ជន​រួម​ជាតិ​នៅ​ហាម​យ៉ាង​ទទួល​បុណ្យ​សែន​ដូន​តា​ដោយ​ក្តី​រីក​រាយ​

Chủ nhật, 11/10/2026, 16:17

ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​ គ្រួ​សារ​ដែល​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​នៅ​ភូមិ​ជ្រោយ​ទន្សា​  ឃុំ​ហាម​យ៉ាង​ ខេត្ត​វិញ​ឡុង​ មាន​ក្តី​រីក​រាយ​បន្ថែម​ពេល​បាន​រស់​នៅ​ក្នុង​ផ្ទះ​ថ្មី​ដ៏​រឹង​មាំ​។ ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ ជួយ​ប្រ​ជា​ជន​កាត់​បន្ថយ​ការ​ព្រួយ​បា​រម្ភ​ ផ្តល់​កម្លាំង​ចិត្ត​បន្ថែម​ក្នុង​ពល​កម្ម​ និង​កែ​លម្អ​ជីវ​ភាព​ជា​បណ្តើ​រៗ។

បង​ស្រី​ ថា​ច់ធី​ណា​រី​ បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​។

បង​ស្រី​ ថា​ច់ធី​ណា​រី​  នៅ​ភូមិ​ជ្រោយ​ទន្សា​ ទទួល​បុណ្យ​សែន​ដូន​តា​ក្នុង​ផ្ទះ​ថ្មី​ដោយ​ក្តី​រីក​រាយ​។ គ្រួ​សា​របង​ស្រី​ជា​គ្រួ​សារ​ក្រី​ក្រ​ ប្រ​កប​របរ​ធ្វើ​ការ​ឈ្នួល​ជា​សំ​ខាន់​ ប្រាក់​ចំ​ណូល​គ្រាន់​តែ​គ្រប់​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ការ​សន្សំ​ប្រាក់​ដើម្បី​សង់​ផ្ទះ​រឹង​មាំ​នោះ​គឺ​ហួស​ពី​លទ្ធ​ភាព​។ ពេល​បាន​រដ្ឋ​ជ្រើស​ឧបត្ថម្ភ​សង់​ផ្ទះ​ បង​ស្រី​មាន​សេច​ក្តី​ត្រេក​អរ​ក្រៃ​លែង​ ពី​ព្រោះ​ក្តី​ស្រមៃ​តាំង​ពី​យូរ​លង់​ ឥ​ឡូវ​បាន​ក្លាយ​ជា​ការ​ពិត​។ បង​ស្រី​ ណា​រី​ ឱ្យ​ដឹង​ដោយ​ក្តី​រំភើប​៖ "គ្រួ​សារ​ខ្ញុំ​គ្មាន​ដី​ផលិត​ ប្រ​កប​របរ​ ធ្វើ​ការ​ឈ្នួល​ជា​សំ​ខាន់​ ម្ល៉ោះ​ហើយ​គ្មាន​លទ្ធ​ភាព​សង់​ផ្ទះ​។ ឥ​ឡូវ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង​ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​រគុណ​បក្ស​ និង​រដ្ឋ​យ៉ាង​ខ្លាំង​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​"។ ចំ​ពោះ​បង​ស្រី​ រដូវ​បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​កាន់​តែ​មាន​អត្ថ​ន័យ​ ពេល​បាន​ជួប​ជុំ​គ្រួ​សារ​ក្នុង​ផ្ទះ​ថ្មី​។ នេះ​ជា​ឱ​កាស​រំលឹក​នឹក​គុណ​ដល់​ជី​ដូន​ជី​តា​ និង​ដាស់​តឿន​កូន​ចៅ​ពី​មនោ​សញ្ចេតនា​គ្រួ​សារ​។ លែង​បា​រម្ភ​ពី​ផ្ទះ​ស្នាក់​នៅ​ បង​ស្រី​មាន​កម្លាំង​ចិត្ត​បន្ថែម​ក្នុង​ការ​ពល​កម្ម​ សន្សឹម​ៗកែ​លម្អ​សេដ្ឋ​កិច្ច​ និង​គិត​គូរ​ដល់​សមា​ជិក​គ្រួ​សារ​បាន​ល្អ​ប្រសើរ​ជាង​ទៀត​។

អ្នក​មីង​ ង្វៀង​ធី​នៀង​ (ខាង​ស្តាំ) ជា​មួយ​នឹង​កម្មា​ភិបាល​ភូមិ​ភាគ​ក្នុង​ផ្ទះ​ថ្មី​។

