ទម្រង់ស្រូវ-បង្កងកាម៉ាវ៖ ពង្រីកឧត្តមភាពស្របតាមធម្មជាតិ ឆ្ពោះទៅរកពហុតម្លៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ
ភាពផ្លាស់ថ្មីនៅតំបន់ជនជាតិភាគតិចផ្តើមពីប្រភពធនធានហេដ្ឋារចនាសម្ព័ន្ធចាប់ពីផ្លូវបេតុងតភ្ជាប់ភូមិស្រុកនីមួយៗ រហូតដល់ស្ពានបេតុងរឹងមាំ ធ្វើឱ្យទិដ្ឋ ភាពនៅតំបន់ជនជាតិភាគតិចខេត្តកាម៉ាវ មានការផ្លាស់ថ្មីរៀងរាល់ថ្ងៃ។ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគ ប្រជាជនស្រុះស្រួលរួមកម្លាំងគ្នា បានបង្កកម្លាំងជំរុញបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពនិងកសាងភូមិស្រុកកាន់តែរីកចម្រើនជាងទៀត។
អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរលោកស៊ើងវ៉ាំងឌឿក កើតឆ្នាំ ១៩៥៥ នៅអនុសង្កាត់ទី ៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ។ រយៈពេលច្រើនឆ្នាំចូលរួមការងារសង្គម លោកតែងធ្វើជាគំរូអស់ពីចិត្តចំពោះការងារ សកម្មឃោសនាចលនាមាមីងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកកសាងភូមិស្រុករីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ទម្រង់"គ្រួសារឌីជីថល" រួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថលនៅភូមិភាគពង្រីកតួនាទីរបស់អង្គការសមាគមក្នុងការរួមដំណើរជាមួយសមាជិកានារីបន្ស៊ាំនឹងនិន្នាការអភិវឌ្ឍនៃសម័យបច្ចេកវិទ្យាឌីជីថល រយៈពេលកន្លង សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់របស់ទីក្រុងកឹងធើ បានផ្សព្វផ្សាយទម្រង់ "គ្រួសារឌីជីថល" យ៉ាងសកម្ម។
ផ្តើមពីសួនបណ្តុះពូជម្ទេស មានសេចក្តីប្រាថ្នាផ្តើមអាជីពផ្តើមពីគ្រាប់ពូជម្ទេសដ៏តូច យុវជនថាច់ក្វឹកកៀក នៅភូមិស៊ើងតន ឃុំកូវឡាវយុង ទីក្រុងកឹងធើ បានមោះមុតស្វែងរកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចនៅលើភូមិស្រុករបស់ខ្លួន។ ជាមួយនឹងការព្យាយាម ទ្រាំលំបាករៀនសូត្រ និងអនុវត្តបច្ចេកទេសក្នុងការបង្កបង្កើនផល ទម្រង់សួនបណ្តុះពូជម្ទេសរបស់កៀក រីកចម្រើនមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ មិនត្រឹមតែនាំមកប្រាក់ចំណូលលំនឹងប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើដល់ពលករនៅភូមិភាគទៀតផង។
ព្រះតេជព្រះគុណ ស៊ើងង៉ុកហា អនុវត្តល្អទាំងផ្លូវលោកទាំងផ្លូវធម៌ព្រះសង្ឃមួយអង្គអនុវត្តល្អទាំងផ្លូវលោកនិងផ្លូវធម៌ ដំបូងគឺព្រះអង្គរក្សាខ្ជាប់ធម៌វិន័យ ដោយទឹកព្រះទ័យករុណា និងរស់នៅក្នុងសតិសម្បជញ្ញៈគ្រប់កាយវិការ វាចា និងទឹកព្រះទ័យ។
