បញ្ជាការយោធាទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរនិងវត្តសង្វរពោធិញ្ញាណ
គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតាដល់ជនរួមជាតិខ្មែរ
ទីក្រុងកឹងធើ ផ្លាស់ប្តូរឌីជីថលវិស័យចិញ្ចឹមសត្វព្រមៗគ្នាតាំងពីថ្នាក់ក្រុងរហូតដល់មូលដ្ឋាន
សកម្មភាពប្តូរផ្តាច់ជាងទៀត ដើម្បីបើកទូលាយប្រភពធនធាន ដោះស្រាយចំណុចរាំងស្ទះ បង្កកម្លាំងជំរុញថ្មីសម្រាប់អភិវឌ្ឍន៍ទីក្រុង
សង្កាត់និញកេវ យកចិត្តទុកដាក់ទាញយកសក្តានុពលអំពីពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចពេលរាត្រី
រួមដំណើរនិងជំនួយជាក់ស្ដែងដើម្បីអភិវឌ្ឍផលិតផល OCOP ឃុំដុងហ៊ីបលោកស្រី តូអាយវ៉ាង អនុប្រធានក្រុមទទួលបន្ទុកនៃគណៈប្រតិភូតំណាង រដ្ឋសភាទីក្រុងកឹងធើ បានចុះត្រួតពិនិត្យស្ថានភាពអនុវត្តផលិតផល OCOP ផ្សារភ្ជាប់ជាមួយកម្មវិធី “ឃុំមួយផលិតផលមួយ” លើភូមិឋានឃុំដុងហ៊ីប។
ជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់កសិកម្មបញ្ចេញឧស្ម័នទាបនៅវាលរាបទន្លេគឺវឡុងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សាខាវាលរាបទន្លេគឺវឡុង សហការជាមួយស្ថានទូតកាណាដាប្រចាំនៅវៀតណាមនិង Impact Investment Exchange ដែលជាអង្គភាពឈានមុខនៃចលនាវិនិយោគបង្កើតឥទ្ធិពលសកល បានចាត់តាំងសិក្ខាសាលាជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់កសិកម្មបញ្ចេញឧស្ម័នទាបនៅវាលរាបទន្លេគឺវឡុង។
ប្រញាប់ធ្វើឱ្យសុក្រឹតការងារត្រៀមពិធី Festival អន្តរជាតិវិស័យមុខទំនិញស្រូវអង្ករវៀតណាមលើកទីII - កឹងធើ ឆ្នាំ ២០២៦គណៈចាត់តាំងពិធី Festival អន្តរជាតិវិស័យមុខទំនិញស្រូវអង្ករវៀតណាមលើកទី II - កឹងធើ ឆ្នាំ ២០២៦ ចាត់តាំងកិច្ចប្រជុំផ្សព្វផ្សាយការងារត្រៀមពិធី Festival។ លោក ត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អនុប្រធានគណៈចាត់តាំង ដឹកនាំក្នុងកិច្ចប្រជុំ។
គណៈប្រតិភូនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ដាក់កម្រងផ្កានៅវិមានមិត្តភាពកម្ពុជា-វៀតណាម(អ.ឡ) នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា (ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា) លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ដឹកនាំគណៈប្រតិភូអញ្ជើញទៅដាក់កម្រងផ្កានៅវិមានមិត្តភាពកម្ពុជា-វៀតណាម។
