ទម្រង់ស្រូវ-បង្កងកាម៉ាវ៖ ពង្រីកឧត្តមភាពស្របតាមធម្មជាតិ ឆ្ពោះទៅរកពហុតម្លៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ
តំបន់ជនបទឡាយហ្វាមានភាពរីកចម្រើនជាមួយនឹងការអនុវត្តកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មីនៅតំបន់ជនបទឃុំឡាយហ្វាទី ក្រុងកឹងធើ កំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ គួរកត់សម្គាល់នោះគឺ ជីវភាពរបស់ជនរួមជាតិខ្មែរបានលើកកម្ពស់យ៉ាងជាក់ស្តែង។
លេខាសាខាបក្សជនជាតិខ្មែរ អស់ពីចិត្តដើម្បីប្រជាជនក្នុងពិធីស្ងើចសរសើរលេខាសាខាបក្សឆ្នើមទូទាំងប្រទេស ដែលចាត់តាំងឡើងជាលើកដំបូង ដោយ គណៈចាត់តាំងមជ្ឈិមបក្សនៅរដ្ឋធានីហាណូយកន្លងហើយ សមមិត្ត យ័ញត្រែ លេខាសាខាបក្សភូមិភូតឹង ឃុំនិញក្វើយ ខេត្តកាម៉ាវ មានកិត្តិយសទទួលបានការស្ងើចសរសើរក្នុងពិធីនេះ។ សមមិត្តគឺជាអ្នកឈានមុខ តំណាងឱ្យស្មារតីលះបង់ខ្ពស់របស់កម្មាភិបាល បក្ខជនខ្មែរ ដែលបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម។
ការលះបង់ដោយស្ងៀមស្ងាត់ដើម្បីភូមិស្រុកក្នុងនាមជាអ្នកមានប្រិយភាព រយៈពេលជាង១០ឆ្នាំ លោកពូគឹមស៊ិន កើតឆ្នាំ ១៩៥៦ នៅភូមិដូវយ៉ុង ឃុំត្រឹងដេ ទីក្រុងកឹងធើ មិនត្រឹមតែសកម្មចលនាមាមីងអនុវត្តគោលលការណ៍ គោលលមាគ៌ារបស់បក្ស គោលលនយោបាយនិងច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ កសាងភូមិស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
នារីធ្វើសេដ្ឋកិច្ចពូកែ ផ្ដើមពីទម្រង់ផលិតមានប្រសិទ្ធភាពដោយភាពឆ្លាតវៃនិងស្មារតីចង់ចេះចង់ដឹង សមាជិកាសមាគមនារីជាច្រើនរូប បានខិតខំបង្វែររចនា សម្ព័ន្ធដំណាំនិងបង្កើតទម្រង់ផលិតកសិកម្មផ្ដល់ប្រសិទ្ធភាពខ្ពស់។ បណ្តាទម្រង់ទាំងនេះមិនត្រឹមតែជួយឱ្យប្រជាជនបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវឆ្ពោះទៅរកការធ្វើមានដោយចីរភាព។
កសាងជនបទថ្មីសម្រេចប្រសិទ្ធភាពនិងចីរភាពបច្ចុប្បន្ន ផ្អែកលើមូលដ្ឋានក្រមលក្ខឋានជាតិអំពីការកសាងជនបទថ្មី ដំណាក់កាល ២០២៦ - ២០៣០ ទីក្រុងកឹងធើ កំពុងពិនិត្យឡើងវិញ និងផ្សព្វផ្សាយដំណោះស្រាយជាច្រើនដើម្បីសម្រេចជាស្ថាពរឃុំជនបទថ្មីចំនួន៩ ក្នុងឆ្នាំ២០២៦។
សមាជិកានារីជម្នះលំបាក ឈានឡើងក្នុងជីវភាពស្ថានភាពគ្រួសារក្រីក្រ និងចិញ្ចឹមកូនតែម្នាក់ឯង បងស្រីត្រឿងធីឡែធ្វី នៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានជម្នះស្ថានភាពលំបាកបន្តិចម្តងៗ ដោយឧស្សាហ៍ព្យាយាម និងឆន្ទៈឈានឡើងលំនឹងជីវភាព។
គ្រូបង្រៀនខ្មែរអស់ពីចិត្តដើម្បីបុព្វហេតុអប់រំរយៈពេលជាង ២២ ឆ្នាំកន្លង លោកគ្រូលីខែន បានផ្សារភ្ជាប់នឹងការងារបង្រៀនភាសាខ្មែរនៅសាលាបឋមសិក្សាថាមដូងទី៤ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ សម្រាប់លោកគ្រូ ក្តីរីករាយនិងជាកិត្តិយសដ៏ធំបំផុត គឺបានរួមចំណែកចែករំលែកភាសា និងអក្សរសាស្ត្រដល់កូនចៅជនរួមជាតិខ្មែរ។ ដោយការអស់ពីចិត្ត និងភាពឆ្លាតវៃ លោកតែងតែស្វែងរកនិងផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន រួមចំណែកជួយឱ្យសិស្សឆាប់យល់រៀនសូត្របានល្អ។
សង្កាត់ខាញ់ហ្វា ជំរុញសកម្មភាពការពារធនធាននិងបរិស្ថានក្នុងឆ្នាំ ២០២៥ សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានអនុវត្តវិធានការជាច្រើនព្រមៗគ្នា ដើម្បីការពារធនធាននិងបរិស្ថាន លើកកម្ពស់ស្មារតីយល់ដឹងរបស់សហគមន៍ រួមចំណែកកសាងទីក្រុងបៃតង ជ្រះ ស្អាត និងអភិវឌ្ឍដោយចីរភាព។
អនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសប្រកបដោយប្រសិទ្ធភាព ក្នុងការចិញ្ចឹមពពែដោយភាពប៉ិនប្រសប់ក្នុងការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេស ទម្រង់ចិញ្ចឹមពពែរបស់គ្រួសារបងហុងតិនង៉ៀ នៅភូមិដើមស្វាយ ឃុំមីហឿង ទីក្រុងកឹងធើ ផ្តល់ប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។
សិប្បករខ្មែរអភិរក្សព្រលឹងចម្លាក់ឈើផ្តើមពីគល់ឈើឥតវិញ្ញាណនៅតាមទីធ្លាវត្តអារាម ប៉ុន្តែដោយថ្វីដៃប៉ិនប្រសប់និងចំណង់ចំណូលចិត្តរបស់សិប្បករ ស៊ើងសុខ នៅឃុំចូវថាញ់ ខេត្តវិញឡុង បាន “ដាស់ព្រលឹង” បង្កជាស្នាដៃពិសេស រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ និងបង្កការងារធ្វើដល់កម្មករជាច្រើននៅភូមិភាគ។
គំរូប្រធានគណៈប្រជាជនភូមិជិតស្និទ្ធនឹងប្រជាជនក្នុងតួនាទីជាប្រធានគណៈប្រជាជនមណ្ឌលដាយជី សង្កាត់មីស្វៀង ទីក្រុងកឹងធើ លោកយ័ញវ៉ាំងហ្វៀង តែងខ្នះខ្នែងនិងយកចិត្តទុកដាក់គិតគូរជីវភាពរបស់ប្រជាជន។ អាស្រ័យហេតុនេះ ជីវភាពរបស់មាមីងក្នុងភូមិតែងបានលើកកម្ពស់ជាលំដាប់ រួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយភាពក្រីក្រនៅភូមិភាគ។
បក្ខជនខ្មែរអស់ពីចិត្ត ដើម្បីសុភមង្គលប្រជាជនជិតដិតនឹងប្រជាជន អស់ពីចិត្តគិតគូរដល់ប្រជាជន តែងលះបង់ការងារផ្ទះ ដើម្បីគិតគូរការងារ រួមរបស់ភូមិស្រុក តាំងពីដើមផ្កាតាមដងផ្លូវ រហូតដល់បង្គោលភ្លើងបំភ្លឺ ផ្លូវដីបត់បែនតូចចង្អៀត ឥឡូវនេះបានជំនួសដោយផ្លូវបេតុងរលូន ធ្វើឱ្យទិដ្ឋភាពជនបទរីកចម្រើននិងស្រស់បំព្រង។ល។ ការផ្លាស់ប្តូរទាំងនេះ សុទ្ធតែមានការរួមចំណែករបស់សមមិត្ត ត្រឹងសាង លេខាសាខាបក្សភូមិបឹងឡុង ឃុំឡុងភូ។
ត្រឹងខែន – "អ្នកក្លាហានប្រល័យអាមេរិក" នៅតំបន់អ៊ូមិញស្នងបន្តប្រវេណីវីរភាពរបស់កងវរសេនាតូចលេខ ៣០៧ ដែលជាអង្គភាពបាននិពន្ធក្នុងបទកំណាព្យ បទចម្រៀង ដោយមានស្នាដៃប្រយុទ្ធដ៏ល្បីល្បាញ អ្នកក្លាហាន ត្រឹងខែន កូនប្រុសដ៏ឆ្នើមម្នាក់របស់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ (បច្ចុប្បន្ន រស់នៅភូមិកិញឌឹង B ឃុំខាញ់ហ៊ឹង ខេត្តកាម៉ាវ) បានបង្កើតនូវទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់។
