កំណត់លម្អិតអំពីការអនុវត្តសាកល្បងការកំណត់មេធាវីរដ្ឋ នៅតាមក្រសួងចំនួន ៨ និងខេត្ត ក្រុងចំនួន ១០ ចាប់ពីថ្ងៃទី ១ ខែតុលា
សមាគមសហពន្ធនារីឃុំញូយ៉ា បង្ហាញទម្រង់ "ហ៊ុនទុន - សន្សំសំចៃវិលជុំ"នាថ្ងៃទី ២៥ ខែសីហា អនុវត្តចលនាប្រឡងប្រណាំង ពង្រីកស្មារតីសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក សន្សំសំចៃ និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច សមាគមសហពន្ធនារីឃុំញូយ៉ា ទីក្រុងកឹងធើ បានបង្ហាញទម្រង់ “ហ៊ុនទុន - សន្សំសំចៃវិលជុំ” ក្នុងកងជួរកម្មាភិបាលនិងសមាជិកានារី។
ឃុំអាងនិញ កៀរគរប្រភពសង្គមូបនីយកម្ម សំដៅកសាងហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ជាមួយនឹងការយកចិត្តទុកដាក់វិនិយោគពីរដ្ឋ ឃុំអាងនិញ ទីក្រុងកឹងធើ បានកំណត់ថា ការកៀរគរប្រភពសង្គមូបនីយកម្ម គឺជាដំណោះស្រាយដ៏សំខាន់មួយ សំដៅកសាង និងធ្វើឱ្យសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធជនបទ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅភូមិភាគ។
ជំរុញការប្រើប្រាស់និងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេសគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញផែនការលេខ ៣៩១/KH-UBND ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨៨/NQ-CP ចុះនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ស្តីពីជំរុញការអភិវឌ្ឍទីផ្សារក្នុងប្រទេស ជំរុញការប្រើប្រាស់ ជំរុញចលនា” ប្រជាជនវៀតណាមអាទិភាព ប្រើប្រាស់ទំនិញវៀតណាម” លើភូមិឋានទីក្រុងកឹងធើ។
តាមរយៈកម្មវិធីបានជួយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិចទីក្រុងកឹងធើ មានជនជាតិភាគតិច ១៥,៣៤% ក្នុងនោះ ជនរួមជាតិខ្មែរមានប្រមាណ ១២,៧៧%។ រយៈពេលកន្លង ទីក្រុងបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយនិងកម្មវិធីទិសដៅជាតិជាច្រើន
ខេត្តអាងយ៉ាង យកចិត្តទុកដាក់លើការអប់រំភាសាជនជាតិកំណត់ច្បាស់ការអប់រំភាសាជនជាតិជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ រយៈពេលកន្លង ខេត្តអាងយ៉ាងបានយកចិត្តទុកដាក់លើកកម្ពស់គុណភាពបង្រៀននិងរៀនអក្សរ ភាសាជនជាតិ។ តាមរយៈនោះ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការអប់រំនៅតំបន់ជនជាតិភាគតិច។
បងថាច់ស៊ើង មានជីវភាពធូរធារដោយសារចិញ្ចឹមគោបន្ធាត់បងថាច់ស៊ើង កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង មានប្រភពចំណូលលំនឹង សេដ្ឋកិច្ចគ្រួសារបានធូរធារឡើងផ្តើមពីចិញ្ចឹមគោមេបន្តពូជ និងចិញ្ចឹមគោបន្ធាត់។ ជាង ១០ ឆ្នាំផ្សារភ្ជាប់នឹងរបរចិញ្ចឹមគោ គាត់ឆ្លៀតយកអនុផលក្រោយពីប្រមូលផលស្រូវ ដាំស្មៅ និងកាកបាយសា្ររពីមូលដ្ឋានបិទស្រា ដើម្បីម្ចាស់ការបានចំណីឱ្យគោ និងបន្ថយចំណាយដល់ការចិញ្ចឹម។
ដាំក្រូចពោធិ៍សាត់នាំមកប្រាក់ចំណូលខ្ពស់ផ្តើមពីផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប បងថាច់សាថាញ កើតឆ្នាំ ១៩៨៤ នៅភូមិឡងមី ឃុំង៉ៃទឺ ខេត្តវិញឡុង មោះមុតផ្លាស់ប្ដូរមកដាំដំណាំហូបផ្លែវិញ។ ក្រោយពីដាំក្រូចថ្លុង បងបន្តដាំក្រូចពោធិ៍សាត់២កុងបន្ថែមទៀត អាស្រ័យថែទាំត្រូវតាមបច្ចេកទេស ចម្ការក្រូចពោធិ៍សាត់លូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ និងនាំមកប្រភពចំណូលបង្គួរសម្រាប់គ្រួសារ។
រីកសាយភាយគោលនយោបាយសុខុមាលសង្គមពីដំបូលផ្ទះថ្មីដោយការរួមកម្លាំងពីគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស អង្គការមហាជននិងសប្បុរសជននានា ផ្ទះមនោសញ្ចេតនាទាំងឡាយកំពុងលេចចេញជារូបរាងបណ្ដើរៗ ដើម្បីធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍របស់ទីក្រុងកឹងធើក្នុងការគិតគូរដល់ជីវភាពប្រជាជនក្រីក្រ សកម្មភាពនេះបានរីកសាយភាយស្មារតី "មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រោយ"។
ប្រយ័ត្នប្រយែងចំពោះឧបាយកលបោកប្រាស់ក្នុងរដូវបើកបវេសនកាលឆ្លៀតឱកាសចំណុចខ្ពស់នៃការជ្រើសសិស្ស និងត្រៀមបម្រុងចូលឆ្នាំសិក្សាថ្មី មុខសញ្ញាបោកប្រាស់ជាច្រើន មិនត្រឹមតែក្លែងបន្លំឈ្មោះជាកម្មាភិបាលជ្រើសសិស្សដើម្បីកិបកេងប្រាក់របស់សិស្ស និស្សិតប៉ុណ្ណោះទេ ថែមទាំងក្លែងបន្លំឈ្មោះជាគឹ្រះស្ថានអប់រំដើម្បីបញ្ជាទិញទំនិញដោយចំនួនច្រើន សំណូមពរ អាជីវកម្មវេរប្រាក់កក់ទៀតផង។
ចិញ្ចឹមគោបន្ធាត់មានប្រសិទ្ធភាពផ្តើមពីគោបន្តពូជ១ក្បាល និងកូនគោបន្ធាត់២ក្បាល សាកល្បងដំបូង បងស្រី គឹមធីឌីប នៅឃុំតឹបស៊ើង ខេត្តវិញឡុង ជាជំហានៗអភិវឌ្ឍទម្រង់ចិញ្ចឹមគោបន្ធាត់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ អាស្រ័យប្រើប្រាស់មានប្រសិទ្ធភាពប្រភពចំណីដែលមានស្រាប់ ការថែទាំ និងបង្ការជំងឺលើហ្វូងគោ ទម្រ
លើកកម្ពស់តម្លៃដំណាំស្ពៃមើមផ្តើមពីអនុវត្តបច្ចេកទេសក្នុងការដាំស្ពៃមើម រហូតដល់ការរក្សាមុខរបរធ្វើឆៃប៉ូវ ប្រជាជននៅឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាពពីកសិផលដ៏ស្និទ្ធស្នាលនេះ។ មិនត្រឹមតែនាំមកនូវប្រភពចំណូលបង្គួរ ស្ពៃមើមថែមទាំងបានកែច្នៃទៅជាផលិតផលដែលមានតម្លៃ រួមចំណែកក្នុងពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចជូនប្រជាជនភូមិភាគទៀតផង។
ចងសម្ព័ន្ធទីផ្សារលក់ចេញ បង្កើនតម្លៃលើដីភូមិកំណើតផ្ដើមពីការផលិតស្រូវនិងដាំដូង ប៉ុន្តែផ្ដល់ប្រាក់ចំណូលមិនលំនឹង បងថាច់ផល្លា នៅភូមិដាយត្រឿង ឃុំទីវកឹង ខេត្តវិញឡុង បានសម្រេចចិត្តបង្វែរមកដាំបន្លែ។ អាស្រ័យការចងសម្ព័ន្ធជាមួយក្រុមសហការប្រមូលទិញជីរណាទីវកឹង គ្រួសារបងមានទីផ្សារលក់ចេញស្ថិរភាព ទទួលបានការណែនាំបច្ចេកទេសដាំ និងជាជំហានៗលើកកម្ពស់គុណភាពផលិតផល ព្រមទាំងបង្កើនតម្លៃលើដីភូមិកំណើត។
"កាហ្វេកសិករ" – តភ្ជាប់ និងរួមដំណើរជាមួយកសិករដោយមានគោលបំណងបង្កបរិយាកាសជិតស្និទ្ធ ដើម្បីកសិករចែករំលែកបទពិសោធន៍ ដោះស្រាយការលំបាក និងតភ្ជាប់ជាមួយអាជីវកម្ម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលីវទូ ទីក្រុងកឹងធើ បានសហការជាមួយសមាគមកសិករឃុំ និងអង្គការនយោបាយ-សង្គមនានា បង្កើតទម្រង់ “កាហ្វេកសិករ” នៅភូមិបឹងភ្នៀត រួមដំណើរជាមួយកសិករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម។
បើកទិសដៅថ្មីសម្រាប់កសិករពីដំណាំគូឆាយតៃវ៉ាន់ជំនួសឱ្យការដាំបន្លែបង្ការ រយៈពេលខ្លីដែលមិនស្ថិរភាព “បានផល តម្លៃថោក” គ្រួសារកសិករជាច្រើននៅសង្កាត់វិញចូវ ទីក្រុងកឹងធើ ហានផ្លាស់ប្តូរមកដាំដំណាំគូឆាយតៃវ៉ាន់។ ជាមួយនឹងគុណសម្បត្តិគឺចំណាយដើមទុនទាប តិចមានសត្វល្អិត និងផ្តល់ចំណូលលំនឹង ទម្រង់នេះជំហានដំបូងបានបណ្តុះក្តីសង្ឃឹមអំពីជីវភាពស្ថិរភាពសម្រាប់មាមីងកសិករនៅលើភូមិឋាន។
ប្រមូលចំណូលថវិការដ្ឋសម្រេច ៦៥,៥% នៃគ្រោងថវិកាគិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ ទីក្រុងកឹងធើ ប្រមូលចំណូលថវិការដ្ឋបាន ១៧.៦០១ ពាន់លានដុង សម្រេច ៦៥,៥% នៃគ្រោងថវិកាមជ្ឈិមប្រគល់ជូន។
តឹងហ្វា ជាចំណុចលេចធ្លោក្នុងការយកចិត្តទុកដាក់ដល់សុខុមាលភាពសង្គមជាច្រើនឆ្នាំកន្លង ទន្ទឹមនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការងារសុខុមាលភាពសង្គមតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច និងរណសិរ្ស អង្គការមហាជនឃុំតឹងហ្វា ទីក្រុងកឹងធើ យកចិត្តទុកដាក់ពិសេសផងដែរ ដោយចាត់ទុកជា "សសរស្តម្ភ" ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ផ្តើមពីគោពីរក្បាល បានបង្កើតទៅជាហ្វូងគោផ្ដើមពីគោមេពីរក្បាល លោកថាច់គ្វីឡា កើតឆ្នាំ១៩៧៥ នៅភូមិក្នក ឃុំសុងឡុក ខេត្តវិញឡុង បានព្យាយាមបង្កើតជាហ្វូងគោ ដោយរួមផ្សំជាមួយការធ្វើស្រែ ដាំស្មៅ ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វមានប្រសិទ្ធភាពជាបណ្តើរៗ នាំមកនូវប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំៗ។
កសាង "ផ្ទះខ្ញុំជនបទថ្មី" និង "ដងផ្លូវជនបទថ្មីគំរូ"- គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ឱ្យប្រើប្រាស់ក្រមលក្ខឋានចំនួន២គឺ៖ “ផ្ទះខ្ញុំជនបទថ្មី” និង “ដងផ្លូវជនបទថ្មីគំរូ” លើភូមិឋានទីក្រុង។
ដើមទុនអនុគ្រោះជួយកសិករចាកផុតភាពក្រីក្រប៉ុន្មានឆ្នាំកន្លង អាស្រ័យដោយគោលនយោបាយអនុគ្រោះពីធនាគារគោលនយោបាយសង្គម មានគ្រួសារកសិករជាច្រើននៅឃុំវិញឡើយ ទីក្រុងកឹងធើ ជាសន្សឺមៗបានលំនឹងជីវភាព ផ្តើមពីដើមទុនអនុគ្រោះឱ្យបុលទាន់ពេលវេលា ក្លាយជាកម្លាំងចលករជួយប្រជាជនមោះមុតវិនិយោគក្នុងការផលិត បង្កើតមុខរបរចិញ្ចឹមជីវិត និងឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។
គម្រោង៦ រួមចំណែកអភិរក្សតម្លៃវប្បធម៌ខ្មែរគម្រោង ៦ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ បាននិងកំពុងបង្កឱ្យមានភាពវិវឌ្ឍន៍ជាវិជ្ជមានក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរទីក្រុងកឹងធើ។