“គំរូដ៏សំខាន់មួយ មានតម្លៃជាងមួយរយដងនៃបទសុន្ទរកថាឃោសនា” រៀនសូត្រនិងធ្វើតាមដំបូន្មានរបស់អ៊ំ បានលេចឡើងគំរូឆ្នើមជាច្រើនដែលឈានមុខក្នុងការចលនា មិនត្រឹមតែលើកកម្ពស់ជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យសាយភាយនូវតម្លៃដ៏ថ្លៃថ្លាក្នុងជីវភាពទៀតផង។ តួយ៉ាងដូច លោក ថាច់សុផល អ្នកមានប្រិយភាពនៅឃុំឡុងភូ ទីក្រុងកឹងធើជាដើម។

លោក ថាច់សុផល (ទី៤ពីស្តាំ) គំរូអ្នកមានប្រិយភាពបំពេញការងារល្អជាច្រើន។
ទោះបីអាយុជាង ៧០ ឆ្នាំហើយក្តី ប៉ុន្តែ ដោយការអស់ពីចិត្ត និងប្រឹងប្រែងឥតឈប់ឈរ លោកបានក្លាយជាគំរូឆ្នើមក្នុងការចលនាមាមីងភូមិភាគសាមគ្គីកសាងជនបទថ្មី។ លោក សុផល ចែករំលែក៖ “ជាអ្នកមានប្រិយភាព រៀងរាល់ ឆ្នាំខ្ញុំបានផ្តល់ព័ត៌មានអំពីគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ; ស្ថានភាពសេដ្ឋកិច្ច-សង្គម; សន្តិសុខការពារប្រទេសរបស់ភូមិភាគ; បានទស្សនារៀនសូត្របទពិសោធន៍ជាមួយអ្នកមានប្រិយភាពនៅតាមខេត្ត ក្រុងនានា។ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់នោះ ខ្ញុំរួមជាមួយអ្នកមានប្រិយភាពលើភូមិឋានឃុំ សហការជាមួយរដ្ឋអំណាចឃោសនានូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ តួយ៉ាងដូចការកសាងជនបទថ្មីនៅភូមិភាគ”។
ពង្រីកតួនាទីរបស់ខ្លួន លោកបានសហការជាមួយរដ្ឋអំណាច ចលនាប្រជាជនព្រួតដៃកសាងជនបទថ្មី សកម្មចូលរួមបំផុសចលនាអង្គការមហាជននៅភូមិ។ ពិសេស តែងធ្វើគំរូឈានមុខបរិច្ចាគដីធ្វើផ្លូវ រួមវិភាគទានទឹកប្រាក់សាងសង់ ជួសជុលសាលារៀន លំនៅឋានជូនគ្រួសារក្រីក្រ។ ផ្តើមពីនោះ រាល់ការចលនារបស់លោកតែងទទួលបានការយល់ស្របពីប្រជាជន។ “ឆ្នាំ ២០២៤ ខ្ញុំបានចលនាកម្លាំងពល កម្មឆ្ការព្រៃគុម្ពោតតាមដងផ្លូវជនបទ ដាំផ្កា បង្កទេសភាពឱ្យកាន់តែ “ភ្លឺ-បៃតង-ជ្រះ-ស្អាត” ដោយមានប្រវែង ១.៥០០ ម៉ែត្រ; ចលនាមាមីងរួមវិភាគទានទឹកប្រាក់ជួសជុលអំពូលភ្លើង ផ្លូវថ្នល់ និងជូនអំណោយចំនួន ៥០ ចំណែក ដល់គ្រួសារដែលមានជីវភាពខ្វះខាតលើភូមិឋាន ដោយទឹកប្រាក់ចំនួន២០ លានដុង។ សហការជាមួយក្រុមសុខាភិបាល និងអង្គការមហាជនភូមិ ចលនាមាមីងអនាម័យផ្ទះសម្បែង ដើម្បីបង្ការជំងឺគ្រុនឈាម។ល។” លោកសុផល បានឱ្យដឹងដូច្នេះ។
ដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ លោកសុ ផល បានចលនាមាមីងចូលរួមក្នុងសកម្មភាពវប្បធម៌ សិល្បៈ សំដៅបង្កបរិយាកាសសាមគ្គី រក្សាអត្តសញ្ញាណជាតិ។ គាំទ្រចលនា “ពន្លឺវប្បធម៌រដូវវិស្សមកាល” លោករួមជាមួយរដ្ឋអំណាច និងលោកអាចារ្យ ចលនាឧបត្ថម្ភសៀវភៅពុម្ព សៀវភៅសរសេរ និងបើកថ្នាក់បង្រៀនអក្សរដល់សិស្សានុសិស្ស។ ទន្ទឹមនឹងនោះ សហការជាមួយអង្គការមហាជនភូមិ ឃុំ ចលនាប្រជាជនចូលរួមក្រុម Zalo សហគមន៍។ លទ្ធផលមានចំ នួន ១១៧ នាក់ចូលរួម និងចលនាប្រជាជនដំឡើងកម្មវិធី VNeID តាមផែនការរបស់គណៈកម្មាធិការប្រជាជនឃុំ។
“រយៈពេលកន្លង លោកថាច់សុផល តែងអនុវត្តល្អតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចជាមួយប្រជាជនក្នុងការឃោសនាជនរួមជាតិខ្មែរអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ លើគ្រប់វិស័យ ដូចជា ការបន្ថយភាពក្រីក្រ កសាងជនបទថ្មី អភិរក្សពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ រួមចំណែកជាមួយរដ្ឋអំណាចកសាងភូមិស្រុកឱ្យកាន់តែស៊ីវិល័យ និងអភិវឌ្ឍ” លោកហ្វិញតឹងថាញ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ បានឱ្យដឹងដូច្នេះ៕
ថាញវ៉ាង - លីសៀ