ទីបង្អែកឈានឡើងពីផ្ទះមហាសាមគ្គីមានផ្ទះរឹងមាំសម្រាប់ជ្រកភ្លៀងជ្រកក្តៅ គឺជាជំហានចាប់ផ្តើមដ៏សំខាន់ ដើម្បីឈានឡើងចាកផុតភាពក្រីក្រ។ យល់ច្បាស់ពីប្រការទាំងនេះ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានផ្តុំកម្លាំងចលនាសាងសង់និងប្រគល់ជូន “ផ្ទះមហាសាមគ្គី” ឆ្នាំ២០២៦ ដល់គ្រួសារដែលជួបការលំបាកខ្លាំងអំពីលំនៅឋានលើភូមិឋាន។
ពង្រីកប្រសិទ្ធភាពប្រភពទុនអនុគ្រោះក្នុងតំបន់ជនរួមជាតិខ្មែរច្បាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ការនាំយកប្រភពទុនអនុគ្រោះដល់ដៃប្រជាជន តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងធនាគារគោលនយោបាយសង្គមយកចិត្តទុកដាក់ពិសេស។
ព្រួតដៃកសាងឃុំមីហឿងឱ្យកាន់តែសម្បូរសប្បាយដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការព្រួតដៃពីអង្គភាព បុគ្គលនានា ឃុំមីហឿង ទីក្រុងកឹងធើ កំពុងជាជំហាននាំគោលការណ៍ថែទាំសុខុមាលភាពសង្គម ក្លាយជាសកម្មភាពយ៉ាងជាក់ស្តែង។
អាស្រ័យកម្មវិធីឧបត្ថម្ភ ជួយជនរួមជាតិខ្មែរមានលំនៅឋានលំនឹងជាច្រើនឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំតឹងឡុង ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ដឹកនាំ ដាក់ចេញនូវគោលការណ៍ និងដំណោះស្រាយជាច្រើន ដើម្បីឧបត្ថម្ភលំនៅឋានទាន់ពេលជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារជនជាតិភាគតិចដែលជួបការលំបាក។
ឃុំឡុងភូជូនអំណោយចំនួន ៣៥០ ចំណែកដល់គ្រួសារមានស្ថានភាពលំបាកនាព្រឹកថ្ងៃទី ១៣ ខែកញ្ញា សមាគមសហព័ន្ធនារីនិងសមាគមកសិករឃុំឡុងភូ សហការជាមួយសាខាបក្ស គណៈប្រជាជនភូមិកិញង៉ាង និងភូមិខ្វាន់តាង ព្រមទាំងសប្បុរសជន ចាត់តាំងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារមានស្ថានភាពលំបាកនៅលើភូមិឋាន។
រួមដំណើរជាមួយនារីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពចាប់ពីពូជសត្វបានឧបត្ថម្ភពីកម្មវិធីទិសដៅជាតិ រហូតដល់ប្រភពទុនឥណទានគោលនយោបាយនិងការរួមដំណើររបស់សមាគមសហព័ន្ធនារីទីក្រុងកឹងធើគ្រប់ថ្នាក់កំពុងបង្កកម្លាំងចិត្តបន្ថែម ដើម្បីឱ្យនារីហ៊ានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ សមាជិកាសមាគមជាច្រើនបានបំប្លែងប្រភពជំនួយទៅជារបរចិញ្ចឹមជីវិតជាក់ស្តែង ជាជំហានៗលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាពនិងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
រោងសំណាញជួយកសិករបង្កើនប្រសិទ្ធភាពផលិតដោយបានរដ្ឋឧបត្ថម្ភសាងសង់រោងសំណាញ់ និងណែនាំបច្ចេកទេសផលិតតាមទិសដៅអនុវត្តបច្ចេកវិទ្យាខ្ពស់ កសិករភូមិចុងព្រៃ ឃុំចូវថាញ់ ខេត្តវិញឡុង ជាជំហានផ្លាស់ប្តូរវិធីសាស្ត្រវប្បកម្ម ម្ចាស់ការប្រភពទឹកស្រោចស្រព បន្ថយសត្វល្អិតជំងឺ និងបន្ថយការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ រួមចំណែកបង្កើនប្រសិទ្ធភាពផលិត។
