បញ្ជាការយោធាទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរនិងវត្តសង្វរពោធិញ្ញាណ
គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតាដល់ជនរួមជាតិខ្មែរ
ទីក្រុងកឹងធើ ផ្លាស់ប្តូរឌីជីថលវិស័យចិញ្ចឹមសត្វព្រមៗគ្នាតាំងពីថ្នាក់ក្រុងរហូតដល់មូលដ្ឋាន
សកម្មភាពប្តូរផ្តាច់ជាងទៀត ដើម្បីបើកទូលាយប្រភពធនធាន ដោះស្រាយចំណុចរាំងស្ទះ បង្កកម្លាំងជំរុញថ្មីសម្រាប់អភិវឌ្ឍន៍ទីក្រុង
សង្កាត់និញកេវ យកចិត្តទុកដាក់ទាញយកសក្តានុពលអំពីពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចពេលរាត្រី
ថ្នាក់ដឹកនាំទីក្រុងកងធើ ចុះពិនិត្យល្បឿនសំណង់ចរាចរណ៍សំខាន់ៗលោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិ ការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ មានបំណងឱ្យល្បឿនគម្រោងសំខាន់នានា របស់ទីក្រុងត្រូវបានធានា រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចទីក្រុងឱ្យសម្រេចតួលេខ ២ ខ្ទង់ក្នុងឆ្នាំ នេះនិងឆ្នាំបន្តបន្ទាប់ទៀត។
នារីកឹងធើធ្វើតាមបណ្តាំរបស់អ៊ំដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៦ឆ្នាំ ទិវាបុណ្យខួបកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា) សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់នៅទីក្រុងកឹងធើ បាននិងកំពុងធ្វើឱ្យជាក់ស្តែងនូវការរៀនសូត្រ និងធ្វើតាមគំរូរបស់អ៊ំ តាមរយៈសកម្មភាពជាក់ស្តែងនានាក្នុងជីវភាពប្រចាំថ្ងៃ។ តាមរយៈបណ្តាទម្រង់ និងការងារដ៏មានអត្ថន័យ សតិអារម្មណ៍ សីលធម៌ និងឥរិយាបថរបស់អ៊ំកាន់តែជិតដិត និងបង្កការរីកសាយភាយយ៉ាងខ្លាំងក្លាក្នុងសហគមន៍ និងក្នុងចំណោមសមាជិកានារី។
រំលេចពន្លឺប្រពៃណីរបស់ក្រុមយុវជន បោះជំហានយ៉ាងមាំឆ្ពោះទៅអនាគតអំណរខួបអនុស្សាវរីយ៍លើកទី ៨៥ឆ្នាំ ទិវាបង្កើតក្រុមយុវជនឈានមុខហូជីមិញ (១៥/៥/១៩៤១–១៥/៥/២០២៦) បណ្តាអន្តរក្រុមយុវជននៅលើភូមិឋានទីក្រុងកឹធើ បានរៀបចំសកម្មភាពយ៉ាងពុះពោរ និងមានអត្ថន័យជាច្រើន រួមចំណែកដល់ការអប់រំប្រពៃណី បំប៉នឧត្តមគតិបដិវត្តន៍ និងបង្កសួនកម្សាន្តសម្រាប់សមាជិកកងយុវជននិងកុមារា កុមារី។
គណៈប្រតិភូទីក្រុងកឹងធើធ្វើការជាមួយរដ្ឋអំណាចនៃរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវនៅព្រឹកថ្ងៃទី ១៣ ខែឧសភា ក្នុងកម្មវិធីធ្វើការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូទីក្រុងកឹងធើ ដឹកនាំដោយលោក លីរដ្ឋា សមាជិកគណៈកម្មាធិការបក្ស អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានចូលជួបសម្តែងការគួរសម និងធ្វើការជាមួយថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពនានារបស់រដ្ឋធានីវៀងចន្ទន៍។
គណៈប្រតិភូទីក្រុងកឹងធើ សួរសុខទុក្ខ និងជូនអំណោយនៅកោះថោជូថ្ងៃទី ១៣ ខែឧសភា គណៈប្រតិភូទីក្រុងកឹងធើ ដឹកនាំដោយលោកត្រឹងក្វឹកវ៉ូវ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ធ្វើប្រធានក្រុម (ចូលរួមគណៈប្រតិភូនៃអគ្គបញ្ជាការដ្ឋានប៉ូលិសសមុទ្រវៀតណាម) បានអញ្ជើញមកដល់ប្រជុំកោះថោជូ (តំបន់ពិសេសថោចូវ) ចាប់ផ្តើមសកម្មភាពពិនិត្យភូមិសាស្រ្តជាក់ស្តែងតាមទីតាំងនានានៃកោះជួរមុខនិងតំបន់សមុទ្រយុទ្ធសាស្រ្តទិសនិរតីនៃមាតុប្រទេស។
ការអនុវត្តរដ្ឋអំណាចភូមិភាគ ២ ថ្នាក់៖ ទោះនៅលំបាក ប៉ុន្តែបានបង្រួមនិងមានប្រសិទ្ធភាពការអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ នៅទីក្រុងកឹងធើ ជំហានដំបូងបានកត់សម្គាល់មានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកធ្វើឱ្យប្រសើរការគ្រប់គ្រងនិងដឹកនាំ ព្រមទាំងបង្កើនគុណភាពនៃការបម្រើប្រជាជន។ ទោះជាយ៉ាងណា រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ពិសេសគឺថ្នាក់ឃុំ នៅតែប្រឈមនឹងការលំបាកមួយចំនួន ដូចជា មូលដ្ឋានសម្ភារ ការខ្វះបុគ្គលិកនិងបញ្ហាផ្សេងៗ ដែលត្រូវការដំណោះស្រាយឱ្យបានឆាប់រហ័ស។
ពិនិត្យទទួលប្រធានបទ "វាយតម្លៃផលប៉ះពាល់នៃការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ នៅខេត្តសុកត្រាំង"មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងកឹងធើ បានចាត់តាំងក្រុមប្រឹក្សាវិទ្យាសាស្ត្រ ពិនិត្យទទួលប្រធានបទ “វាយតម្លៃផលប៉ះពាល់នៃការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ នៅខេត្តសុកត្រាំង (ចាស់)”។ ប្រធានបទ ដឹកនាំអនុវត្តដោយសាលានយោបាយក្រុងកឹងធើ បណ្ឌិត ង្វៀងផឹងដូវ ជាប្រធានគម្រោងចាប់ផ្តើម អនុវត្តពីខែតុលា ឆ្នាំ ២០២៤ ដល់ខែមីនា ឆ្នាំ២០២៦។
គណៈប្រតិភូនៃគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភា ចុះពិនិត្យគម្រោងផ្លូវល្បឿនលឿន ចូវដុក - កឹងធើ - សុកត្រាំងគណៈប្រតិភូនៃគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភា ដឹកនាំដោយលោកស្រី ង្វៀង ធីភូហា អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភា និងលោកស្រី ដងធី ថាញម៉ាយ អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យគម្រោងវិនិយោគកសាងផ្លូវល្បឿនលឿន ចូវដុក - កឹងធើ - សុកត្រាំង ដំណាក់កាលទី១។ លោក ង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គភាពសាងសង់ និងថ្នាក់ដឹកនាំឃុំតឹងហ្វា បានទទួលនិងធ្វើការជាមួយគណៈប្រតិភូ។
ពិនិត្យឡើងវិញបណ្តាការដ្ឋាន គ្រោងការណ៍ បើកការដ្ឋានសាងសង់នាឱកាសខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញតាមការគ្រោងទុកក្នុងខែឧសភា ឆ្នាំ២០២៦ ទីក្រុងកឹងធើ មានគម្រោងចំនួន ២ ដែលមានសមត្ថភាពគ្រប់លក្ខណៈបើកការដ្ឋានសាងសង់ អំណរពិធីខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ គឺគម្រោងរោងចក្រអគ្គិសនីដោយថាមពលខ្យល់សុកត្រាំង៤ និងគម្រោងសង់លំនៅឋានជូនកងកម្លាំងប្រដាប់អាវុធនគរបាលប្រជាជន។
ពិភាក្សាពីដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន ទីក្រុងកឹងធើមានអាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ២១ និងអាជីវកម្មបង្កើតមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន៣។ អាជីវកម្មទាំងនេះ សកម្មភាពលើវិស័យជាច្រើន ដូចជា៖ កសិកម្ម ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ផ្នែកទន់ និងដំណោះស្រាយឌីជីថល ច្នៃម្ហូបអាហារ និងសំណង់។ល។
គណៈកម្មាធិការបក្សក្រុងកឹងធើ ជួបជុំក្រុមប្រតិភូដែលអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XIមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ។ ក្រុមប្រតិភូក្រុងកឹងធើមានអ្នកតំណាង ៣៨ រូបអញ្ជើញចូលរួម។
