ទម្រង់ស្រូវ-បង្កងកាម៉ាវ៖ ពង្រីកឧត្តមភាពស្របតាមធម្មជាតិ ឆ្ពោះទៅរកពហុតម្លៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ
ស៊ើង ធីយីវ - យុវតីខ្មែរបំផុសចំណូលចិត្តក្នុងការថែរក្សាវប្បធម៌ជនជាតិចេញពីចំណង់ចំណូលចិត្ត និងសេចក្តីស្រឡាញ់ចំពោះទឹកដមសម្លេង ចង្វាក់រាំ និងល្ខោនប្រពៃណីរបស់ជនរួមជាតិខ្មែរ យុវតី ស៊ើង ធីយីវ នៅភូមិភឿកធ្វឹង ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ បានខិតខំប្រឹងប្រែងរៀនសូត្រ និងហ្វឹកហាត់ដើម្បីក្លាយជាស្នូលក្នុងចលនាវប្បធម៌ សិល្បៈរបស់ភូមិភាគ។
ទឹកចិត្តដើម្បីសហគមន៍ការចិញ្ចឹមជីវភាពដោយមុខរបរលក់ហ្គាស ប៉ុន្តែជាច្រើនឆ្នាំកន្លង ពូស៊ើងឡុក នៅភូមិឡុងថើយ ឃុំតឹងហ្វា ខេត្តវិញឡុង បានអ្នករាល់គ្នាស្គាល់តាមរយៈរូបភាពជាបុរសម្នាក់ដែលតែងតែបើក “យានជំនិះឆក់ដែកគោលបម្រើសហគមន៍” ដោយស្ងៀមស្ងាត់ ដើម្បីរួមចំណែកធានាសុវត្ថិភាពចរាចរណ៍ នាំមកនូវក្តីសុខសាន្តដល់អ្នកដំណើរ និងសាយភាយនូវតម្លៃមនុស្សធម៌ក្នុងសហគមន៍។
ព្រះសង្ឃវ័យក្មេងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរមិនត្រឹមតែយកព្រះទ័យទុកដាក់សិក្សាធម៌វិន័យប៉ុណ្ណោះទេ ព្រះតេជព្រះគុណ ថាច់ង៉ុកភុក នៅទាំងខិតខំព្យាយាមបង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃដល់យុវជន - យុវនារីនិងអភិរក្សសិល្បៈគំនូរប្រពៃណីនៅតាមវត្តអារាមទក្ខិណនិកាយខ្មែរទៀតផង។
លោកថាច់រ៉ង អាយុច្រើនតែនៅតែស្រឡាញ់ការងារពលកម្មផលិតខណៈដែលមនុស្សជាច្រើននៅវ័យ ៧១ ឆ្នាំ ជ្រើសរើសឈប់សម្រាកពីការងារ ហើយរស់នៅមូលជុំជាមួយកូនចៅ ប៉ុន្តែចំពោះលោកថាច់រ៉ង នៅភូមិស្វាមីង ឃុំទីវកឹង ខេត្តវិញឡុង នៅតែភ្ញាក់ពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីដាំដុះថែទាំដំណាំ មានគូឆាយ ខ្ទឹមស្លឹក ជីររណានិងបន្លែផ្សេងៗ។
បក្ខជនវ័យក្មេងគឹមយ៉ត់ធ្វើមានពីទម្រង់កសិកម្មចម្រុះដោយមិនជ្រើសយកការឃ្លាតចាកភូមិស្រុកស្វែងរកការងារដូចពលករវ័យក្មេងឯទៀតនោះទេ បងគឹមយ៉ត់ នៅភូមិ បាតី ឃុំតឹបស៊ើង ខេត្តវិញឡុង បានមោះមុតផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម កសាងទម្រង់ចិញ្ចឹមគោបន្តពូជ ចិញ្ចឹមជ្រូកមេ គួបផ្សំនឹងដាំត្រសក់តាមទិសដៅអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេស។
ក្រោយពីមួយឆ្នាំនាំយក "រដ្ឋអំណាចឌីជីថល" ដល់ប្រជាជនក្រោយពីមួយឆ្នាំដាក់ឱ្យដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ នៅឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិឋានទីក្រុងកឹងធើ មានការវិវត្តន៍ច្បាស់ក្រឡែតក្នុងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋអំណាចភូមិភាគ ជាជំហានៗបង្រួញគម្លាតរវាងរដ្ឋអំណាចនិងប្រជាជនក្នុងការដោះស្រាយបែបបទរដ្ឋបាល។
