អ្នក"បណ្តុះទឹកចិត្តស្រឡាញ់"អត្តសញ្ញាណវប្បធម៌ខ្មែរក្រោមដំបូលសាលាវិទ្យាល័យជនជាតិអន្តេវាសិក
ក្រុមសិល្បៈរស្មីប្រទីបត្រៀមជាស្រេចបម្រើក្នុងពិធីបុណ្យឆ្ពោះដល់ទិវាវប្បធម៌វៀតណាមនិងពិធីបុណ្យអកអំបុកឆ្នាំ ២០២៦ ក្រុមសិល្បៈរស្មីប្រទីបខេត្តវិញឡុង បានផ្តុំកម្លាំងហាត់សមឈុតឆាកចម្រៀង របាំ សហការសម្តែងឡើងវិញនូវពិធីសែនព្រះខែ និងប្រគំភ្លេងពិណពាទ្យ រួមចំណែកឧទ្ទេសនាមលក្ខណៈវប្បធម៌ខ្មែរដ៏ពិសេសទៅកាន់ប្រជាជននិងភ្ញៀវទេសចរ។
វត្តនានាតុបតែងទូកគែហ៊ៅ ត្រៀមដល់ថ្ងៃបុណ្យអកអំបុកបរិយាកាសត្រៀមឱ្យថ្ងៃបុណ្យអកអំបុក នៅតាមវត្តអារាមនានាមានភាពអ៊ូអរ។ ទូកគែហ៊ៅបានព្រះសង្ឃ និងជាងពន្លឿនតុបតែង ស្អិតស្អាងឱ្យបានស្រស់ស្អាត ដើម្បីត្រៀមចូលរួមបង្ហាញក្នុងពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ តំបន់វាលរាបទន្លេគឺវឡុង លើកទី៧ ឆ្នាំ២០២៦។
ត្រៀមជាស្រេចដណ្តើមជ័យលាភីលើផ្លូវប្រណាំងក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ ទូក-ងមិនត្រឹមតែជានិមិត្តរូបនៃស្មារតីសាមគ្គី កម្លាំងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ភូមិស្រុកនីមួយៗទៀតផង។ ឆ្ពោះដល់ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ចំណុះទូក-ងវត្តចំប៉ាវនារាម ឃុំភូតឹម និងវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ទីក្រុងកឹងធើ
មកវិញឡុងឆ្លងបទពិសោធន៍រដូវបុណ្យអកអំបុកខែវិច្ឆិកា ខេត្តវិញឡុង ទទួលភ្ញៀវទេសចរក្នុងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ អំណរទិវាវប្បធម៌វៀតណាម និងបុណ្យអកអំបុក ឆ្នាំ ២០២៦។ ចាប់ពីទីកន្លែងវប្បធម៌ខ្មែរនៅគូស្រះស្រី រហូតដល់ខ្សែទឹកប្រណាំងទូក-ង នៅដងព្រែកឡាំងថែ គោលដៅនីមួយៗនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍អំពីតំបន់ដី មនុស្ស និងបេតិកភណ្ឌភូមិភាគ។
ក្រុមទូក-ងវត្តរតនសាគរ ត្រៀមរួចរាល់សម្រាប់ដល់ថ្ងៃប្រណាំងតំណាងឱ្យឃុំកូវកែ ខេត្តវិញឡុង ចូលរួមពានរង្វាន់ប្រណាំងទូក-ងក្នុងក្របខណ្ឌទិវាវប្បធម៌វៀតណាម និងបុណ្យអកអំបុក ឆ្នាំ២០២៦ ក្រុមទូក-ងវត្តរតនសាគរ (ព្រើម) ដែលមានឈ្មោះថា “ហនុមានកំពង់ស្ពានមានឫទ្វិ” កំពុងហ្វឹកហាត់យ៉ាងសកម្ម។ កីឡាករ កីឡាការិនី ព្រមទាំងអ្នកគាំទ្រសុទ្ធតែមានការរំភើប និងរំពឹងទុកថា ក្រុមនឹងប្រកួតទទួលបានលទ្ធផលល្អក្នុងការប្រណាំងលើដងព្រែកឡាងថេ។
រួមកម្លាំងឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករទូក-ងឆ្ពោះដល់ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគនានា បានរួមកម្លាំងជាមួយវត្តអារាម ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ គិតគូរនិងឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករទូក-ង។
ពណ៌សម្បុរចម្រុះនៃដំណើរកម្សាន្តស្វែងយល់ពីពិធីបុណ្យអកអំបុក នៅទីក្រុងកឹងធើអញ្ជើញមកចូលរួមពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ភ្ញៀវទេសចរមិនត្រឹមតែបានចូលរួមក្នុងបរិយាកាសដ៏រំភើបរីករាយនៃការប្រណាំងទូក-ងនៅដងព្រែក Maspéro និងគយគន់ប្រទីបដ៏ភ្លឺផ្លេកប៉ុណ្ណោះទេ ថែមទាំងមានឱកាសពិសាម្ហូបអាហារប្រពៃណី ទស្សនាផ្សារណាត់ OCOP និងស្វែងយល់ពីវត្តអារាមខ្មែរល្បីៗដែលមានស្ថាបត្យកម្មល្អប្រណីតទៀតផង។
ក្រុមសិល្បៈខ្មែរទីក្រុងកឹងធើ ត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យអកអំបុកនិងប្រណាំងទូក-ងឆ្ពោះដល់ទិវាវប្បធម៌វៀតណាម និងពិធីបុណ្យអកអំបុកនិងប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ សិល្បករ-សិល្បការិនីនិងតន្ត្រីកររបស់ក្រុមសិល្បៈខ្មែរទីក្រុងកឹងធើ កំពុងមមាញឹកហាត់សមនិងកែលម្អកម្មវិធីសម្តែងនានា។
ជក់ចិត្តនឹងរបរចម្លាក់ខ្មែរមាននិស្ស័យនឹងចម្លាក់តាំងពីនៅបួសរៀនក្នុងវត្ត បងឡឹមហ្វាថា នៅភូមិតឹងក្វី B ឃុំតឹងថាញ់ ទីក្រុងកឹងធើ បានខិតខំប្រឹងប្រែងស្រាវជ្រាវរៀនសូត្រនិងលត់ដំដោយឥតឈប់ឈរ ដើម្បីបានក្លាយជាសិប្បករជាងចម្លាក់។
ទូកគែហ៊ៅរួមចំណែកធ្វើឱ្យពិធីបុណ្យអកអំបុកប្រណាំងទូក ងកាន់តែស្រស់បំព្រងជារៀងរាល់ឆ្នាំ ឱ្យតែដល់ពិធីបុណ្យអកអំបុក នៅលើដងព្រែក Maspero សំឡេងហ៊ោអបអរសាទរនៃពិធីបុណ្យប្រណាំងទូក ងបានបន្លឺឡើងយ៉ាងកងរំពង។ ប៉ុន្តែ រួមដំណើរជាមួយទូក ងលឿនលយជ្រែកទឹក ប្រជាជននិងភ្ញៀវទេសចរជិតឆ្ងាយក៏មានចំណាប់អារម្មណ៍ចំពោះទូកគែហ៊ៅដែលបានរចនាក្បូរក្បាច់រំលេចពណ៌យ៉ាងប្រណីតផងដែរ។
អំបុកស្រូវថ្មីរបស់ជនរួមជាតិខ្មែរអំបុកគឺជាអាហារប្រពៃណីពេញនិយមរបស់ជនរួមជាតិខ្មែរ ផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យអកអំបុក។ នៅភូមិព្រះស្រែ ឃុំសុងឡុក អ៊ំថាច់សាង នៅតែបន្តរក្សារបរបុកអំបុកដែលបន្សល់ទុកពីដូនតា។ រាល់ដំណាក់ការទាំងអស់សុទ្ធតែធ្វើដោយដៃ ទាមទារភាពហ្មច់ចត់ ប៉ិនប្រសប់ និងកម្លាំងកាយជាច្រើន។
ថ្នាក់ដឹកនាំឃុំធ្វឹងហ្វាសួរសុខទុក្ខ លើកទឹកចិត្តក្រុមទូក-ងទាំងឡាយ ដែលចូលរួមពិធីបុណ្យអកអំបុក - ប្រណាំងទូក -ង ទីក្រុងកឹងធើនាឱកាសពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ ក្រុមការងារនៃគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ដឹកនាំដោយសមមិត្ត ត្រឿងក្វឹកដៀង លេខាគណៈកម្មាធិការបក្សឃុំ ជាប្រធានក្រុម បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់គណៈកម្មការវត្ត និងកីឡាករទូក-ង នៅវត្តបួនព្រះភ័ក្រ្ត វត្តចំប៉ា និងវត្តតាឃ្វិចចាស់។ល។
អត្ថន័យនិមិត្តរូបនៃភ្នែកទូក ងពេលរំលឹកដល់ទូក ង គេតែងនឹកឃើញភ្លាមដល់ការប្រណាំងដ៏ស្វិតស្វាញនៅលើដងព្រែក Maspero។ ប៉ុន្តែ សម្រាប់ជនរួមជាតិខ្មែរ ទូក ង ក៏ជានិមិត្តរូបមួយប្រកបដោយលក្ខណៈវប្បធម៌ដ៏ពិសេស ក្នុងនោះ មានទាំងកត្តាជំនឿផ្លូវចិត្ត។
រក្សាវប្បធម៌ខ្មែរតាមរយៈរបររចនារបាំងមុខនៅភូមិបាសែ ឃុំសុងឡុក ខេត្តវិញឡុង លោក ថាច់ថាញ់អាង ផ្សារភ្ជាប់ជាមួយនឹងរបររចនារបាំងមុខ ឆ្លាក់រូបសំណាក និងឆ្លាក់ក្បាច់រចនាខ្មែរ។ ដោយចំណង់ចំណូលចិត្ត រួមជាមួយនឹងការបង្រៀនមុខរបរដោយឥតគិតថ្លៃ លោកបានរួមចំណែកថែរក្សា មុខរបរសិប្បកម្ម ជួយឱ្យយុវជនជំនាន់ក្រោយយល់ដឹងបន្ថែមអំពីវប្បធម៌ជនជាតិ។
មានឈុតសម្ដែងចំនួន១៥៨ ចូលរួមប្រឡងទេពកោសល្យរាំរបស់សិស្សនិងនិស្សិតទូទាំងប្រទេសក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបជូនដំណឹងអំពីការប្រឡង ទេពកោសល្យរាំរបស់សិស្សនិងនិស្សិតទូទាំងប្រទេស ឆ្នាំ២០២៦។
បរិយាកាសហាត់សមនៃក្រុមកីឡាករទូក ង វត្តពាមបួនថ្មីបន្ទាប់ពីអវត្តមានអស់រយៈពេល ២១ ឆ្នាំ ទូក ង វត្តពាមបួនថ្មី នៅសង្កាត់ភូឡើយ ទីក្រុងកឹងធើ បានវិលត្រឡប់មកកាន់ខ្សែទឹកប្រណាំងឡើងវិញ។ ជាទូក ងដែលទើបបោះថ្មី ដោយការចូលរួមរបស់រដ្ឋអំណាចភូមិភាគនិងសប្បុរសជន បានបំពេញតាមគោលបំណងរបស់មាមីងខ្មែរនៅទីនេះ។
លោកយ៉ឿងវុាំងញឹក ផ្សារភ្ជាប់នឹងរបរត្បាញបន្ទោះប្រពៃណីទោះបីមានវ័យចំណាស់ហើយក៏ដោយ ប៉ុន្តែលោកយ៉ឿងវុាំងញឹក នៅភូមិផ្សារ ឃុំដាយអាង ខេត្តវិញឡុង តែងរក្សារបរត្បាញបន្ទោះដែលដូនតាជំនាន់មុនបង្រៀនតៗមក។ កញ្ឆេដែលគាត់និងកូនស្រីត្បាញនោះ បានគេប្រមូលទិញជាប្រចាំ ជួយឱ្យគ្រួសារមានប្រាក់ចំណូលបន្ថែម ទន្ទឹមនឹងនោះរួមចំណែកថែរក្សារបរប្រពៃណីទៀតផង។
សត្វកំណាន់ - និមិត្តរូបផ្សារភ្ជាប់ជាមួយទូក-ងរបស់ជនរួមជាតិខ្មែរចំពោះជនរួមជាតិខ្មែរ ទូក-ងនៅទាំងជានិម្មិតរូបនាំមកតម្លៃវប្បធម៌ដ៏វិសេសវិសាល ក្នុងនោះមានទាំងកត្តាជំនឿ និងផ្លូវចិត្តទៀតផង។ ទូក-ងតែងបានតុបតែងលម្អដោយក្បូរក្បាច់យ៉ាងវិចិត្រ ពណ៌សម្បុរគួរឱ្យចាប់អារម្មណ៍ ទូក-ងនីមួយៗសុទ្ធតែមានភ្នែកមួយគូរដ៏មានសិល្បៈ និងសត្វកំណាន់ពិសេសមួយតែងមានវត្តមាននៅលើក្បាលទូក ព្រមទាំងផ្ទុកនូវរឿងរ៉ាវវប្បធម៌លាក់ទុកពីក្រោយ។
គៀងធីសុណាល - រួមចំណែកអភិរក្សវប្បធម៌ខ្មែរដោយការស្រឡាញ់ចូលចិត្តចំពោះសិល្បៈជនជាតិ បងស្រីគៀងធីសុណាល នៅភូមិកំពង់សាលា ឃុំឡុងហ៊ីប លះបង់អស់ពីចិត្តបង្ហាត់បង្រៀនចម្រៀង របាំដោយឥតគិតថ្លៃដល់ប្អូនៗក្នុងភូមិស្រុក។ តាមរយៈនោះ បងស្រីរួមចំណែកបណ្តុះក្តីស្រឡាញ់ និងស្មារតីអភិរក្សវប្បធម៌ខ្មែរដល់យុវវ័យជំនាន់ក្រោយ។
ទូក ងវត្តអុងតាវ - ជាទូកថ្មីក្នុងចំណោមទូកទាំងឡាយរយៈពេលប៉ុន្មានថ្ងៃមកនេះ បរិយាកាសហាត់សមរបស់ទូក ងវត្តប្រជុំដែនមានជ័យ (អុងតាវ) នៅឃុំតឹងឡុង ទីក្រុងកឹងធើ មានភាពអ៊ូអរយ៉ាងខ្លាំង។ សូរសម្លេងកញ្ចែ សម្លេងស្រែកហ៊ោកញ្ជ្រៀវ និងច្រវាអុំស្រុះគ្នា រួមជាមួយការប្តេជ្ញាចិត្តខ្ពស់របស់កីឡាករ-កីឡាការិនីបានបង្កបរិយាកាសដ៏ពុះពោរក្នុងបណ្តាថ្ងៃជិតដល់ពិធីបុណ្យ។