របរ​ធ្វើ​កន្ទេល​ក្រ​ហម​របស់​ជន​រួម​ជាតិ​ខ្មែរ​
Thứ tư, 26/08/2026, 03:32

រយៈ​ពេល​ជាង​ ១០០ ឆ្នាំ​ឋិត​ថេរ​និង​អភិវឌ្ឍ​ របរ​ត្បាញ​កន្ទេល​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ហាម​យ៉ាង​  ខេត្ត​វិញ​ឡុង​ មិន​ត្រឹម​តែ​បង្ក​ការ​ងារ​ធ្វើ​ នាំ​មក​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ទៀត​ផង​។ ទោះ​បី​ឆ្លង​កាត់​ការ​ប្រែ​ប្រួល​ជា​ច្រើន​ តែ​របរ​ត្បាញ​កន្ទេល​ដោយ​ដៃ​នៅ​តែ​បាន​គ្រួ​សារ​នីមួយៗ​រក្សា​ ហើយ​ក្លាយ​ជា​ចំ​ណែក​មួយ​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​។

មក​កាន់​ភូមិ​ដី​ក្រ​ហម​ ឃុំ​ហាម​យ៉ាង​ អ្នក​ជា​ច្រើន​ដឹង​ថា​ទី​នេះ​គឺ​ជា​ភូមិ​របរ​ត្បាញ​កន្ទេល​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​រយៈ​ពេល​ជាង​មួយ​សត​វត្សរ៍​មក​ហើយ​។ កាល​ពី​មុន​ ប្រ​ជា​ជន​សំ​ខាន់​ដាំ​កក់​ ក្រោយ​មក​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ប្រ​ភព​វត្ថុ​ធា​តុ​ដើម​ដើម្បី​ត្បាញ​កន្ទេល​បម្រើ​ដល់​ជីវ​ភាព​គ្រួ​សារ​ និង​លក់​ឱ្យ​ប្រ​ជា​ជន​ក្នុង​តំ​បន់​។ អ្នក​មីង​ ត្រឹង​ធី​ឌាំង កើត​ឆ្នាំ​ ១៩៦៩ ជា​អ្នក​ដាំ​កក់​នៅ​ភូមិ​ដី​ក្រ​ហម​ ឱ្យ​ដឹង​៖ “ខ្ញុំ​ដាំ​កក់​ និង​ឆូត​កក់​លក់​ សំ​ខាន់​ផ្គត់​ផ្គង់​ជូន​មា​មីង​ត្បាញ​កន្ទេល​ក្នុង​ភូមិ​ជា​មួយ​តម្លៃ​ ១៨.០០០ - ២០.០០០ ដុង​/គី​ឡូ​ក្រាម​ អា​ស្រ័យ​ខ្នាត​វែង​ឬ​ខ្លី​។ កក់​ប្រ​មូល​ផល​សំ​ខាន់​នៅ​រដូវ​ភ្លៀង​ ពី​ព្រោះ​ពេល​នេះ​កក់​លូត​លាស់​ល្អ​ជាង​រដូវ​ប្រាំង​”។

មា​មីង​ឆូត​កក់​ជ្រលក់​ពណ៌​និង​ចង​ជា​ដុំ​ៗទៅ​តាម​ពណ៌​ ត្រៀម​រៀប​ចំ​យក​ទៅ​ត្បាញ​កន្ទេល។

