ឧបត្ថម្ភ​រោង​សំ​ណាញ់​ពង្រីក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផលិត​

Thứ ba, 24/11/2026, 21:42

ការ​ឧបត្ថម្ភ​រោង​សំ​ណាញ់​ដាំ​ដំ​ណាំ​រួម​ផ្សំ ជួយ​ឱ្យ​កសិ​ករ​នៅ​ភូមិ​ផ្នោដើម​ច្រេស ឃុំ​ថ្កូវ ខេត្ត​វិញ​ឡុង មាន​លក្ខណៈ​ផ្លាស់​ថ្មី​របៀប​វប្ប​កម្ម បន្ថយ​កម្លាំង​ថែ​ទាំ និង​ទប់​ស្កាត់​ជំងឺ សត្វ​ល្អិត​បំ​ផ្លាញ។ ផ្ដើម​ពី​ប្រ​ភព​ធន​ធាន​វិនិយោគ​របស់​រដ្ឋ កសិ​ករ​បាន​ម្ចាស់​ការ​អនុ​វត្ត​បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។

   លោក​គឹម​សឿន (ឈរ​ចំ​កណ្តាល) ជា​មួយ​នឹង​កម្មា​ភិបាល​ភូមិ​ភាគ​នៅ​ក្បែរ​ផ្ទះ​សំ​ណាញ់។

គ្រួ​សារ​លោក គឹម​សឿន គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​នេះ។ គ្រួ​សា​របង​ប្រ​កប​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ ភាគ​ច្រើន​គឺ​គាត់​ដាំ​ស្ពៃ​ក្តោប ស្ពៃ​ផ្កា​ម្រះ រួម​ជា​មួយ​ដំ​ណាំ​រួម​ផ្សំ​មួយ​ចំ​នួន​ទៀត​ទៅ​តាម​រដូវ​កាល។ កាល​ពី​មុន ការ​ដាំ​ដុះ​គ្មាន​រោង​សំ​ណាញ់ រង​ផល​ប៉ះ​ពាល់​ពី​អា​កាស​ធាតុ និង​សត្វ​ល្អិត​បំ​ផ្លាញ ធ្វើ​ឱ្យ​គ្រួ​សារ​ត្រូវ​ចំ​ណាយ​កម្លាំង​ថែ​ទាំ​ច្រើន ហើយ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ក៏​មិន​សូវ​ខ្ពស់។ ក្រោយ​ពី​បាន​រដ្ឋ​ឧបត្ថម្ភ​រោង​សំ​ណាញ់​ដែល​មាន​ផ្ទៃ​ដី ១.០០០ ម៉ែត្រ​កា​រ៉េ​តម្លៃ ១០០ លាន​ដុង គាត់​មាន​លក្ខណៈ​កែ​លម្អ​ការ​ផលិត។ រោង​សំ​ណាញ់​បាន​ជួយ​ឱ្យ​គ្រួ​សារ​គាត់​បន្ថយ​ដើម​ទុន​វិនិ​យោគ​ដំ​បូង និង​បាន​អនុ​វត្ត​បច្ចេក​ទេស​ជឿន​លឿន​ទៅ​ក្នុង​ការ​ដាំ​ដុះ។

បច្ចុប្បន្ន លោក​គឹម​សឿន ដាំ​ម្រះ​ក្នុង​រោង​សំ​ណាញ់ រួម​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​បាញ់​ទឹក​ផ្សែង​ក្រូច ដែល​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ បើ​តាម​លោក​ឱ្យ​ដឹង ដោយ​សារ​មាន​សំ​ណាញ់​ការ​ពារ​សត្វ​ល្អិត​មិន​សូវ​ចូល​បំ​ផ្លាញ ហេតុ​នេះ​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​បាន​បន្ថយ​បើ​ធៀប​នឹង​របៀប​ដាំ​ដុះ​តាម​បែប​ប្រ​ពៃ​ណី។ ការ​ថែ​ទាំ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ក៏​ប៉ុន្តែ​លោក​នៅ​តែ​ចុះ​ពិ​និត្យ​ជា​ប្រ​ចាំ​ដើម្បី​ក្តាប់​ដឹង​ស្ថាន​ភាព​លូត​លាស់ ក៏​ដូច​ជា​រក​ឃើញ​និង​កម្ចាត់​សត្វ​ល្អិត​បំ​ផ្លាញ​បាន​ទាន់​ពេល។ ក្រៅ​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ គ្រួ​សារ​លោក​ក៏​បាន​ចិញ្ចឹម​គោ​មេ និង​គោ​សាច់​ផង​ដែរ។ ដោយ​សារ​ការ​ដាំ​ដុះ ក្នុង​រោង​សំ​ណាញ់​ចំ​ណាយ​កម្លាំង​ថែ​ទាំ​តិច លោក​មាន​ពេល​វេលា​បន្ថែម​ទៀត​សម្រាប់​មើល​ថែ​ការ​ចិញ្ចឹម​សត្វ។ ការ​រួម​បញ្ចូល​គ្នា​នេះ ជួយ​ឱ្យ​គ្រួ​សារ​លោក​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​និង​រក្សា​ខ្ជាប់​ការ​ផលិត។

លោក​គឹម​ង៉ុក​ឡាង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោរ​ដើម​ច្រេស បាន​ឱ្យ​ដឹង មា​មីង​កសិ​ករ​មាន​សេច​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ទទួល​បាន​ការ​ឧបត្ថម្ភ​រោង​សំ​ណាញ់ ដែល​ជួយ​បន្ថយ​ទាំង​កម្លាំង​ថែ​ទាំ និង​ចំ​ណាយ​លើ​ការ​បង្ការ​កម្ចាត់​សត្វ​ល្អិត។ លោក​គឹម​សឿន គឺ​ជា​កសិ​ករ​ម្នាក់​ក្នុង​ចំ​ណោម​កសិ​ករ​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​រោង​សំ​ណាញ់ ប្រើ​ប្រាស់​សំ​ណង់​នេះ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព និង​បាន​ទទួល​ស្គាល់​ជា​កសិ​ករ​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ឃុំ។ តាម​រយៈ​ទម្រង់​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា គោល​នយោ​បាយ​ឧបត្ថម្ភ​បាន​រួម​ចំ​ណែក​ដោះ​ស្រាយ​ការ​លំ​បាក​ផ្នែក​ដើម​ទុន និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​កសិ​ករ​ផ្លាស់​ប្តូរ​របៀប​ផលិត។ រោង​សំ​ណាញ់​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ សម​ស្រប​តាម​តម្រូវ​ការ​ផលិត បាន​ជួយ​ឱ្យ​ប្រ​ភព​ធន​ធាន​វិនិ​យោគ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព។ នេះ​គឺ​ជា​ការ​ជួយ​ជ្រោម​ជ្រែង​ដ៏​ជាក់​ស្តែង ដើម្បី​ឱ្យ​មា​មីង​កសិ​ករ​អនុ​វត្ត​ភាព​ជឿន​លឿន​ផ្នែក​បច្ចេក​ទេស រួម​ផ្សំ​ការ​ដាំ​ដុះ​ជា​មួយ​នឹង​ការ​ចិញ្ចឹម​សត្វ ឈាន​ដល់​ការ​បង្កើន​ប្រាក់​ចំ​ណូល​និង​កែ​លម្អ​ជីវ​ភាព​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង៕

                                     ទីទុយ​ - ថា​ច់ធី​