គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ចេញផែនការលេខ ៥៤០/KH-UBND ស្តីពីការអនុវត្តគម្រោង “ការផលិតកាត់បន្ថយការបំភាយឧស្ម័នក្នុងវិស័យដាំដុះ ដំណាក់កាល ២០២៥-២០៣៥ ចក្ខុវិស័យដល់ឆ្នាំ ២០៥០” នៅលើភូមិឋានទីក្រុងកឹងធើ។
ទីក្រុងបានដាក់ចេញគោលដៅអនុវត្តព្រមៗគ្នានូវដំណោះស្រាយនានា ដើម្បីផ្លាស់ប្តូរប្រព័ន្ធផលិតដាំដុះតាមទិសដៅបំភាយឧស្ម័នទាប បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ប្រសិទ្ធភាពនៃការផលិត និងកែលម្អជីវភាពរបស់ប្រជាជន រួមចំណែកអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។ តាមរយៈនោះ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃផ្នែកទំនិញដាំដុះ ធានាសន្តិសុខស្បៀង ជាជំហានៗបង្កើតខឿនកសិកម្មជីវស្ថានទំនើបដែលមានលទ្ធភាពធន់នឹងការប្រែប្រួលអាកាសធាតុ រួមចំណែកអនុវត្តការព្រមព្រៀងរបស់វៀតណាម ក្នុងគប់វាល់ដោយប្រទេសនីមួយៗសម្រេចចិត្តដោយខ្លួនឯង NDC (Nationally Determined Contribution)។
មុខសញ្ញាចូលរួមគម្រោងរួមមានកសិករ ក្រុមសហការ សហករណ៍ អាជីវកម្ម កម្មាភិបាលបច្ចេកទេស និងបណ្តាអង្គការពាក់ព័ន្ធ។ គម្រោងផ្តោតសំខាន់ទៅលើតំបន់ផលិតដំណាំសំខាន់ៗ ដែលមានសក្តានុពលកាត់បន្ថយការបំភាយឧស្ម័ន រួមមានដំណាំស្រូវ ដំណាំឈើហូបផ្លែ និងបន្លែបង្ការ។
ទីក្រុងនឹងជំរុញការផ្ដល់ព័ត៌មាន ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីអត្ថប្រយោជន៍និងនិន្នាការនៃការផលិតដាំដុះ បន្ថយការបំភាយឧស្ម័ន។ ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ ប្រកបដោយភាពបត់បែន សមស្របទៅនឹងលក្ខណៈពិសេសនៃតំបន់ ជីវស្ថាន និងកម្រិតនៃការដាំដុះរបស់តំបន់។ អភិវឌ្ឍន៍និងអនុវត្តកញ្ចប់បច្ចេកទេសនានា ក្នុងការផលិត ដាំដុះ បន្ថយការបំភាយឧស្ម័ន។ ផ្សព្វផ្សាយអនុវត្តទម្រង់ផលិតដាំដុះបន្ថយការបំភាយឧស្ម័ន តាមទ្រង់ទ្រាយតំបន់និងខ្សែសង្វាក់តម្លៃ៕
K.T - ថាច់ធី