សាលាបឋមសិក្សាផាងវ៉ាំងណាំ ចាត់តាំងយ៉ាងអធិកអធមនូវកម្មវិធី "រាត្រីបុណ្យសែនព្រះខែ" ជូនដល់សិស្សានុសិស្ស
ភាពរីករាយនៅទ្រុងថាញ់ជនរួមជាតិខ្មែរនៅឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម (ខេត្តវិញឡុង) កំពុងរង់ចាំ ទទួលអំណរបុណ្យបញ្ចុះខណ្ឌសីមាវត្តសង្ឃមង្គល ទន្ទឹមនឹងនោះ ក៏ជា ក្តីរីករាយដោយឃុំទ្រុងថាញ់កំពុងមានភាពផ្លាស់ថ្មី។
ក្រុមរបាំវត្តពិទូឃោសរង្សីជាច្រើនឆ្នាំឆ្លងកាត់លំបាក ក្រុមរបាំវត្តពិទូឃោសរង្សីនៅខណ្ឌនិញកេវ ក្រុងកឹងធើ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានជំហានអភិវឌ្ឍ ក្រុមរបាំ លើកយកនូវរបាំថ្មីៗមកសម្តែង ម៉្លោះហើយទទួលបានការគាំទ្រយ៉ាង ពេញទំហឹងពីសំណាក់ទស្សនិកជន។
គប្បីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ទម្រង់សិល្បៈ ល្ខោនយូរករ្តិ៍សិល្បៈល្ខោនយូរកេរ្តិ៍ គឺជាផលិតផលបញ្ញា វប្បធម៌ស្មារតីរបស់ជនរួម ជាតិខ្មែរណាមបូ។ ជាពិសេសល្ខោនយូរកេរ្តិ៍ ទាមទារកងជួរធនធាន មនុស្សមានទេពកោសល្យខាងច្រៀង រាំ ផ្តោតអារម្មណ៍ទៅលើសិល្បៈ និងដឹកនាំការសម្តែង។ល។
ភូមិរបរតម្បាញសំពត់ចរបាប់ខ្មែរវុាំងយ៉ាវបងហូវុាំងឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវុាំងយ៉ាវ (ស្រុកតិញបៀង ខេត្តអាងយ៉ាង) អំណួតជាមួយនឹងយើងខ្ញុំ" ភូមិរបរតម្បាញសំពត់ចរបាប់ខ្មែរវុាំងយ៉ាវ សព្វថ្ងៃមានការវិវឌ្ឍន៍បង្គួរហើយ"។
ទេសចរណ៍ផ្លូវចិត្តនិងពិធីបុណ្យនៅបាកលីវខេត្តបាកលីវមានសក្ដានុពល និងឧត្តមភាពសម្រាប់អភិវឌ្ឍវិស័យ ទេសចរណ៍ ពិសេសគឺទេសចរណ៍ផ្លូវចិត្ត ត្បិតអីនៅទីនេះជាតំបន់ពោរពេញដោយអត្តសញ្ញាណវប្បធម៌ជនជាតិកិញ ខ្មែរ ចិន មួយអន្លើមានកេរដំណែលសាសនាគោលជំនឿនិងបុណ្យប្រពៃណីផ្សេងៗ។
ទូកគែហ៊ៅទូកគែហ៊ៅ (ទូកសម្រាប់ដឹកព័ស្តុភារឬហៅថាទូកបញ្ជាការក្រុមទូក-ង) ទូកនេះ មានតួនាទីសំខាន់និងជាមធ្យោបាយជំនួយការនៅក្នុងពិធីប្រ ណាំងទូក-ង។
ភាពអធិកអធ័មនៃពិធីបុណ្យអកអំបុកឆ្នាំ២០១៦នៅខេត្តសុកត្រាំង ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរ កំពុងប្រព្រឹត្តឡើងនូវសកម្មភាពដ៏អស្ចារ្យជាច្រើន ដែលប្រកបដោយអត្តសញ្ញាណវប្បធម៌ជាតិ។ នេះគឺជាពិធីបុណ្យធំមួយក្នុងចំណោមកម្មវិធីបុណ្យធំៗ មានភាពអធិកអធមបំផុត ហើយទាក់ទាញ ជនរួមជាតិខ្មែរចូលរួមកុះករបំផុត។
