បញ្ជាការយោធាទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរនិងវត្តសង្វរពោធិញ្ញាណ
គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យសែនដូនតាដល់ជនរួមជាតិខ្មែរ
ទីក្រុងកឹងធើ ផ្លាស់ប្តូរឌីជីថលវិស័យចិញ្ចឹមសត្វព្រមៗគ្នាតាំងពីថ្នាក់ក្រុងរហូតដល់មូលដ្ឋាន
សកម្មភាពប្តូរផ្តាច់ជាងទៀត ដើម្បីបើកទូលាយប្រភពធនធាន ដោះស្រាយចំណុចរាំងស្ទះ បង្កកម្លាំងជំរុញថ្មីសម្រាប់អភិវឌ្ឍន៍ទីក្រុង
សង្កាត់និញកេវ យកចិត្តទុកដាក់ទាញយកសក្តានុពលអំពីពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចពេលរាត្រី
អស់ពីចិត្ត ទទួលខុសត្រូវចំពោះប្រជាជនក្នុងការងារ លោកឡេវ៉ាំងផិច លេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិទ្រឿងភូ B ឃុំទ្រឿងឡុង តែងជាគំរូពីស្មារតីទទួលខុសត្រូវខ្ពស់។ ការអស់ពីចិត្ត ឈានមុខរបស់លោក បានកម្មាភិបាល បក្ខជន និងប្រជាជនភូមិភាគកត់សម្គាល់ គោ រពចងចាំ។
ម្ចាស់ការជាង ជិតដិតជាងទៀត មិនទុកឱ្យកើតមានស្ថានភាពគេចវេះ រុញច្រានការទទួលខុសត្រូវ ធ្វើឱ្យយឺតយ៉ាវដល់ការអភិវឌ្ឍរបស់ទីក្រុង(អ.ឡ) - នាព្រឹកថ្ងៃទី២៩ ខែមិថុនា នៅក្នុងពិធីបើកសម័យប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ លោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ បានថ្លែងចង្អុលការដឹកនាំដ៏សំខាន់។ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ សូមដកស្រង់នូវខ្លឹមសារមួយចំនួនដូចខាងក្រោម។
គណៈប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង ត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុងជាប្រចាំ(អ.ឡ) - ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានបន្តសកម្មភាពមានសុពលភាព និងប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាការពារប្រទេស សន្តិសុខលើភូមិឋានទីក្រុង។
វិស័យធនាគារបញ្ចូលទុនទៅក្នុងកម្មវិធីនិងវិស័យសំខាន់ៗយោងតាមធនាគាររដ្ឋវៀតណាម សាខាមណ្ឌលទី ១៤ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ បណ្តាអង្គការឥណទានលើភូមិឋានទីក្រុងកឹងធើ បន្តផ្តុំកម្លាំងផ្តល់ប្រាក់កម្ចីសម្រាប់ កម្មវិធីឥណទានសំខាន់ៗ។
បណ្តាមណ្ឌលនិងបណ្តុំឧស្សាហកម្មប្រមូលផ្តុំ មានតម្លៃផលិតសរុបជាង ៨០.៣៨៧ ពាន់លានដុងយោងតាមគណៈគ្រប់គ្រងបណ្តាមណ្ឌលកែច្នៃនាំចេញនិងឧស្សាហកម្ម កឹងធើ បានឱ្យដឹង តាមការប៉ាន់ស្មានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ តម្លៃផលិតឧស្សាហកម្មសរុបតាមថ្លៃបច្ចុប្បន្នរបស់អាជីវកម្មនៅក្នុងមណ្ឌល ឧស្សាហកម្មនិងបណ្តុំឧស្សាហកម្មប្រ មូលផ្តុំ សម្រេចបានជាង ៨០.៣៨៧ ពាន់លានដុង កើនឡើង ១០,៩៧% បើធៀបនឹងឆ្នាំ២០២៥ ចំណែកចំណូល សម្រេចបានជិត ៨៥.២៦៣ ពាន់លាន ដុង។
សមាគមអាជីវការិនីទីក្រុងកឹងធើ បញ្ជាក់ពីតួនាទីជាស្ពានតភ្ជាប់មានប្រសិទ្ធភាពរវាងអជីវកម្មនិងរដ្ឋអំណាចសមាគមអាជីវការិនីទីក្រុងកឹងធើ ចាត់តាំងពិធីខួបអនុស្សាវរីយ៍ ៤ ឆ្នាំនៃការ បង្កើត (១៨/៥/២០២២ - ១៨/៥/២០២៦)។ អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកវឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងលោកស្រីង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។
ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងកឹងធើនិងដៃគូឥណ្ឌាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅវៀតណាម លោក Tshering Wangchuk Sherpa ជូនវត្ថុអនុស្សាវរីយ៍ដល់លោក ឡេក្វាងទុង លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ។
ខិតខំឧបត្ថម្ភយ៉ាងតិច ២៥ គម្រោងផ្តើមអាជីពរបស់យុវជន(CT) - អនុវត្តកម្មវិធី “ឧបត្ថម្ភយុវជនផ្តើមអាជីព” ដំណាក់កាល ២០២៤-២០២៦ សមាគមសហព័ន្ធយុវជនវៀតណាមទីក្រុងកឹងធើ គ្រប់លំដាប់ថ្នាក់ ចាត់តាំងសកម្មភាពជាច្រើន ដើម្បីឧបត្ថម្ភយុវជនក្នុងមុខរបរ ការងារ និងផ្តើមអាជីព។
កឹងធើ បង្កើនការតភ្ជាប់ប្រើប្រាស់កសិផលតាមរយៈប្រព័ន្ធលក់រាយទំនើប(អ.ឡ) - ព្រឹកថ្ងៃទី២៧ ខែមិថុនា មន្ទីរពាណិជ្ជកម្មទីក្រុងកឹងធើ បានរៀបចំសន្និសីទក្រោមប្រធានបទ "តថភាព និងដំណោះស្រាយក្នុងការតភ្ជាប់ការផ្គត់ផ្គង់ - តម្រូវការ និងការប្រើប្រាស់កសិផលនៅលើភូមិឋានទីក្រុង ឆ្នាំ២០២៦"។
លើកទឹកចិត្តស្ថាប័នសារព័ត៌មានសិក្សាស្រាវជ្រាវនិងអនុវត្តបញ្ញាសិប្បនិម្មិត(អ.ឡ) - រដ្ឋលើកទឹកចិត្តដល់ស្ថាប័នសារព័ត៌មានឱ្យសិក្សាស្រាវជ្រាវ និងអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការយកការណ៍ផលិត វិភាគ និងចែកចាយខ្លឹមសារព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពសារព័ត៌មាន យោងលើមូលដ្ឋានធានានូវការអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ និងការទទួលខុសត្រូវលើការកែសម្រួលរបស់ស្ថាប័នសារព័ត៌មាន។
បន្តការលើកកម្ពស់លក្ខណៈសុពលភាព ប្រសិទ្ធភាពចំំពោះការងារត្រួតពិនិត្យអង្កេតតាមដាននិងវិន័យក្នុងបក្ស(អ.ឡ)នាព្រឹកថ្ងៃទី២៦ ខែមិថុនា គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង បានចាត់តាំងកិច្ចប្រជុំបូកសរុបបណ្តោះអាសន្នការងារត្រួតពិនិត្យ អង្កេតតាមដាននិងអនុវត្តវិន័យរបស់បក្សក្នុង៦ខែដើមឆ្នាំ ផ្សព្វផ្សាយភារកិច្ចការងារ៦ខែចុងឆ្នាំ ២០២៦។
បេក្ខជនឆ្នើមចំនួន ២២ រូប ទទួលបានជ័យលាភីក្នុងពិធីប្រឡងអ្នករាយការណ៍និងអ្នកឃោសនាពូកែ នៅទីក្រុងកឹងធើ ឆ្នាំ ២០២៦(អ.ឡ) - នាព្រឹកថ្ងៃទី ២៥ ខែមិថុនា នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រកឹងធើ គណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងពិធីបិទ និងប្រគល់រង្វាន់ពិធីប្រឡងអ្នករាយការណ៍ និងអ្នកឃោសនាពូកែ នៅទីក្រុងកឹងធើ ឆ្នាំ ២០២៦។
ជំរុញការចងសម្ព័ន្ធ បើកឱកាសអាជីវកម្មដោយចីរភាព សម្រាប់តំបន់ភាគខាងកើតតីណាមបូនិងទូទាំងប្រទេស(CTO) - នាថ្ងៃទី ២៥ ខែមិថុនា សម្ព័ន្ធសមាគមអាជីវការិនីវៀតណាម សហការជាមួយសម្ព័ន្ធសមាគមអាជីវការិនីក្រុងកឹងធើ ចាត់តាំងសិក្ខាសាលាជាមួយប្រធានបទ “ជំរុញការចងសម្ព័ន្ធតំបន់ - ពង្រីកការចងសម្ព័ន្អាជីវកម្ម តម្រង់ទិសអភិវឌ្ឍន៍ដោយចីរភាព សម្រាប់តំបន់ភាគខាងកើតតីណាមបូ និងទូទាំងប្រទេស”។
ជំរុញការតភ្ជាប់វិនិយោគពាណិជ្ជកម្មរវាងទីក្រុងកឹងធើ និងបណ្តាដៃគូចិន(កឹងធើ) - លេខាគណៈកម្មាធិការបក្សទីក្រុង លោក ឡេក្វាងទុង បានបញ្ជាក់៖ នៅលើមូលដ្ឋានទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិន ទីក្រុងកឹងធើតែងយកចិត្តទុកដាក់ និងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយតំបន់នានា និងដៃគូ អាជីវកម្មចិន។
គណៈប្រតិភូតំណាងរដ្ឋសភាទីក្រុង ចុះពិនិត្យការងារការពារបរិស្ថាននៅសង្កាត់ហ៊ឹងភូ(CTO) - គណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ដឹកនាំដោយលោក ដាវជីងៀ អនុប្រធានទទួលបន្ទុកនៃគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុង បានចុះពិនិត្យជាក់ស្តែងការអនុវត្តគោលនយោបាយ និងច្បាប់ អំពីការងារការពារបរិស្ថាននៅក្នុងសង្កាត់ហ៊ឹងភូ។
ផ្តុំកម្លាំងអនុវត្តមានប្រសិទ្ធភាព "យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះព័ត៌មាន"(CTO) - នោះគឺជាកិច្ចចង្អុលការរបស់លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាក្រុង លេខាគណៈកម្មាធិការបក្សយោធាក្រុងកឹងធើ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាក្រុង ៦ ខែដើមឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា។
ឃុំសាភៀង សាយភាយសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីគាំទ្រទិវាគ្រួសារវៀតណាមដើម្បីគាំទ្រទិវាគ្រួសារវៀតណាម(ថ្ងៃទី២៨ ខែមិថុនា) សមាគមសហព័ន្ធនារីឃុំសាភៀង ទីក្រុងកឹងធើ បានផ្សព្វផ្សាយនូវសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹង ការគិតគូរពីជីវភាពដល់សមាជិកនារីនិងកុមារ រួមចំណែកកសាងគ្រួសារសម្បូរសប្បាយ ជឿនលឿន សុភមង្គលនិងស៊ីវិល័យ។
លើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋអំពីការងារជនជាតិ ជំនឿ និងសាសនា(អ.ឡ) - មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ទើបចាត់តាំងសន្និបាតបូកសរុបការងារគ្រប់គ្រងរដ្ឋអំពីការងារជនជាតិ ជំនឿ និងសាសនា ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ ព្រមទាំងដាក់ចេញទិសដៅ និងភារកិច្ច ៦ខែចុងឆ្នាំ ២០២៦។
ថ្នាក់ដឹកនាំនៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម សួរសុខទុក្ខ និងជូនអំណោយដល់សមាជិកសហជីព និងកម្មករនៅខេត្តកាម៉ាវនៅថ្ងៃទី ២៣ ខែមិថុនា ក្រុមការងារនៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម ដឹកនាំដោយសមមិត្ត ថាយធូសឿង អនុប្រធាននៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានអញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃជលផលមិញភូខាញ់អាង ក្នុងឱកាស "ខែកម្មករ និងខែសកម្មភាពពីសុវត្ថិភាព អនាម័យការងារ ឆ្នាំ២០២៦"។
ផែនការកែលម្អចំណុចខ្វះចន្លោះត្រូវតែជាក់ស្តែង ខ្លឹមសារច្បាស់លាស់ និងពេលវេលាសម្រេចច្បាស់លាស់(អ.ឡ) - លោកទ្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានតម្រូវឱ្យបណ្តាអង្គភាពម៉ឺងម៉ាត់ជ្រួតជ្រាប និងផ្សព្វផ្សាយអនុវត្តបានពេញលេញនូវរាល់ខ្លឹមសារក្នុងសេចក្តីប្រកាសសន្និដ្ឋានការត្រួតពិនិត្យ ព្រមទាំងចាត់ទុកនេះជាភារកិច្ចស្នូលត្រូវប្រមូលផ្តុំដឹកនាំ ចង្អុលការក្នុងពេលខាងមុខ។