ឃុំភូមី ខេត្តកាម៉ាវ ដោះដូរបទពិសោធន៍ពីការប្រើប្រាស់ជំនួយការបញ្ញាសិប្បនិមិត្ត (AI) ជាមួយឃុំឡុងភូក្រុមការងារឃុំភូមី ខេត្តកាម៉ាវ ដឹកនាំដោយលោក ឡេវ៉ាំងដែង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ទើបអញ្ជើញមកទស្សនកិច្ចនិងសិក្សារៀនសូត្របទពិសោធន៍អំពីទម្រង់ប្រើប្រាស់ជំនួយការបញ្ញាសិប្បនិមិត្ត (AI) និង Zalo Official Account (Zalo OA) នៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំឡុងភូ ទីក្រុងកឹងធើ។
ឃុំឡាយហ្វា គាំទ្រយុទ្ធនាការ "ធ្វើឱ្យពិភពលោកជ្រះស្អាតជាង ឆ្នាំ២០២៦"គាំទ្រយុទ្ធនាការ “ធ្វើឱ្យពិភពលោកជ្រះស្អាតជាង ឆ្នាំ២០២៦” ក្រោមប្រធានបទ “ផ្តើមពីចានអាហារជ្រះស្អាត ដល់ទីក្រុងជ្រះស្អាត” ឃុំឡាយហ្វា ទីក្រុងកឹងធើ បានចាត់តាំងអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាក់ស្តែងជាច្រើន។ ចលនានេះ មិនត្រឹមតែលើកកម្ពស់ការយល់ដឹងអំពីការសំចៃចំណីអាហារ និងបែងប្រភេទសំរាមនៅនឹងប្រភពប៉ុណ្ណោះទេ ថែមទាំងសាយភាយយ៉ាងខ្លាំងនូវរបៀបរស់នៅបៃតងនៅនានាភូមិទៀតផង។
សង្កាត់វិញចូវ ចាត់តាំងអុជធូបរំលឹកគុណ និងយកសំណាកអដ្ឋិធាតុចំពោះផ្នូយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មានចំនួន ៤៨៦ ទៅពិនិត្យវាយតម្លៃ ADNនៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ សង្កាត់វិញចូវ សហការជាមួយក្រុមយកសំណាកនៃគណៈចង្អុលការលេខ ៥១៥ ទីក្រុងកឹងធើ បានចាត់តាំងពិធីគោរពរំលឹកគុណ និងដំណើរការយកសំណាកអដ្ឋិធាតុយុទ្ធជនពលីទៅពិនិត្យវាយតម្លៃ ADN នៅទីបញ្ចុះសពយុទ្ធជនពលីសង្កាត់វិញចូវ។
ថាញ់ថើយអាង ប្រគល់ផ្ទះ ៧ ខ្នង ជូនកូនបង្កើតរបស់អ្នកចូលរួមតស៊ូបដិវត្តន៍ រងផលប៉ះពាល់ដោយសារធាតុពុលគីមីព្រឹកថ្ងៃទី ១៨ ខែកញ្ញា គណៈកម្មាធិការប្រជាជនឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានចាត់តាំងពិធីប្រគល់ផ្ទះចំនួន ៧ ខ្នង ជូនដល់មុខសញ្ញាជាកូនបង្កើតរបស់អ្នកចូលរួមតស៊ូបដិវត្តន៍ដែលរងផលប៉ះពាល់ដោយសារធាតុពុលគីមីនៅលើភូមិឋានឃុំ។
កឹងធើបង្កើនទំនាក់ទំនង សហប្រតិបត្តិការសារគមនាគមន៍ជាមួយកូរ៉េខាងត្បូង(អ.ឡ) - រសៀលថ្ងៃទី១៧ ខែកញ្ញា កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើទទួលនិងធ្វើការជាមួយក្រុមការងាររបស់ក្រុមហ៊ុន Seokyeong Broadcasting Co., Ltd. និងតំណាងទីក្រុង Jinju ខេត្តGyeongsangnam (កូរ៉េខាងត្បូង) មកទស្សនកិច្ចនិងធ្វើការនៅកឹងធើ។
