ឈានឡើងធូរធារផ្តើមពីការចិញ្ចឹមសត្វបងឡឹមថាញឡុង កើតឆ្នាំ ១៩៩២ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង ផ្សារភ្ជាប់នឹងរបរចិញ្ចឹមគោជាច្រើនឆ្នាំមកហើយ គាត់បន្តអភិវឌ្ឍចិញ្ចឹមគោមេ ចិញ្ចឹមគោបន្ធាត់ គួបផ្សំនឹងចិញ្ចឹមជ្រូក និងដាំក្រូចពោធិ៍សាត់។ ទម្រង់ផលិតរួមផ្សំនេះ ជួយឱ្យគ្រួសារបងមានប្រភពចំណូលបន្ថែម ហើយជីវភាពឈានឡើងធូរធារជាបណ្តើរៗ។
រកបានប្រាក់ចំណូលលំនឹងពីការដាំផ្កាស្បៃរឿងចាប់តាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ លោក ថាច់ណយ នៅភូមិយ៉ុងត្រាញ់ ឃុំតឹបង៉ាយ ខេត្តវិញឡុង ចាប់ផ្តើមបង្វែរផ្ទៃដីស្រែចំនួន ៧ កុង ដែលមិនសូវមានប្រសិទ្ធភាព មកដាំដំណាំបន្លែបង្ការវិញ។ តាមរយៈការសាកល្បងដំណាំជាច្រើនប្រភេទ លោកបានជ្រើសដាំផ្កាស្បៃរឿងដើម្បីអភិវឌ្ឍ អាស្រ័យមានទីផ្សារប្រើប្រាស់លំនឹងបង្គួរ និងមានឈ្មួញចុះមកទិញដល់ចំការ បានជួយឱ្យគ្រួសារលោកមានប្រភពប្រាក់ចំណូលបន្ថែម។
ចិញ្ចឹមទាពងរត់វាល លំនឹងសេដ្ឋកិច្ចគ្រួសារឆ្លៀតយកប្រភពចំណីធម្មជាតិនៅវាលលើស្រែ កាត់បន្ថយប្រាក់ចំណាយទិញចំណីសត្វ បងគីមសាមឿន នៅភូមិអូរក្តារ ឃុំចូវថាញ់ ខេត្តវិញឡុង បានបង្វែរពីចិញ្ចឹមទាសាច់មកចិញ្ចឹមទាពងរត់វាលវិញ។ ទម្រង់នេះបានជួយបន្ថយប្រាក់ចំណាយទិញចំណីឱ្យទាគួរឱ្យកត់សម្គាល់ និងមានស៊ុតទាលក់រាល់ថ្ងៃ សន្សឹមៗបង្កើនប្រាក់ចំណូលជូនគ្រួសារ។
គោលនយោបាយបើកទិសដៅជូនជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាពនៅពេលគោលនយោបាយជនជាតិបានវិនិយោគត្រឹមត្រូវ លទ្ធផលគឺផ្ទះសម្បែងរឹងមាំ ទម្រង់ផលិត មានប្រសិទ្ធភាព នាំមកនូវប្រភពចំណូលលំនឹង រួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទតំបន់ជនជាតិខ្មែរនៅខេត្តកាម៉ាវ កាន់តែស្រស់បំព្រង។
ចំណុចលេចធ្លោនៃទម្រង់ "ក្រុមនារីគ្រួសារសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មាន"ដោយការយល់ច្បាស់ពីតួនាទីរបស់គ្រួសារចំពោះការអភិវឌ្ឍសង្គម រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំអាងនិញ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់លើសកម្មភាពជួយដល់នារីកសាងគ្រួសារសុភមង្គល។
ជីររណារ – ដំណាំផ្តល់ប្រាក់ចំណូលគ្រាន់បើជូនមាមីងនៅសង្កាត់សុកត្រាំងគ្រួសារកសិករជាច្រើននៅមណ្ឌល ១២ សង្កាត់សុកត្រាំង ទីក្រុងកឹងធើ កំពុងទទួលបានជោគជ័យជាមួយទម្រង់ដាំបន្លែជីររណារ។ អាស្រ័យលក្ខណៈជីរងាយដាំ មិនសូវចំណាយលើការថែទាំ និងមានច្រកចេញលំនឹងបង្គួរ ប្រជាជននៅទីនេះមិនត្រឹមតែបើកទូលាយផ្ទៃដីប៉ុណ្ណោះទេ ថែមទាំងបានចងសម្ព័ន្ធបង្កើតក្រុមសហការ រួមគ្នាបង្កើនប្រសិទ្ធភាពផលិត លំនឹងប្រាក់ចំណូលដល់គ្រួសារទៀតផង។
លោកថាច់ភី - ជាជំហានឈានឡើងលំនឹងជីវភាពផ្តើមពីកសិករក្រីក្រម្នាក់ដែលធ្វើការឈ្នួលដើម្បីរកប្រាក់ចិញ្ចឹមជីវិត លោកថាច់ភី នៅភូមិឡងមី ឃុំង៉ាយទឺ ខេត្តវិញឡុង បានខិតខំស្វែងរកទិសដៅ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជាមួយនឹងដើមទុនដែលបានសន្សំ លោកបានវិនិយោគលើការចិញ្ចឹមគោបន្ធាត់ ផ្គួបផ្សំនឹងដាំស្មៅ ឆ្លៀតប្រើចំបើងនិងចិញ្ចឹមកង្កែប បង្កបានប្រភពចំណូលបន្ថែម ជាជំហានឈានឡើងលំនឹងជីវភាព។
