ទម្រង់ស្រូវ-បង្កងកាម៉ាវ៖ ពង្រីកឧត្តមភាពស្របតាមធម្មជាតិ ឆ្ពោះទៅរកពហុតម្លៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ
បង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាកម្លាំងចលករអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ តែងបានចាត់ទុកជា “សរសៃឈាម” នៃខឿនសេដ្ឋកិច្ច។ ពិសេស នៅតាមតំបន់មានជនជាតិភាគតិចរស់នៅកុះករ ការវិនិយោគបង្កើនកម្រិតផ្លូវថ្នល់ មិនត្រឹមតែមានអត្ថន័យកសាងមូលដ្ឋានប៉ុណ្ណោះទេ នៅទាំងជាកូនសោដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតរវាងជនបទនិងទីក្រុងទៀតផង។
ផ្តើមពីសេចក្តីសម្រេចចិត្ត រហូតដល់ការវិវឌ្ឍន៍ក្នុងជីវភាពរបស់ជនរួមជាតិខ្មែរមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី ១ អាណត្តិកាល ២០២៥- ២០៣០ បានដាក់ចេញនូវទិសដៅនិងភារកិច្ចសំខាន់ៗជាច្រើន ដើម្បីជំរុញទីក្រុងឱ្យអភិវឌ្ឍឆាប់រហ័សនិងប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មី។ តាមរយៈនោះ ទីក្រុងកឹងធើ នឹងខិតខំដល់ឆ្នាំ ២០៣០ ក្លាយជាប៉ូលកំណើនដ៏សំខាន់នៃទូទាំងប្រទេស មានតួនាទីជាកម្លាំងចលករអភិវឌ្ឍ រីកសាយភាយនិងដឹកនាំតំបន់វាលរាបទន្លេគឺវឡុង។
យុទ្ធសាស្ត្រលោតផ្លោះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍៖ កម្លាំងចលករអភិវឌ្ឍចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុងតំបន់វាលរាបទន្លេគឺវឡុង ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់នៅភាគខាងត្បូង មានសក្តានុពលខ្លាំងលើវិស័យកសិកម្ម និងវារីវប្បកម្ម កំពុងស្ថិតនៅចំពោះមុខនៃការវិវឌ្ឍន៍ជាប្រវត្តិសាស្ត្រ។ ការអនុវត្តគម្រោងផ្លូវល្បឿនលឿនបន្ទាត់ទទឹង បន្ទាត់បណ្តោយ និងការបង្កើនកម្រិតផ្លូវជាតិសំខាន់ៗ មិនត្រឹមតែជាអាទិភាពចម្បងរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ នៅទាំងជាបំណងប្រាថ្នារបស់ប្រជាជនរាប់លាននាក់នៅភូមិភាគខាងលិច ដែលចង់បានប្រព័ន្ធដឹកជញ្ជូនមួយដែលព្រមៗគ្នានិងទំនើប។
ការកែទម្រង់រដ្ឋបាលកាន់តែទំនើប ជិតដិតនឹងប្រជាជនក្រោយរយៈពេលដាក់ឱ្យដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ នៅតាមតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ទីក្រុងកឹងធើ គេឃើញមានភាពវិវត្តន៍ជាវិជ្ជមានជាច្រើន ដោយពង្រីកបានតួនាទីជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋនិងប្រជាជន ក្នុងការដោះស្រាយរាល់បែបបទរដ្ឋបាល។
ពង្រីកការផ្លាស់ប្តូរឌីជីថលបម្រើប្រជាជនក្នុងបរិការណ៍នាបច្បុប្បន្ន ការផ្លាស់ប្តូរឌីជីថល មិននៅជាគំនិតទូទៅវែងឆ្ងាយទៀតទេ ប៉ុន្តែបានក្លាយជាត្រីវិស័យសម្រាប់ការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋានទៅវិញ។
ប្រសិទ្ធភាពពីការដាំដំណាំរួមផ្សំលើដីស្រែអាស្រ័យមោះមុតបង្វែររចនាសម្ព័ន្ធដំណាំ ពូថាច់ស៊ីដេត នៅភូមិកិញ្ឆាង ឃុំហ៊ឹងមី ខេត្តវិញឡុង បានឈានឡើងលំនឹងជីវភាព ផ្ដើមពីទម្រង់ដាំដំណាំរួមផ្សំលើដីស្រែដែលផលិតស្រូវផ្តល់ទិន្នផលទាប។
សមាគមអង្គការមហាជនព្រួតដៃកសាងជនបទថ្មីពង្រីកតួនាទីស្នូល សមាគមអង្គការមហាជននានានៅទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តយ៉ាងសកម្មនូវសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជន ការពារបរិស្ថាន និងកសាងទិដ្ឋភាពជនបទថ្មីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានរបៀបរៀបរយនិងស្អាតបាត ។
ចាកផុតពីភាពក្រីក្រ អាស្រ័យប្រភពទុនគោលនយោបាយបងយ៉ីបភឿកង៉ៀ នៅមណ្ឌលដាយង៉ៀថាំង សង្កាត់មីស្វៀង ទីក្រុងកឹងធើ គឺជាបុគ្គលគំរូមួយរូបដែលមានស្មារតីជម្នះការលំបាក ចាកផុតពីភាពក្រីក្រ។
លោកស៊ើងគិត អ្នកមានប្រិយភាពនៅតំបន់ជនជាតិភាគតិចពង្រីកតួនាទីអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច រយៈពេលកន្លង លោកស៊ើងគិត នៅភូមិង៉ាកៃ ឃុំសាភៀង ទីក្រុងកឹងធើ តែងឈានមុខក្នុងការចលនារបស់ភូមិភាគ និងជាគំរូអនុវត្ត ចលនាប្រជាជនអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។
ដំណើររឿងរៀនសូត្រនិងធ្វើតាមគំរូអ៊ំក្នុងជនរួមជាតិខ្មែរក្នុងប៉ុន្មានឆ្នាំកន្លង ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ បានរីកសាយភាយយ៉ាងទូលំទូលាយក្នុងតំបន់ជនរួមជាតិខ្មែរ។ នៅឃុំមីហឿង ទីក្រុងកឹងធើ មានកម្មាភិបាលនិងបក្ខជនជាច្រើនបានក្លាយជាគំរូឆ្នើម អស់ពីចិត្តដើម្បីប្រជាជន រួមចំណែកធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពភូមិស្រុក។
ផ្គួបបញ្ចូលនូវប្រភពកម្លាំង ជាបង្អែកជួយជនរួមជាតិខ្មែរឈានឡើងចាកផុតភាពក្រីក្រប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយព្រមៗគ្នា គួបបញ្ចូលកម្មវិធីគោលដៅជាតិ ៣ ធំៗ បាននិងកំពុងបង្កការប្រែប្រួលច្បាស់លាស់នៅតំបន់ជនជាតិភាគតិច។
កាម៉ាវ ម្ចាស់ការបង្ការនិងទប់ស្កាត់ឆេះព្រៃក្នុងរដូវប្រាំងខេត្តកាម៉ាវ មានផ្ទៃដីរុក្ខកម្មសរុបចំនួន ១៤៨.១៩៦ ហិកតា ក្នុងនោះ ផ្ទៃដីព្រៃដែលមានហានិភ័យឆេះខ្ពស់ចំនួន ៤៥.៨០៤ ហិកតា។ ដើម្បីម្ចាស់ការបង្ការនិងទប់ស្កាត់ឆេះព្រៃ គណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគបានពង្រឹងកម្លាំងប្រចាំការ និងរៀបចំមធ្យោបាយ ត្រៀមលក្ខណៈជាស្រេចនូវរាល់ផែនការបង្ការនិងពន្លត់អគ្គិភ័យព្រៃឈើ រួមចំណែកការពារ “សួតបៃតង” របស់ភូមិភាគបានល្អប្រសើរ។
គំរូប្រធានក្រុមសហការផលិត ជួយកសិករពង្រីកសេដ្ឋកិច្ចដោយការប៉ិនប្រសប់និងឧស្សាហ៍ពលកម្ម លោកឡឹមវ៉ាំងស៊ើង នៅភូមិព្រៃជាប់ A ឃុំឡាយហ្វា ទីក្រុងកឹងធើ បានកសាងជោគជ័យទម្រង់ដាំដំណាំឆ្លាស់គ្នា។ មិនត្រឹមតែធ្វើមានសម្រាប់គ្រួសារគាត់ផ្ទាល់ប៉ុណ្ណោះទេ គាត់នៅទាំងខ្នះខ្នែងចងសម្ព័ន្ធ ជួយមាមីងកសិកររាប់សិបគ្រួសារនៅភូមិភាគឈានឡើងពង្រីកសេដ្ឋកិច្ច។
ឡុងភូជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់គុណភាពបម្រើប្រជាជនផ្តើមពីការដោះស្រាយបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ រហូតដល់ទម្លាប់ទូទាត់ប្រាក់ដោយមិនប្រើប្រាក់ការងារផ្លាស់ប្តូរឌីជីថលនៅឃុំឡុងភូ ទីក្រុងកឹងធើ បាននាំមកនូវភាពងាយស្រួលយ៉ាងជាក់ស្តែង រួមចំណែកធ្វើឱ្យបច្ចេកវិទ្យាឌីជីថលកាន់តែខិតជិតនឹងជីវភាពប្រជាជន។
ព្រះតេជព្រះគុណគឹមថាញ់ហៀង – គំរូឆ្នើមមិនត្រឹមតែស្រឡាញ់ការបួសរៀនប៉ុណ្ណោះទេ ព្រះតេជព្រះគុណ គឹមថាញ់ហៀង ថែមទាំងសកម្មចូលរួមកសាងវត្តអារាម អភិរក្សអត្តសញ្ញាណវប្បធម៌និងយកព្រះទ័យទុកដាក់ចំពោះការអប់រំភាសាខ្មែរដល់យុវជនជំនាន់ក្រោយ។ សកម្មភាពជាក់ស្តែងរបស់ព្រះអង្គ បានរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃដ៏ល្អក្នុងជនរួមជាតិខ្មែរ។
ភាពរីកចម្រើននៃឃុំទ្រីតូង ក្រោយរួមបញ្ចូលអង្គភាពរដ្ឋបាលក្រោយការរួមបញ្ចូលនិងស្ថិរភាពប្រព័ន្ធចាត់តាំង ឃុំទ្រីតូង ខេត្តអាងយ៉ាង កំពុងបោះជំហានអភិវឌ្ឍន៍លើវិស័យជាច្រើន។ សេដ្ឋកិច្ចកំណើនវិជ្ជមាន ហេដ្ឋារចនាសម្ព័ន្ធវិនិយោគព្រមៗគ្នា ធ្វើឱ្យទិដ្ឋភាពជនបទមានភាពរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
អនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេស ជួយលើកកម្ពស់តម្លៃកសិផលជាមួយនឹងបញ្ហាប្រឈមជាច្រើនពីការប្រែប្រួលអាកាសធាតុ សត្វល្អិតបំផ្លាញ និងតម្រូវការកាន់តែខ្ពស់របស់ទីផ្សារអំពីគុណភាព ការផ្លាស់ប្តូរផ្នត់គំនិតបែរមកអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសចូលក្នុងផលិត បានក្លាយជាកត្តាដ៏សំខាន់ជួយឱ្យកសិករនៅទីក្រុងកឹងធើ លើកកម្ពស់តម្លៃកសិផល។
ព្រះតេជព្រះគុណរស់នៅល្អសង្គម ល្អសាសនានិយាយអំពីព្រះតេជព្រះគុណឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី សង្កាត់ភូឡើយ ទីក្រុងកឹងធើ តែងបានមាមីងពុទ្ធបរិស័ទគោរពនិងរាប់អាន។ ព្រះអង្គយកអស់ពីកម្លាំងកាយចិត្តកសាងវត្តពាមបួនថ្មី ក្លាយទីអារាមមួយយ៉ាងប្រណីតពីមួយថ្ងៃទៅមួយថ្ងៃ បង្កបានបរិយាកាសសកម្មភាពសាសនាសម្រាប់ធ្វើបុណ្យសុន្ទរ៍ទានដល់ពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត។
ព្រះឧបជ្ឈាយ៍ចៅទី អភិរក្សនិងបង្រៀនរបៀបចារសាស្ត្រាស្លឹករឹត“ចំណេះដឹងនិងរបៀបចារសាស្ត្រាស្លឹករឹតរបស់ជនរួមជាតិខ្មែរ” បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ នៅឆ្នាំ២០១៧។ ក្នុងដំណាក់ការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌនោះ គឺមានរួមចំណែកយ៉ាងច្រើនរបស់ព្រះឧបជ្ឈាយ៍ចៅទី សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម ព្រះចៅអធិការវត្តស្វាយសទំនើប (ឃុំទ្រីតូង ខេត្តអាងយ៉ាង) ព្រះអង្គបានអភិរក្សនិងបង្រៀនរបៀបចារសាស្ត្រាស្លឹករឹតជាច្រើនឆ្នាំ។
កសិករខ្មែរអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតដោយមានស្មារតីចង់រៀនសូត្រ ព្រមជាមួយនឹងការឧបត្ថម្ភរបស់រដ្ឋអំណាចគ្រប់ថ្នាក់ ជាច្រើនឆ្នាំកន្លង កសិករខ្មែរជាច្រើននៅទីក្រុងកឹងធើ បានមោះមុតអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត ផ្តើមពីនោះ មានទម្រង់ជាច្រើនបានផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ច ជួយបង្កើនប្រាក់ចំណូល កែលម្អជីវភាពគ្រួសារ។