ព្រះតេជព្រះគុណ ថាច់តារា – រៀនតាមបណ្តាំអ៊ំជាមួយស្មារតី “ល្អសង្គម ល្អសាសនា” ព្រះតេជព្រះគុណ ថាច់តារា ព្រះចៅអធិការវត្តធ្លក ឃុំញីទ្រឿង តែងខ្នះខ្នែងចលនាពុទ្ធបរិស័ទ និងសប្បុរសជនទាំងឡាយព្រួតដៃគិតគូរដល់សហគមន៍។
ប្រគល់ផ្ទះមហាសាមគ្គីគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំទ្រុងហ៊ឹង បានសហការចាត់តាំងពិធីប្រគល់ផ្ទះមហាសាមគ្គីជូនដល់គ្រួសារអ្នកមីងដាវធីឌាង គ្រួសារក្បែរក្រ នៅភូមិថាញ់ឡុក ១ ។
អាងនិញ - ចំណុចលេចធ្លោក្នុងការកែទម្រង់ចាប់ពីមូលដ្ឋានក្នុងបរិការណ៍ជំរុញកសាងខឿនរដ្ឋបាលក្នុងការបម្រើ ដោយយកប្រជាជនជាស្នូល មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំអាងនិញ ទីក្រុងកឹងធើ កំពុងអំណះអំណាងតួនាទីជា “ជំនួយការ” របស់រដ្ឋអំណាចក្នុងការកែទម្រង់រដ្ឋបាលចាប់ពីមូលដ្ឋាន។
ប៊ិញអាងពង្រីកកម្លាំងផ្ទៃក្នុង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផ្តើមពីការព្រួតដៃ និងការឯកភាពរវាងរដ្ឋអំណាចនិងប្រជាជននៅឃុំប៊ិញអាង ខេត្តអាងយ៉ាង នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ សេដ្ឋកិច្ចបានអភិវឌ្ឍជាបណ្តើរៗ ហេដ្ឋារចនាសម្ព័ន្ធមួយថ្ងៃកាន់តែមានភាពល្អប្រសើរ គោលនយោបាយសុខុមាលភាពសង្គមបានយកចិត្តទុកដាក់ ជីវភាពរបស់ប្រជាជនបានលើកកម្ពស់ជាបន្តបន្ទាប់។
ហ្វឹកហ្វឺនគោលយោបាយការងារធ្វើ ការថែទាំសុខភាពនិងសុវត្ថិភាពអនាម័យ ពលកម្មអគ្គសម្ព័ន្ធពលកម្មវៀតណាម ទើបបើកវគ្គហ្វឹកហ្វឺនចំណេះដឹងស្តីពីគោលនយោបាយការងារធ្វើ ការថែទាំសុខភាព ការការពារបរិស្ថាន និងសុវត្ថិភាព អនាម័យពលកម្ម។
នារីខ្មែរខិតខំអស់ពីចិត្តដើម្បីសហគមន៍ប្ដីស្លាប់ចោលម្នាក់ឯងរ៉ាប់រងគ្រួសារ បងស្រីថាច់ធីបុប្ផា នៅភូមិតាខាវ ឃុំកូវកែ ខេត្តវិញឡុង មិនត្រឹមតែគិតគូរអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ បងស្រីថែមទាំងសកម្មបរិច្ចាគដីធ្វើផ្លូវ ដាំផ្កាលម្អទេសភាព និងរួមចំណែកកសាងស្រុកកំណើតទៀតផង។
ភាពរវៀសរវៃ ច្នៃប្រតិដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពជាមួយស្មារតីហ៊ានគិត ហ៊ានធ្វើ បងឡឹមយ៉ូន ប្រធានក្រុមសហករណ៍ចិញ្ចឹមជ្រូកកិញថ្មី មណ្ឌលង្វៀងអ៊ុក សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានពង្រីកតួនាទីអ្នកដឹកនាំ ផ្លាស់ថ្មីរបៀបធ្វើយ៉ាងសកម្ម រួមជាមួយសមាជិកជាជំហានៗលើកកម្ពស់ប្រសិទ្ធភាពការផលិត កែលម្អប្រាក់ចំណូល។
ព្រះតេជគុណ គឹមធឿ រៀនសូត្រនិងធ្វើតាមឥរិយាបថនិងសីលធម៌ហូជីមិញជាមួយនឹងរយៈពេលជាង ៣៧ ឆ្នាំនៃការបួសរៀន ព្រះតេជព្រះគុណ គឹមធឿ ព្រះចៅអធិការវត្ត គោបាលនិគ្រោធ (ផ្នោព្រាល) ភូមិយ៉ុងចាញ់ ឃុំឡុងហ៊ីប ខេត្តវិញឡុង បានលះបង់អស់ពីព្រះទ័យដើម្បីសាសនា និងសង្គម។