"គំនាស់ឌីជីថល" ជំរុញកំណែទម្រង់រដ្ឋបាលលទ្ធផលជំហានដំបូងក្នុងការអនុវត្តគ្រោងការណ៍អភិវឌ្ឍន៍ អនុវត្តទិន្នន័យអំពីប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិច បម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ (គ្រោងការណ៍០៦) កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញកំណែទម្រង់រដ្ឋបាលនៅទីក្រុងកឹងធើ ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ពិភាក្សានិងផ្តល់មតិលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនាព្រឹកថ្ងៃទី៦ ខែឧសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងអង្គសន្និបាតដើម្បីពិភាក្សានិងផ្តល់មតិលើបញ្ហានានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
កម្មាភិបាល បក្ខជនទូទាំងទីក្រុង សិក្សារៀនសូត្រ បញ្ជ្រាបនិងផ្សព្វផ្សាយសេចក្តីសម្រេចមជ្ឈិមលើកទី ២ថ្ងៃទី ៥ ខែឧសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ បានចាត់តាំងសន្និបាតសិក្សារៀនសូត្រ បញ្ជ្រាបនិងផ្សព្វផ្សាយសេចក្តីសម្រេចសន្និបាតលើកទី ២ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី XIV ជូនកម្មាភិបាល និងបក្ខជនទូទាំងទីក្រុង។
ស្រាវជ្រាវក្រមលក្ខឋានវាយតម្លៃ រៀបចំណាត់ថ្នាក់ការងារកែទម្រង់រដ្ឋបាល ធានាសត្យានុម័ត សមស្របលោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចង្អុលការដល់សមាជិកក្រុមប្រឹក្សា និងក្រុមជំនួយការបន្តស្រាវជ្រាវក្រមលក្ខឋានវាយតម្លៃ រៀបចំណាត់ថ្នាក់ការងារកែទម្រង់រដ្ឋបាលក្នុងឆ្នាំ ២០២៦ ធានាសត្យានុម័ត សមស្របជាមួយនឹងលក្ខណៈពិសេសដោយឡែករបស់អង្គភាព និងភូមិភាគ។
គណៈប្រតិភូមជ្ឈិម អុជធូបរំលឹកគុណនៅវិហារក្សត្រហ៊ុងក្រុងកឹងធើ និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងកម្មករនិយោជិតគណៈប្រតិភូមជ្ឈិម ដឹកនាំដោយលោក ង្វៀងយ្វីង៉ុក សមាជិកការិយា ល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម បានអញ្ជើញទៅអុជធូប និងដាំដើមឈើនៅវិហារក្សត្រហ៊ុងក្រុងកឹងធើ។
ទីក្រុងកឹងធើ ចាត់តាំងយ៉ាងឱឡារិកពិធីជួបជុំខួបអនុស្សាវរីយ៍ ៥១ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី និងថ្ងៃបុណ្យសំខាន់ៗដទៃទៀតគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំខួបអនុស្សាវរីយ៍ ៥១ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៦) ១៤០ ឆ្នាំ ទិវាពលកម្មអន្តរជាតិ (០១/៥/១៨៨៦ - ០១/៥/២០២៦) និង ១៣៦ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០ - ១៩/៥/២០២៦)។
ពង្រីកប្រវេណីស្នេហាជាតិក្នុងបណ្តាសមាគម អង្គការមហាជនឆ្ពោះទៅរកខួបអនុស្សាវរីយ៍៥១ឆ្នាំ រំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៦) បណ្តាសមាគម អង្គការមហាជនលើភូមិឋានទីក្រុងកឹងធើ កំពុងសកម្មជំរុញរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិដោយសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែករីកសាយភាយស្មារតីសាមគ្គី ព្រួតដៃកសាងភូមិស្រុកអភិវឌ្ឍដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
បង្ហាញមុខទម្រង់ឧបត្ថម្ភរបររកស៊ីគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គមសង្កាត់ធើយឡុង បានចាត់តាំងពិធីបង្ហាញមុខទម្រង់ឧបត្ថម្ភរបររកស៊ីដល់សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងគ្រួសារប្រជាជនដែលមានស្ថានភាពលំបាក។
អប់រំប្រវេណីប្រវត្តិសាស្ត្រដល់សិស្សានុសិស្សខួបអនុស្សាវរីយ៍ ៥១ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ -៣០/៤/២០២៦) សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ - សមាគមលើភូមិឋានទីក្រុងកឹងធើ ចាត់តាំងសកម្មភាពជាច្រើនអប់រំប្រវេណីដល់សមាជិកនិងសិស្សានុសិស្ស។