សាលាបឋមសិក្សាផាងវ៉ាំងណាំ ចាត់តាំងយ៉ាងអធិកអធមនូវកម្មវិធី "រាត្រីបុណ្យសែនព្រះខែ" ជូនដល់សិស្សានុសិស្ស
"កូនសៀវភៅសតិអារម្មណ៍ហូជីមិញ ត្រូវបានបង្ហាញជាពីរភាសាវៀត - ខ្មែរ "“កូនសៀវភៅសតិអារម្មណ៍ហូជីមិញ (ពីរភាសាវៀត - ខ្មែរ)” គឺជាផលិតផលបោះពុម្ពដែលចងក្រងដោយវិទ្យាស្ថាននយោបាយភូមិភាគ IV វិទ្យាស្ថាននយោបាយជាតិហូជីមិញ គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិការពិត។
អ្នករួមចំណែកអភិរក្សសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរលោកថាច់ធាសិរី មានស្រុកកំណើតនៅទីប្រជុំជនចូវថាញ់ ខេត្តត្រាវិញ ឆ្នាំនេះមានអាយុ៦៥ឆ្នាំ ប៉ុន្តែគាត់បានផ្សារភ្ជាប់នឹងសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរជាង៤៥ឆ្នាំ។
ភាពអ៊ូអរនៃរដូវបុណ្យកឋិនទានបុណ្យកឋិនទាន ត្រូវបានប្រារព្ធឡើងបន្ទាប់ពីព្រះសង្ឃចេញព្រះវស្សា។ ពិធីបុណ្យនេះ តែងបានជនរួមជាតិខ្មែរត្រៀមបម្រុងយ៉ាងហ្មត់ចត់ ដើម្បីសម្ដែងនូវការគោរពធ្វើតាមពុទ្ធានុញ្ញាត និងជួយសម្រាលការលំបាកដល់ព្រះសង្ឃសិក្សារៀនសូត្រផង។
បង្រៀនចម្រៀង របាំ ភ្លេងប្រជាប្រិយ ប្រពៃណីជនជាតិខ្មែរនៅគៀងយ៉ាង- ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបចេញសេចក្តីសម្រេច ស្តីពីការរៀបចំបើកថ្នាក់ហ្វឹកហាត់ បំប៉នមុខជំនាញ វិជ្ជាជីវៈបង្រៀនផ្នែកវប្បធម៌អរូបី។
វត្តអារាមជាទីសក្ការបូជានិងប្រជុំសកម្មភាព ជំនឿសាសនារបស់ជនរួមជាតិខ្មែរជនរួមជាតិខ្មែរភាគច្រើនកាន់ព្រះពុទ្ធសាសនាទក្ខិណនិកាយ។ ដូច្នេះហើយ ទីណាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ទីនោះតែងមានវត្តអារាម។ វត្តមិនត្រឹមតែជាទីតាំងសម្រាប់ធ្វើសកម្មភាពជំនឿសាសនា នៅទាំងជាកន្លែងដោះដូរ និងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិផងដែរ។
ជនរួមជាតិខ្មែរអភិរក្សប្រពៃណីបុណ្យភ្ជុំបិណ្ឌរៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ១រោច ខែភទ្របទ ជនរួមជាតិខ្មែរតែងរៀបចំចង្ហាន់ នំនែកជាដើម យកទៅវត្តវេរប្រគេនព្រះសង្ឃនិងធ្វើពិធីបោះបាយបិណ្ឌ។
អភិរក្សតម្លៃប្រវត្តិសាស្ត្រ ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ១៩៩២ ប្រាសាទវិញហឹង នៅឃុំវិញហឹង A ស្រុកវិញឡើយ ខេត្តបាកលីវ បានទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិ។ លុះដល់ឆ្នាំ២០២៤ កេរដំណែលនេះ បានរៀបចំណាត់ថ្នាក់ជាកេរដំណែលជាតិដ៏ពិសេស។ ខេត្តកំពុងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ គួបផ្សំនឹងការទាញយកផលក្នុងការអភិវឌ្ឍទេសចរណ៍។
បានជួសជុលកេរដំណែលប្រវត្តិសាស្រ្តជាតិវត្តសិរីមានជ័យវង្សស្រង់លោកត្រឹងហ៊ីវហ៊ុង នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ បានឱ្យដឹង៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ខេត្តបានចេញសេចក្ដីសម្រេចលេខ១៧៣៧/QĐ-UBND ស្ដីពីការផ្ដល់សច្ចាប័នផែនការជ្រើសអ្នកម៉ៅការជួសជុលកេរដំណែលប្រវត្តិសាស្រ្តវត្តសិរីមានជ័យវង្សស្រង់ (នៅឃុំតឹងឡុក ស្រុកថើយប៊ិញ) ។