លំនឹងជីវភាពផ្តើមពីដាំឈូកយកក្រឳផ្តើមពីផ្ទៃដីស្រែផលិតស្រូវផ្តល់ទិន្នផលទាប បង គៀងសម្បូរ កើតឆ្នាំ ១៩៨៦ នៅភូមិហឿងភូ B ឃុំចូវថាញ់ ខេត្តវិញឡុង បានមោះមុតប្តូរមកដាំឈូកយកក្រឳ។ អាស្រ័យដោយឧស្សាហ៍ព្យាយាមពលកម្ម ទម្រង់ដាំឈូកជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ជួយគ្រួសារមានប្រភពចំណូលទៀងទាត់ និងលើកស្ទួយជីវភាព។
ដាំប្លុងអង្ករនៅជម្រាក់ស្រែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចទន្ទឹមនឹងការបង្វែររចនាសម្ព័ន្ធពូជដំណាំសមស្របជាមួយនឹងលក្ខណៈធម្មជាតិ និងតម្រូវការទីផ្សារ លោក លីជុង ភូមិបឹងចុង ឃុំតាយវុាំង ទីក្រុងកឹងធើ បានមោះមុតដាំប្លុងអង្ករនៅជម្រាក់ស្រែ រួមចំណែកលើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាព។
ដាំបន្លែបង្ការជួយឱ្យកសិករមានជីវភាពលំនឹងប៉ុន្មានឆ្នាំជិតៗនេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងសម្រាប់គ្រួសារជាច្រើននៅក្នុងភូមិផ្នោរកញ្ជើ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ ផ្តើមពីផ្ទៃដីផលិតដែលមានប្រសិទ្ធភាពទាប កសិករបានផ្លាស់ប្តូរទៅដាំប្រភេទដំណាំរួមផ្សំដែលសមស្របនឹងលក្ខណៈដីធ្លី អាកាសធាតុ និងតម្រូវការទីផ្សារ។
សមាគមសហព័ន្ធនារីឃុំឡុងហេប ជំនួយកម្លាំងដល់នារីខ្មែរឈានឡើងធ្វើមានដោយមានសមាជិកាជនជាតិខ្មែរជាង៨០% ដូច្នេះ សមាគមសហព័ន្ធនារីឃុំឡុងហេប បានផ្សព្វផ្សាយសកម្មភាពជាក់ស្តេងជាច្រើន ដើម្បីបង្កលក្ខណៈដល់បងប្អូននារីបានបង្ខិតជិតប្រភពទុនអនុគ្រោះ ព្រមទាំងអនុវត្តបច្ចេកទេសជឿនលឿនក្នុងការផលិត ជាជំហានៗបង្កើនប្រាក់ចំណូលនិងកែលម្អគុណភាពជីវភាព។
ដាំខ្ទឹមស្លឹកលើដីស្រែ រកបានប្រាក់ចំណូលបង្គួរលោក ង្វៀងវុាំងទ្រឿង កើតឆ្នាំ ១៩៧៨ នៅភូមិទៀងចាញ់ ឃុំប៊ិញភូ ខេត្តវិញឡុង បានបង្វែរផ្ទៃដីធ្វើស្រែមួយចំណែកមកដាំខ្ទឹមស្លឹកវិញ ជំហានដំបូងបាននាំនូវប្រសិទ្ធភាពសេដ្ឋកិច្ចល្អបង្គួរ។ រយៈពេលដាំខ្លី ងាយស្រួលថែទាំ និងមានឈ្មួញមកទិញដល់ចម្ការ ដំណាំខ្ទឹមស្លឹកកំពុងបើកទិសដៅផលិតសមស្រប ជួយឱ្យគ្រួសារបងលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ដីធ្លី។
ធ្វើស្រែយកចំបើងគួបផ្សំនឹងចិញ្ចឹមគោប្រើប្រាស់អស់ពីលទ្ធភាពក្រោយពីរដូវស្រូវម្តងៗ គួបផ្សំនឹងដាំស្មៅធ្វើជាចំណីឱ្យគោ ពូ ថាច់តឹន កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង បានពង្រីកហ្វូងគោតាំងពី ១ ក្បាលដំបូង ឡើងដល់ ៩ ក្បាល ក្នុងនោះមានគោបន្តពូជចំនួន ៣ ក្បាល និងគោបន្ធាត់ ចំនួន ៦ ក្បាល។
ទម្រង់ដាំក្រូចវល្លិក្នុងរោងសំណាញ់ផ្តើមពីការដាំដំណាំរួមផ្សំនាំមកប្រសិទ្ធភាពមិនខ្ពស់ គ្រួសារប្រជាជនខ្មែរមួយចំនួននៅភូមិបឹង ឃុំតឹបស៊ើង ខេត្តវិញឡុង បានប្តូរមកដាំក្រូចវល្លិក្នុងរោងសំណាញ់ ដោយការឧបត្ថម្ភរបស់រដ្ឋ។
ផ្សព្វផ្សាយបកស្រាយនិងពិគ្រោះយោបល់គោលនយោបាយធានារ៉ាប់រងសុខាភិបាលដល់សិស្សនិស្សិតធានារ៉ាប់រងសង្គមទីក្រុងកឹងធើ បានសហការជាមួយមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ ចាត់តាំងសន្និសីទផ្សព្វផ្សាយអំពីគោលនយោបាយធានារ៉ាប់រងសង្គម និងណែនាំរួមបញ្ចូលសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខាភិបាល និងសៀវភៅសុខភាពអេឡិចត្រូនិកទៅក្នុងកម្មវិធី VNeID ជូនគ្រូឧទ្ទេសនិងនិស្សិត។
ផ្តល់មធ្យោបាយរកស៊ីចិញ្ចឹមជីវិត ជំនួយកម្លាំងកសិករឈានឡើងជាមួយនឹងទិសស្លោករួមដំណើរជាមួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ច សមាគមកសិករទីក្រុងកឹងធើ បានអនុវត្តវិធានការឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតជាក់ស្តែងជាច្រើន។ តាមរយៈនោះ ជួយកសិករជាច្រើន ពិសេសគឺគ្រួសារដែលនៅលំបាក មានកម្លាំងជំរុញបន្ថែមដើម្បីអភិវឌ្ឍផលិត បង្កើនប្រាក់ចំណូល លំនឹងជីវភាព និងឈានឡើងធូរធារជាបណ្តើរៗ។
ដាំក្រូចពោធិ៍សាត់ ទទួលបានផលច្រើននិងតម្លៃល្អផ្តើមពីប្រសិទ្ធភាពនៃក្រូចពោធិ៍សាត់ បង ថាច់វង្ស នៅភូមិតាម៉ង ឃុំតាឱន ខេត្តវិញឡុង បានសម្រេចចិត្តយ៉ាង បង្វែរផ្ទៃដីផលិតរបស់គ្រួសារមកដាំក្រូចពោធិ៍សាត់។ អាស្រ័យថែទាំត្រឹមត្រូវតាមបច្ចេកទេស ចម្កាក្រូចរបស់បងកំពុងលូតលាស់ ផ្តល់ទិន្នផលល្អ បច្ចុប្បន្នតម្លៃក្រូចមានស្ថិរភាពបង្គួរ រកបានប្រាក់ចំណូលសម្រាប់គ្រួសារ។
ចិញ្ចឹមកង្កែបទំនិញផ្តល់ប្រាក់ចំណូលគ្រាន់បើក្រោយពីរយៈពេលធ្វើជាកម្មករនៅប៊ិញយឿង បង ថាច់ វង្សា បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីស្វែងរកទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីទម្រង់ចិញ្ចឹមសាកល្បងកង្កែបចំនួន ១.០០០ ក្បាល មកទល់ពេលនេះ បងបានពង្រីកឡើងដល់ ២៨ អាង គួបផ្សំការចិញ្ចឹមកង្កែបទំនិញ និងបង្កាត់ពូជលក់ឱ្យប្រជាជនដែលមានតម្រូវការ នាំមកនូវប្រភពចំណូលរាប់សិបលានដុង។
សកម្មភាពដើម្បីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារអនុវត្តកម្មវិធី “ធ្វើឪពុកម្តាយសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ” អាស្រ័យមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាមបំផុសចលនា សមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង ទីក្រុងកឹងធើ បានអនុវត្តសកម្មភាពជាច្រើន ដើម្បីនាំយកចំណេះដឹងនិងបំណិនធ្វើឪពុកម្តាយឱ្យកាន់តែខិតជិតជាមួយគ្រួសារនានា។
បង្វែរពូជដំណាំ លើកកម្ពស់ប្រសិទ្ធភាពផលិតពូគឹមបូណា នៅភូមិផ្នោរ ឃុំប៊ិញភូ ខេត្តវិញឡុង ផ្តើមពីផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព គាត់បានមោះមុតបង្វែរមកដាំដូងម៉ាឡេ១ហិកតា។ ក្នុងពេលរង់ចាំដូងផ្តល់ផល គាត់ដាំឆ្លាស់គូឆាយ និងប្រភេទបន្លែបង្ការរយៈពេលខ្លីផ្សេងៗទៀត សន្សឹមៗលើកកម្ពស់ប្រសិទ្ធភាពការប្រើប្រាស់ដី និងរកបានប្រាក់ចំណូលបន្ថែមឱ្យគ្រួសារ។