អ្នក​មីង​ យី​បធី​សម​ អ្នក​ដែល​មាន​រយៈ​ពេល​ជាង​ ៦០ ឆ្នាំ​ ផ្សារ​ភ្ជាប់​នឹង​របរ​ត្បាញ​កន្ទេល​ ឱ្យ​ដឹង​៖ របរ​នេះ​បាន​ បង្រៀន​តៗ ៣ ជំ​នាន់​មក​ហើយ​ក្នុង​គ្រួ​សារ​របស់​គាត់​។ បច្ចុប្បន្ន​លើ​ភូមិ​ឋាន​ឃុំ​មាន​នៅ​ប្រហែល​ ៧០ គ្រួ​សារ​ដែល​រក្សា​របរ​ត្បាញ​កន្ទេល​ដោយ​ដៃ​ និង​មូល​ដ្ឋាន​ត្បាញ​កន្ទេល​ដោយ​ម៉ាស៊ីន​ចំ​នួន​ ២ កន្លែង​។ បើ​តាម​អ្នក​មីង​សម​  ត្បាញ​កន្ទេល​ដោយ​ដៃ​ទោះ​បី​ខាត​ពេល​វេលា​ និង​ចំ​ណាយ​កម្លាំង​ច្រើន​ជាង​ការ​ត្បាញ​ដោយ​ម៉ាស៊ីន​ក៏​ពិត​មែន​ ប៉ុន្តែ​ជាង​អាច​នឹង​ម្ចាស់​ការ​រចនា​គំ​រូ​ ខ្នាត​ ក្បាច់​រចនា​ទៅ​តាម​តម្រូវ​ការ​។ ផ្តើម​ពី​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​លាយ​ពណ៌​ រៀប​ចំ​ពី​សរសៃ​កក់​នីមួយៗ​ និង​បង្កើត​ក្បាច់​រចនា​ឱ្យ​ទៅ​ជា​លក្ខ​ណៈពិ​សេស​ដោយ​ឡែក​នៃ​កន្ទេល​ក្រ​ហម​ ដែល​ការ​ត្បាញ​ដោយ​ម៉ាស៊ីន​កម្រ​អាច​នឹង​ធ្វើ​បាន។

​មីង​យី​បធី​សម​ កំ​ពុង​ត្បាញ​កន្ទេល​តាម​វិធី​សាស្រ្ត​ដោយ​ដៃ​។

ដើម្បី​សម្រេច​បាន​កន្ទេល​មួយ​ ប្រ​ជា​ជន​ត្រូវ​ឆ្លង​កាត់​ដំ​ណាក់​ការ​ជា​ច្រើន​។ កក់​ក្រោយ​ពី​ប្រ​មូល​ផល​បាន​ចាត់​ចែង​ ហាល​ក្តៅ​ ជ្រើស​រើស​ និង​បែង​ចែក​ជា​ប្រ​ភេទ​មុន​នឹង​យក​ទៅ​ត្បាញ​។ នៅ​លើ​កី​ សរសៃ​កក់​នីមួយៗ​បាន​រៀប​ចំ​មាន​របៀប​រៀប​រយ​ គួប​ផ្សំ​នឹង​ពណ៌​សម្បុរ​ដើម្បី​បង្កើត​ក្បាច់​រចនា​ទៅ​តាម​គំ​រូ​ដែល​បាន​កំ​ណត់​។ បើ​តាម​អ្នក​មីង​សម​  ផលិត​ផល​កន្ទេល​របស់​ប្រ​ជា​ជន​ភូមិ​ភាគ​សំ​ខាន់​លក់​រាយ​ឱ្យ​អតិថិ​ជន​។ ក្នុង​នោះ​ បណ្តា​វត្ត​ខ្មែរ​និង​ពុទ្ធ​បរិស័ទ​គឺ​ជា​អតិថិ​ជន​ជា​ប្រ​ចាំ​ ពិ​សេស​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ទាន​ដូច​៖ បុណ្យ​ចូល​ព្រះ​វស្សា​ បុណ្យ​កឋិន​ទាន​ និង​សកម្ម​ភាព​សាសនា​ផ្សេង​ៗទៀត​។ នា​ឱ​កាស​នេះ​ តម្រូវ​ការ​ប្រើ​ប្រាស់​កន្ទេល​ដែល​មាន​ក្បាច់​រចនា​មាន​ការ​កើន​ឡើង​ ជួយ​អ្នក​ប្រ​កប​របរ​នេះ​មាន​ច្រក​ចេញ​លំ​នឹង​គួរ​សម​។ មិន​ត្រឹម​តែ​ផ្តល់​ប្រាក់​ចំ​ណូល​ទេ​ របរ​ត្បាញ​កន្ទេល​ថែម​ទាំង​រួម​ចំ​ណែក​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​ភូមិ​ភាគ​ទៀត​ផង​។ មាន​អ្នក​ខ្លះ​អាច​នឹង​ឆ្លៀត​ពេល​នៅ​ផ្ទះ​ដើម្បី​ត្បាញ​កន្ទេល​ មាន​ប្រាក់​ចំ​ណូល​បន្ថែម​ផង​ រក្សា​របរ​ប្រ​ពៃ​ណី​ដែល​បាន​ផ្សារ​ភ្ជាប់​រាប់​សិប​ឆ្នាំ​ផង​។ ការ​ប្រ​កប​របរ​នៅ​នឹង​ផ្ទះ​ក៏​ជួយ​ប្រ​ជា​ជន​ម្ចាស់​ការ​ពេល​វេលា​ ជា​ពិ​សេស​គ្រួ​សារ​ដែល​ធ្វើ​កសិ​កម្ម​ផង​ រក្សា​របរ​តម្បាញ​ផង​។

