អតីតយុទ្ធជនហាមតឹង ឈានឡើងចាកផុតភាពក្រីក្រពង្រីកប្រពៃណីកងទ័ពអ៊ំហូ ប៉ុន្មានឆ្នាំកន្លង សមាគមអតីតយុទ្ធជនឃុំ ហាមតឹង (ស្រុកថ្កូវ ខេត្តត្រាវិញ) បានខ្នះខ្នែងកសាងទម្រង់រូបភាព អភិវឌ្ឍសេដ្ឋកិច្ច ជួយឲ្យសមាជិកឈានឡើងចាកផុតពីភាពក្រីក្រនិងលំនឹងក្នុងជីវភាព។
ចាកផុតពីភាពក្រីក្រ អាស្រ័យដាំដំណាំរួមផ្សំការអនុវត្តន៍បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ក្នុងប៉ុន្មានឆ្នាំកន្លង មានផ្ទៃដីផលិតស្រូវមិនសូវមានប្រសិទ្ធភាពជាច្រើន នៅឃុំប៊ិញភូ (ស្រុកកាងឡុង ខេត្តត្រាវិញ) ត្រូវបានកសិករប្តូរមកដាំដំណាំរួមផ្សំហើយបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ឈានមុខក្នុងចលនានេះ មានគ្រួសារបងស្រីថាច់ធីម៉ាញ នៅភូមិង្វៀតឡាងB ឃុំប៊ិញភូ។
ភាពផ្លាស់ថ្មីនៅវ៉ីថាញ់ជីវភាពរបស់មាមីងខ្មែរនៅក្រុងវ៉ីថាញ់ (ខេត្តហូវយ៉ាង) មានការរីកចម្រើនយ៉ាងខ្លាំង អាស្រ័យគោលនយោបាយវិនិយោគដោយឡែករបស់រដ្ឋកំពុងមានប្រសិទ្ធភាព។
កសិករខ្មែរពូកែច្នៃបង្កើតលោកក្វាត់វុាំងហោម នៅទីប្រជុំជនថាញ់ទ្រី ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង ជាអ្នកសិក្សាស្រាវជ្រាវកែច្នៃនូវម៉ាស៊ីនកសិកម្ម សម្រាប់បម្រើផលិតកម្មដោយប្រសិទ្ធភាព។
ហ្វាតឹង ជំរុញល្បឿនកសាងជនបទថ្មីហ្វាតឹងជាឃុំមួយក្នុងចំណោមឃុំទាំងឡាយ ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកកូវកែ (ត្រាវិញ) ស្រូបអត្រាជិត៥០%នៃចំនួនប្រជាជនក្នុងឃុំ។
ភាពផ្លាស់ថ្មីនៅឃុំតំបន់ជនជាតិខ្មែរឆ្លងរយៈពេល៥ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិ ស្ដីពីកសាងជនបទថ្មី ឃុំបាងថាច់ ស្រុកយ៉ុងរៀង (កៀងយ៉ាង) មានការផ្លាស់ថ្មីយ៉ាងច្រើន។ ផ្លូវជនបទមានការបើកទូលាយ ជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយ; អត្រាគ្រួសារក្រីក្រថយចុះបង្គួរ។
សមាគមអតីតយុទ្ធជនរួមចំណែកកសាងភូមិស្រុកសមាគមអតីតយុទ្ធជនឃុំតឹបសើុង ស្រុកថ្កូវ ខេត្តត្រាវិញ បានផ្សព្វផ្សាយច្បាប់ និងចូលរួមការងារសម្របសម្រួលដោយផ្ទាល់ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយនៅភូមិស្រុក។
ឈានឡើងចាកភាពក្រីក្របងស្រីលីធីអ៊ុក នៅភូមិមណ្ឌល២ ឃុំថាញ់ភូ ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង ខិតខំឧស្សាហ៍ព្យាយាម ពលកម្មផលិតនិងប្រឹតសំចៃ ដើម្បីគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ដោយភាពប៉ិនប្រសប់ក្នុងការគិតគូររកទទួលទាន ម្ល៉ោះហើយជីវភាពគ្រួសារបងកាន់តែមានភាពធូរធារឡើង។
កៀងយ៉ាង ផ្ដោតការយកចិត្តទុកដាក់បណ្តុះបណ្តាល វិជ្ជាជីវៈជូនជនរួមជាតិភាគតិចអនុវត្តការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករជនបទ រៀងរាល់ឆ្នាំ ខេត្តកៀងយ៉ាង មានជនរួមជាតិភាគតិចប្រមាណ៤.៦០០នាក់ ភាគច្រើនគឺជនរួមជាតិខ្មែរចូលរៀនវិជ្ជាជីវៈនៅកម្រិតអនុមហាវិទ្យាល័យ មធ្យមសិក្សានិងរៀនរបរ។
អភិរក្សនិងអភិវឌ្ឍរបរតម្បាញហូលរបស់ជនជាតិស្ទៀងដើម្បីអភិរក្សនិងអភិវឌ្ឍរបរតម្បាញហូល គណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក បានប្រកាសឲ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ២៩៨ ៩/QĐ-UBND ស្តីពីផ្តល់សច្ចាប័នលើគ្រោងការ "អភិរក្សនិងអភិវឌ្ឍរបរតម្បាញហូលប្រពៃណីរបស់ជនជាតិស្ទៀង លើភូមិសាស្រ្តស្រុកហើុងក្វាង ដំណាក់កាល២០១៦-២០២០"។
ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចសាខាបក្សភូមិយ៉ោងកៅ (ភូមិព្រះប្រាង្គ) ឃុំង៉ុកបៀង ស្រុកថ្កូវ ខេត្តត្រា វិញ បានខ្នះខ្នែងឧបត្ថម្ភកំណត់ទិស ជំនួយប្រជាជនក្នុងភូមិអភិវឌ្ឍ សេដ្ឋកិច្ច រួមចំណែកកសាងជនបទថ្មី។
ចាកផុតពីភាពក្រីក្រដោយសាររៀនរបរអាស្រ័យកំណត់ទិសវិជ្ជាជីវៈឲ្យកូនបានល្អ និងខិតខំរកស៊ីផងនោះ បានជាគ្រួសារពូដាវសុខ នៅភូមិឌិញខាញ់ ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុងកឹងធើ បានចាកផុតពីភាពក្រីក្រឈានឡើងធូរធារ។
ធ្វើមានពីទម្រង់ចិញ្ចឹមសំពោចដំណើបប៉ុន្មានឆ្នាំជិតៗនេះ មានគ្រួសារប្រជាជននៅសង្កាត់៧ ក្រុងត្រាវិញ ខេត្តត្រាវិញ វិនិយោគទុនចិញ្ចឹមប្រភេទសត្វព្រៃតែងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ទម្រង់ចិញ្ចឹមសំពោចដំណើបរបស់គ្រួសារបងលីវថាញ់ធ្វឹង នៅអនុសង្កាត់៨ សង្កាត់៧ ជាគ្រួសារគំរូមួយរូប។
ប្រឹងឃ្មាតខ្មីដើម្បីចាកផុតពីភាពក្រីក្របងស្រីធីសានឿង ឆ្នាំនេះមានអាយុ៤២ឆ្នាំ រីឯបងយ័ញសាល ក៏មានអាយុជិត៥០ឆ្នាំ ប៉ុន្តែគាត់ទាំងពីរនាក់ប្ដីប្រពន្ធនៅតែប្រឹងឃ្មាតខ្មីជាមួយនឹងការងារស្រែចម្ការរបស់គ្រួសារ។
ឧបត្ថម្ភកសិកររងការខូចខាតដោយសារគ្រោះធម្មជាតិរាំងរឹះ និងចាប់ជាតិប្រៃខេត្តសុកត្រាំងកំពុងខ្នះខ្នែងផ្សព្វផ្សាយបណ្តាដំណោះស្រាយ គោលនយោបាយឧបត្ថម្ភ ដើម្បីមាមីងឆាប់លំនឹងជីវភាព ក៏ដូចជាបង្កលក្ខណសម្បត្តិវិនិយោគទុនផលិតកម្មសម្រាប់រដូវបន្តបន្ទាប់។
គំរូកសិករផលិត អាជីវកម្មពូកែផ្ដើមពីគ្រួសារក្រីក្រមួយ ដោយមានស្ថានភាពក្រលំបាក លោកភឿងសឿង នៅភូមិស្វាយជ្រំ ឃុំកឹមសើុង ស្រុកថ្កូវ ខេត្តត្រាវិញ បានខិតខំក្លាយជាកសិករផលិត អាជីវកម្មពូកែ។
លោកថាច់ភូប្រកបរបរចិញ្ចឹមសត្វដើម្បីចាកផុតពីភាពក្រីក្រលោកថាច់ភូ អាយុ៥៦ឆ្នាំ នៅភូមិប៊ិញទ្រុង ឃុំទ្រុងហីវ ស្រុកវុងលីម ខេត្តវិញឡុង តែងបានអ្នកផងដឹងឮច្រើន ពីព្រោះគ្រួសារលោកជាគំរូ លេចធ្លោក្នុងពលកម្មផលិតឈានឡើងចាកផុតពីភាពក្រីក្រ។
ឧបត្ថម្ភជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររយៈពេលកន្លង ខេត្តកៀងយ៉ាងអនុវត្តបានល្អនូវគោលនយោបាយ ឧបត្ថម្ភរបស់រដ្ឋជាច្រើន។ ប្រការនេះ បានជួយឲ្យជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តលំនឹងជីវភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
បង្កលក្ខណសម្បត្តិជូនជនរួមជាតិខ្មែរចាកផុតពីភាពក្រីក្របងង្វៀនវុាំងហុង អនុប្រធានការិយាល័យជនជាតិស្រុកភុងហ៊ីប ខេត្តហូវយ៉ាង អំនួត៖ "ផ្លូវគមនាគមន៍ ចូលកាន់ភូមិ៤ ឃុំហ្វាអាង ឥឡូវត្រូវបានក្រាលក្រួសចាក់បេតុងរាបរលូន ម៉្លោះហើយបានបង្កលក្ខណសម្បត្តិជូនជនរួមជាតិខ្មែរនៅទីនេះចាកផុតពីភាពក្រីក្រ"។
ពង្រីកតួនាទីរបស់នារីក្នុងការកសាងជនបទថ្មីដើម្បីពង្រីកតួនាទីរបស់នារីក្នុងការកសាងជនបទថ្មី សមាគមសហព័ន្ធ នារី ស្រុកឡុងភូ ខេត្តសុកត្រាំង ទើបតែផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជូនសមាជិកទាំងឡាយយល់ច្បាស់អំពីទិសដៅអត្ថន័យនៃការកសាងជនបទថ្មី។ ហេតុនោះ ឆ្នាំ២០១៥ ស្រុកមានឃុំចំនួន២ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។