


ឋិតក្នុងបរិយាកាសរីករាយអ៊ូអររបស់ជនរួមជាតិខ្មែរ សាលារៀនជាច្រើននៅទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពអំណរពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ យ៉ាងគគ្រឹកគគ្រេង។

ក្នុងឱកាសពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ ខេត្តអាងយ៉ាង បានចាត់តាំងសកម្មភាពជាច្រើនដើម្បីសួរសុខទុក្ខ និងប្រគេនជូនអំណោយដល់វត្តព្រះពុទ្ធសាសនាខ្មែរ អ្នកមានប្រិយភាព និងចាត់តាំងពិធីជួបជុំអំណរបុណ្យសែនដូនតា។

(អ.ឡ) នាឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ នៅថ្ងៃទី៨ ខែតុលា ក្រុមការងារនៃបញ្ជាការយោធាទីក្រុងកឹងធើ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ្វិញវ៉ាំងហ៊ុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង មេបញ្ជាការនៃគណៈបញ្ជាការយោធាទីក្រុង អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរ ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរនិងវត្តសង្វរពោធិញ្ញាណនៅសង្កាត់អូរម៉ូង។

(អ.ឡ) - ថ្ងៃទី៨ ខែតុលា គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងកឹងធើ ដឹកនាំដោយលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដល់អ្នកមុខអ្នកការសាសនាឆ្នើម និងព្រះសង្ឃតាមវត្តព្រះពុទ្ធសាសនាទក្ខិណ និកាយខ្មែរ លើភូមិឋានសង្កាត់វិញភឿក និងឃុំឡាយហ្វា។

ឆ្ពោះដល់ពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ នៅតាមបណ្តាវត្តពុទ្ធសាសនាខ្មែរកំពុងត្រៀមលក្ខណៈយ៉ាងសកម្ម។ ចាប់ពីការបោះទូក ងថ្មី ជួសជុលទូក ងចាស់ រហូតដល់ការជ្រើសរើសកីឡាករ កីឡាការិនី និងការរៀបចំផែនការហាត់សម ការងារនានាត្រូវបានចាត់ចែងយ៉ាងរួសរាន់ បង្កើតបានជាបរិយាកាសអ៊ូអរមុនពេលពិធីបុណ្យប្រពៃណីឈានចូលមកដល់។

ក្នុងឱកាសបុណ្យសែនដូនតា ជនរួមជាតិខ្មែរតែងប្រារព្ធពិធីកាន់បិណ្ឌ (ដាក់បាយបិណ្ឌ)។ ក្នុងពេលប្រារព្ធពិធីនេះ នៅតាមវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរតែងឮព្រះសង្ឃសូត្របរា។ ដើម្បីស្វែងយល់បន្ថែមអំពីបរាភវសូត្រ យើងខ្ញុំបានជួបសំណេះសំណាលនឹងព្រះតេជព្រះ គុណ ឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី ដើម្បីស្តាប់ព្រះតេជព្រះគុណពន្យល់បន្ថែម។

ផ្តើមពីវត្តមួយដែលស្មៅដុះស៊ុមទ្រុប ស្ទើរតែគ្មានអ្នកស្គាល់ វត្តព្រីងព្រំមង្គល ស្ថិតនៅឃុំអាងឡាកថូង ទីក្រុងកឹងធើ បានផ្លាស់ប្តូរទិដ្ឋភាពជាបណ្តើរៗក្រោយរយៈពេលជាង ២០ ឆ្នាំ ពេលដែលព្រះតេជព្រះគុណ ស៊ើងង៉ុកហា បាននិមន្តមកគ្រប់គ្រង។ បច្ចុប្បន្ន ទីនេះមានភាពលេចធ្លោដោយសំណង់ជាច្រើនគួរជាទីចំណាប់អារម្មណ៍ ពិសេសគឺរូបព្រះពុទ្ធបដិមាអង្គធំៗនៅចំកណ្តាលភូមិស្រុក។

សហជីពមូលដ្ឋានធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើ បានចាត់តាំងការប្រកួតមិត្តភាពរង្វាន់ Pickleball អបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៤ ឆ្នាំនៃការបង្កើតធនាគារគោលនយោបាយសង្គមវៀតណាម (៤/១០/២០០២ - ៤/១០/២០២៦)។

ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ គណៈកម្មាធិការប្រជាជនឃុំប៊ិញភូ ខេត្តវិញឡុង បានចាត់តាំងការប្រកួតកីឡាអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ នៅព្រលានបាល់ទះបងសុភា ភូមិភូហ៊ឹង។ អញ្ជើញចូលរួមមានលោក ត្រឹងក្វឹកកឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញភូ; អ្នកស្រី ង្វៀងធីង៉ុកម៉ាយ នាយិកាមជ្ឈមណ្ឌលសេវាកម្មបុព្វហេតុរដ្ឋឃុំប៊ិញភូ ព្រមទាំងតំណាងបណ្តាគណៈ ផ្នែក និងអង្គការមហាជនភូមិភាគ។

ទីតាំងអនុស្សាវរីយ៍វប្បធម៌ទេសចរណ៍ត្រាវិញ ស្ថិតនៅភូមិព្រះស្រែ ឃុំសុងឡុក ខេត្តវិញឡុង នឹងនាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ដ៏ជិតដិតជាមួយជីវភាពរបស់ជនរួមជាតិខ្មែរ។ ភ្លេងប្រពៃណី របាំអប្សរា ផ្ទាំងគំនូរតាមរបង និងលើជញ្ជាំងផ្ទះ រួមជាមួយនឹងរបរដាល់អំបុក ត្បាញបន្ទោះ និងនំបែបប្រពៃណី បានបង្កភាពទាក់ទាញពិសេសរបស់ទីតាំងគោលដៅនេះ។

ជាមួយនឹងទិសស្លោក “យកការបង្ការធ្វើជាមូលដ្ឋានគ្រឹះ ការងារតស៊ូប្រយុទ្ធជាភាពលោតផ្លោះ ប្តេជ្ញាចិត្តបង្ក្រាបគ្មានតំបន់ហាមឃាត់ចំពោះបទល្មើសគ្រប់ប្រភេទ រក្សាភាពសុខសាន្តជូនប្រជាជន”។

ក្នុងឱកាសពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ នៅសង្កាត់វិញភឿក ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វានិងសមាគមនារីនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សហការជាមួយគណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញភឿក ព្រមទាំងសប្បុរសជននានា ចាត់តាំងកម្មវិធី "ល្វែងទំនិញសូន្យដុង" សម្រាប់មាមីងជនជាតិខ្មែរមានស្ថានភាពលំបាក។

រយៈពេលចាប់ថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងគណៈប្រតិភូ ចំនួន ២ ក្រុម អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ ប្រសិទ្ធពរនៅតាមវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ នៅទីតាំងវត្តខ្មែរចំនួន ២៣ វត្តលើភូមិឋានតំបន់ព្រំដែនសមុទ្រទីក្រុងកឹងធើ។

ឋិតក្នុងបរិយាកាសរីករាយអ៊ូអររបស់ជនរួមជាតិខ្មែរ សាលារៀនជាច្រើននៅទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពអំណរពិធីបុណ្យសែនដូនតា ឆ្នាំ២០២៦ យ៉ាងគគ្រឹកគគ្រេង។

ក្រសួងអប់រំនិងបណ្តុះបណ្តាល ទើបដាក់ឱ្យប្រើសារាចរលេខ ៧៨/២០២៦/TT-BGDĐT ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវខ្លឹមសារដែលមានលក្ខណៈធ្វើបច្ចុប្បន្ន ភាពទាក់ទងដល់ឈ្មោះហៅ ភូមិសាស្រ្តនិងអង្គភាពរដ្ឋបាល។

ដើម្បីគិតគូរសុខភាពនិងជីវភាពប្រជាជន ឃុំលីវទូ ទីក្រុងកឹងធើ បានសហការជាមួយសហព័ន្ធបណ្តា អង្គការមិត្តភាពទីក្រុងកឹងធើ ចាត់តាំងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជននិងសិស្សានុសិស្សដែលមានជីវភាពលំបាក រួមចំណែកជួយប្រជាជនកៀកជិតនឹងសេវាកម្មថែទាំសុខភាព ធ្វើឱ្យសាយភាយស្មារតីចែករំលែក ព្រួតដៃអនុវត្តល្អការងារសុខុមាលភាពសង្គមនៅភូមិភាគ។

បង ប៊ុយយ្វីភឿង នៅភូមិកូវហាញ ឃុំតឹបស៊ើង ខេត្តវិញឡុង បានបង្វែរពីដាំក្រូចថ្លុង មកដាំដំណាំទឹកដោះគោក្រហមវិញ ទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចល្អបង្គួរនៅលើផ្ទៃដី៥កុង។ រដូវកន្លងហើយ គ្រួសារបងប្រមូលផលបានប្រមាណ ៦ តោន រកប្រាក់ចំណូលបាន ២៤០ លានដុង បង្កកម្លាំងជំរុញបន្ថែមក្នុងការថែទាំ និងអភិវឌ្ឍចម្ការ។