ភាពផ្លាស់ថ្មីនៅឃុំថាញ់ថើយអាងបន្ទាប់ពីអនុវត្តកម្មវិធី គម្រោងវិនិយោគជាច្រើនរបស់មជ្ឈិមនិងទីក្រុង ព្រមទាំងស្មារតីឈានឡើងរបស់ប្រជាជន ឃើញថាជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងនៅឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានលើកកម្ពស់ជាបណ្តើរៗ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ផលិតកសិកម្មកាន់តែមានភាពងាយស្រួលជាងទៀត។
កម្មាភិបាលសម្ព័ន្ធយុវជនសង្កាត់ រៀនសូត្រនិងធ្វើតាមគំរូអ៊ំក្នុងបរិការណ៍ដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស តួនាទីរបស់កម្មាភិបាលសម្ព័ន្ធយុវជនកាន់តែមានសារៈសំខាន់ក្នុងការកសាងសហគមន៍ និងសាយភាយតម្លៃស្មារតីបដិវត្តន៍។
អតីតកម្មាភិបាលនគរបាល ជោគជ័យជាមួយទម្រង់ចិញ្ចឹមអន្ទង់មិនប្រើភក់ក្រោយពីចូលនិវត្តន៍មុនអាយុ លោក វ៉វុាំងឡុក (កើតឆ្នាំ ១៩៧០ នៅអនុសង្កាត់៥ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង) បានមោះមុតបង្វែរមកអនុវត្តទម្រង់ចិញ្ចឹមអន្ទង់មិនប្រើភក់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ពង្រីកតួនាទីអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចនៅឃុំវិញហាយក្នុងដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្រៅពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ កងជួរអ្នកមានប្រិយភាពនៅឃុំវិញហាយ ទីក្រុងកឹងធើ បានពង្រីកល្អនូវតួនាទីស្នូលក្នុងការងារផ្សព្វផ្សាយចលនាមហាជន។
រវៀសរវៃបង្វែរពូជដំណាំ បង្កើនប្រាក់ចំណូលការបង្វែររចនាសម្ព័ន្ធពូជដំណាំ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏សំខាន់ ដើម្បីបង្កើនតម្លៃបន្ថែម អភិវឌ្ឍដោយចីរភាព បង្កលក្ខណៈឱ្យប្រជាជនប្រើប្រាស់អស់ពីលទ្ធភាពនូវឧត្តមភាពដីធ្លី អាកាសធាតុ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកពិពិធកម្មផលិតកសិកម្ម ស៊ាំនឹងប្រែប្រួលអាកាសធាតុ។ នៅឃុំវិញហាយ ទីក្រុងកឹងធើ ការបង្វែររចនាសម្ព័ន្ធដំណាំ បាននិងកំពុងនាំមកប្រសិទ្ធភាពយ៉ាងជាក់ស្តែង។
លេខាសាខាបក្ស អស់ពីចិត្តដើម្បីបម្រើប្រជាជនមានថ្ងៃខ្លះ ការងារនៅមូលដ្ឋានបន្តរហូតដល់យប់ព្រលប់។ នៅពេលបងស្រីត្រឡប់មកដល់ផ្ទះ ឪពុកម្តាយបានចូលសម្រាក ហើយកូនៗក៏បានរៀនចប់រួចរាល់។ ប៉ុន្តែ សម្រាប់បងស្រី ថាច់គឹមធីតឹម លេខាសាខាបក្សភូមិព្រែកអំពិល ឃុំទីវកឹង ខេត្តវិញឡុង រាល់ការលំបាកនិងភាពនឿយហត់ទាំងអម្បាលម៉ានសុទ្ធតែមានតម្លៃ ហើយសក្ដិសមនឹងការលះបង់ នៅពេលឃើញដងផ្លូវជនបទមានភ្លើងបំភ្លឺ ស្រឡះស្អាត ប្រជាជនសាមគ្គីព្រួតដៃកសាងភូមិស្រុក។
"ផលល្អ" ផ្តើមពីទម្រង់ដាំឈើហូបផ្លែក្នុងរោងសំណាញ់ផ្តើមពីដាំដើមត្របែក និងដើមពុទ្រានៅក្នុងរោងសំណាញ់ គ្រួសារបង ថាច់សាដា នៅភូមិឈូងធំ B ឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងតែប្រមូលនូវ “ផលល្អ” ជាបណ្តើរៗ។ ទម្រង់នេះ មិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ព្រមទាំងបើកនូវទិសដៅផលិតកសិកម្មប្រកបដោយសុវត្ថិភាពនិងចីរភាពនៅភូមិភាគទៀតផង។
