គិតគូរដល់ជីវភាពជនជាតិភាគតិចនិយាយរួមនិងជនរួមជាតិខ្មែរនិយាយដោយឡែក គឺជាគោលការណ៍ឥតងាករេរបស់បក្សនិងរដ្ឋ។ នៅឃុំឡាយហ្វា ទីក្រុងកឹងធើ មានជនរួមជាតិខ្មែររស់នៅស្រូបអត្រា ៧៧% នៃចំនួនប្រជាជនសរុបការងារសុខុមាលភាពសង្គមបានភូមិភាគផ្តោតការយកចិត្តទុកដាក់ រួមចំណែកបន្ថយភាពក្រីក្រដោយចីរភាព លើកកម្ពស់ជីវភាពប្រជាជននិងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

គោលនយោបាយឧបត្ថម្ភលំនៅឋាន រួមចំណែកជួយគ្រួសារក្រីក្រ គ្រួសារក្បែរក្រក្នុងជនរួមជាតិខ្មែរមានផ្ទះសម្បែងរស់នៅសុខស្រួល ជាជំហានៗ លំនឹងជីវភាព។
គោលនយោបាយសុខុមាលភាពសង្គម នៅឃុំឡាយហ្វា បានធ្វើឱ្យជាក់ច្បាស់ តាមរយៈកម្មវិធីនិងសកម្មភាពជាក់ស្តែងជាច្រើន ភ្ជាប់ជាមួយនឹងការឧបត្ថម្ភសង់ផ្ទះ បង្កលក្ខណៈ អភិវឌ្ឍ របររកស៊ីចិញ្ចឹមជីវិតយូរអង្វែង។ ចំពោះគ្រួសារដែលមានស្ថានភាពលំបាក ផ្ទះរឹងមាំគឺជាទីបង្អែកដ៏សំខាន់ ដើម្បីលំនឹងជីវភាពនិងស្ងប់អារម្មណ៍ពលកម្មផលិត។ ជាក់ស្តែងដូចជាគ្រួសារបងឡឹមធានិងបងស្រីធីសារឿង នៅភូមិស៊ាវកុក។ បានភូមិភាគឧបត្ថម្ភប្រាក់ ៦០ លានដុង ដើម្បីសាងសង់ផ្ទះមហាសាមគ្គីសម្រេចលក្ខឋាន “៣រឹងមាំ” ព្រមទាំងបានសាច់ញាតិជួយប្រាក់បន្ថែម គ្រួសារគាត់ក៏សង់ផ្ទះបានសមរម្យ។ បងស្រីសារឿង ចែករំលែកដោយក្តីរំភើប៖ “ពីមុន ផ្ទះខ្ញុំលេចមុខលេចក្រោយ ពេលទឹកឡើងម្តងៗជន់លិចធារផ្ទះ។ តាំងពីបានភូមិភាគ ឧបត្ថម្ភសង់ផ្ទះថ្មី ខ្ញុំសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹម។ ខ្ញុំអរគុណភូមិភាគបានជួយឱ្យគ្រួសារខ្ញុំមានផ្ទះរឹងមាំ”។
ទន្ទឹមនឹងការឧបត្ថម្ភសង់ផ្ទះ ភូមិភាគនៅបង្កលក្ខណៈដើម្បីប្រជាជនបានបង្ខិតជិតប្រភពទុនឥណទានអាទិភាពសម្រាប់អភិវឌ្ឍការផលិតនិងធ្វើអាជីវកម្ម។ ជាក់ស្តែងដូចជាគ្រួសារអ្នកមីងយឿងធីផា បានបុលទុន៣០ លានដុងសម្រាប់បើកហាងលក់ភេសជ្ជៈនិងចំណីអាហារពេលព្រឹក។ ហេតុនេះ គាត់បន្តរក្សាមុខរបររកស៊ីជិត៣០ឆ្នាំរកបានប្រាក់ចំណេញប្រមាណពី ១០០.០០០-២០០.០០០ ដុងក្នុងមួយថ្ងៃ ដើម្បីរួមចំណែកគិតគូរផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។
លោកថាច់ចន្ទសាវណ្ណ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា ឱ្យដឹង៖ “ឃុំមានជនរួមជាតិខ្មែររស់នៅស្រូបអត្រា ៧៧% នៃចំនួនប្រជាជនសរុប ដូច្នេះ ឃុំតែងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍ គោលនយោបាយសុខុមាល ភាពសង្គមរបស់បក្សនិងរដ្ឋ ផ្សារភ្ជាប់នឹងការអនុ វត្តកម្មវិធីទិសដៅជាតិនៅតំបន់ជនជាតិភាគតិច។ ក្នុងដំណាក់កាល ២០២៦-២០៣០ ភូមិភាគផ្តុំកម្លាំងកសាងផែនការអនុវត្តកម្មវិធី ចំណុចសំខាន់ គឺការកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ធានាប្រភពទុនដែលបានបែងចែក ប្រើប្រាស់ចំទិសដៅ ចំមុខសញ្ញា ប្រកាសជាចំហរនិងច្បាស់ លាស់”។
ជាមួយនឹងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ មួយអន្លើដោយការឯកភាពរបស់ប្រជាជន ផ្តើមពីនោះ គោលនយោបាយសុខុមាលភាពសង្គមកំពុងពង្រីកបានប្រសិទ្ធភាពជាបណ្តើរៗនៅឡាយហ្វា។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជនរួមជាតិខ្មែរលំនឹងជីវភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព រួមចំណែកកសាងភូមិស្រុកកាន់តែរីកចម្រើននិងស្រស់បំព្រង៕
ហុងទើ-មុនី