នៅ​ភូមិ​ជា​មួយ​អ្នក​មីង​ ង្វៀង​ធី​នៀង​ កើត​ឆ្នាំ​ ១៩៤៧ ជា​គ្រួ​សា​រគោល​នយោ​បាយ​ ទើប​មាន​ផ្ទះ​ថ្មី​សម​រម្យ​។ ឆ្នាំ​ ២០០៦ អ្នក​មីង​បាន​ប្រ​ធា​រដ្ឋ​ជូន​គ្រឿង​ឥស្សរិយ​យស​ចំ​ណាត់​ថ្នាក់​លេខ​១ ពី​ព្រោះ​មាន​ស្នា​ដៃ​ក្នុង​សម័យ​សង្គ្រាម​ប្រ​ឆាំង​អា​មេ​រិក​សង្គ្រោះ​ជាតិ​។ ឥ​ឡូវ​មាន​វ័យ​ចំ​ណាស់​ហើយ​ គាត់​រស់​នៅ​ជា​មួយ​ចៅ​។ ពី​ថវិកា​បាន​ឧបត្ថម្ភ​៥០លាន​ដុង​ រួម​ជា​មួយ​ទឹក​ប្រាក់​ដែល​បាន​សន្សំ​របស់​សមា​ជិក​គ្រួ​សារ​ ផ្ទះ​ថ្មី​បាន​សង់​ឡើង​ជួយ​ឱ្យ​អ្នក​មីង​មាន​កន្លែង​ស្នាក់​នៅ​ពេល​វ័យ​ចំ​ណាស់​។ នេះ​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត​ចំ​ពោះ​អ្នក​បាន​រួម​ចំ​ណែក​ក្នុង​សម័យ​សង្គ្រាម​ ទន្ទឹម​នឹង​នោះ​បង្ហាញ​ពី​ការ​គិត​គូរ​ចំ​ពោះ​មុខ​សញ្ញា​នយោ​បាយ​នៅ​ភូមិ​ភាគ​។ មីង​នៀង​ ឱ្យ​ដឹង​៖ គាត់​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង​ ពី​ព្រោះ​ចាប់​ពី​ពេល​នេះ​ ទាំង​ពីរ​នាក់​យាយ​ចៅ​មាន​កន្លែង​នៅ​ងាយ​ស្រួល​ លែង​ព្រួយ​បា​រម្ភ​ពី​កន្លែង​នៅ​ទៀត​។ ប្រាក់​សន្សំ​សំ​ចៃ​របស់​សមា​ជិក​ក្នុង​គ្រួ​សារ​ រួម​ជា​មួយ​នឹង​ទឹក​ប្រាក់​ឧបត្ថម្ភ​ ធ្វើ​ឱ្យ​ក្តី​ស្រមៃ​តាំង​ពី​យូរ​លង់​បាន​ក្លាយ​ជា​ការ​ពិត​។ ទទួល​បុណ្យ​សែន​ដូន​តា​ក្នុង​ផ្ទះ​ថ្មី​ គាត់​មាន​ចំ​ណាប់​អា​រម្មណ៍​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​។ មាន​អាយុ​ជិត​៨០ឆ្នាំ​ ក្តី​សង្ឃឹម​របស់​អ្នក​មីង​គឺ​មាន​ជីវ​ភាព​សុខ​សាន្ត​ជា​មួយ​ចៅ​។ ព្រោះ​ហេ​តុ​នោះ​ មាន​ផ្ទះ​ថ្មី​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ ជួយ​ឱ្យ​អ្នក​មីង​ស្ងប់​ចិត្ត​។

តាម​ប្រ​សាសន៍​លោក​ ញ៉ាងដុង​ ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ជ្រោយ​ទន្សា​ ជា​ភូមិ​ឋាន​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ និង​ប្រ​កប​របរ​កសិ​កម្ម​ជា​សំ​ខាន់​។ គ្រួ​សារ​មួយ​ចំ​នួន​ខ្វះ​ដី​ផលិត​ ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ឈ្នួល​ ប្រាក់​ចំ​ណូល​បន្តិច​បន្តួច​ ហេ​តុ​នោះ​គ្មាន​លក្ខ​ណៈសង់​ផ្ទះ​រឹង​មាំ​។ ចំ​ពោះ​តម្រូវ​ការ​នោះ​ ភូមិ​ភាគ​បន្ត​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​គ្រួ​សារ​នីមួយៗ​ ដើម្បី​ស្នើ​ឧបត្ថម្ភ​បាន​ទាន់​ពេល​វេលា​។ ទិស​ដៅ​គឺ​ជួយ​ប្រ​ជា​ជន​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​។ ការ​ក្តោ​បក្តាប់​ស្ថាន​ភាព​ ក៏​បង្ក​មូល​ដ្ឋាន​ដើម្បី​កំ​ណត់​ច្បាស់​ស្ថាន​ភាព​ដែល​អាទិ​ភាព​ នាំ​គោ​លន​យោ​បាយ​ដល់​ចំ​មុខ​សញ្ញា​។

រឿង​រ៉ាវ​របស់​បង​ស្រី​ណា​រី​ និង​មីង​នៀង​ បញ្ជាក់​ឱ្យ​ឃើញ​ពី​អត្ថ​ន័យ​ជាក់​ស្តែង​នៃ​ការ​ងារ​គិត​គូរ​ផ្ទះ​សម្បែង​នៅ​មូល​ដ្ឋាន​។ ផ្ទះ​រឹង​មាំ​ជួយ​អ្នក​ក្រី​ក្រ​កាត់​បន្ថយ​បន្ទុក​ បង្ក​លក្ខ​ណៈផ្តុំ​កម្លាំង​រក​ស៊ី​; ចំ​ពោះ​អ្នក​មាន​វ័យ​ចំ​ណាស់​ នោះ​គឺ​ជា​កន្លែង​បង្អែក​ និង​កន្លែង​សម្រាក​។ ការ​ព្រួត​ដៃ​របស់​រដ្ឋ​បាន​នាំ​មក​ការ​ផ្លាស់​ប្តូរ​ជាក់​ស្តែង​ដល់​គ្រួ​សារ​ដែល​ទទួល​ផល​។ ក្នុង​រដូវ​បុណ្យ​សែន​ដូន​តា​ ជួប​ជុំ​ក្នុង​ផ្ទះ​ថ្មី​កាន់​តែ​ញ៉ាំង​ឱ្យ​ក្តី​ត្រេក​អរ​កាន់​តែ​ពេញ​លេញ​ រួម​ចំ​ណែក​ផ្តល់​កម្លាំង​ចិត្ត​បន្ថែម​ដើម្បី​មា​មីង​ឆ្លង​កាត់​លំ​បាក​ ឆ្ពោះ​ដល់​ជីវ​ភាព​កាន់​តែ​ប្រសើរ​ជាង​ទៀត​៕

ទីទុយ​ - វិមាន​