ឃុំឡុងភូ អនុវត្តវិធានការជាច្រើនដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយរយៈពេលកន្លង ការងារផ្លាស់ប្តូរឌីជីថលលើភូមិឋានឃុំឡុងភូ បន្តបានអនុវត្តព្រមៗគ្នា និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ការយល់ដឹងរបស់កម្មាភិបាល បក្ខជន បុគ្គលិក អ្នករដ្ឋការនិងប្រជាជន អំពីតួនាទីនិងអត្ថន័យនៃការផ្លាស់ប្តូរឌីជីថល ក៏បានលើកកម្ពស់ជាបន្តបន្ទាប់។
ថវិកា ១២,៦ ពាន់លានដុង អនុវត្តគម្រោងឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត និងបន្សាំនឹងការប្រែប្រួលអាកាសធាតុ- គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ចេញផែនការអនុវត្តគម្រោង “ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនប្រជាជន និងលើកកម្ពស់សមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់សហគមន៍នៅទីក្រុងកឹងធើ” ដំណាក់កាល ២០២៦-២០២៨ ដោយថវិកាសរុប ១២,៦ ពាន់លានដុង។ គម្រោងនេះទទួលបានការឧបត្ថម្ភពីអង្គការ Merry Year International (MYI) នៃសាធារណរដ្ឋកូរ៉េ។
ផ្តល់ឱកាស បង្កកម្លាំងជំរុញបន្ថយភាពក្រីក្រដោយចីរភាពអនុវត្តកម្មវិធីទិសដៅជាតិនៅតំបន់ជនជាតិភាគតិច បណ្តាភូមិភាគនៅតំបន់ជនជាតិភាគតិចបានអនុវត្តនូវកម្មវិធីឧបត្ថម្ភជាច្រើនស្របតាមលក្ខណៈជាក់ស្តែង ឧបត្ថម្ភលំនៅឋាន បង្កើតមុខរបររកស៊ីចិញ្ចឹមជីវិត ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចជាបណ្តើរៗ លើកកម្ពស់ប្រាក់ចំណូល និងឈានឡើងលំនឹងជីវភាព។
សាយភាយសេចក្តីស្រឡាញ់ - ពង្រឹងចំណងសាមគ្គីក្នុងសហគមន៍ដោយភាពម្ចាស់ការ បត់បែន និងច្នៃប្រតិដ្ឋ ក្នុងការកៀរគរប្រភពធនធានសង្គម ជាច្រើនឆ្នាំកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ទីក្រុងកឹងធើ បានអនុវត្តនូវសកម្មភាពព្រមៗគ្នាជាច្រើនប្រកបដោយភាពជាក់ស្តែង ដោយបានយកចិត្តទុកដាក់ជួយដល់ប្រជាជនក្រីក្រ និងមុខសញ្ញាងាយរងគ្រោះលើភូមិឋានបានទាន់ពេល។
ប្រឡងប្រណាំងពន្លឿនអនុវត្តកម្មវិធីទិសដៅជាតិដោយការប្តេជ្ញាចិត្តបង្កការវិវត្តយ៉ាងខ្លាំងក្លាក្នុងការកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍតំបន់ជនជាតិភាគតិច ទីក្រុងកឹងធើកំពុងជំរុញការប្រឡងប្រណាំង ធ្វើឱ្យរលូនប្រភពកម្លាំង ដោះស្រាយចំណុចកកស្ទះ នាំយកកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២៦ - ២០៣០ ទៅក្នុងជីវភាព។
ភូមិស្រុកផ្លាស់ថ្មី នៅពេលដែលឆន្ទៈបក្សស្របនឹងទឹកចិត្តប្រជាជនការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ក្នុងការអនុវត្តកម្មវិធី និងគម្រោងនានាសម្រាប់តំបន់ជនរួមជាតិខ្មែរ បានបន្តរួមចំណែកធ្វើឱ្យទិដ្ឋភាពភូមិស្រុករបស់ជនរួមជាតិខ្មែរ មានការផ្លាស់ថ្មីជាបន្តបន្ទាប់ ហើយជីវភាពរបស់ប្រជាជនខ្មែរក៏កាន់តែមានភាពប្រសើរឡើង។ ជាមួយគ្នានេះ កម្មវិធីនិងគោលនយោបាយគាំទ្រនានា ក៏បានបើកបន្ថែមឱកាសឱ្យប្រជាជនអភិវឌ្ឍផលិត បង្កើនប្រាក់ចំណូល ទទួលបានការថែទាំសុខភាពកាន់តែល្អប្រសើរ ជាជំហានៗឈានឡើងលំនឹងជីវភាព។
ឡុងភូប្រគល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារមានស្ថានភាពលំបាកនៅព្រឹកថ្ងៃទី២ ខែកញ្ញា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ចាត់តាំងប្រគល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារលោកយាយ ថៃធីកឹម នៅភូមិភូឌឹក។ អញ្ជើញចូលរួមពិធីមានសមមិត្ត ឡឹមវ៉ាំងវូវ សមាជិកគណៈអចិន្ត្រៃយ៍ អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនឃុំ; សមមិត្ត ត្រឹងធីថាញហាំង សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ព្រមទាំងតំណាងអង្គភាពឧបត្ថម្ភ។
បក្ខជនខ្មែរ រួមចំណែកកសាងភូមិស្រុកក្នុងដំណើរការកសាងភូមិស្រុក បក្ខជនជនជាតិភាគតិចនៅឃុំថាញទុង ខេត្តកាម៉ាវ កំពុងពង្រីកតួនាទីជាគំរូ ជិតស្និទ្ធនឹងប្រជាជន យល់ពីជីវភាពរស់នៅរបស់ប្រជាជន។ តាមរយៈការងារជាក់ស្តែង ពួកគាត់បានរួមចំណែកនាំយកគោលការណ៍ សេចក្តីសម្រេចរបស់បក្សទៅក្នុងជីវភាព ចលនាជនរួមជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងភូមិស្រុកឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ភាពកក់ក្តៅពីផ្ទះមហាសាមគ្គីផ្ទះមហាសាមគ្គីបានសាងសង់ឡើង គឺជាអំណោយពោរពេញដោយមនោសញ្ចេតនា បានមកពីប្រភពធនធានចលនាក្នុងសង្គម កំពុងជួយដល់គ្រួសារជាច្រើនដែលមានស្ថានភាពលំបាកនៅឃុំឡុងភូ ទីក្រុងកឹងធើ ឱ្យមានកន្លែងរស់នៅស្ថិរភាព មានក្តីទំនុកចិត្តឈានឡើងក្នុងជីវភាព។
បង្កឱកាសការងារធ្វើ បើកទិសដៅរកស៊ីចិញ្ចឹមជីវិតប្រកបដោយចីរភាពការបង្កការងារធ្វើ និងលើកកម្ពស់ប្រាក់ចំណូល មិនត្រឹមតែរួមចំណែកកែលម្អជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងបង្ក កម្លាំងចលករឱ្យប្រជាជនខិតខំប្រឹងប្រែងដើម្បីចាក់ភាពក្រីក្រប្រកបដោយចីរភាព។
សមាគមសហពន្ធនារីឃុំញូយ៉ា បង្ហាញទម្រង់ "ហ៊ុនទុន - សន្សំសំចៃវិលជុំ"នាថ្ងៃទី ២៥ ខែសីហា អនុវត្តចលនាប្រឡងប្រណាំង ពង្រីកស្មារតីសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក សន្សំសំចៃ និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច សមាគមសហពន្ធនារីឃុំញូយ៉ា ទីក្រុងកឹងធើ បានបង្ហាញទម្រង់ “ហ៊ុនទុន - សន្សំសំចៃវិលជុំ” ក្នុងកងជួរកម្មាភិបាលនិងសមាជិកានារី។
ខេត្តអាងយ៉ាង យកចិត្តទុកដាក់លើការអប់រំភាសាជនជាតិកំណត់ច្បាស់ការអប់រំភាសាជនជាតិជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ រយៈពេលកន្លង ខេត្តអាងយ៉ាងបានយកចិត្តទុកដាក់លើកកម្ពស់គុណភាពបង្រៀននិងរៀនអក្សរ ភាសាជនជាតិ។ តាមរយៈនោះ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការអប់រំនៅតំបន់ជនជាតិភាគតិច។
រីកសាយភាយគោលនយោបាយសុខុមាលសង្គមពីដំបូលផ្ទះថ្មីដោយការរួមកម្លាំងពីគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស អង្គការមហាជននិងសប្បុរសជននានា ផ្ទះមនោសញ្ចេតនាទាំងឡាយកំពុងលេចចេញជារូបរាងបណ្ដើរៗ ដើម្បីធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍របស់ទីក្រុងកឹងធើក្នុងការគិតគូរដល់ជីវភាពប្រជាជនក្រីក្រ សកម្មភាពនេះបានរីកសាយភាយស្មារតី "មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រោយ"។