វត្ត​ខ្មែរ​ម្ចាស់​ការ​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​ប្រ​ណាំង​ទូក ង

Thứ bảy, 10/10/2026, 14:07

ឆ្ពោះ​ដល់​ពិ​ធី​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក ង ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ នៅ​តាម​បណ្តា​វត្ត​ពុទ្ធ​សាស​នា​ខ្មែរ​កំ​ពុង​ត្រៀម​លក្ខណៈ​យ៉ាង​សកម្ម។ ចាប់​ពី​ការ​បោះ​ទូក ងថ្មី ជួស​ជុល​ទូក ង​ចាស់ រហូត​ដល់​ការ​ជ្រើស​រើស​កី​ឡា​ករ កី​ឡា​កា​រិនី និង​ការ​រៀប​ចំ​ផែន​ការ​ហាត់​សម ការ​ងារ​នា​នា​ត្រូវ​បាន​ចាត់​ចែង​យ៉ាង​រួស​រាន់ បង្កើត​បាន​ជា​បរិ​យា​កាស​អ៊ូ​អរ​មុន​ពេល​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ឈាន​ចូល​មក​ដល់។

ទូក ង​ចំ​នួន ៣ គ្រឿង​របស់​វត្ត​បឹង​ក្រ​ចាប់​ថ្មី បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រ​កួត។

នៅ​វត្ត​បឹង​ក្រ​ចាប់​ថ្មី ឃុំ​តឹង​ថាញ់ ទូក ង​ថ្មី​សម្រាប់​ក្រុម​នា​រី​បាន​បោះ​រួច​រាល់។ ព្រះ​តេជ ព្រះ​គុណ ថាច់​ធឿន ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​ក្រ​ចាប់​ថ្មី មាន​ថេរ​ដី​កា វត្ត​បាន​ម្ចាស់​ការ​បោះ​ទូក ង ដើម្បី​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ជ្រើស​រើស ប្រ​មូល​ផ្តុំ​កី​ឡា​ករ កី​ឡា​កា​រិនី និង​រៀប​ចំ​ការ​ហាត់​សម។ ឆ្នាំ​នេះ វត្ត​បាន​បោះ​ទូក ង​ថ្មី​១​គ្រឿង​សម្រាប់​ក្រុម​នា​រី ជួស​ជុល​ទូក ង​ចំ​នួន​២ សម្រាប់​ក្រុម​បុរស និង​ចល​នា​ជ្រើស​រើស​កី​ឡា​កា​រិនី។ យោង​តាម​ថេរ​ដីកា​ព្រះ​តេជ​ព្រះ​គុណ ថាច់​ធឿន ការ​បោះ​ទូក ង​ថ្មី មិន​ត្រឹម​តែ​ដើម្បី​ត្រៀម​កម្លាំង​ចូល​រួម​ពិ​ធី​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក ង​ទី​ក្រុង​កឹង​ធើ​បើក ទូ​លាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​លក្ខណៈ​ឱ្យ​នា​រី​ខ្មែរ មាន​ឱ​កាស​បន្ថែម​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ ទន្ទឹម​នឹង​នោះ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ពិ​ធី​បុណ្យ​កាន់​តែ​មាន​ភាព​អ៊ូ​អរ​និង​ទាក់​ទាញ តាម​នោះ បាន​ជួយ​ផ្សព្វ​ផ្សាយ ថែ​រក្សា​និង​លើក​ស្ទួយ​កី​ឡា​ប្រ​ណាំង​ទូក ង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

 នៅ​វត្ត​បឹង​ទន្សា ឃុំ​លីវ​ទូ ការ​ងារ​ត្រៀម​បម្រុង​ក៏​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​រួស​រាន់។ វត្ត​បាន​បោះ​ទូក ង​ថ្មី​តាម​ទម្រង់​ទូក​លុង​ជំ​នួស​ឱ្យ​ទូក ង​ក្ដារ​ពី​មុន​មក។ យោង​តាម​ថេរ​ដី​កា​ព្រះ​ឧបជ្ឈាយ៍ ថាច់​សុង ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​ទន្សា គិត​មក​ដល់​ពេល​នេះ មាន​កី​ឡា​ករ​ជាង ១០០ នាក់​បាន​ចុះ​ឈ្មោះ​ហាត់​សម ហើយ​វត្ត​បាន​បើក​កិច្ច​ប្រ​ជុំ​គណៈ​ចាត់​តាំង​ដោយ​ចាត់​ឱ្យ​គណៈ​កម្ម​ការ​វត្ត​កៀរ​គរ​កី​ឡា​ករ ក្រុម​ភស្តុ​ភារ និង​រៀប​ចំ​ផែន​ការ​ហាត់​សម។ លក្ខណៈ​ពិ​សេស ក្នុង​ឆ្នាំ​នេះ គឺ​កី​ឡា​ករ​នឹង​ហាត់​សម​តាម​ចង្វាក់​ថ្មី​នៃ​ទូក​លុង។ ព្រះ​ឧបជ្ឈាយ៍ ថាច់​សុង មាន​ថេរ​ដី​កា៖ “វត្ត​បាន​លើក​ទឹក​ចិត្ត​ដល់​កី​ឡា​ករ​ទាំង​អស់​ឱ្យ​មាន​សាមគ្គី​ភាព ខិត​ខំ​ហាត់​សម និង​ប្រ​កួត​ឱ្យ​អស់​ពី​សមត្ថ​ភាព។ ការ​ចូល​រួម​ប្រ​ណាំង​ទូក​ង មិន​ត្រឹម​តែ​ផ្ដោត​លើ​លទ្ធ​ផល​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ចូល​រួម​ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ និង​ធ្វើ​ឱ្យ​ពិ​ធី​បុណ្យ​កាន់​តែ​មាន​ភាព​អ៊ូ​អរ​និង​ទាក់​ទាញ”។

ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ទូក ង​មិន​គ្រាន់​តែ​ជា​មធ្យោ​បាយ​សម្រាប់​អុំ​ប្រ​ណាំង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​កម្លាំង​និង​ស្មារតី​សាមគ្គី​របស់​សហ​គមន៍។ រៀង​រាល់​ឆ្នាំ​នៃ​ការ​អុំ​ប្រ​ណាំង កី​ឡា​ករ​ទូក ង តែង​ស្រុះ​ចិត្ត​គំ​និត​គ្នា​ឆ្ពោះ​ទៅ​មុខ បង្កើត​បាន​ជា​បរិ​យា​កាស​សប្បាយ​រីក​រាយ និង​អ៊ូ​អរ។ ការ​ម្ចាស់​ការ​ត្រៀម​លក្ខណៈ​រដូវ​ប្រ​ណាំង​របស់​បណ្តា​វត្ត បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​ប្រ​កួត ព្រម​ទាំង​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​វត្ត​អា​រាម​និង​សហ​គមន៍​ក្នុង​ការ​អភិ​រក្ស និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ដែល​ជួយ​បង្កើត​បាន​ជា​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​សម្រាប់​ពិ​ធី​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក ង ឆ្នាំ​២០២៦៕

​                                   យ្វី​អាញ​ - ថាច់​ធី​