កំណត់លម្អិតអំពីការអនុវត្តសាកល្បងការកំណត់មេធាវីរដ្ឋ នៅតាមក្រសួងចំនួន ៨ និងខេត្ត ក្រុងចំនួន ១០ ចាប់ពីថ្ងៃទី ១ ខែតុលា
លំនឹងជីវភាពផ្តើមពីដាំឈូកយកក្រឳផ្តើមពីផ្ទៃដីស្រែផលិតស្រូវផ្តល់ទិន្នផលទាប បង គៀងសម្បូរ កើតឆ្នាំ ១៩៨៦ នៅភូមិហឿងភូ B ឃុំចូវថាញ់ ខេត្តវិញឡុង បានមោះមុតប្តូរមកដាំឈូកយកក្រឳ។ អាស្រ័យដោយឧស្សាហ៍ព្យាយាមពលកម្ម ទម្រង់ដាំឈូកជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ជួយគ្រួសារមានប្រភពចំណូលទៀងទាត់ និងលើកស្ទួយជីវភាព។
ដាំប្លុងអង្ករនៅជម្រាក់ស្រែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចទន្ទឹមនឹងការបង្វែររចនាសម្ព័ន្ធពូជដំណាំសមស្របជាមួយនឹងលក្ខណៈធម្មជាតិ និងតម្រូវការទីផ្សារ លោក លីជុង ភូមិបឹងចុង ឃុំតាយវុាំង ទីក្រុងកឹងធើ បានមោះមុតដាំប្លុងអង្ករនៅជម្រាក់ស្រែ រួមចំណែកលើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាព។
ពង្រីកប្រសិទ្ធភាពប្រភពទុនអនុគ្រោះក្នុងតំបន់ជនរួមជាតិខ្មែរច្បាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ការនាំយកប្រភពទុនអនុគ្រោះដល់ដៃប្រជាជន តែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងធនាគារគោលនយោបាយសង្គមយកចិត្តទុកដាក់ពិសេស។
ដាំបន្លែបង្ការជួយឱ្យកសិករមានជីវភាពលំនឹងប៉ុន្មានឆ្នាំជិតៗនេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងសម្រាប់គ្រួសារជាច្រើននៅក្នុងភូមិផ្នោរកញ្ជើ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ ផ្តើមពីផ្ទៃដីផលិតដែលមានប្រសិទ្ធភាពទាប កសិករបានផ្លាស់ប្តូរទៅដាំប្រភេទដំណាំរួមផ្សំដែលសមស្របនឹងលក្ខណៈដីធ្លី អាកាសធាតុ និងតម្រូវការទីផ្សារ។
ព្រួតដៃកសាងឃុំមីហឿងឱ្យកាន់តែសម្បូរសប្បាយដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការព្រួតដៃពីអង្គភាព បុគ្គលនានា ឃុំមីហឿង ទីក្រុងកឹងធើ កំពុងជាជំហាននាំគោលការណ៍ថែទាំសុខុមាលភាពសង្គម ក្លាយជាសកម្មភាពយ៉ាងជាក់ស្តែង។
សមាគមសហព័ន្ធនារីឃុំឡុងហេប ជំនួយកម្លាំងដល់នារីខ្មែរឈានឡើងធ្វើមានដោយមានសមាជិកាជនជាតិខ្មែរជាង៨០% ដូច្នេះ សមាគមសហព័ន្ធនារីឃុំឡុងហេប បានផ្សព្វផ្សាយសកម្មភាពជាក់ស្តេងជាច្រើន ដើម្បីបង្កលក្ខណៈដល់បងប្អូននារីបានបង្ខិតជិតប្រភពទុនអនុគ្រោះ ព្រមទាំងអនុវត្តបច្ចេកទេសជឿនលឿនក្នុងការផលិត ជាជំហានៗបង្កើនប្រាក់ចំណូលនិងកែលម្អគុណភាពជីវភាព។
ដាំខ្ទឹមស្លឹកលើដីស្រែ រកបានប្រាក់ចំណូលបង្គួរលោក ង្វៀងវុាំងទ្រឿង កើតឆ្នាំ ១៩៧៨ នៅភូមិទៀងចាញ់ ឃុំប៊ិញភូ ខេត្តវិញឡុង បានបង្វែរផ្ទៃដីធ្វើស្រែមួយចំណែកមកដាំខ្ទឹមស្លឹកវិញ ជំហានដំបូងបាននាំនូវប្រសិទ្ធភាពសេដ្ឋកិច្ចល្អបង្គួរ។ រយៈពេលដាំខ្លី ងាយស្រួលថែទាំ និងមានឈ្មួញមកទិញដល់ចម្ការ ដំណាំខ្ទឹមស្លឹកកំពុងបើកទិសដៅផលិតសមស្រប ជួយឱ្យគ្រួសារបងលើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ដីធ្លី។
