មា​មីង​រីក​រាយ​ពេល​បាន​ឧបត្ថម្ភ​គោ​បន្ត​ពូជ​

Thứ ba, 13/10/2026, 16:16

គោ​លន​យោ​បាយ​ឧបត្ថម្ភ​គោ​បន្ត​ពូជ​និង​ទុន ជួយ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​នៅ​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង មាន​លក្ខណៈ​បន្ថែម​ដើម្បី​ពង្រីក​ការ​ចិញ្ចឹម​សត្វ។ នៅ​ភូមិ​ភូ​ទ័រ គ្រួ​សារ​អ្នក​មីង ឡេធី​ហ្វា បាន​ពង្រីក​ហ្វូង​គោ​ពី ៣ ក្បាល​ឡើង​ដល់ ៦ ក្បាល ជា​ជំ​ហានៗ​សន្សំ​សំ​ចៃ​ទ្រព្យ​សម្បត្តិ បង្ក​ជា​មូល​ដ្ឋាន​គ្រឺះសម្រាប់​ការ​កែ​លម្អ​ជីវ​ភាព។

 អ្នក​មីង​ឡេធី​ហ្វា កំ​ពុង​ពិភាក្សា​ជា​មួយ​កម្មា​ភិបាល​ភូមិ​ភាគ។

បាន​រដ្ឋ​ឧបត្ថម្ភ​គោ​បន្ត​ពូជ​មួយ​ក្បាល អ្នក​មីង​ឡេធី​ហ្វា នៅ​ភូមិ​ភូ​ទ័រ ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង។ គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ ការ​មាន​ទុន​សម្រាប់​វិនិយោគ​លើ​ការ​ចិញ្ចឹម សត្វ​គឺ​ជា​ការ​លំ​បាក ដូច្នេះ ពេល​បាន​រដ្ឋ​ឧបត្ថម្ភ​គោ​បន្ត​ពូជ ជួយ​ឱ្យ​អ្នក​មីង​ចាប់​ផ្តើម​ពង្រីក​ហ្វូង​គោ។ អ្នក​មីង​ហ្វា ចែក​រំលែក៖ “គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​គោ​មួយ​ក្បាល ខ្ញុំ​បុល​ប្រាក់​បន្ថែម ៥០ លាន​ដុង ដើម្បី​ទិញ​គោ​បន្ថែម ២ ក្បាល។ មក​ដល់​បច្ចុប្បន្ន គោ​មេ ៣ ក្បាល​កើត​កូន​បាន ៣ ក្បាល ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់”។ សម្រាប់​អ្នក​មីង ក្តី​សប្បាយ​មិន​ត្រឹម​តែ​ហ្វូង​គោ​កើន​ឡើង​ប៉ុណ្ណោះ​ទេ ជាង​នេះ​ទៅ​ទៀត គឺ​គ្រួ​សារ​គាត់​មាន​ទិស​ដៅ​រក​ស៊ី​សម​ស្រប។

លោក​វ៉​វ៉ាំង​ត្រ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ភូ​ទ័រ ឱ្យ​ដឹង៖ នៅ​ឆ្នាំ​២០២៥ អនុ​វត្ត​កម្ម​វិធី​បន្ថយ​ភាព​ក្រី​ក្រ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​បាន ឧបត្ថម្ភ​គោ​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច។ គ្រួ​សារ​អ្នក​មីង​ហ្វា ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ទទួល​បាន​គោល​ន​យោ​បាយ​នេះ។ តាម​ប្រ​សាសន៍​លោក ត្រ គ្រួ​សារ​អ្នក​មីង​ហ្វា យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ី ប្រើ​ប្រាស់​ទុន​ចំ​ទិស​ដៅ។ ផ្តើម​ពី​គោ​ឧបត្ថម្ភ​មួយ​ក្បាល​និង​ទិញ​បន្ថែម ២ ក្បាល ពី​ប្រាក់​កម្ចី គាត់​ថែ​ទាំ​ត្រឹម​ត្រូវ គោ​ធំ​ធាត់​ល្អ ឥ​ឡូវ​នេះ គាត់​មាន​ហ្វូង​គោ​ឡើង​ដល់ ៦ ក្បាល។ នេះ​ជា​លទ្ធ​ផល​ជំ​ហាន​ដំ​បូង ជួយ​គ្រួ​សារ​គាត់​មាន​ឱ​កាស​បន្ថែម​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល ជា​ជំ​ហានៗ​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ។

ហ្វូង​គោ ៦ ក្បាល​ជា​ទ្រព្យ​សន្សំ​សំ​ចៃ ជួយ​គ្រួ​សារ​អ្នក​មីង​ហ្វា​មាន​លក្ខណៈ​បន្ថែម​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ។ អ្នក​មីង​បន្ត​ថែ​ទាំ​កូន​គោ ៣ ក្បាល ឱ្យ​ធំ​ធាត់​ដើម្បី​លក់ រី​ឯ​គោ​មេ​ទុក​ចិញ្ចឹម​ជា​បន្ត។ ការ​ឧបត្ថម្ភ​ពូជ​សត្វ​ចិញ្ចឹម​ជា​មួយ​ប្រ​ភព​ទុន បាន​បង្ក​លក្ខណៈ​ឱ្យ​គ្រួ​សារ​ប្រ​ជា​ជន​ពង្រីក​ការ​ចិញ្ចឹម​សត្វ។ ជា​មួយ​ស្មារតី​ស៊ូ​ទ្រាំ​លំ​បាក​ធ្វើ​ការ​រក​ស៊ី អ្នក​មីង​ហ្វា បាន​ពង្រីក​ហ្វូង​គោ​ជា​បណ្តើរៗ បង្ក​ប្រ​ភព​ប្រាក់​ចំ​ណូល ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ផ្តើម​ពី​ករ​ណី​អ្នក​មីង​ហ្វា គោល​ន​យោ​បាយ​បន្ថយ​ភាព​ក្រី​ក្រ បាន​នាំ​មក​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជាក់​ស្តែង​ជូន​ប្រ​ជា​ជន សម​ស្រប​នឹង​លក្ខណៈ​នៃ​គ្រួ​សារ​នី​មួយៗ។ ការ​ឧបត្ថម្ភ​គោ​ក្លាយ​ជា​ចំ​ណុច​ចាប់​ផ្តើម​ដើម្បី​ពង្រីក​ហ្វូង​គោ ជា​ជំ​ហានៗ​កែ​លម្អ​សេដ្ឋ​កិច្ច។ ពេល​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​គួប​ផ្សំ​នឹង​ការ​ខិត​ខំ​ប្រឹង ប្រែង​រក​ស៊ី​របស់​ប្រ​ជា​ជន គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​និង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព៕ 

                        ទីទុយ​-មុនី​