បញ្ជាការយោធាទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរនិងវត្តសង្វរពោធិញ្ញាណ
គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតាដល់ជនរួមជាតិខ្មែរ
ទីក្រុងកឹងធើ ផ្លាស់ប្តូរឌីជីថលវិស័យចិញ្ចឹមសត្វព្រមៗគ្នាតាំងពីថ្នាក់ក្រុងរហូតដល់មូលដ្ឋាន
សកម្មភាពប្តូរផ្តាច់ជាងទៀត ដើម្បីបើកទូលាយប្រភពធនធាន ដោះស្រាយចំណុចរាំងស្ទះ បង្កកម្លាំងជំរុញថ្មីសម្រាប់អភិវឌ្ឍន៍ទីក្រុង
សង្កាត់និញកេវ យកចិត្តទុកដាក់ទាញយកសក្តានុពលអំពីពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចពេលរាត្រី
"កម្មវិធី ភ្នែកភ្លឺតីដូ" ពិនិត្យភ្នែក និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ នៅឃុំឡាយហ្វា ទីក្រុងកឹងធើព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅដំណាក់សុខាភិបាលឃុំឡាយហ្វា ទីក្រុងកឹងធើ សម្ព័ន្ធយុវជនឃុំឡាយហ្វាបានសហការជាមួយសម្ព័ន្ធយុវជនទីក្រុងកឹងធើនិងមន្ទីរពេទ្យភ្នែកវីស៊ីសុកត្រាំងចាត់តាំងពិនិត្យភ្នែកនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនមនុស្សចាស់និងប្រជាជននៅលើភូមិឋានឃុំ។
រាល់ថ្ងៃសាយភាយព័ត៌មានវិជ្ជមានមួយការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបណ្តាញសង្គម បាននាំមកនូវលទ្ធភាពតភ្ជាប់ និងការទទួលបានព័ត៌មានយ៉ាងទូលំទូលាយឥតដែនកំណត់។ ទោះជាយ៉ាងណាក៏ដោយ វាក៏បានបង្កឱ្យមានផលវិបាកស្មុគស្មាញជាច្រើនផងដែរ ដូចជា៖ ព័ត៌មានមិនល្អ ព័ត៌មានមិនពិត និងល្បិចកលបោកប្រាស់...។
ភាពជាក់ស្តែងនៃការធ្វើតាមគំរូអ៊ំរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ សាខាបក្សភូមិ៨ ឃុំធើយហឹង បានប្រមូលផ្តុំដឹកនាំ ចង្អុលការដល់កម្មាភិបាលនិងបក្ខជនឱ្យពង្រីកតួនាទីឈានមុខ គំរូ និងមានសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ជាពិសេស សាខាបក្សបានពញ្ញាក់និងបំផុសកម្លាំងមហាសាមគ្គីប្រជាជនយ៉ាងខ្លាំងក្លា ក្នុងការវិនិយោគបង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធជនបទ ធ្វើឱ្យទិដ្ឋភាពភូមិភាគកាន់តែផ្លាស់ថ្មីនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
កាម៉ាវ បើកការដ្ឋានសាងសង់វិមានរំលឹកវីរជនពលីនិងផ្តើម សាងសង់ផ្ទះចំនួន ១.០០០ ខ្នង ជូនគ្រួសារមានដែលស្ថានភាពលំបាកខាងលំនៅឋាននៅថ្ងៃទី ២៨ ខែឧសភា ខេត្តកាម៉ាវបានរៀបចំពិធីបើកការដ្ឋានសាងសង់វិមានរំលឹកវីរជនពលីនិងអ្នកមានស្នាដៃរបស់ខេត្ត; ផ្តើមសាងសង់ផ្ទះចំនួន ១.០០០ ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានស្ថានភាពលំបាកខាងលំនៅឋាន។
ទម្រង់ "ថ្ងៃអាទិត្យ ៣ មិន" បម្រើប្រជាជននៅសង្កាត់វិញចូវដើម្បីលើកកម្ពស់គុណភាពបម្រើប្រជាជន និងជំរុញខ្លាំងក្លាកំណែទម្រង់បែបបទរដ្ឋបាល មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសង្កាត់វិញចូវ កំពុងអនុវត្តទម្រង់ “ថ្ងៃអាទិត្យ ៣ មិន” គឺមិនសរសេរ មិនណាត់ជួប និងមិនបង់កម្រៃ ជំហានដំបូងបង្កបានលក្ខណៈងាយស្រួលជាច្រើនដល់ប្រជាជន និងអាជីវកម្ម នៅពេលធ្វើបែបបទរដ្ឋបាលក្នុងថ្ងៃឈប់សម្រាក។
កំណត់ច្បាស់ដំណើរការនិងភារកិច្ចជាក់ស្តែង ដើម្បីអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយលោកដុងវ៉ាន់ថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង សំណូមពរកម្មវិធីសកម្មភាពរបស់គណៈប្រតិបត្តិការបក្ខភាគបណ្តាស្ថាប័នបក្សទីក្រុងកំណត់ច្បាស់ដំណើរការ ពេលវេលា ភារកិច្ចរបស់ស្ថាប័ននិងអង្គភាពនីមួយៗ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ៧៩និងសេចក្តីសម្រេចចិត្តលេខ៨០របស់ការិយាល័យនយោបាយមានប្រសិទ្ធភាព នាំមកលទ្ធផលខ្ពស់បំផុត។