ត្រៀមបម្រុងឲ្យការប្រណាំងទូក-ង ប្រពៃណីពិធីបុណ្យអកអំបុកប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរសុកត្រាំង នឹងប្រព្រឹត្តឡើងក្នុងអំឡុង២ថ្ងៃ (១៣និង១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៤និង១៥កើត ខែកត្តិក ឆ្នាំវក អដ្ឋស័ក)។ ដើម្បីត្រៀមបម្រុង ឲ្យពិធីប្រណាំងទូក-ង វត្តនានាក្នុងខេត្តសុកត្រាំង កំពុងរៀបចំការហ្វឹកហាត់ ប៉ងបំណងដណ្តើមបានពានរង្វាន់ខ្ពស់ក្នុងពិធីប្រណាំងឆ្នាំនេះ។
ពិធីបុណ្យកឋិនទានជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃពេញបូណ៌មីខែកត្តិក (ឆ្នាំនេះ ចាប់ពីថ្ងៃ១៧ខែតុលាទល់នឹងថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៦) ជនរួមជាតិខ្មែរណាមបូ និយាយរួមនិងខេត្តសុកត្រាំងនិយាយដោយឡែក តែងប្រារព្ធធ្វើពិធីបុណ្យកឋិនទាន។
ប្រសិទ្ធភាពផ្តើមពីទូសៀវភៅច្បាប់បងឡេហ្វាងលៀក អនុប្រធានការិយាល័យជនជាតិស្រុកចូវថាញ់A ខេត្តហូវយ៉ាង ឲ្យដឹង៖ ទម្រង់រូបភាពទូសៀវភៅច្បាប់របស់ការិយាល័យជនជាតិ បានប្រគេនវត្តអារញ្ញិក និងវត្តបទុមវង្សី ឃើញថាពង្រីកបានប្រសិទ្ធភាព។
ជួយគិតគូរជីវភាពស្មារតីពុទ្ធបរិស័ទ វត្តអម្ពាវ័ន ស្ថិតនៅភូមិឌិញខាញ់ A ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុង កឹងធើ មិនត្រឹមតែជាកន្លែងសម្រាប់ពុទ្ធបរិស័ទ ធ្វើបុណ្យសុន្ទរ៍ទាន ថែមទាំងជាកន្លែងគិតគូរជីវភាពស្មារតី ជូនមាមីងពុទ្ធបរិស័ទខ្មែរ។ មិនតែប៉ុណ្ណោះ វត្តនៅទាំងជួយរដ្ឋអំណាចភូមិភាគអនុវត្តល្អគោលនយោបាយជនជាតិទៀតផង។
វត្តសិរីវង្សាកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌វត្តសិរីវង្សា (ចេកមាស) នៅភូមិថាញ់សើុង ឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ចាត់ចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ថ្នាក់ខេត្តកាលពីឆ្នាំ២០១២។
រមណីយដ្ឋានវត្តបទុមវង្សាសំរោងវត្តបទុមវង្សាសំរោង ស្ថិតនៅសង្កាត់៥ ក្រុងសុកត្រាំង ជាវត្តមួយក្នុងចំ ណោមវត្តដែលមានស្ថាបត្យកម្មដ៏ល្អវិចិត្ររបស់ខេត្តសុកត្រាំង។ ព្រោះហេតុនោះ ពេលភ្ញៀវទេសចរមកដល់ទីនេះ មិនត្រឹមតែល្ហែល្ហើយ ស្ងប់រំងាប់ខាងផ្លូវចិត្តប៉ុណ្ណោះទេ នៅទាំងបានទស្សនារមណីយដ្ឋានវប្បធម៌ជនជាតិទៀតផង។
សិល្បករដាវស៊ិន"របររបស់ខ្ញុំគឺកាត់សក់ ប៉ុន្តែខ្ញុំចូលចិត្តនឹងវិស័យសិល្បៈ។ រយៈកាលជាង៤០ឆ្នាំកន្លង ខ្ញុំចាប់អាជីពកាត់សក់ ប៉ុន្តែនៅតែចិញ្ចឹមក្តីប្រាថ្នា សិល្បៈ" -សិល្បករដាវស៊ិនរំភើបចិត្តពេលរំលឹកដល់ជីវិតសិល្បៈរបស់ខ្លួន។
សិប្បករកៀងកើនបងកៀងកើន ស្រុកកំណើតនៅខេត្តត្រាវិញ ប្រកបរបរចម្លាក់និងគំនូរ ក្បូរក្បាច់រចនានៅតាមវត្តខ្មែរបានជិត១០ឆ្នាំហើយ។ ផ្ទាំងគំនូររូបភាព ដែលបងគូរនៅតាមវត្តមើលទៅមានភាពរស់រវើកនិងល្អវិចិត្រ។
មកទស្សនាវត្តចំប៉ាផ្ដើមកសាងបានជាង៣៤០ឆ្នាំ វត្តចំប៉ាវនារាម (ចំប៉ា) នៅឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង ត្រូវបានចាត់ទុកជាអារាមដ្ឋានមួយដែលមានសោភណភាព និងទូលំទូលាយជាងវត្តនានាក្នុងស្រុក។ សព្វថ្ងៃវត្តគឺជាកន្លែងទេសចរណ៍មួយកំពុងតែទាក់ទាញភ្ញៀវមកទស្សនាយ៉ាងកុះករ។
សោភណភាពវត្តគម្ពីរសាគរព្រែកជ្រៅវត្តគម្ពីរសាគរព្រែកជ្រៅ បានកសាងនៅឆ្នាំ១៨៨៧ ស្ថិតនៅឃុំហ៊ីបថាញ់ ចម្ងាយពីក្រុងបាកលីវ (ខេត្តបាកលីវ) ជាង១០គីឡូម៉ែត្រ ដែលជាវត្តខ្មែរមួយក្នុងចំណោមវត្តខ្មែរនានា មានសោភណភាពស្រស់ស្អាតនៅណាមបូ។
គម្ពីរសាស្រ្តាស្លឹករឹតអាយុកាល២.០០០ឆ្នាំក្រោយពីដង្ហែគម្ពីរយកមកពីប្រទេសថៃ គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តថឿថៀង-ហ្វេ គណៈពុទ្ធសាសនាទក្ខិណនិកាយនៅហ្វេ បានរៀបចំតាំងពិព័រណ៍ "ព្រះត្រៃបិដក -ចារលើស្លឹករឹត មានអាយុកាល២.០០០ឆ្នាំ" នៅវត្តហ្វៀងខុង សង្កាត់ហឿងហូ ក្រុង ហឿងត្រា។
អ្នកអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិទន្ទឹមនឹងមុខជំនាញខាងគ្រប់គ្រងរដ្ឋផ្នែកការងារជនជាតិ បងថាច់មុនី អនុប្រធាននាយកដ្ឋានជនជាតិ និងសាសនានៃគណៈចង្អុលការតីណាមបូ តែងបានទស្សនិកជន សិល្បករ-ការិនីខ្មែរនៅណាមបូដឹងស្គាល់ច្រើន ដោយបងមានទេពកោសល្យនិពន្ធកំណាព្យ និពន្ធរឿងនិងដឹកនាំរឿង។
សមមិត្តលឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើៈ ពង្រីកប្រវេណីការងារជនជាតិស្របឱកាសអនុស្សាវរីយ៍៧០ឆ្នាំ ទិវាបង្កើតស្ថាប័នគ្រប់គ្រងរដ្ឋ ស្ដីពីការ ងារជនជាតិ (ថ្ងៃ៣ ឧសភា ឆ្នាំ១៩៤៦- ថ្ងៃ៣ ឧសភា ឆ្នាំ២០១៦) អ្នកយក ព័ត៌មានកាសែតកឹងធើភាសាខ្មែរ មានបទដោះដូរជាមួយនឹងសមមិត្ត លឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ។