សកម្ម​ឧបត្ថម្ភ​និង​ជំ​រុញ​ការ​អភិវឌ្ឍ​សហ​ករណ៍​កសិ​កម្ម​

Thứ ba, 13/10/2026, 16:16

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៦​មក ផ្នែក​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​យ៉ាង​សកម្ម​ក្នុង​ការ​ឧបត្ថម្ភ និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមូហ​ភាព​និង​សហ​ករណ៍​កសិ​កម្ម​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង។

 កសិ​ករ​ប្រ​មូល​ផល​ផ្លែ​មៀន នៅ​សហ​ករណ៍​ដុង​តឹម ឃុំ​ទ្រឿង​ថាញ់។

គិត​មក​ដល់​ពេល​នេះ ទូ​ទាំង​ទី​ក្រុង​មាន​សហ​ករណ៍​កសិ​កម្ម​ចំ​នួន ៦៦៣ ដោយ​មាន​សមា​ជិក​ជាង ២០​.៩០០ នាក់ (ក្នុង​នោះ សហ​ករណ៍​បង្កើត​ថ្មី​ចំ​នួន ៣៥) និង​មាន​សហ​ព័ន្ធ​សហ​ករណ៍​ចំ​នួន ៦ ដោយ​មាន​សមា​ជិក ៨១ នាក់។ ទន្ទឹម​នឹង​នោះ សេដ្ឋ​កិច្ច​សហ​ការ​មូល​ដ្ឋាន បន្ត​រក្សា​សកម្ម​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដោយ​មាន​ក្រុម​សហ​ការ​កសិ​កម្ម​ចំ​នួន ១.៧៧៧ ទាក់​ទាញ​សមា​ជិក​ចូល​រួម ៣៣.​៤៩២ នាក់ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​រឹង​មាំ​ក្នុង​ការ​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​ផលិត​ទ្រង់​ទ្រាយ​ធំ​ប្រ​កប​ដោយ​ចីរ​ភាព។

បណ្តា​សាខា​នា​យក​ដ្ឋាន​និង​អង្គ​ភាព​ជំ​នាញ​នា​នា ចំ​ណុះ​មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​យ៉ាង​សកម្ម​ជា​មួយ​មន្ទីរ ផ្នែក​នា​នា​របស់​ទី​ក្រុង ភូមិ​ភាគ និង​អង្គ​ភាព​ពាក់​ព័ន្ធ ដើម្បី​ណែ​នាំ​ជំ​នួយ​អំ​ពី​បែប​បទ​និង​ជំ​រុញ​កសិ​ករ​ចង​សម្ព័ន្ធ សហ​ការ បង្កើត​ក្រុម​សហ​ការ និង​សហ​ករណ៍​កសិ​កម្ម។ ព្រម​ជា​មួយ​នោះ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហ​ករណ៍​បាន​កៀក​ជិត​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ និង​ឧបត្ថម្ភ​សហ​ករណ៍​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន ផ្លាស់​ប្តូរ​ឌីជី​ថល អនុ​វត្ត​ការ​ផលិត​ឱ្យ​ស្រប​តាម​បទ​ដ្ឋាន​គុណ​ភាព​និង​សុវត្ថិ​ភាព ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​ទី​ផ្សារ ព្រម​ទាំង​ពង្រឹង​ការ​ភ្ជាប់​ទំ​នាក់​ទំ​នង​រវាង​សហ​ករណ៍​ជា​មួយ​អា​ជីវ​កម្ម ដើម្បី​ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ផលិត​កែ​ច្នៃ និង​ការ​ប្រើ​ប្រាស់​កសិ​ផល​គ្រប់​ប្រ​ភេទ៕

                                                      ខាញ់​ទ្រុង​ - ថាច់ធី​