិនស្ថិរភាព “បានផល តម្លៃថោក” គ្រួសារកសិករជាច្រើននៅសង្កាត់វិញចូវ ទីក្រុងកឹងធើ ហានផ្លាស់ប្តូរមកដាំដំណាំគូឆាយតៃវ៉ាន់។ ជាមួយនឹងគុណសម្បត្តិគឺចំណាយដើមទុនទាប តិចមានសត្វល្អិត និងផ្តល់ចំណូលលំនឹង ទម្រង់នេះជំហានដំបូងបានបណ្តុះក្តីសង្ឃឹមអំពីជីវភាពស្ថិរភាពសម្រាប់មាមីងកសិករនៅលើភូមិឋាន។
ផ្តើមពីគោពីរក្បាល បានបង្កើតទៅជាហ្វូងគោផ្ដើមពីគោមេពីរក្បាល លោកថាច់គ្វីឡា កើតឆ្នាំ១៩៧៥ នៅភូមិក្នក ឃុំសុងឡុក ខេត្តវិញឡុង បានព្យាយាមបង្កើតជាហ្វូងគោ ដោយរួមផ្សំជាមួយការធ្វើស្រែ ដាំស្មៅ ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វមានប្រសិទ្ធភាពជាបណ្តើរៗ នាំមកនូវប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំៗ។
ដើមទុនអនុគ្រោះជួយកសិករចាកផុតភាពក្រីក្រប៉ុន្មានឆ្នាំកន្លង អាស្រ័យដោយគោលនយោបាយអនុគ្រោះពីធនាគារគោលនយោបាយសង្គម មានគ្រួសារកសិករជាច្រើននៅឃុំវិញឡើយ ទីក្រុងកឹងធើ ជាសន្សឺមៗបានលំនឹងជីវភាព ផ្តើមពីដើមទុនអនុគ្រោះឱ្យបុលទាន់ពេលវេលា ក្លាយជាកម្លាំងចលករជួយប្រជាជនមោះមុតវិនិយោគក្នុងការផលិត បង្កើតមុខរបរចិញ្ចឹមជីវិត និងឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។