ទម្រង់ស្រូវ-បង្កងកាម៉ាវ៖ ពង្រីកឧត្តមភាពស្របតាមធម្មជាតិ ឆ្ពោះទៅរកពហុតម្លៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ
ដំណើរផ្សារភ្ជាប់នឹងសិល្បៈគូរគំនូររបស់យុវជនខ្មែរទោះបីមិនធ្លាប់បានឆ្លងកាត់សាលាបណ្តុះបណ្តាលត្រឹមត្រូវ ហើយក៏មិនមានទេពកោសល្យគូរគំនូរតាំងពីតូចក៏ដោយ ប៉ុន្តែដោយការស្រឡាញ់ពេញចិត្ត និងការខិតខំព្យាយាមមិនឈប់ឈរ បងលីហ្វាយផុង នៅភូមិបឹង ឃុំញូយ៉ា ទីក្រុងកឹងធើ ក៏អាចរចនាផ្ទាំងគំនូរដ៏មានភាពរស់រវើកនិងស្រស់ស្អាត។
លោកយ័ញមី គំរូប្រជាចលនាប៉ិនប្រសប់ដោយជ្រួតជ្រាបនូវដំបូន្មានរបស់អ៊ំ “ប្រជាចលនាប៉ិនប្រសប់ ការងារអ្វីក៏ជោគជ័យដែរ” លោកយ័ញមី នៅភូមិត្រាកាញ A១ ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ តែងច្នៃប្រតិដ្ឋ និងឈ្លាសវៃក្នុងការងារប្រជាចលនា។ រាល់កម្មវិធីសកម្មភាព និងការងាររបស់លោក យ័ញមី តែងជិតដិតនឹងប្រជាជន បានប្រជាជនទុកចិត្ត និងអនុវត្តតាម។
សាយភាយស្មារតីភ្ញាក់រលឹកការពារបរិស្ថានឱ្យតែដល់ព្រឹកថ្ងៃអាទិត្យ ពេលគ្រួសារជាច្រើនកំពុងជួបជុំគ្នានៅអាហារពេលព្រឹកចុងសប្តាហ៍ ចំណែកសមាជិកានៃក្លឹបអនាម័យបរិស្ថានភូមិ៥ ឃុំឡុងភូ ទីក្រុងកឹងធើ តែងមានវត្តមានដោយស្ងៀមស្ងាត់តាមដងផ្លូវដើម្បីបោសសម្អាត កាប់ឆ្ការស្មៅនិងថែទាំផ្កា។
វេជ្ជបណ្ឌិត លី មិញហ្វា - អស់ពីចិត្តនៅដំណាក់សុខាភិបាលមូលដ្ឋាន លះបង់អស់ពីកម្លាំងកាយចិត្តដើម្បីសុខភាពសហគមន៍អនុវត្តតាមការប្រៀនប្រដៅរបស់លោកប្រធាន ហូជីមិញ “គ្រូពេទ្យប្រៀបដូចជាវិសុទ្ធមាតា” វេជ្ជបណ្ឌិត លី មិញហ្វា នាយកស្តីទីដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ទីក្រុងកឹងធើ តែងតែជិតស្និទ្ធ និងលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការថែទាំសុខភាពជូនប្រជាជន។
ហ្វឹកហ្វឺនលើកកម្ពស់ការ យល់ដឹងអំពីការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព សហករណ៍សមាគមកសិករទីក្រុងកឹងធើ បានចាត់តាំងវគ្គហ្វឹកហ្វឺនលើកកម្ពស់ការយល់ដឹងឱ្យកម្មាភិបាល និងសមាជិកសមាគមកសិករ អំពីការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហករណ៍នៅឃុំហូដាក់កៀង។ លោកង្វៀងតឹងញើង អនុប្រធានសមាគមកសិករទីក្រុង បានអញ្ជើញចូលរួមនិងថ្លែងការណ៍បើកវគ្គហ្វឹកហ្វឺន។
កាម៉ាវនាំយកការផ្លាស់ប្តូរឌីជីថលចូលទៅដល់ផ្សារអនុវត្តគោលនយោបាយរបស់បក្ស រដ្ឋអំពីជំរុញការផ្លាស់ប្តូរឌីជីថលជាតិ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ភូមិភាគនានានៅកាម៉ាវកំពុងអនុវត្តនូវទម្រង់ទូទាត់ប្រាក់តាមបែបទំនើបជាច្រើន ជាជំហានៗនាំយកបច្ចេកវិទ្យាឌីជីថលចូលទៅក្នុងសកម្មភាពពាណិជ្ជកម្មប្រវេណី បង្កភាពងាយស្រួលសម្រាប់ប្រជាជននិងអាជីវករតូច។
