ឆ្ពោះដល់ទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងបុណ្យអកអំបុក ប្រណាំងទូក - ងទីក្រុងកឹងធើ ឆ្នាំ២០២៦ ទីក្រុងផ្សព្វផ្សាយសកម្មភាពវប្បធម៌ កីឡា ទេសចរណ៍ និងជំរុញដំណើរការពាណិជ្ជកម្ម។ សកម្មភាពទាំងនេះ រួមចំណែកលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ផ្សព្វផ្សាយរូបភាពកឹងធើ និងផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏ល្អប្រសើរដល់ប្រជាជន ភ្ញៀវទេសចរទាំងក្នុងនិងក្រៅទីក្រុង។

ប្រណាំងទូក -ង ជាសកម្មភាពវប្បធម៌ និងកីឡាដ៏ល្អវិសេស ទាក់ទាញជនរួមជាតិខ្មែរ និងភ្ញៀវទេសចរមកទស្សនាច្រើនកុះករ។
តាមផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ក្នុងឆ្នាំ២០២៦ ទីក្រុងនឹងចាត់តាំងសកម្មភាពជាច្រើនដើម្បីគាំទ្រទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) ផ្សារភ្ជាប់នឹងបុណ្យអកអំបុក ប្រណាំងទូក - ង ទីក្រុងកឹងធើ។ នេះជាចង្កោមសកម្មភាពដ៏មានអត្ថន័យជាក់ស្តែង ដើម្បីផ្សព្វផ្សាយទូលំទូលាយអំពីឋានៈ តួនាទីរបស់វប្បធម៌ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ; អំណះអំណាងវប្បធម៌គឺជាមូលដ្ឋានគ្រឹះផ្នែកស្មារតីរបស់សង្គម ជាទិសដៅផង និងជាកម្លាំងជំរុញអភិវឌ្ឍដោយចីរភាពផង។ ចំពោះបុណ្យអកអំបុក ប្រណាំងទូក - ង ឆ្នាំ២០២៦ ទីក្រុងសំដៅលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ ជំនឿសាសនាពិសេសដោយឡែក; ទន្ទឹមនឹងនោះ កសាងផលិតផលវប្បធម៌ - ទេសចរណ៍ដ៏ពិសេស រួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុងកឹងធើ ទាក់ទាញភ្ញៀវទេសចរ និងជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លយប្រទីប និងទូកគែហ៊ៅ ភ្លឺចែងចាំងលើដងព្រែក Maspero។
តាមរយៈនោះ ទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងបុណ្យអកអំបុក ប្រណាំងទូក - ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ នឹងប្រព្រឹត្តឡើងនៅចុងខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយមានសកម្មភាពជាច្រើន ដូចជា៖ សាកសួរសុខទុក្ខ ថ្លែងអំណរគុណនិងដឹងគុណដល់សមូហភាព បុគ្គលដែលបានចូលរួមក្នុងវិស័យវប្បធម៌; ចាត់តាំងសមោសរសិល្បៈល្ខោនយូរកេរ ខ្មែរណាមបូលើកទី៣; កិច្ចប្រជុំជំរុញដំណើរការទេសចរណ៍; សកម្មភាពគាំទ្រទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា); ដាក់តាំងពិព័រណ៍អំពីវប្បធម៌ និងបេតិកភណ្ឌ; តាំងពិព័រណ៍សៀវភៅក្រោមប្រធានបទ "វប្បធម៌ឆ្លុះបញ្ចាំផ្លូវឱ្យប្រជាជាតិដើរ"; សម្តែងល្ខោនកៃលឿងបម្រើប្រជាជន; អុជធូបនៅបូជនីយដ្ឋានក្សត្រហ៊ុង និងស្តូបបដិមាអ៊ំហូ ព្រមជាមួយនឹងសកម្មភាពវប្បធម៌ កីឡា និងជំរុញតម្រូវការទេសចរណ៍នៅលើភូមិឋាន។ ទន្ទឹមនឹងនោះ ទីក្រុងនឹងចាត់តាំងពិព័រណ៍ជំរុញដំណើរការពាណិជ្ជកម្មផលិតផល OCOP និងផលិតផលពិសេសៗក្នុងតំបន់ ដោយទ្រង់ទ្រាយប្រមាណ ២០០ - ៣០០ ស្តង់។ ស្តង់ដាក់តាំងពីផលិតផល OCOP របរសិប្បកម្មប្រពៃណី ផលិតផលទេសចរណ៍ ម្ហូបអាហារ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ នឹងបង្កលក្ខណៈដើម្បីអាជីវកម្ម សហករណ៍ និងមូលដ្ឋានផលិតឧទ្ទេសនាមផលិតផលដល់ប្រជាជន និងភ្ញៀវទេសចរ។
ចំណុចលេចធ្លោនៃចង្កោមព្រឹត្តិការណ៍ គឺបើកពិធីបុណ្យអកអំបុក - ប្រណាំងទូក ងទីក្រុងកឹងធើ ឆ្នាំ ២០២៦ រំពឹងទុកនឹងប្រព្រឹត្តឡើងនៅម៉ោង៨យប់ ថ្ងៃទី ២២ ខែវិច្ឆិកា នៅទីលានបាច់ដាំង សង្កាត់ភូឡើយ។ កម្មវិធីមានសម្តែងសិល្បៈដ៏ល្អវិសេសជាច្រើន បង្ហាញពីលក្ខណៈល្អប្រសើរវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ និងបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍របស់កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។ បន្ទាប់ពីនោះ រង្វាន់ប្រណាំងទូក - ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា រំពឹងទុកនឹងមានទូក - ង ផ្នែកបុរស និងផ្នែកនារីទាំងក្នុងនិងក្រៅទីក្រុងចូលរួមជាង ៦០ទូក។

កម្មវិធីសម្តែងសិល្បៈរួមចំណែកបង្កបរិយាកាសរីករាយក្នុងបុណ្យអកអំបុក - ប្រណាំងទូក ង។
បច្ចុប្បន្ន ដើម្បីត្រៀមបម្រុងដល់បុណ្យអកអំបុក - ប្រណាំងទូក ង ឆ្នាំ២០២៦ ទីក្រុងកឹងធើ ទូក ងរបស់វត្តនានា បាននិងកំពុងត្រៀមបម្រុង ចាប់ពីជួសជុល និងបោះទូកថ្មី រហូតដល់ហាត់សម។ ព្រះតេជព្រះគុណ ថាច់ហុង ព្រះចៅអធិការវត្តសេរីកណ្តាល សង្កាត់វិញភឿក មានថេរដីកា៖ "វត្តនិងគណៈកម្មការវត្តកំពុងជ្រើសរើសកីឡាករ និងចាត់តាំងហាត់សម ដើម្បីត្រៀមការប្រណាំងឱ្យបានល្អបំផុត។ ចំពោះមាមីងខ្មែរ ការប្រណាំងទូក ង មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាប្រពៃណីវប្បធម៌ដ៏ល្អទៀតផង បង្ហាញពីស្មារតីសាមគ្គីរបស់សហគមន៍។ ពេលដល់បុណ្យម្តងៗ មាមីងនៅតាមភូមិស្រុកតែងរំភើបរីករាយ ព្រួតដៃគ្នាគិតដូរដល់ក្រុមទូក និងកីឡាករប្រកួតដោយអស់ពីកម្លាំងកាយចិត្ត រួមចំណែកអភិរក្សនិងពង្រីកប្រពៃណីវប្បធម៌របស់ជនជាតិ"។
តាមប្រសាសន៍លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ការចាត់តាំងទិវាវប្បធម៌វៀតណាម ផ្សារភ្ជាប់នឹងបុណ្យអកអំបុក - ប្រណាំងទូក ង គឺជាឱកាសដើម្បីទីក្រុងលើកតម្កើង អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ; ទន្ទឹមនឹងនោះ បង្កបរិយាកាសដើម្បីសហគមន៍ពង្រីកតួនាទីនាំមុខក្នុងការអភិរក្សវប្បធម៌។ តាមរយៈនោះ តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរបន្តបានអភិរក្ស ពង្រីក និងផ្សព្វផ្សាយក្នុងជីវភាពប្រចាំថ្ងៃ។ នេះក៏ជាបុព្វបទដើម្បីកឹងធើទាញយកធនធានវប្បធម៌មានប្រសិទ្ធភាព ផ្សារភ្ជាប់ការអភិរក្សបេតិកភណ្ឌជាមួយនឹងអភិវឌ្ឍទេសចរណ៍ រួមចំណែកកសាងទីក្រុងសម្បូរដោយអត្តសញ្ញាណ អរិយធម៌ និងអភិវឌ្ឍដោយចីរភាព។
ជាមួយនឹងការត្រៀមបម្រុងយ៉ាងហ្មត់ចត់ និងមានសកម្មភាពសម្បូរបែប ទិវាវប្បធម៌វៀតណាម ផ្សារភ្ជាប់នឹងបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ សន្យាថានឹងបង្កជាបរិយាកាស វប្បធម៌ដ៏ពិសេស នាំមកនូវក្តីរំភើបរីករាយផង និងរួមចំណែកអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ ដើម្បីតម្លៃប្រពៃណីបន្តបានរក្សា និងសាយភាយក្នុងជីវភាពប្រចាំថ្ងៃផង៕
ហុងទើ - វិមាន