មេធាវីរដ្ឋជាសំខាន់គឺការពារសិទ្ធិនិងផលប្រយោជន៍របស់រដ្ឋ តាមសេចក្តីសម្រេចចិត្តលេខ ២៤/២០២៦/QH១៦ របស់រដ្ឋសភាស្ដីពីការអនុវត្តសាកល្បងការកំណត់មេធាវីរដ្ឋ បានអនុម័តនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦ និងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦

ឃុំលិតហោយធឿង គឺជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករនៅទីក្រុងកឹងធើ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស និងរដ្ឋអំណាចបានយកចិត្តទុកដាក់ អនុវត្តល្អនូវគោលការណ៍ គោលនយោបាយឧបត្ថម្ភលំនៅឋាន ផ្តល់ទុនរកស៊ី និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទរឹងមាំ ។ល។

រាល់ពេលបុណ្យសែនដូនតាមកដល់ ជនរួមជាតិខ្មែរតែងតែជួបជុំគ្នា រំលឹកនឹកគុណដល់ជីដូនជីតា បុព្វការីជន និងរួមគ្នាទទួលក្តីរីករាយនៅក្នុងជីវភាព។ ឆ្នាំនេះ ក្តីរីករាយនោះកាន់តែពេញបរិបូរណ៍ថែមទៀត ពេលដែលទិដ្ឋភាពភូមិស្រុកជាច្រើនកំពុងមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។

លោកថាច់សាន់ នៅភូមិកិញ្ឆាង ឃុំផុងថាញ់ ខេត្តវិញឡុង បានទទួលស្គាល់ជាអ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិខ្មែរតាំងពីឆ្នាំ២០១៦។ អស់រយៈពេលជាច្រើនឆ្នាំមក លោកតែងសកម្មក្នុងការឃោសនាចលនាប្រជាជនឱ្យរួមកម្លាំងគ្នាកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើន។ សម្រាប់លោក ប្រិយភាពមិនមែនកើតចេញពីពាក្យសម្តីនោះទេ ប៉ុន្តែត្រូវបានសាងឡើងតាមរយៈសកម្មភាពជាក់ស្តែង និងមានប្រយោជន៍សម្រាប់សហគមន៍។

ក្នុងខែកញ្ញា ឆ្នាំ២០២៦ ការងារគិតគូរជីវភាពប្រជាជន បន្តបានគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមគ្រប់លំដាប់ថ្នាក់របស់ទីក្រុងកឹងធើ ផ្សព្វផ្សាយស៊ីជម្រៅទូលំទូលាយ ឆ្ពោះទៅកាន់មូលដ្ឋាន។

- សាច់ជ្រូក៖ ០,៥ គីឡូក្រាម (អ្នកអាចទិញសាច់បីជាន់ សាច់ត្រគាក សាច់ស្មា... ក៏ប៉ុន្តែគួរជ្រើសរើសផ្នែកសាច់ណាដែលមានទាំងសាច់និងខ្លាញ់លាយគ្នា ដូច្នេះពេលញ៉ាំមិនស្ងួត ហើយការតុបតែងមើលទៅក៏ស្អាត)។

ជីវិតមមាញឹកនិងប្រញាប់ប្រញាល់ភាគច្រើនគេគ្រាន់តែញ៉ាំអាហារយ៉ាងប្រញាប់ ញ៉ាំក្នុងពេលដើរ បើមិនដូច្នោះទេក៏ញ៉ាំទាំងបើកអេក្រង់ទូរស័ព្ទ កុំព្យូទ័រឬមើលទូរទស្សន៍។ ប៉ុន្តែការញ៉ាំតាមរបៀបនេះអាចប៉ះពាល់អាក្រក់ដល់សុខភាព។

អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានលើកឡើងថា ការរក្សាថាមពលឱ្យបានយូរអង្វែង គឺកើតចេញពីការទទួលទានអាហារពេលព្រឹកដែលមានតុល្យភាព ការផឹកទឹកឱ្យបានគ្រប់គ្រាន់និងរក្សាទម្លាប់ទទួលទានអាហារសមស្រប ជាជាងពឹងលើជាតិកាហ្វេអ៊ីន។