សាយភាយ "ថ្ងៃអាទិត្យបៃតង" - ព្រួតដៃការពារបរិស្ថានរៀនសូត្រនិងធ្វើតាមបណ្តាំអ៊ំ ផ្តើមពីការងារជាក់ស្តែង យុវវ័យឃុំកូវឡាវយុង ទីក្រុងកឹងធើ បានធ្វើឱ្យជាក់ស្តែងស្មារតីឈានមុខ ស្ម័គ្រចិត្តតាមរយៈការខ្នះខ្នែងគាំទ្រ “ថ្ងៃអាទិត្យបៃតង”។
បង្កើនការតភ្ជាប់ការងារសម្រាប់ពលករវ័យក្មេងមជ្ឈមណ្ឌលសេវាកម្មការងារយុវជនកឹងធើ បានផ្តល់ប្រឹក្សាយោបល់ការងារដោយផ្ទាល់ដល់កម្មករប្រមាណជាង ១.៦០០ លើកនាក់ ឧទ្ទេសនាមការងារដល់កម្មករជិត ៣៧០ នាក់។ ក្នុងពេលនេះដែរ មជ្ឈមណ្ឌលបានទទួលតម្រូវការជ្រើសរើសបុគ្គលិកពីអាជីវកម្មចំនួន ៩០ ជាមួយនឹងមុខតំណែងការងារប្រមាណ ២២០ កន្លែង ផ្តោតសំខាន់លើពលករគ្មានជំនាញពាណិជ្ជកម្ម ថែទាំអតិថិជននិងបច្ចេកទេស។
ឈានឡើងធ្វើមានលើស្រុកកំណើតដោយភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងនិងមានភាពឆ្លាតវៃក្នុងការផលិត បងហាងខុមនៅភូមិកឹងឌឿក ឃុំញូយ៉ា ទីក្រុងកឹងធើ ជាជំហានៗបានឈានឡើងធ្វើមានលើស្រុកកំណើត។
បណ្ដា "ផ្កាកុលាប" ក្នុងសម័យថ្មីក្នុងដំណើរការកសាងគ្រួសារសុភមង្គល នារីជាជនជាតិភាគតិចកាន់តែបង្ហាញឱ្យឃើញនូវតួនាទីរបស់ខ្លួនក្នុងជីវភាពសង្គម។
ខេត្តកាម៉ាវម្ចាស់ការពីដំបូង ទប់ទល់នឹងបាតុភូត El Ninoតាមការព្យាករណ៍ឧតុនិយមនិងធារាសាស្ត្រ បាតុភូត El Nino មានការប្រែប្រួលយ៉ាងស្មុគស្មាញ មានហានិភ័យរាំងស្ងួត ខ្វះទឹក និងជ្រាបទឹកប្រៃកើនឡើង។ ចំពោះមុខការប្រែប្រួលមិនអំណោយផលទាំងនោះ ខេត្តកាម៉ាវកំពុងម្ចាស់ការអនុវត្តនូវវិធានការផ្តើមពីដំបូង ពីចម្ងាយ ដើម្បីការពារការផលិត ធានាប្រភពទឹកប្រើប្រាស់ និងបន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុតជូនប្រជាជន។
អ្នកមានប្រិយភាព - ស្ពានតភ្ជាប់រវាងឆន្ទៈបក្សនិងទឹកចិត្តប្រជាជនធ្លាប់មានបទពិសោធច្រើនឆ្នាំបំពេញការងារក្នុងកងកម្លាំងនគរបាល លោកយ័ញចឿង អ្នកមានប្រិយភាព នៅភូមិអាងប៊ិញ ឃុំចូវថាញ់ ខេត្តអាងយ៉ាង តែងស្និទ្ធស្នាលជាមួយប្រជាជន និងជិតដិតជាមួយមូលដ្ឋាន។
លោកថាច់សំអឿន៖ គំរូគ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់ចំពោះបុព្វហេតុអប់រំជនជាតិខ្មែរជាច្រើនឆ្នាំសិក្សាកន្លង សាលាមធ្យមសិក្សាបាលី-ខ្មែរ ចំណុះមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង កាន់តែបញ្ជាក់ច្បាស់នូវឋានៈរបស់ខ្លួន និងបង្កើតបាននូវជំនឿទុកចិត្តអំពីគុណភាពបង្រៀននិងរៀន។