មានកម្មាភិបាល និយោជិកចំនួន ១៥៩ រូប នៅលើភូមិឋានទីក្រុងកឹងធើ បានបំប៉នភាសាខ្មែរនាព្រឹកថ្ងៃទី ១៧ ខែកញ្ញា សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូទីក្រុងកឹងធើ បានចាត់តាំងពិធីបើកវគ្គបំប៉នភាសាខ្មែរ ឆ្នាំ ២០២៦ ដល់សិក្ខាកាមចំនួន ១៥៩ រូប ដែលជាកម្មាភិបាល និយោជិក នៅលើភូមិឋានទីក្រុង។ នេះជាឆ្នាំទីប្រាំបី ដែលសាលាអនុវត្តភារកិច្ចបំប៉នភាសាខ្មែរដល់កម្មាភិបាល និយោជិក។
ឃុំឡុងភូប្រើប្រាស់ AI ជំនួយប្រជាជនស្វែងរកបែបបទរដ្ឋបាលទន្ទឹមនឹងជំរុញការដោះស្រាយបែបបទរដ្ឋបាលនៅលើបរិស្ថានអេឡិចត្រូនិក ឃុំឡុងភូ ទីក្រុងកឹងធើ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងវេទិកាឌីជីថលនានាជាបណ្តើរៗ សំដៅជំនួយប្រជាជន អាជីវកម្មកៀកជិតបែបបទរដ្ឋបាលបានងាយស្រួលជាង។
បន្តធ្វើឱ្យសុក្រឹតគម្រោងប្លង់រួមទីក្រុងកឹងធើ ជាមួយនឹងស្មារតីវិទ្យាសាស្ត្រ សត្យានុម័ត ការទទួលខុសត្រូវ និងបើកទូលាយចក្ខុវិស័យ(អ.ឡ) - នោះគឺជាមតិចង្អុលការរបស់លោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ នៅក្នុងកិច្ចប្រជុំប្រមូលមតិយោបល់ពីបណ្តាស្ថាប័ន អង្គការ វិទ្យាស្ថាន សាលារៀន អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងអង្គភាពគ្រប់គ្រង ដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់ទីក្រុង ចំពោះសេចក្តីព្រាងឯកសារគម្រោងប្លង់រួមទីក្រុងកឹងធើ ដល់ឆ្នាំ២០៥០ ចក្ខុវិស័យដល់ឆ្នាំ២០៧៥ នាថ្ងៃទី១៦ ខែកញ្ញា។
ជំរុញការអនុវត្តផ្លាស់ប្ដូរឌីជីថលនិងកសាងទិន្នន័យរួមសម្រាប់តំបន់វាលរាបទន្លេគឺវឡុង(អ.ឡ) - នាថ្ងៃទី១៦ ខែកញ្ញា នៅទីក្រុងកឹងធើ វិទ្យាស្ថានមេគង្គចំណុះសាកលវិទ្យាល័យកឹងធើ អធិបតីនិងសហការជាមួយស្ថាប័នពាក់ព័ន្ធ ចាត់តាំងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្លាស់ប្ដូរឌីជីថល ឆ្ពោះដល់ការអភិវឌ្ឍប្រកបដោយចីរភាពតំបន់មេគង្គ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធអំពីការកសាងថ្នាលទិន្នន័យរួមសម្រាប់តំបន់វាលរាបទន្លេគឺវឡុង។
ម្ចាស់ការថែទាំសុខភាពសិស្សានុសិស្សចាប់ពីដើមឆ្នាំសិក្សាឈានចូលឆ្នាំសិក្សា ២០២៦-២០២៧ ខេត្តអាងយ៉ាង បានអនុវត្តការពិនិត្យសុខភាពចាប់ពីដើមឆ្នាំសម្រាប់កុមារមត្តេយ្យសិក្សា និងសិស្សចំណេះទូទៅ ដើម្បីរកឃើញទាន់ពេលនូវបញ្ហាសុខភាព និងលើកកម្ពស់ប្រសិទ្ធភាពនៃការថែទាំសុខភាពក្នុងសាលារៀន។ តាមរយៈនោះ រួមចំណែកការពារ លើកកម្ពស់សុខភាពកុមារ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ឆ្នាំសិក្សាប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។
