សាលាបឋមសិក្សាផាងវ៉ាំងណាំ ចាត់តាំងយ៉ាងអធិកអធមនូវកម្មវិធី "រាត្រីបុណ្យសែនព្រះខែ" ជូនដល់សិស្សានុសិស្ស
ទស្សនាសម្រស់កន្លែងអភិរក្សព្រលឹងវប្បធម៌ខ្មែរមិនត្រឹមតែជាវត្តបុរាណមួយដែលមានអាយុកាលជាង ៥៦០ ឆ្នាំប៉ុណ្ណោះទេ វត្តព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំឡុងហ៊ីប គឺជាកន្លែងរក្សាតម្លៃវប្បធម៌ប្រពៃណីជាច្រើនរបស់ជនរួមជាតិខ្មែរទៀតផង។
ការផ្លាស់ប្តូរប្រជាជននិងប្រជាជន គឺជាវិធីសាស្ត្រផ្សព្វផ្សាយវប្បធម៌ប្រកបដោយប្រសិទ្ធភាពប៉ុន្មានឆ្នាំកន្លងមកនេះ សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងកឹងធើ អនុវត្តបានល្អនូវភារកិច្ចជំរុញបណ្តាកម្មវិធីផ្លាស់ប្តូរវប្បធម៌និងផ្លាស់ប្តូរប្រជាជន និងប្រជាជន។
បីរដូវវិស្សមកាលតាមរៀនឧបករណ៍ឃឹមអស់រយៈពេល ៣ រដូវវិស្សមកាលជាប់ៗគ្នា កុមារី ថាច់ធីច័ន្ទសុភា បានធ្វើដំណើរជិត ៤ គីឡូម៉ែត្រជារៀងរាល់ថ្ងៃដើម្បីទៅរៀនឧបករណ៍ឃឹម ដែលសិល្បករភ្លេងបុរាណ ថាច់ធារសិរី បើកបង្រៀនដោយឥតគិតថ្លៃនៅផ្ទះរបស់គាត់ ឋិតនៅភូមិលិចក្ដី ឃុំទីវកឹង ខេត្តវិញឡុង។
ពិធីបុណ្យវប្បធម៌ព្រែកទន្លេទីក្រុងកឹងធើ ឆ្នាំ២០២៦ មានប្រធានបទ "កឹងធើ-ភាពស៊ីសង្វាក់គ្នានៃដងព្រែកទន្លេ"(អ.ឡ) - ពិធីបុណ្យវប្បធម៌ព្រែកទន្លេលើកទី២ ឆ្នាំ២០២៦ មានប្រធានបទ “កឹងធើ-ភាពស៊ីសង្វាក់គ្នានៃដងព្រែកទន្លេ” បានចាត់តាំងដោយទ្រុងទ្រាយកម្រិតទីក្រុង ប្រព្រឹត្តឡើងក្នុងអំឡុងពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៧ នៅសង្កាត់និញកេវ សង្កាត់កៃខេ និងតំបន់ជិតខាង។
បណ្ដុះពន្លកវប្បធម៌ខ្មែរពីទឹកចិត្តស្រឡាញ់ស្រុកកំណើតផ្តើមពីទឹកចិត្តស្រឡាញ់វប្បធម៌ជនជាតិ កញ្ញាឡឹមធីហូវ នៅឃុំតឹងថាញ់ ទីក្រុងកឹងធើ បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ក្រោយពេលបញ្ចប់ការសិក្សាមហាវិទ្យាល័យមុខជំនាញគ្រប់គ្រងវប្បធម៌ ដើម្បីបណ្តុះ "ពន្លក" សិល្បៈក្នុងស្រទាប់យុវវ័យ។
តួនាទីរបស់វត្តអារាម ព្រះសង្ឃ និងអាចារ្យក្នុងការថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរវត្តអារាមរបស់ជនរួមជាតិខ្មែរគឺជាលក្ខណៈពិសេសមួយ នៃព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ វត្តអារាមមិនត្រឹមតែជានិមិត្តរូបនៃព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរទៀតផង។
សារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តវិញឡុង កន្លែងទស្សនាដែលភ្ញៀវទេសចរមិនគួរចោលរំលងវិញឡុងជាខេត្តមួយមានជនជាតិខ្មែររស់នៅកុះករនៅតំបន់វាលរាបទន្លេគឺវឡុង។ ទន្ទឹមនឹងកន្លែងទេសចរណ៍ដ៏ល្បីល្បាញជាច្រើន ដូចជាបូជនីយដ្ឋានអ៊ំហូ ឬមាត់សមុទ្របាដុងសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តវិញឡុង ក៏ជាកន្លែងទស្សនានាំមកនូវតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅដែលភ្ញៀវទេសចរមិនគួរចោលរំលងនោះទេ។
អ្នកច្នៃគល់ឈើជាវណ្ណកម្មសិល្បៈគល់គគីរដែលមានឫសច្រងេងច្រងាងកប់ក្នុងដី ដែលទុកដូចជាអុសស្ងួត តាមរយៈស្នាដៃដ៏ប៉ិនប្រសប់របស់សិល្បករ ដាវសឿន ក៏បានក្លាយជាផលិតផលសិប្បកម្មដ៏មានតម្លៃ។ ដោយយោងទៅតាមទម្រង់ធម្មជាតិរបស់ឈើ រួមផ្សំនឹងមនសិការស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ លោកបានបញ្ចូលព្រលឹងទៅក្នុងសរសៃឈើដ៏គ្រើមគ្រាត ឱ្យក្លាយជាស្នាដៃដ៏អស្ចារ្យ ដែលធ្វើឱ្យអ្នកស្រឡាញ់សិល្បៈប្រជែងគ្នាទិញ។
វត្តពោធិចូឡាមណី (ឥដ្ឋ) - កេរដំណែលថ្នាក់ជាតិសម្បូដោយប្រវត្តិសាស្រ្ដ វប្បធម៌ស្ថិតនៅជនបទតំបន់ជនរួមជាតិខ្មែរ ឃុំតឹងអាង ខេត្តវិញឡុង វត្តពោធិចូឡាមណី (វត្តឥដ្ឋ) មិនត្រឹមតែជាមជ្ឈមណ្ឌលប្រតិបត្តិសាសនានិងជំនឿរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ ដែលបានបន្សល់ទុកនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ ឆ្លងកាត់រយៈពេលជិត ៥០០ ឆ្នាំកកើតនិងអភិវឌ្ឍ វត្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងប្រពៃណីស្នេហាជាតិរបស់ជនរួមជាតិខ្មែរនៅតំបន់ណាមបូ។
និទាន "រឿងរ៉ាវវៀតណាម"និទាន “រឿងរ៉ាវវៀតណាម” តាមរយៈផលិតផល គំរូកាដូជាក់ស្តែង មានប្រយោជន៍ គឺជាវិធីសាស្ត្រពិតប្រាកដដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងកសាងសម្គាល់អត្តសញ្ញាណរូបភាពប្រទេសវៀតណាម។
ក្រុមភ្លេងពិណពាទ្យស្ម័គ្រចិត្តវត្តផ្នោកញ្ជើចាស់នៅវេលាម៉ោង៥ល្ងាចរៀងរាល់ថ្ងៃ ក្នុងបរិវេណវត្តផ្នោកញ្ជើចាស់ ឃុំង៉ុកតូ សំឡេងភ្លេងពិណពាទ្យ បានបន្លឺឡើងលាន់រំពង។ អ្វីដែលពិសេសនោះគឺ អ្នកភ្លេងទាំងអស់សុទ្ធតែជាងសំណង់ដែលកំពុងធ្វើការនៅក្នុងវត្ត។ បន្ទាប់ពីមួយថ្ងៃធ្វើការនឿយហត់ ពួកគាត់នៅតែខិតខំហាត់រៀន ដោយគោលបំណងរួមចំណែកអភិរក្សសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរនិងបម្រើសហគមន៍។
គណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ ដាក់ចេញកម្មវិធីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម(អ.ឡ) - អនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ចុះថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម (សេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW) គណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ ទើបបានដាក់ចេញនូវកម្មវិធីដើម្បីជំរុញការអនុវត្ត។
សិល្បៈស្ថាបត្យកម្មព្រះវិហារវត្តខ្មែរនៅណាមបូជាទូទៅស្ថាបត្យកម្មក្នុងវត្តខ្មែរនៅណាមបូ ព្រះវិហារឬហៅថាឧបោសថាគារ បានចាត់ទុកជាសំណង់សំខាន់បំផុត។ នេះជាកន្លែងដែលព្រះសង្ឃធ្វើសង្ឃកម្មនិងពិធីកិច្ចផ្សេងៗទៀត។ ព្រោះ ហេតុនោះ ព្រះវិហារបានកសាងនៅទីតាំងធារខ្ពស់ស្រឡះ ជាទីគោរពនិងលេចធ្លោដោយដំបូលមានសណ្ឋានពីរជាន់ត្រួតលើគ្នា បង្កើតជារូបរាងស្កឹមស្កៃ និងមាំទាំ។
វត្តពិសីវរារាម – កេរដំណែលប្រវត្តិសាស្ត្រជាតិក្នុងលំហវប្បធម៌ខ្មែរស្ថិតនៅឃុំប៊ិញភូ ខេត្តវិញឡុង វត្តពិសីវរារាម គឺជាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ដែលមានប្រវត្តិយូរអង្វែងនិងជាប់ទាក់ទងយ៉ាងជ្រាលជ្រៅជាមួយសហគមន៍ភូមិភាគ។ អស់រយៈពេលជាង ៣ សតវត្សរ៍កកើតនិងអភិវឌ្ឍវត្តមិនត្រឹមតែជាមជ្ឈមណ្ឌលសកម្មភាពសាសនានិងជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រដ៏វិសេស។