ភាពប្តូរថ្មីនៅតំបន់ជនរួមជាតិខ្មែរផ្ដើមពីផ្ទះសម្បែងសាមញ្ញៗ និងជីវភាពពឹងផ្អែកលើការធ្វើការឈ្នួល មកដល់ពេលនេះគ្រួសារជនរួមជាតិខ្មែរជាច្រើននៅភូមិព្រែកលប ឃុំហ៊ុងហ្វា ខេត្តវិញឡុង មានផ្ទះសម្បែងសមរម្យ មានដីផលិត និងមានគោចិញ្ចឹមបន្តពូជផ្តើមពីប្រភពជំនួយដំបូង។
ឈានឡើងចាកផុតពីភាពក្រីក្រពីបាតដៃទទេជាគ្រួសារក្រ គ្មានទាំងដីសង់លំនៅឋាននិងដីផលិត ជីវភាពរបស់ប្តីប្រពន្ធបងស្រី ឡឹមធីហៀង នៅភូមិភឿកហ្វា ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ ភាគច្រើនពឹងផ្អែកលើការធ្វើការឈ្នួល។
ពូជស្រូវ BL៩ កំពុងបានកសិករជាច្រើននៅខេត្តកាម៉ាវជ្រើសផលិតថ្មីៗនេះ មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តកាម៉ាវ សហការជាមួយគណៈកម្មាធិការប្រជាជនឃុំវិញឡុក បានចាត់តាំងសិក្ខាសាលាក្រោមប្រធានបទជំនាញ "ឧទ្ទេសនាម ផ្សព្វផ្សាយនិងចងសម្ព័ន្ធប្រើប្រាស់ស្រូវ - អង្ករ BL៩"។
ព្រួតដៃកសាងភូមិស្រុកធ្វឹងហ្វា ឱ្យកាន់តែរីកចម្រើនផ្តើមពីកញ្ចប់អំណោយពោរពេញដោយមនោសញ្ចេតនា ផ្ទះថ្មីៗដែលបានសាងសង់ រហូតដល់ដងផ្លូវដែលបំពាក់ អំពូលភ្លើងអុជបំភ្លឺដោយថាមពលព្រះអាទិត្យ... ទាំងអស់នេះសុទ្ធតែផ្តើមចេញពីការសាមគ្គី និងការព្រួតរួមដៃគ្នារបស់សហគមន៍ ដើម្បីរួមគ្នាកសាងភូមិស្រុកធ្វឹងហ្វា ទីក្រុងកឹងធើ ឱ្យកាន់តែសមរម្យ ពោរពេញដោយមនោសញ្ចេតនា និងអភិវឌ្ឍ។
ជនបទទំនើប* តាមមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងកឹងធើ ជាមួយនឹងផ្ទៃដីផលិតស្រូវ ៣១៩ .០០០ ហិកតា ទីក្រុងកឹងធើ បានសាបព្រោះរដូវស្រូវក្នុងឆ្នាំលើផ្ទៃដីសរុបជាង ៦៩៥.០០០ ហិកតា បរិមាណផលសម្រេចបានជាង ៤,៦ លានតោនក្នុងមួយឆ្នាំ។
បង្ហាញទម្រង់ "គ្រួសារឌីជីថល - កសាងគ្រួសារ ៥ គ្មាន, ៣ ស្អាត, ៣ សុវត្ថិភាព"សមាគមសហព័ន្ធនារីសង្កាត់ថូកណូក ទើប តែបានរៀបចំពិធីបង្ហាញទម្រង់ “គ្រួសារឌីជីថល - កសាងគ្រួសារ ៥ គ្មាន, ៣ ស្អាត, ៣ សុវត្ថិភាព” នៅតាមសាខាសមាគមនារីមណ្ឌលទាំង ១៤ ដោយមានសមាជិកចូលរួមជាង ១៦០ នាក់។
ក្រូចឆ្មារគ្មានគ្រាប់បើកទិសដៅរកស៊ីប្រកបដោយប្រសិទ្ធភាពផ្ដើមពីទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់ លោកស៊ើងហាយផុង (កើតឆ្នាំ ១៩៩១) នៅឃុំសុងឡុក ខេត្តវិញឡុង មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជូនគ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើ និងប្រាក់ចំណូលលំនឹងដល់ពលករខ្មែរនៅតាមភូមិភាគប្រមាណ២០នាក់ទៀតផង។