ក្រុមសហការដាំដំណាំ ជួយនារីខ្មែរបង្កើនប្រាក់ចំណូលផ្តើមពីសមាជិកាដំបូង១០នាក់ ក្រោយពី៤ឆ្នាំដំណើការ ក្រុមសហការ "នារីដាំដំណាំឆ្លាស់គ្នាតាមទិសដៅសុវត្ថិភាព"នៅភូមិឈូងធំ ឃុំឡាយហា្វ ទីក្រុងកឹងធើ បានពង្រីកសមាជិកាឡើង១៤នាក់។ មិនត្រឹមតែជួយគ្នាអំពីដើមទុន បច្ចេកទេសនិងច្រកចេញ ទម្រង់នេះនៅទាំងជួយនារីខ្មែរជាច្រើនបង្កើនប្រាក់ចំណូល លំនឹងជីវភាព។
ទីក្រុងកឹងធើ ចាត់តាំងសប្តាហ៍ការងារធ្វើនៅក្រៅប្រទេសមជ្ឈមណ្ឌលសេវាការងារទីក្រុងកឹងធើ រៀបចំសប្តាហ៍ការងារធ្វើនៅក្រៅប្រទេស។ សកម្មភាពនេះសំដៅផ្តល់ព័ត៌មានជ្រើសរើសពលករជាផ្លូវការ ជូនដល់អ្នកពលកម្ម និងបង្កើនការតភ្ជាប់បណ្តាកម្មវិធីទៅធ្វើការនៅក្រៅប្រទេសតាមកិច្ចសន្យា។
ព្រះឧបជ្ឈាយ៍ តាំងសាវង្ស បណ្តុះអក្សរខ្មែរនៅភូមិស្រុកអស់រយៈពេលជាង ៣៨ ព្រះវស្សាមកហើយ ព្រះឧបជ្ឈាយ៍ តាំងសាវង្ស ព្រះចៅអធិការវត្តបុប្ផារាម នៅឃុំហឹងហយ ខេត្តកាម៉ាវ បានខិតខំប្រឹងប្រែងបណ្តុះអក្សរ ផ្សព្វផ្សាយធម៌វិន័យនិងចលនាជនរួមជាតិខ្មែរឱ្យគោរពនិងអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។
បក្ខជនខ្មែរអស់ពីចិត្តដើម្បីភូមិស្រុករយៈកាលជាង២០ឆ្នាំ កាន់តំណែងជាលេខាសាខាបក្សភូមិក្វាន់តាង ឃុំឡុងភូ ទីក្រុងកឹងធើ លោកស៊ើងវ៉ៀង តែងបានមាមីងខ្មែរទំនុកចិត្ត ដោយសារការអស់ពីចិត្ត ការទទួលខុសត្រូវនិងស្មារតីគំរូ។
ធ្វើមានដោយសារដំណាំរួមផ្សំជាច្រើនឆ្នាំមកនេះ ដោយសារទម្រង់ដាំដំណាំរួមផ្សំ បានជួយប្តីប្រពន្ធបងស្រី ថាច់ធីសាផា នៅភូមិព្រែកឆ្វេង ឃុំញូយ៉ា ទីក្រុងកឹងធើ ចាកផុតពីភាពក្រីក្រឈានឡើងធូរធារ។ នោះគឺជាលទ្ធផលនៃការឧស្សាហ៍ព្យាយាមក្នុងការពលកម្ម ភាពរហ័សរហួនក្នុងការក្តាប់យកទីផ្សារ និងមោះមុតអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងការផលិត។
រក្សាចលនាក្រោយពីរួមបញ្ចូលភូមិ មណ្ឌលក្រោយពីអនុវត្តការរៀបចំឈ្មោះភូមិ មណ្ឌលជាច្រើននៅតាមឃុំ សង្កាត់នៅទីក្រុងកឹងធើ បានផ្លាស់ប្តូរជាសន្សឹមៗ ប៉ុន្តែតម្លៃវប្បធម៌សហគមន៍ មនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយតែងបានថែរក្សា និងពូនជ្រំតាមរយៈសកម្មភាព និងចលនារបស់ភូមិភាគ។
យុវជនខ្មែរខិតខំអភិរក្សនិងស្នងបន្តវប្បធម៌ជនជាតិផ្តើមពីចំណង់ចំណូលចិត្ត និងបំណងប្រាថ្នាចង់ថែរក្សាវប្បធម៌ជនជាតិ យុវជនឡឹមមិញខាន់ នៅភូមិការន្ត ឃុំសាភៀង ទីក្រុងកឹងធើ បានច្នៃប្រតិដ្ឋដោយផ្ទាល់ដៃនូវទូក-ងខ្នាតតូច និងឧបករណ៍ភ្លេងចាប៉ីដងវែង។