បើកការប្រកួតរង្វាន់ Vietcombank Mekong Delta Cross Country Marathon ទីក្រុងកឹងធើ ឆ្នាំ២០២៦(CTO) - នៅរាត្រីទី ៤ ខែកក្កដា នៅទីលានបាច់ដាំង សង្កាត់ភូឡើយ ទីក្រុងកឹងធើ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បានចាត់តាំងពិធីបើកការប្រកួតរង្វាន់ Vietcombank Mekong Delta Cross Country Marathon ទីក្រុងកឹងធើ ឆ្នាំ២០២៦។
ភាពច្នៃប្រតិដ្ឋក្នុងវប្បធម៌ម្ហូបអាហាររបស់ប្រជាជននៅវាលរាបទន្លេគឺវឡុងកាលពី ៣០០ ឆ្នាំមុន តំបន់វាលរាបទន្លេគឺវឡុងជាដីវាលភក់ ព្រៃប្រឹក្សាដុះស៊ុបទ្រុប និងមានសត្វសាហាវជាច្រើន ដូចពាក្យប្រជាប្រិយពោលថា៖ “មកដល់ទីនេះប្លែកអស្ចារ្យ សត្វបក្សីយំគួរឱ្យខ្លាច មច្ឆាលោតត្រដរគួរឱ្យភ័យរន្ធត់"។ ធម្មជាតិបែបនោះឯង បង្ខំចិត្តឱ្យបុព្វបុរសត្រូវបន្សាំខ្លួនឱ្យសមស្របដើម្បីរស់នៅបាន ជាពិសេសគឺការហូបចុក។
វិមានលោកប្រធានហូជីមិញ – កន្លែងទេសចរណ៍គំរូនៃតំបន់វាលរាបទន្លេគឺវឡុងវិមានលោកប្រធានហូជីមិញ ស្ថិតនៅសង្កាត់ឡុងឌឹក ខេត្តឡុងវិញ មិនត្រឹមតែជាអាសយដ្ឋានក្រហមអប់រំប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទាក់ទាញភ្ញៀវទេសចរទៀតផង។ ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្មដ៏វិចិត្រ និងបរិយាកាសបៃតងស្រស់បំព្រង ទីនេះត្រូវបានទទួលស្គាល់ជាតំបន់ទេសចរណ៍គំរូនៅតំបន់វាលរាបទន្លេគឺវឡុងផងដែរ។
ស្លាកស្នាមវប្បធម៌បុរាណនៅវត្តសម្បូររង្សីស្ថិតនៅភូមិត្រាខាវ ឃុំកូវកែ ខេត្តវិញឡុង វត្តសម្បូររង្សី គឺជាវត្តខ្មែរបុរាណមួយដែលមានប្រវត្តិយូរអង្វែងនៅណាមបូ។ មិនត្រឹមតែជាមជ្ឈមណ្ឌលប្រជុំជីវភាពជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ វត្តនៅទាំងជាកន្លែងរក្សានូវវត្ថុបុរាណមានតម្លៃជាច្រើនមានអាយុកាលជាង ១.០០០ ឆ្នាំ រួមចំណែកឆ្លុះបញ្ចាំងពីជីវភាពវប្បធម៌ និងជំនឿរបស់អ្នកស្រុកតំបន់នេះនាសម័យបុរាណ។
ការចងសម្ព័ន្ធកម្លាំងរវាងបណ្តាផ្នែក និងឃុំ-សង្កាត់ គាំទ្រដល់អាជីវកម្មទេសចរណ៍ ម្ចាស់ចម្ការ និងមូលដ្ឋានផលិតនូវផលិតផល OCOPសប្តាហ៍វប្បធម៌ - ទេសចរណ៍ ទីក្រុងកឹងធើ ឆ្នាំ២០២៦ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមិថុនា ដោយមានសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមពីវប្បធម៌ ផលិតផលពិសេស មនុស្ស និងទឹកដីទីក្រុងកឹងធើដល់ប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទី។
ពិធីបើកការដ្ឋានសាងសង់ព្រះវិហារថ្មី វត្តកញ្ចោងកំពង់លាវនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ វត្តកញ្ចោងកំពង់លាវ ស្ថិតនៅឃុំទីវកឹង ខេត្តវិញឡុង បានចាត់តាំងពិធីបើកការដ្ឋានសាងសង់ព្រះវិហារថ្មីយ៉ាងអធិកអធម។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំភូមិភាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ សប្បុរសជននិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។