ជីវភាពថ្មីនៅតំបន់ជនជាតិភាគតិចជាច្រើនឆ្នាំមកនេះ ដោយបានបក្សនិងរដ្ឋយកចិត្តទុកដាក់អនុវត្តនូវកម្មវិធី គោលនយោបាយជនជាតិ ទិដ្ឋភាពនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិឋានទីក្រុងកឹងធើ មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធបានកសាងសមរម្យ ជាជំហានៗឆ្លើយតបទៅនឹងតម្រូវ ការប្រជុំជីវភាព និងការផលិតរបស់ប្រជាជន។
របរយកទឹកត្នោតចិញ្ចឹមកូនរៀនមហាវិទ្យាល័យជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងរបរឡើងយកទឹកត្នោតប្រពៃណីរបស់គ្រួសារ លោកថាច់វោ កើតឆ្នាំ ១៩៦២ នៅភូមិត្រមង ឃុំត្រាកូង ខេត្តវិញឡុង បានខិតខំប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិតដោយតំណក់ទឹកផ្អែមពីដើមត្នោត។
ការប្តេជ្ញាចិត្តរបស់ស្ត្រីខ្មែរក្នុងការរក្សាភូមិរបរប្រពៃណីរបស់ជនជាតិជាជនជាតិខ្មែរ គ្រួសារផ្សារភ្ជាប់នឹងរបរត្បាញបន្ទោះ ដូច្នេះ បងស្រីទ្រឿងធីបាត់ធ្វី នាយិការសហករណ៍ត្បាញផ្តៅនិងឫស្សីធ្វីត្វៀក នៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ តែងមានការប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលពីឫស្សីទៅឆ្ងាយ។ ជាច្រើនឆ្នាំស្វែងរកទីផ្សារ បងធ្វីក៏សម្រេចបាននូវក្តីស្រមៃ គឺនាំយកផលិតផលទៅកាន់ពិភពលោក ព្រមទាំងរក្សាបានភូមិរបរប្រពៃណីរបស់ជនជាតិទៀតផង។
សញ្ញាសម្គាល់ផ្លាស់ប្តូរឌីជីថលចាប់ពីមូលដ្ឋានអនុវត្តតាមគោលការណ៍ផ្លាស់ប្តូរឌីជីថល នៅទីក្រុងកឹងធើ បច្ចេកវិទ្យាមិនត្រឹមតែផ្អាកត្រឹមទិសដៅម៉ាក្រូប៉ុណ្ណោះទេ ថែមទាំងបានជ្រាបចូលលើគ្រប់វិស័យនៃជីវភាពនៅថ្នាក់មូលដ្ឋានយ៉ាងពិតប្រាកដ។ ចាប់តាំងពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅច្រកតែមួយ រហូតដល់ការធ្វើឌីជីថលកម្មរាល់ពេលប្រជុំបក្សម្តងៗ ការងារផ្លាស់ប្តូរឌីជីថលកំពុងសន្សឹមៗធ្វើឱ្យផ្លាស់ប្តូររបៀបដំណើរការពីបែបប្រពៃណី ទៅជាបរិយាកាសឌីជីថលទំនើប ងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។
ឡាយហ្វា ជំរុញខ្លាំងក្លាការងារផ្លាស់ប្តូរឌីជីថលដល់ផ្ទះដើម្បីធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ និងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០៣០ របស់នាយករដ្ឋមន្ត្រី និងសេចក្តីសម្រេចចិត្តលេខ ០២ របស់គណៈកម្មាធិការបក្សក្រុងកឹងធើ ស្តីពីការផ្លាស់ប្តូរឌីជីថលក្រុងកឹងធើ ឆ្នាំ២០២៥ និងទិសដៅរហូតដល់ឆ្នាំ ២០៣០។
គ្រូបង្រៀនស្រឡាញ់អាជីពដោយបោះបង់ចោលវិស្វករវារីវប្បកម្ម ដើម្បីចាប់យកក្តីស្រមៃក្លាយជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ លោកគ្រូ លីហៀង បានធ្វើឱ្យសិស្សានុសិស្សនិងមិត្តរួមអាជីពនៃអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ គោរពរាប់អាន។
ឡឹមធីម៉ាយថាវ៖ សាយភាយភាសាខ្មែរលើបណ្តាញឌីជីថលក្នុងយុគសម័យដែលបច្ចេកវិទ្យាឌីជីថលអភិវឌ្ឍខ្លាំងក្លា បណ្តាញសង្គមមិនត្រឹមតែជាកន្លែងតភ្ជាប់ ចែករំលែកព័ត៌មានប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាបណ្តាញដ៏មានប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយ អភិរក្សនូវតម្លៃវប្បធម៌ប្រពៃណីទៀតផង។