តឹងថាញ ជំរុញផ្លាស់ប្តូរឌីជីថល ក្នុងការខិតជិតសេវាកម្មរដ្ឋក្រោយពេលរួមបញ្ចូល ឃុំតឹងថាញ ទីក្រុងកឹងធើ មានជំហានផ្លាស់ប្ដូរថ្មីយ៉ាងច្បាស់ក្នុងការគ្រប់គ្រងនិងដោះស្រាយបែបបទរដ្ឋបាល តាមរយៈការអនុវត្តប្រព័ន្ធព័ត៌មានទំនើប។ អាស្រ័យហេតុនោះ មាមីងមិនបាច់ធ្វើដំណើរចុះឡើងទៅកាន់មន្ទីរ ផ្នែកជំនាញនានា ឬរង់ចាំយូរដើម្បីពិនិត្យស្ថានភាពសំណុំឯកសារយូរដូចមុនទៀត។
ភាពវិវឌ្ឍន៍នៅតំបន់ជនរួមជាតិខ្មែរទីក្រុងកឹងធើជនរួមជាតិខ្មែររស់នៅលើភូមិឋានទីក្រុងកឹងធើ នាបច្ចុប្បន្នមានជាង ៥៤៣.០០០ នាក់ ស្រូបអត្រាជាង ១៤% នៃចំនួនប្រជាជនទូទាំងទីក្រុង។
លោកគ្រូសឺនសៅរ៍ – គំរូល្អក្នុងសហគមន៍ជនរួមជាតិខ្មែរកំព្រាឪពុកតាំងពីអាយុ ១៣ ឆ្នាំ ប៉ុន្តែដោយឆន្ទៈនិងបំណងប្រាថ្នាក្នុងការសិក្សារៀនសូត្រ លោកគ្រូសឺនសៅរ៍ បានខិតខំប្រឹងប្រែងឈានឡើងតាមវិស័យសិក្សា។ អស់រយៈពេលជិត ២០ ឆ្នាំ ផ្សារភ្ជាប់នឹងការបង្ហាត់បង្រៀននៅវត្តសំរោងឯក លោកគ្រូមិនត្រឹមតែបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការនិពន្ធអក្សរសិល្ប៍ រួមចំណែកអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ។
លោក ឌោធ្វឹងលី ទីបង្អែកជឿជាក់របស់ជនរួមជាតិខ្មែរលោកឌោធ្វឹងលី កើតឆ្នាំ ១៩៥៣ ជាអ្នកមានប្រិយភាពមួយរូបក្នុងចំណោមអ្នកមានប្រិយភាពគំរូនៅភូមិអាងខឿង ឃុំចូវថាញ់ ខេត្តអាងយ៉ាង។ លោកបានមាមីងភូមិស្រុកផ្ញើក្តីជំនឿនិងគោរពរាប់អាន ដោយការរួមចំណែកលេចធ្លោក្នុងសហគមន៍របស់លោក។
សិល្បករប្រជាប្រិយមានទេពកោសល្យលោកថាច់ស្រស់ នៅភូមិជ្រៃប្រាសាទ ឃុំដូងចូវ ខេត្តវិញឡុង ជាបុគ្គលគំរូដែលលះបង់កម្លាំងកាយចិត្ត ដើម្បីអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ខ្មែរ គាត់បានមាមីងស្រឡាញ់រាប់អាន ហើយតែងហៅគាត់ថា “សិល្បករប្រជាប្រិយ”។
ចលនាកសិករផលិត ធ្វើអាជីវកម្មពូកែផ្ដើមពីទម្រង់មានប្រសិទ្ធភាពប៉ុន្មានឆ្នាំជិតៗនេះ ចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ បានរីកដុះដាល ទូលំទូលាយនៅភូមិភាគនានា ដែលមានជនជាតិភាគតិចរស់នៅកុះករនៃតំបន់ វាលរាបទន្លេគឺវឡុង ក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច កសិកម្មតាមទិសដៅប្រសិទ្ធភាពនិងនិរន្តរភាព។
អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាច្រើនឆ្នាំមកនេះ នៅលើភូមិឋាន ទីក្រុងកឹងធើ ការជំរុញអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតកសិកម្ម បាននាំមកនូវការវិវឌ្ឍន៍យ៉ាងសកម្មជាច្រើន។ តាមរយៈនោះ ជួយលើកកម្ពស់ទិន្នផល គុណភាពកសិផល បន្ថយការចំណាយ និងកម្លាំងពលកម្មព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការកាន់តែខ្ពស់នៃទីផ្សារ សំដៅដល់ការផលិតប្រកបដោយចីរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុ។