បើកកម្មវិធី "ដំណើរស្រូវអង្ករវៀតណាម" នៅ Festival អន្តរជាតិប្រភេទទំនិញស្រូវអង្ករវៀតណាម លើកទី២
ទីក្រុងកឹងធើ ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne អូស្ត្រាលី
ទីក្រុងកឹងធើ រៀបចំសកម្មភាពមានអត្ថន័យជាច្រើន ដើម្បីអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ២០/១១
ភូមិភាគនីមួយៗត្រូវកំណត់ច្បាស់ពីសក្តានុភាព ឧត្តមភាព និងចំណុចរាំងស្ទះដែលត្រូវដោះស្រាយ
ពិនិត្យជាបឋមកម្មវិធីសិល្បៈបើក Festival អន្តរជាតិវិស័យស្រូវអង្ករវៀតណាម លើកទី II - កឹងធើ ឆ្នាំ ២០២៦
បង្កើនល្បឿនធ្វើឱ្យសុក្រឹតផ្នែកការងារត្រៀមពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ឆ្នាំ ២០២៦ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ នឹងបើកព្រឹត្តិការណ៍នៅវេលាម៉ោង ៨ រាត្រី ទី ២១ ខែវិច្ឆិកា នៅសួនច្បារ ៣០ មេសា សង្កាត់ភូឡើយ។
ប៉ុស្តិ៍ការពារព្រំដែនអាងថាញ់បា រក្សារឹងមាំអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រនិងរឹតបន្តឹងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ប៉ុស្តិ៍ការពារព្រំដែនអាងថាញ់បា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបការងារការពារព្រំដែននិងកសាងកងកម្លាំង ឆ្នាំ២០២៦។
ចាត់តាំងអនុវត្តយ៉ាងប្តូរផ្ដាច់សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TWដំណើរការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW បញ្ហាប្រឈមធំបំផុតរបស់ទីក្រុងកឹងធើបច្ចុប្បន្នគឺសមត្ថភាពអនុវត្ត។ ទីក្រុងកំពុងផ្តោតកៀរគរធនធាន ពង្រឹងការតភ្ជាប់ និងអនុវត្តដំណោះស្រាយដោយបត់បែន ដើម្បីនាំវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល ឱ្យក្លាយជាកម្លាំងជំរុញលោតផ្លោះ ជំរុញកំណើន។
សម្រេចរួចរាល់សំណង់ ធានាចរាចរណ៍បម្រើពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦បណ្តាសកម្មភាពនៃពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ (ហៅកាត់ថា ពិធីបុណ្យ) បានប្រព្រឹត្តឡើងនៅសង្កាត់ភូឡើយ និងសង្កាត់សុកត្រាំង។
ឃុំឡុងភូ ឧបត្ថម្ភថវិកា ៤០លានដុង ដល់ក្រុមកីឡាករទូក ងវត្តកំពង់មានជ័យទឺកប្រៃនាថ្ងៃទី១៧ ខែវិច្ឆិកា លោកហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ រួមជាមួយសមាជិកក្នុងក្រុម បានអញ្ជើញមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមកីឡាករទូក ងវត្តកំពង់មានជ័យទឹកប្រៃ ដែលត្រៀមចូលរួមប្រណាំំងក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦។
ពង្រីកអត្តសញ្ញាណវប្បធម៌ បំផុសស្មារតីច្នៃប្រតិដ្ឋ កសាងវប្បធម៌និងមនុស្សកឹងធើ អភិវឌ្ឍគ្រប់ជ្រុងជ្រោយ សក្តិសមជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង(អនឡាញ) លោកដោថាញប៊ិញ លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ សង្កត់ធ្ងន់ថា តម្រូវការដាក់ចេញនាពេលនេះ គឺត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីផ្នត់គំនិតអភិវឌ្ឍវប្បធម៌ ទៅជាការអភិវឌ្ឍតាមរយៈវប្បធម៌ ដោយយកតម្លៃវប្បធម៌និងសមត្ថភាពច្នៃប្រតិដ្ឋរបស់ប្រជាជនទីក្រុងកឹងធើ ធ្វើជាធនធានសម្រាប់អភិវឌ្ឍទីក្រុង។
ទីក្រុងកឹងធើ ស្ងើចសរសើរនិងជូនរង្វាន់ដល់បញ្ញវន្ត អ្នកវិទ្យាសាស្ត្រគំរូឆ្នើម ១៤ នាក់ ឆ្នាំ២០២៦គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញសេចក្តីសម្រេចជូនប័ណ្ណសរសើរដល់បញ្ញវន្ត អ្នកវិទ្យាសាស្ត្រគំរូឆ្នើម ១៤ នាក់របស់ទីក្រុងកឹងធើ ឆ្នាំ២០២៦។
លោកស្រីត្រឹងធីណឿង បានបោះឆ្នោតតែងតាំងជាអនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើលោក ត្រឹងវ៉ាំងជិញ អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ជូនបាច់ផ្កាអបអរសាទរលោកស្រី ត្រឹងធីណឿង បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតតែងតាំងជាអនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។
គ្រូបង្រៀនចំនួន ២១ រូប មានកិត្តិយសទទួលគ្រឿងឥស្ស រិយយសពលកម្មលេខ ៣មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំយ៉ាងឱឡារិក អំណរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២ - ២០/១១/១៩២៦) សំដៅលើកតម្កើង ប្រពៃណី “គោរពគ្រូបាធ្យាយ ឱ្យតម្លៃតម្រិះវិជ្ជា” រំលឹកនឹកគុណគ្រូបង្រៀន អ្នកគ្រប់គ្រងខាងវិស័យអប់រំ និងនិយោជិតដែលមានការប្តេជ្ញាចិត្ត លះបង់ក្នុងបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្សគ្រប់ជំនាន់។
សមមិត្ត ឡឹមវ៉ាំងម៉ឹង សមាជិកមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ចូលរួមក្នុងពិធីប្រគល់សំណង់ដងផ្លូវជីវភាពប្រជាជន និងប្រព័ន្ធលូបង្ហូរទឹកនៅឃុំភូតឹមថ្ងៃ ១៥ ខែវិច្ឆិកា ក្នុងបរិយាកាសរីករាយអំណរទិវាមហាសាមគ្គីទូទាំងជនជាតិ ផ្សារភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម និងសប្តាហ៍វប្បធម៌ - មហាសាមគ្គី ឆ្នាំ២០២៦ នៅភូមិភូហ៊ឺវ ឃុំភូតឹម ទីក្រុងកឹងធើ បានប្រារព្ធពិធីប្រគល់សំណង់ដងផ្លូវជីវភាពប្រជាជន និងប្រព័ន្ធលូបង្ហូរទឹកសម្រាប់បម្រើជីវភាពប្រជាជន។
ភាពអ៊ូរអរថ្ងៃបោះឆ្នោតជ្រើសប្រធានគណៈប្រជាជនភូមិ ប្រធានគណៈប្រជាជនមណ្ឌលទីក្រុងកឹងធើនៅថ្ងៃទី១៥ ខែវិច្ឆិកា ម្ចាស់ឆ្នោតតំណាងគ្រួសារនៅឃុំ សង្កាត់ទាំង ១០៣ លើភូមិឋានទីក្រុងកឹងធើ បានអញ្ជើញមកព្រមៗគ្នាដើម្បីបោះឆ្នោតជ្រើសប្រធានគណៈប្រជាជនភូមិ ប្រធានគណៈប្រជាជនមណ្ឌល អាណត្តិកាល ២០២៦-២០៣១។
ថ្នាក់ដឹកនាំឃុំតាយវ៉ាំង អញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដល់ក្រុមទូក-ង បុរសនិងនារីក្នុងបរិយាកាសរីករាយឆ្ពោះដល់ទិវាវប្បធម៌វៀតណាម ផ្សារភ្ជាប់ជាមួយពិធីបុណ្យអុកអំបុក ប្រណាំងទូក-ងក្រុងកឹងធើ ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា គណៈប្រតិភូនៃគណៈកម្មាធិការបក្ខភាគ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំង
ឃុំត្រឹងដេ សម្រេចរាល់ការងារឱ្យថ្ងៃបោះឆ្នោតជ្រើសប្រធានគណៈប្រជាជនភូមិ អាណត្តិកាល ២០២៦ - ២០៣១ជាមួយការចូលរួមព្រមៗគ្នា និងប្តូរផ្តាច់ក្នុងទូទាំងប្រព័ន្ធនយោបាយ ឃុំត្រឹងដេ ទីក្រុងកឹងធើ បានសម្រេចរាល់ការងារតាំងពីបុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការធានាសន្តិសុខសណ្តាប់ធ្នាប់ នៃថ្ងៃបោះឆ្នោតជ្រើសប្រធានគណះប្រជាជនភូមិ អាណត្តិកាល ២០២៦ - ២០៣១ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