អ្នក​មីង​យី​បធី​សម​ ឧទ្ទេស​នាម​ផលិត​ផល​ក្រោយ​ពី​បង្ហើយ​។

ចំ​ណុច​ដែល​គួរ​កោត​សរសើរ​គឺ​ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​ របរ​ត្បាញ​កន្ទេល​នៅ​តែ​រក្សា​បាន​នូវ​វិធី​សាស្រ្ត​ធ្វើ​ដោយ​ដៃ​បែប​ប្រ​ពៃ​ណី​។ បទ​ពិសោធន៍​អំ​ពី​ការ​ជ្រើស​កក់​ ការ​ចាត់​ចែង​វត្ថុ​ធា​តុ​ដើម​ វិធី​ត្បាញ​និង​បង្កើត​ក្បាច់​រចនា​ត្រូវ​បាន​ចាស់​ទុំ​ជំ​នាន់​មុន​ បង្រៀន​តៗដល់​កូន​ចៅ​។ ចំ​ពោះ​ប្រ​ជា​ជន​ខ្មែរ​នៅ​ហាម​យ៉ាង​ កន្ទេល​នីមួយៗ​មិន​ត្រឹម​តែ​ជា​ផលិត​ផល​បម្រើ​ប្រ​ជុំ​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កប់​នូវ​កម្លាំង​កាយ​ចិត្ត​ ភាព​ប៉ិន​ប្រ​សប់​ និង​តម្លៃ​វប្ប​ធម៌​ដែល​បាន​អភិ​រក្ស​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ទៀត​ផង​។ ក្នុង​បរិការ​ណ៏​ដែល​របរ​ប្រ​ពៃ​ណី​ជា​ច្រើន​មាន​ហា​និភ័យ​បាត់​បង់​បណ្តើ​រៗ ការ​ដែល​ប្រ​ជា​ជន​ហាម​យ៉ាង​ បន្ត​រក្សា​របរ​ត្បាញ​កន្ទេល​មាន​អត្ថ​ន័យ​ជាក់​ស្តែង​។ ជា​អា​ជីព​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ផង​  រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​។

ដើម្បី​របរ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ ប្រ​ជា​ជន​ចង់​បាន​ផលិត​ផល​បាន​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ជាង​មុន​ ពង្រីក​ទី​ផ្សារ​ប្រើ​ប្រាស់​ និង​តភ្ជាប់​ជា​មួយ​មូល​ដ្ឋាន​ កន្លែង​ទេស​ចរណ៍​ វត្ត​ខ្មែរ​ក្នុង​និង​ក្រៅ​ខេត្ត​។ ទន្ទឹម​នឹង​នោះ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន​របរ​ដល់​ក្មេង​ៗជំ​នាន់​ក្រោយ​ ដើម្បី​ឱ្យ​ប្អូន​ៗយល់​ ស្រ​ឡាញ់​ និង​បន្ត​អភិ​រក្ស​បច្ចេក​ទេស​ត្បាញ​កន្ទេល​ប្រ​ពៃ​ណី​។ រយៈ​ពេល​ជាង​មួយ​សត​វត្សរ៍​កន្លង​ផុត​ទៅ​ សរសៃ​កក់​ដ៏​សាមញ្ញ​ៗឆ្លង​តាម​រយៈ​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​ជាង​ បាន​ក្លាយ​ជា​កន្ទេល​ដែល​មាន​ពណ៌​ចម្រុះ​ ក្បាច់​រចនា​ និង​តម្លៃ​ប្រើ​ប្រាស់​។ ការ​រក្សា​របរ​ក៏​ជា​ការ​រក្សា​ផ្នែក​មួយ​នៃ​អនុ​ស្សាវ​រី​យ៍ វប្ប​ធម៌​ និង​របរ​ចិញ្ចឹម​ជីវិត​របស់​សហ​គម​ន៍ ដើម្បី​របរ​ត្បាញ​កន្ទេល​ក្រ​ហម​ បន្ត​បាន​អភិ​រក្ស​ក្នុង​ជីវ​ភាព​សព្វ​ថ្ងៃ​៕

ទីទុយ​ - លី​សៀ​