ធ្វើស្រែយកចំបើងគួបផ្សំនឹងចិញ្ចឹមគោប្រើប្រាស់អស់ពីលទ្ធភាពក្រោយពីរដូវស្រូវម្តងៗ គួបផ្សំនឹងដាំស្មៅធ្វើជាចំណីឱ្យគោ ពូ ថាច់តឹន កើតឆ្នាំ ១៩៧០ នៅភូមិព្រែកឈូក ឃុំង៉ាយទឺ ខេត្តវិញឡុង បានពង្រីកហ្វូងគោតាំងពី ១ ក្បាលដំបូង ឡើងដល់ ៩ ក្បាល ក្នុងនោះមានគោបន្តពូជចំនួន ៣ ក្បាល និងគោបន្ធាត់ ចំនួន ៦ ក្បាល។
ទម្រង់ដាំក្រូចវល្លិក្នុងរោងសំណាញ់ផ្តើមពីការដាំដំណាំរួមផ្សំនាំមកប្រសិទ្ធភាពមិនខ្ពស់ គ្រួសារប្រជាជនខ្មែរមួយចំនួននៅភូមិបឹង ឃុំតឹបស៊ើង ខេត្តវិញឡុង បានប្តូរមកដាំក្រូចវល្លិក្នុងរោងសំណាញ់ ដោយការឧបត្ថម្ភរបស់រដ្ឋ។
ផ្សព្វផ្សាយបកស្រាយនិងពិគ្រោះយោបល់គោលនយោបាយធានារ៉ាប់រងសុខាភិបាលដល់សិស្សនិស្សិតធានារ៉ាប់រងសង្គមទីក្រុងកឹងធើ បានសហការជាមួយមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ ចាត់តាំងសន្និសីទផ្សព្វផ្សាយអំពីគោលនយោបាយធានារ៉ាប់រងសង្គម និងណែនាំរួមបញ្ចូលសៀវភៅធានារ៉ាប់រងសង្គម ប័ណ្ណធានារ៉ាប់រងសុខាភិបាល និងសៀវភៅសុខភាពអេឡិចត្រូនិកទៅក្នុងកម្មវិធី VNeID ជូនគ្រូឧទ្ទេសនិងនិស្សិត។
អាស្រ័យកម្មវិធីឧបត្ថម្ភ ជួយជនរួមជាតិខ្មែរមានលំនៅឋានលំនឹងជាច្រើនឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំតឹងឡុង ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ដឹកនាំ ដាក់ចេញនូវគោលការណ៍ និងដំណោះស្រាយជាច្រើន ដើម្បីឧបត្ថម្ភលំនៅឋានទាន់ពេលជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារជនជាតិភាគតិចដែលជួបការលំបាក។
ផ្តល់មធ្យោបាយរកស៊ីចិញ្ចឹមជីវិត ជំនួយកម្លាំងកសិករឈានឡើងជាមួយនឹងទិសស្លោករួមដំណើរជាមួយសមាជិកអភិវឌ្ឍសេដ្ឋកិច្ច សមាគមកសិករទីក្រុងកឹងធើ បានអនុវត្តវិធានការឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិតជាក់ស្តែងជាច្រើន។ តាមរយៈនោះ ជួយកសិករជាច្រើន ពិសេសគឺគ្រួសារដែលនៅលំបាក មានកម្លាំងជំរុញបន្ថែមដើម្បីអភិវឌ្ឍផលិត បង្កើនប្រាក់ចំណូល លំនឹងជីវភាព និងឈានឡើងធូរធារជាបណ្តើរៗ។
ឃុំឡុងភូជូនអំណោយចំនួន ៣៥០ ចំណែកដល់គ្រួសារមានស្ថានភាពលំបាកនាព្រឹកថ្ងៃទី ១៣ ខែកញ្ញា សមាគមសហព័ន្ធនារីនិងសមាគមកសិករឃុំឡុងភូ សហការជាមួយសាខាបក្ស គណៈប្រជាជនភូមិកិញង៉ាង និងភូមិខ្វាន់តាង ព្រមទាំងសប្បុរសជន ចាត់តាំងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារមានស្ថានភាពលំបាកនៅលើភូមិឋាន។
ដាំក្រូចពោធិ៍សាត់ ទទួលបានផលច្រើននិងតម្លៃល្អផ្តើមពីប្រសិទ្ធភាពនៃក្រូចពោធិ៍សាត់ បង ថាច់វង្ស នៅភូមិតាម៉ង ឃុំតាឱន ខេត្តវិញឡុង បានសម្រេចចិត្តយ៉ាង បង្វែរផ្ទៃដីផលិតរបស់គ្រួសារមកដាំក្រូចពោធិ៍សាត់។ អាស្រ័យថែទាំត្រឹមត្រូវតាមបច្ចេកទេស ចម្កាក្រូចរបស់បងកំពុងលូតលាស់ ផ្តល់ទិន្នផលល្អ បច្ចុប្បន្នតម្លៃក្រូចមានស្ថិរភាពបង្គួរ រកបានប្រាក់ចំណូលសម្រាប់គ្រួសារ។
វិធីផ្លាស់ប្តូរកន្លែងចុះឈ្មោះពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលដំបូងដែលថ្មីបំផុតអ្នកចូលរួមធានារ៉ាប់រងសុខាភិបាលអាចផ្លាស់ប្តូរកន្លែងចុះឈ្មោះពិនិត្យព្យាបាលជំងឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលដំបូងក្នុងរយៈពេល១៥ថ្ងៃដំបូងនៃត្រីមាសនីមួយៗ ដើម្បីឱ្យស្របតាមកន្លែងស្នាក់នៅនិងធ្វើការ។
រួមដំណើរជាមួយនារីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពចាប់ពីពូជសត្វបានឧបត្ថម្ភពីកម្មវិធីទិសដៅជាតិ រហូតដល់ប្រភពទុនឥណទានគោលនយោបាយនិងការរួមដំណើររបស់សមាគមសហព័ន្ធនារីទីក្រុងកឹងធើគ្រប់ថ្នាក់កំពុងបង្កកម្លាំងចិត្តបន្ថែម ដើម្បីឱ្យនារីហ៊ានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ សមាជិកាសមាគមជាច្រើនបានបំប្លែងប្រភពជំនួយទៅជារបរចិញ្ចឹមជីវិតជាក់ស្តែង ជាជំហានៗលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាពនិងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
រោងសំណាញជួយកសិករបង្កើនប្រសិទ្ធភាពផលិតដោយបានរដ្ឋឧបត្ថម្ភសាងសង់រោងសំណាញ់ និងណែនាំបច្ចេកទេសផលិតតាមទិសដៅអនុវត្តបច្ចេកវិទ្យាខ្ពស់ កសិករភូមិចុងព្រៃ ឃុំចូវថាញ់ ខេត្តវិញឡុង ជាជំហានផ្លាស់ប្តូរវិធីសាស្ត្រវប្បកម្ម ម្ចាស់ការប្រភពទឹកស្រោចស្រព បន្ថយសត្វល្អិតជំងឺ និងបន្ថយការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ រួមចំណែកបង្កើនប្រសិទ្ធភាពផលិត។
ឃុំឡុងភូ អនុវត្តវិធានការជាច្រើនដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយរយៈពេលកន្លង ការងារផ្លាស់ប្តូរឌីជីថលលើភូមិឋានឃុំឡុងភូ បន្តបានអនុវត្តព្រមៗគ្នា និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ការយល់ដឹងរបស់កម្មាភិបាល បក្ខជន បុគ្គលិក អ្នករដ្ឋការនិងប្រជាជន អំពីតួនាទីនិងអត្ថន័យនៃការផ្លាស់ប្តូរឌីជីថល ក៏បានលើកកម្ពស់ជាបន្តបន្ទាប់។
ចិញ្ចឹមកង្កែបទំនិញផ្តល់ប្រាក់ចំណូលគ្រាន់បើក្រោយពីរយៈពេលធ្វើជាកម្មករនៅប៊ិញយឿង បង ថាច់ វង្សា បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីស្វែងរកទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីទម្រង់ចិញ្ចឹមសាកល្បងកង្កែបចំនួន ១.០០០ ក្បាល មកទល់ពេលនេះ បងបានពង្រីកឡើងដល់ ២៨ អាង គួបផ្សំការចិញ្ចឹមកង្កែបទំនិញ និងបង្កាត់ពូជលក់ឱ្យប្រជាជនដែលមានតម្រូវការ នាំមកនូវប្រភពចំណូលរាប់សិបលានដុង។
សកម្មភាពដើម្បីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារអនុវត្តកម្មវិធី “ធ្វើឪពុកម្តាយសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ” អាស្រ័យមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាមបំផុសចលនា សមាគមសហព័ន្ធនារីសង្កាត់អូរម៉ូង ទីក្រុងកឹងធើ បានអនុវត្តសកម្មភាពជាច្រើន ដើម្បីនាំយកចំណេះដឹងនិងបំណិនធ្វើឪពុកម្តាយឱ្យកាន់តែខិតជិតជាមួយគ្រួសារនានា។