ទីក្រុងកឹងធើ បំផុសចលនាប្រឡងប្រណាំងអនុវត្តភារកិច្ចរំដោះផ្ទៃដី និងផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានប្រកាសដាក់ចេញផែនការលេខ ២៣៩/KH-UBND ស្តីពីការបំផុសចលនាប្រឡងប្រណាំង ដើម្បីអនុវត្តភារកិច្ចរំដោះផ្ទៃដីនិងផ្តល់ផ្ទេរថវិកាវិនិយោគរដ្ឋ ឆ្នាំ ២០២៦។
ពិធីបើកការពិនិត្យប្រឡងវាយតម្លៃទទួលចូលបម្រើការងាររដ្ឋការ ឆ្នាំ២០២៦ការពិនិត្យប្រឡងវាយតម្លៃទទួលចូលបម្រើការងាររដ្ឋការ ឆ្នាំ២០២៦ មានបេក្ខជនចូលរួមចំនួន ១៧ នាក់។ បណ្តាតំណែងការងារដែលត្រូវទទួលគឺភ្ជាប់ជាមួយភារកិច្ចនៅមូលដ្ឋាន៖ ការងារចាត់តាំងកសាងបក្ស; រណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការនយោបាយ - សង្គម; ការងារគណនេយ្យ ហិរញ្ញវត្ថុ លិខិតស្នាមនិងបណ្ណសារ នៅក្នុងស្ថាប័នរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ-សង្កាត់។
អតីតប្រធានរដ្ឋ ត្រឿងតឹងសាង អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅទីសក្ការបូជាហូជីមិញអតីតប្រធានរដ្ឋ ត្រឿងតឹងសាង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងអុជធូបនៅទីសក្ការបូជាលោកប្រធានហូជីមិញ នៅឃុំអាងថាញ។ លោក ត្រឿងតឹងសាង បានអុជធូបដោយគោរព រំលឹកនឹកគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ និងអញ្ជើញទស្សនាសំណង់នានានៅក្នុងបរិវេណទីសក្ការបូជាអ៊ំ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ផ្តល់យោបល់លើបញ្ហាទាំងឡាយក្នុងដែនសមត្ថកិច្ចគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំដើម្បីពិភាក្សានិងផ្តល់យោបល់លើបញ្ហាទាំងឡាយក្នុងដែនសមត្ថកិច្ច។ លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង; លោក ដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងលោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដឹកនាំកិច្ចប្រជុំ។
មហាសន្និបាតតំណាងពុទ្ធសាសនាខេត្តវិញឡុង សម្រេចជោគជ័យសមាគមពុទ្ធសាសនាវៀតណាមខេត្តវិញឡុង ទើបតែចាត់តាំងមហាសន្និបាតតំណាងពុទ្ធសាសនាលើកទី ១ អាណត្តិកាល ២០២៦ - ២០៣១។ មហាសន្និបាតនេះមានការអញ្ជើញចូលរួមពីសមមិត្ត ប៊ុយវ៉ាំងងីម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស និងជាអនុប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម សមមិត្ត ត្រឹងវ៉ាំងឡូវ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈប្រតិភូតំណាងរដ្ឋសភាវៀតណាម នីតិកាលទី ១៦ អង្គភាពខេត្តវិញឡុង ព្រមទាំងតំណាងបណ្តាក្រសួង ស្ថាប័នមជ្ឈិម គណៈសាសនារដ្ឋាភិបាល និងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកភូមិភាគ។
ដើម្បីកុំឱ្យប្រពន្ធរដ្ឋបាលបន្ថយប្រសិទ្ធភាពនៃការបម្រើប្រជាជន(កឹងធើ) - នោះគឺខ្លឹមសារដែលលោកដុងវ៉ាំងថាញ សមជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ សង្កត់ធ្ងន់ ក្នុងពេលធ្វើការនៅសង្កាត់ទាំង ៤ គឺ៖ ធ្វឹងហ៊ឹង ទ្រុងញឹក តឹងឡុកនិងសង្កាត់ថូកណូក កាលពីរសៀលថ្ងៃ២០ ខែឧសភា។
ធ្វើឱ្យសុក្រឹតប្រព័ន្ធរដ្ឋបាល យកចិត្តទុកដាក់អភិវឌ្ឍអាជីវកម្ម បង្កគ្រឹះធារអភិវឌ្ឍសេដ្ឋកិច្ច - សង្គម(CTO) - នោះជាមតិចង្អុលការរបស់លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ធ្វើការនៅសង្កាត់ធើយអាងដុងស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គម ៥ ខែដើមឆ្នាំ ២០២៦។
ទីក្រុងកឹងធើពង្រឹងបង្ការ ទប់ស្កាត់កុមារលង់ទឹកក្នុងរដូវវិស្សមកាលចំពោះហានិភ័យកុមារលង់ទឹកកើនឡើងក្នុងរដូវវិស្សមកាល ទីក្រុងកឹងធើ បានម្ចាស់ការផ្សព្វផ្សាយនូវវិធានការបង្ការ ទប់ស្កាត់ព្រមៗគ្នា ផ្តុំកម្លាំងផ្សព្វផ្សាយ បំណិនដល់កុមារ បំផុតគឺនៅតំបន់ព្រែកទន្លេ។
លើកកម្ពស់ការទទួលខុសត្រូវចំពោះប្រជាជនតាមប្រសាសន៍លោក ត្រឹងវ៉ាំងអឹង លេខាសាខាបក្ស ប្រធានមណ្ឌលភូគ្វើយ សង្កាត់កាយរ៉ាំង រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ កម្មាភិបាលបក្ខជនសាខាបក្សមណ្ឌលតែងជិតដិតនឹងប្រជាជន យកចិត្តទុកដាក់គិតគូរពីជីវភាពប្រជាជន។ ផ្ដើមពីការលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងចលនាកែលម្អទីក្រុង និងឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិត ទើបមណ្ឌលភូគ្វើយមិនមានគ្រួសារក្រទៀត ទិដ្ឋភាពមណ្ឌលអាស័យជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្លាស់ថ្មី។
វិញទ្រិញពង្រីកកម្លាំងមហាសាមគ្គីទូទាំងជាតិគាំទ្រការបំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិធម៌ រណសិរ្សមាតុភូមិឃុំវិញទ្រិញ បានម្ចាស់ការសហការ និងបំផុសកម្លាំងរបស់ប្រជាជនក្នុងការរៀបចំលម្អសោភ័ណភាពភូមិភាគនិងអភិវឌ្ឍសេដ្ឋកិច្ច។ ការខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែជួយឱ្យឃុំសម្រេចល្អប្រសើរនូវរាល់ភារកិច្ចនយោបាយប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវការផ្សារភ្ជាប់សហគមន៍យ៉ាងរឹងមាំ ព្រមទាំងលើកកម្ពស់គុណភាពជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនទៀតផង។
វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថល - កម្លាំងចលករចម្បងនៃទម្រង់កំណើនថ្មីនាយករដ្ឋមន្ត្រី ឡេមិញហ៊ឹង បានសង្កត់ធ្ងន់ ជាមួយនឹងទិសដៅនានាដែលបានដាក់ចេញ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ថ្មីច្នៃប្រតិដ្ឋ បានកំណត់ច្បាស់ថាជាកម្លាំងចលករស្នូល ជាសោមាសនិងជាកត្តាស្លាប់រស់ ដើម្បីសម្រេចនូវបំណងប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសជាតិ។
រៀនសូត្រតាមអ៊ំ គិតគូរជីវភាពប្រជាជនចាប់ពីមូលដ្ឋានការរៀនសូត្រនិងធ្វើតាមអ៊ំ ភូមិភាគជាច្រើននៅទីក្រុងកឹងធើ បានធ្វើឱ្យជាក់ស្តែងតាមរយៈការងារពិតប្រាកដ គិតគូរជីវភាពប្រជាជន ជាពិសេសគឺនៅតំបន់ជនជាតិភាគតិច រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន។
យុវវ័យទីក្រុងកឹងធើសកម្មរៀនសូត្រនិងធ្វើតាមគំរូអ៊ំពង្រីកស្មារតីឈានមុខនិងស្ម័គ្រចិត្តរបស់យុវវ័យ ប៉ុន្មានឆ្នាំកន្លង សមាជិកសម្ព័ន្ធយុវជននិងយុវជនទីក្រុងកឹងធើ តែងសកម្មរៀនសូត្រនិងធ្វើតាមគំរូអ៊ំ ដោយអនុវត្តសំណង់និងការងារយុវជនជាច្រើន បង្កបរិយាកាសប្រឡងប្រណាំងយ៉ាងពុះពោររបស់យុវវ័យលើគ្រប់វិស័យនៃជីវភាពសង្គម។
លើកកម្ពស់កងជួរកម្មាភិបាលចំពោះតម្រូវការសមាហរណកម្ម និងអភិវឌ្ឍន៍គណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំ សង្កាត់គ្រប់ថ្នាក់នៅទីក្រុងកឹងធើ តែងចាត់ទុកការលើកកម្ពស់គុណភាពកងជួរកម្មាភិបាល អ្នករដ្ឋការជាកត្តាចម្បង ដើម្បីអភិវឌ្ឍន៍ និងសមាហរណកម្ម។ ផ្តើមពីនោះ ភូមិភាគនានាបានម្ចាស់ការបណ្តុះបណ្តាល បំប៉នដើម្បីធ្វើឱ្យសុក្រឹតកងជួរកម្មាភិបាល អ្នករដ្ឋការ ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។