សមភាពភេទជាទិសដៅ ជាកម្លាំងចលករដ៏សំខាន់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម(អ.ឡ) - នៅថ្ងៃទី១៣ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើចាត់តាំងពិធីបំផុសចលនាខែសកម្មភាពដើម្បីសមភាពភេទនិងបង្ការ ទប់ស្កាត់អំពើហិង្សាផ្អែកលើភេទ ឆ្នាំ២០២៦ ក្រោមប្រធានបទ "សមភាពភេទក្នុងការងារ ការផលិត - កម្លាំងជំរុញកំណើនសេដ្ឋកិច្ច ធានាវឌ្ឍនភាពនិងសមភាពសង្គម"។
ពិនិត្យឡើងវិញការងារត្រៀមបម្រុងចាត់តាំង Festival អន្តេរជាតិផ្នែកទំនិញស្រូវអង្ករវៀតណាម លើកទី ២(អ.ឡ) ក្នុងពិធិបើក Festival អន្តរជាតិផ្នែកទំនិញស្រូវអង្ករវៀតណាម លើកទី២ - កឹងធើ ឆ្នាំ២០២៦ មានកម្មវិធីបាញ់កាំជ្រួចសិល្បៈកម្រិតទាប(១០នាទី)។
ឃុំលីវទូ បូកសរុបបណ្ដោះអាសន្នយុទ្ធនាការ "៦០ ថ្ងៃចេញដំណើរធ្វើឧត្តានកម្មបំណិនឌីជីថលជូនប្រជាជន"នារសៀលថ្ងៃទី១២ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនឃុំលីវទូ ទីក្រុងកឹងធើ បានចាត់តាំងសន្និសីទបូកសរុបបណ្ដោះអាសន្នលទ្ធផលនៃការអនុវត្តយុទ្ធនាការ "៦០ ថ្ងៃចេញដំណើរទៅគ្រប់ច្រកល្ហក គ្រប់គេហដ្ឋាន ណែនាំប្រជាជនម្នាក់ៗអំពីបំណិនឌីជីថល និងការប្រើប្រាស់សេវាកម្មឌីជីថល" ដើម្បីចូលរួមអបអរសាទរទិវាផ្លាស់ប្ដូរឌីជីថលជាតិ ឆ្នាំ២០២៦ លើភូមិឋានឃុំ។
រីកសាយភាយស្មារតីចែករំលែក គិតគូរជូនអ្នកក្រគាំទ្រខែចលនាចំណុចកំពូល “ដើម្បីអ្នកក្រ” ឆ្នាំ២០២៦ ទីក្រុងកឹងធើ បន្តពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ កៀរគររាល់ប្រភពកម្លាំងសង្គម ព្រួតដៃគិតគូរជូនអ្នកក្រ ពិសេសគឺជនជាតិភាគតិច។ ផ្តើមពីឧបត្ថម្ភលំនៅឋាន ផ្តល់មុខរបរចិញ្ចឹមជីវិតរហូតដល់គិតគូរជីវភាព បានរួមចំណែកជួយប្រជាជនលំនឹងជីវភាព ឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។
កសាងសាខាបក្សរឹងមាំចេញពីស្មារតីសាមគ្គីនិងការទទួលខុសត្រូវដោយការយកចិត្តទុកដាក់លើការអប់រំនយោបាយនិងសតិអារម្មណ៍ ពង្រីកស្មារតីសាមគ្គីនិងការទទួលខុសត្រូវក្នុងការធ្វើជាគំរូ សាខាបក្សភូមិបឹងទ្រៀក ឃុំលីវទូ ទីក្រុងកឹងធើ បានធ្វើឱ្យជាក់លាក់នូវការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ និងឥរិយាបថហូជីមិញ ដោយការងារជាក់ស្តែងជាច្រើន។
យុវជនទីក្រុងកឹងធើ ឈានមុខក្នុងការផ្លាស់ប្តូរឌីជីថលលើកកម្ពស់ស្មារតីឈានមុខ និងច្នៃប្រតិដ្ឋ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៃទីក្រុងកឹងធើ បានអនុវត្តសកម្មភាពជាច្រើនដើម្បីជួយប្រជាជនក្នុងការស្វែងយល់ពីបច្ចេកវិទ្យា ការប្រើប្រាស់សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ និងកម្មវិធីឧបករណ៍ឌីជីថល។ ឆ្លងតាមរយៈនោះ រួមចំណែកជំរុញការកែទម្រង់រដ្ឋបាល និងកសាងរដ្ឋាភិបាលឌីជីថលតាំងពីមូលដ្ឋាន។
សង្កាត់មីស្វៀងចាត់តាំងទិវាវប្បធម៌វៀតណាម និងទិវាមហាសាមគ្គីទូទាំងជនជាតិដោយជោគជ័យនៅសង្កាត់មីស្វៀង ទីក្រុងកឹងធើ បានចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិឆ្នាំ ២០២៦ និងទិវាវប្បធម៌វៀតណាមដោយជោគជ័យ ទិវានេះមិនត្រឹមតែជាឱកាសដើម្បីឱ្យប្រជាជនជួបជុំ ដោះដូរមតិយោបល់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងទំនាក់ទំនងស្អិតល្មួតរវាងបក្ស រដ្ឋអំណាចជាមួយប្រជាជន។