សង្កាត់ខាញ់ហ្វា ចាត់តាំងពិធីសម្ពោធស្ពាន មិញង្វៀក លេខ ៣៤នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅមណ្ឌលង្វៀងអ៊ុក សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ គណៈកម្មាធិការប្រជាជនសង្កាត់ សហការជាមួយអង្គភាពឧបត្ថម្ភ បានចាត់តាំងពិធីសម្ពោធស្ពាន មិញង្វៀក លេខ ៣៤ ដែលស្ថិតនៅមណ្ឌលង្វៀងអ៊ុក សង្កាត់ខាញ់ហ្វា ។
សាយភាយស្មារតីរស់នៅបៃតងផ្តើមពីចលនាដាំដើមឈើក្នុងសហគមន៍នៅសង្កាត់ខាញ់ហ្វាដើម្បីរួមចំណែកកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់ និងការពារបរិស្ថាន គណៈគ្រប់គ្រងគម្រោង “បង្កើនសមត្ថភាពផ្លាស់ប្តូរថាមពលបង្កើតឡើងវិញ និងគ្រប់គ្រងជាតិសំណល់ដើម្បីបរិស្ថាននិរន្តរភាពនៅវាលរាបទន្លេគឺវឡុង” បានសហការជាមួយសមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា ចាត់តាំងចលនាដាំដើមឈើរាយប៉ាយក្នុងសហគមន៍។
"ដើម្បីប្អូនៗជាទីស្រឡាញ់" -បណ្តុះក្ដីស្រឡាញ់ ជំរុញដំណើរទៅសាលាជាមួយនឹងសកម្មភាពជាក់ស្ដែងជាច្រើនឆ្ពោះដល់កុមារដែលមានស្ថានភាពលំបាក យុទ្ធនាការ “ដើម្បីប្អូនៗជាទីស្រឡាញ់” ឆ្នាំ២០២៦ នៅឃុំត្រឹងដេ ទីក្រុងកឹងធើ រីកសាយភាយក្ដីស្រឡាញ់តាមរយៈអំណោយដ៏មានអត្ថន័យ អាហារូបករណ៍ និងសកម្មភាពថែទាំសុខភាព រួមចំណែកបន្ថែមក្ដីសប្បាយរីករាយ និងកម្លាំងចិត្តដើម្បីប្អូនៗមានជំហានមាំទៅកាន់សាលារៀន។
សិក្ខាសាលាវាយតម្លៃលទ្ធផលអនុវត្តទម្រង់ Bayer Forward Farming ស្រូវរដូវដើមឆ្នាំ នៅឃុំឡុងភូ ឆ្នាំ២០២៦ព្រឹកថ្ងៃទី១៥ ខែកញ្ញា នៅភូមិទឹកប្រៃ២ ឃុំឡុងភូ មជ្ឈមណ្ឌលជំរុញកសិកម្មនិងសេវាកសិកម្មទីក្រុងកឹងធើ សហការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Bayer វៀតណាមនិងគណៈកម្មាធិការប្រជាជនឃុំឡុងភូ ចាត់តាំងសិក្ខាសាលាវាយតម្លៃលទ្ធផលអនុវត្តទម្រង់ Bayer Forward Farming ស្រូវរដូវដើមឆ្នាំ ឆ្នាំ២០២៦។
ផ្តុំកម្លាំងអនុវត្តភារកិច្ច ខិតខំកំណើនតួលេខ ២ ខ្ទង់គណៈកម្មាធិការបក្សសង្កាត់វីតឹង លោកដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានធ្វើការជាមួយសង្កាត់៖ វីថាញ វីតឹង ឡុងមី ឡុងប៊ិញ និងឃុំវីថាញ ១ អំពីស្ថានភាពអនុវត្តភារកិច្ចដល់ខែ កញ្ញា ឆ្នាំ ២០២៦។
ទីក្រុងកឹងធើ ស្ងើចសរសើរអ្នកបង់ពន្ធគំរូ ២៤៩ នាក់ឆ្នាំ ២០២៥នាយកដ្ឋានពន្ធដារទីក្រុងកឹងធើ បានរៀបចំសន្និសីទស្ងើចសរសើរអ្នកបង់ពន្ធដែលបានអនុវត្តកាតព្វកិច្ចពន្ធបានល្អក្នុងឆ្នាំ ២០២៥។ លោក ត្រឹងក្វឹកវ៉ូវ អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ។