ការផ្លាស់ប្តូរប្រព័ន្ធផលិតដាំដុះតាមទិសដៅបំភាយឧស្ម័នទាប បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
បងថាច់ស៊ើង មានជីវភាពធូរធារដោយសារចិញ្ចឹមគោបន្ធាត់បងថាច់ស៊ើង កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង មានប្រភពចំណូលលំនឹង សេដ្ឋកិច្ចគ្រួសារបានធូរធារឡើងផ្តើមពីចិញ្ចឹមគោមេបន្តពូជ និងចិញ្ចឹមគោបន្ធាត់។ ជាង ១០ ឆ្នាំផ្សារភ្ជាប់នឹងរបរចិញ្ចឹមគោ គាត់ឆ្លៀតយកអនុផលក្រោយពីប្រមូលផលស្រូវ ដាំស្មៅ និងកាកបាយសា្ររពីមូលដ្ឋានបិទស្រា ដើម្បីម្ចាស់ការបានចំណីឱ្យគោ និងបន្ថយចំណាយដល់ការចិញ្ចឹម។
ដាំក្រូចពោធិ៍សាត់នាំមកប្រាក់ចំណូលខ្ពស់ផ្តើមពីផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប បងថាច់សាថាញ កើតឆ្នាំ ១៩៨៤ នៅភូមិឡងមី ឃុំង៉ៃទឺ ខេត្តវិញឡុង មោះមុតផ្លាស់ប្ដូរមកដាំដំណាំហូបផ្លែវិញ។ ក្រោយពីដាំក្រូចថ្លុង បងបន្តដាំក្រូចពោធិ៍សាត់២កុងបន្ថែមទៀត អាស្រ័យថែទាំត្រូវតាមបច្ចេកទេស ចម្ការក្រូចពោធិ៍សាត់លូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ និងនាំមកប្រភពចំណូលបង្គួរសម្រាប់គ្រួសារ។
រីកសាយភាយគោលនយោបាយសុខុមាលសង្គមពីដំបូលផ្ទះថ្មីដោយការរួមកម្លាំងពីគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស អង្គការមហាជននិងសប្បុរសជននានា ផ្ទះមនោសញ្ចេតនាទាំងឡាយកំពុងលេចចេញជារូបរាងបណ្ដើរៗ ដើម្បីធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍របស់ទីក្រុងកឹងធើក្នុងការគិតគូរដល់ជីវភាពប្រជាជនក្រីក្រ សកម្មភាពនេះបានរីកសាយភាយស្មារតី "មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រោយ"។
ប្រយ័ត្នប្រយែងចំពោះឧបាយកលបោកប្រាស់ក្នុងរដូវបើកបវេសនកាលឆ្លៀតឱកាសចំណុចខ្ពស់នៃការជ្រើសសិស្ស និងត្រៀមបម្រុងចូលឆ្នាំសិក្សាថ្មី មុខសញ្ញាបោកប្រាស់ជាច្រើន មិនត្រឹមតែក្លែងបន្លំឈ្មោះជាកម្មាភិបាលជ្រើសសិស្សដើម្បីកិបកេងប្រាក់របស់សិស្ស និស្សិតប៉ុណ្ណោះទេ ថែមទាំងក្លែងបន្លំឈ្មោះជាគឹ្រះស្ថានអប់រំដើម្បីបញ្ជាទិញទំនិញដោយចំនួនច្រើន សំណូមពរ អាជីវកម្មវេរប្រាក់កក់ទៀតផង។
ចិញ្ចឹមគោបន្ធាត់មានប្រសិទ្ធភាពផ្តើមពីគោបន្តពូជ១ក្បាល និងកូនគោបន្ធាត់២ក្បាល សាកល្បងដំបូង បងស្រី គឹមធីឌីប នៅឃុំតឹបស៊ើង ខេត្តវិញឡុង ជាជំហានៗអភិវឌ្ឍទម្រង់ចិញ្ចឹមគោបន្ធាត់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ អាស្រ័យប្រើប្រាស់មានប្រសិទ្ធភាពប្រភពចំណីដែលមានស្រាប់ ការថែទាំ និងបង្ការជំងឺលើហ្វូងគោ ទម្រ
លើកកម្ពស់តម្លៃដំណាំស្ពៃមើមផ្តើមពីអនុវត្តបច្ចេកទេសក្នុងការដាំស្ពៃមើម រហូតដល់ការរក្សាមុខរបរធ្វើឆៃប៉ូវ ប្រជាជននៅឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាពពីកសិផលដ៏ស្និទ្ធស្នាលនេះ។ មិនត្រឹមតែនាំមកនូវប្រភពចំណូលបង្គួរ ស្ពៃមើមថែមទាំងបានកែច្នៃទៅជាផលិតផលដែលមានតម្លៃ រួមចំណែកក្នុងពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចជូនប្រជាជនភូមិភាគទៀតផង។
ចងសម្ព័ន្ធទីផ្សារលក់ចេញ បង្កើនតម្លៃលើដីភូមិកំណើតផ្ដើមពីការផលិតស្រូវនិងដាំដូង ប៉ុន្តែផ្ដល់ប្រាក់ចំណូលមិនលំនឹង បងថាច់ផល្លា នៅភូមិដាយត្រឿង ឃុំទីវកឹង ខេត្តវិញឡុង បានសម្រេចចិត្តបង្វែរមកដាំបន្លែ។ អាស្រ័យការចងសម្ព័ន្ធជាមួយក្រុមសហការប្រមូលទិញជីរណាទីវកឹង គ្រួសារបងមានទីផ្សារលក់ចេញស្ថិរភាព ទទួលបានការណែនាំបច្ចេកទេសដាំ និងជាជំហានៗលើកកម្ពស់គុណភាពផលិតផល ព្រមទាំងបង្កើនតម្លៃលើដីភូមិកំណើត។
"កាហ្វេកសិករ" – តភ្ជាប់ និងរួមដំណើរជាមួយកសិករដោយមានគោលបំណងបង្កបរិយាកាសជិតស្និទ្ធ ដើម្បីកសិករចែករំលែកបទពិសោធន៍ ដោះស្រាយការលំបាក និងតភ្ជាប់ជាមួយអាជីវកម្ម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលីវទូ ទីក្រុងកឹងធើ បានសហការជាមួយសមាគមកសិករឃុំ និងអង្គការនយោបាយ-សង្គមនានា បង្កើតទម្រង់ “កាហ្វេកសិករ” នៅភូមិបឹងភ្នៀត រួមដំណើរជាមួយកសិករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម។
បើកទិសដៅថ្មីសម្រាប់កសិករពីដំណាំគូឆាយតៃវ៉ាន់ជំនួសឱ្យការដាំបន្លែបង្ការ រយៈពេលខ្លីដែលមិនស្ថិរភាព “បានផល តម្លៃថោក” គ្រួសារកសិករជាច្រើននៅសង្កាត់វិញចូវ ទីក្រុងកឹងធើ ហានផ្លាស់ប្តូរមកដាំដំណាំគូឆាយតៃវ៉ាន់។ ជាមួយនឹងគុណសម្បត្តិគឺចំណាយដើមទុនទាប តិចមានសត្វល្អិត និងផ្តល់ចំណូលលំនឹង ទម្រង់នេះជំហានដំបូងបានបណ្តុះក្តីសង្ឃឹមអំពីជីវភាពស្ថិរភាពសម្រាប់មាមីងកសិករនៅលើភូមិឋាន។
ប្រមូលចំណូលថវិការដ្ឋសម្រេច ៦៥,៥% នៃគ្រោងថវិកាគិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ ទីក្រុងកឹងធើ ប្រមូលចំណូលថវិការដ្ឋបាន ១៧.៦០១ ពាន់លានដុង សម្រេច ៦៥,៥% នៃគ្រោងថវិកាមជ្ឈិមប្រគល់ជូន។
តឹងហ្វា ជាចំណុចលេចធ្លោក្នុងការយកចិត្តទុកដាក់ដល់សុខុមាលភាពសង្គមជាច្រើនឆ្នាំកន្លង ទន្ទឹមនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការងារសុខុមាលភាពសង្គមតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច និងរណសិរ្ស អង្គការមហាជនឃុំតឹងហ្វា ទីក្រុងកឹងធើ យកចិត្តទុកដាក់ពិសេសផងដែរ ដោយចាត់ទុកជា "សសរស្តម្ភ" ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ផ្តើមពីគោពីរក្បាល បានបង្កើតទៅជាហ្វូងគោផ្ដើមពីគោមេពីរក្បាល លោកថាច់គ្វីឡា កើតឆ្នាំ១៩៧៥ នៅភូមិក្នក ឃុំសុងឡុក ខេត្តវិញឡុង បានព្យាយាមបង្កើតជាហ្វូងគោ ដោយរួមផ្សំជាមួយការធ្វើស្រែ ដាំស្មៅ ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វមានប្រសិទ្ធភាពជាបណ្តើរៗ នាំមកនូវប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំៗ។
កសាង "ផ្ទះខ្ញុំជនបទថ្មី" និង "ដងផ្លូវជនបទថ្មីគំរូ"- គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ឱ្យប្រើប្រាស់ក្រមលក្ខឋានចំនួន២គឺ៖ “ផ្ទះខ្ញុំជនបទថ្មី” និង “ដងផ្លូវជនបទថ្មីគំរូ” លើភូមិឋានទីក្រុង។
ដើមទុនអនុគ្រោះជួយកសិករចាកផុតភាពក្រីក្រប៉ុន្មានឆ្នាំកន្លង អាស្រ័យដោយគោលនយោបាយអនុគ្រោះពីធនាគារគោលនយោបាយសង្គម មានគ្រួសារកសិករជាច្រើននៅឃុំវិញឡើយ ទីក្រុងកឹងធើ ជាសន្សឺមៗបានលំនឹងជីវភាព ផ្តើមពីដើមទុនអនុគ្រោះឱ្យបុលទាន់ពេលវេលា ក្លាយជាកម្លាំងចលករជួយប្រជាជនមោះមុតវិនិយោគក្នុងការផលិត បង្កើតមុខរបរចិញ្ចឹមជីវិត និងឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។
គម្រោង៦ រួមចំណែកអភិរក្សតម្លៃវប្បធម៌ខ្មែរគម្រោង ៦ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ បាននិងកំពុងបង្កឱ្យមានភាពវិវឌ្ឍន៍ជាវិជ្ជមានក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរទីក្រុងកឹងធើ។
ទីក្រុងកឹងធើ បង្កើតមូលដ្ឋានគ្រឹះរឹងមាំ បើកទិសដៅអភិវឌ្ឍតំបន់ជនជាតិភាគតិចរយៈពេល ៥ ឆ្នាំ ផ្សព្វផ្សាយកម្មវិធីគោលដៅជាតិតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ លើភូមិឋានទីក្រុងកឹងធើ មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។
ទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ជួយកសិករឃុំតឹងឡុងលំនឹងជីវភាពតាមរយៈនៃកម្មវិធីឥណទានអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ជួយគ្រួសារក្រីក្រ ក្បែរក្រជាច្រើន ដែលមានជីវភាពលំបាក និងមុខសញ្ញាគោលនយោបាយលើភូមិឋានឃុំតឹងឡុង ក្រុងកឹងធើបានកៀកជិតប្រភពទុនដែលមានអត្រាកម្រិតប្រាក់ការសមស្រប។
កឹងធើឧបត្ថម្ភដីសង់ផ្ទះ ដីផលិតដល់ជនជាតិភាគតិចនៅក្នុងសម័យប្រជុំលើកទី៤ (សម័យប្រជុំប្រធានបទ) ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាល XI (អាណត្តិកាល ២០២៦-២០៣១) បានអនុម័តសេចក្តីសម្រេចចិត្តកំណត់អំពីគោលនយោបាយឧបត្ថម្ភដីធ្លី ចំពោះជនជាតិភាគតិចដែលរស់នៅលើភូមិឋានទីក្រុង។ គោលនយោបាយនេះ មានសុពលភាពចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ដាំបន្លែម្អមលើដីស្រែ ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ក្លាហានហ៊ានផ្លាស់ប្តូរដីផលិតស្រូវផ្តល់ទិន្នផលទាបមកដាំបន្លែម្អមវិញ បងថាច់ស្ម័គ្រ កើតឆ្នាំ ១៩៨២ នៅភូមិកំពង់ស្រា ឃុំហ៊ុងហ្វា ខេត្តវិញឡុង រកបានប្រាក់ចំណូលលំនឹង ដោយសារផលិតផលបានឈ្មួញប្រមូលទិញ។ ជាមួយដីស្រែ ១២ កុង ក្នុងមួយខែគ្រួសារបងប្រមូលផលបន្លែម្អមជិត ១០ តោន រកបានប្រាក់ចំណេញរាប់សិបលានដុង។
ភូមិរបរផ្កាលម្អបង្កើតមុខរបរចិញ្ចឹមជីវិតជូនប្រជាជនភូមិភាគរយៈពេលជាង ១០០ ឆ្នាំការកកើតឡើងនិងអភិវឌ្ឍ ភូមិរបរផ្កាលម្អឡុងប៊ិញ សង្កាត់ឡុងឌឹក ខេត្តវិញឡុង បានក្លាយជាកន្លែងផលិត ផ្គត់ផ្គង់ផ្កាលម្អច្រើនប្រភេទសម្រាប់ទីផ្សារ។ របរប្រពៃណីនេះ មិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាជន ក្នុងនោះមានគ្រួសារខ្មែរជាច្រើនផងដែរ។