ត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យអកអំបុកនិងប្រណាំងទូក-ង ខេត្តសុកត្រាំង ឆ្នាំ២០២៤ខេត្តសុកត្រាំង នឹងប្រារព្ធពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង តំបន់វាលរាបទន្លេគឺវឡុង លើកទី៦ ទន្ទឹមនឹងការចាប់ផ្ដើមសប្ដាហ៍វប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង លើកទី១។
ថ្នាក់បង្រៀនភ្លេងប្រពៃណីខ្មែរឥតគិតថ្លៃរដូវវិស្សមកាលរយៈពេលនេះ ផ្ទះលោកថាច់ធាសិរី នៅភូមិលិចក្ដី ឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ ឮសូររងំការប្រគំបទភ្លេង បង្កបរិយាកាសកក់ក្ដៅនិងមានភាពអ៊ូអរ។ នេះគឺការប្ដេជ្ញាចិត្តរបស់លោកថាច់ធាសិរី មិនត្រឹមតែជួយប្អូនៗក្នុងរដូវវិស្សមកាលមានប្រយោជន៍និងមានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សនិងពង្រីកវប្បធម៌សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរទៀតផង។
ព្រួតដៃអភិរក្សវប្បធម៌ជនជាតិបច្ចុប្បន្ន មិនត្រឹមតែនៅតាមវត្តអារាមប៉ុណ្ណោះទេ គឺទាំងជនរួមជាតិខ្មែរនៅតាមភូមិ ស្រុកនៃខេត្តសុកត្រាំង ក៏ព្រួតដៃគ្នាអភិរក្សនូវតម្លៃវប្បធម៌សិល្បៈរបស់ជនជាតិផងដែរ។
"ញ៉ឹកឡុងយ៉ាង"-ឯតទគ្គកម្មអាស៊ីវណ្ណកម្មចម្លាក់ “ញ៉ឹកឡុងយ៉ាង” របស់លោកសើុងកេវផុង នៅភូមិសំរោង សង្កាត់៨ ក្រុងត្រាវិញ ខេត្តត្រាវិញ ទើបបានអង្គការឯតទគ្គកម្មអាស៊ីជូនប័ណ្ណបង្កើតឯតទគ្គកម្មអាស៊ី។
អភិរក្សវប្បធម៌ចាប់ពីមូលដ្ឋានតាមប្រសាសន៍លោក យ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង អាស្រ័យគម្រោងអភិរក្សវប្បធម៌របស់ជនរួមជាតិខ្មែរបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទើបការងារអភិរក្សត្រូវបានប្រជាជនស្រុះចិត្តគំនិតគាំទ្រ។
មកខេត្តអាងយ៉ាងទស្សនាវត្តក្រាំងក្រូចវត្តប្រជុំមជ្ឈិមគិរីរាម ហៅវត្តក្រាំងក្រូច ឋិតនៅភូមិអាងហ្វា ឃុំចូវឡាំង ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ វត្តនេះធ្វើឱ្យភ្ញៀវទេសចរចំណាប់អារម្មណ៍ដោយជួរដើមចន្ទគិរីធំៗ ចាប់ខ្លោងទ្វាររហូតដល់មណ្ឌលវត្ត និងព្រះវិហារលាបពណ៌ផ្កាឈូកគួរជាទីរមនា។
នារីខ្មែររួមគ្នាអភិរក្សវប្បធម៌សកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយនៃការអភិរក្សវប្បធម៌ខ្មែរ ដែលមានភាពជាក់ស្តែង និងមានប្រសិទ្ធភាពនោះគឺបងប្អូននារីនៅក្រុងកឹងធើ បានរួមគ្នាអភិរក្សនិងពង្រីកប្រភេទនំប្រពៃណីខ្មែរ។
ទីបង្អែកផ្នែកខាងស្មារតីរបស់ពុទ្ធបរិស័ទនៅភូមិហ្វាហើងវត្តមន្ទាមុនីតាមុំ នៅភូមិហ្វាហើង មានអាយុកាលរាប់រយឆ្នាំ ជាកន្លែងរួមចំណែកអភិរក្សវប្បធម៌របស់ជនរួមជាតិខ្មែរ។ វត្តមួយនេះ បានព្រះសង្ឃនិងពុទ្ធបរិស័ទព្រួតដៃជ្រោមជ្រែងអភិរក្សនិងអភិវឌ្ឍន៍យ៉ាងសមរម្យ។
ថែរក្សានិងអភិវឌ្ឍរបរត្បាញហូលខ្មែរនៅវ៉ាន់យ៉ាវរបរត្បាញហូលខ្មែរវ៉ាន់យ៉ាវ នៅឃុំវ៉ាន់យ៉ាវ ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង មានតាំងពីបុរាណកាលម។ ផលិតផលហូលសម្រាប់ដេរចីវរព្រះសង្ឃនិងបម្រើជីវភាពប្រជាជន ប៉ុន្តែបានរងការសាបរលាបបន្តិចម្តងៗទៅតាមពេលវេលា។ ផ្នែកសមត្ថកិច្ចភូមិភាគបាននិងកំពុងខិតខំប្រឹងប្រែងជំនួយកម្លាំង ដើម្បីរបរនេះបានរក្សានិងអភិវឌ្ឍ។
បុណ្យបញ្ចុះខណ្ឌសីមាវត្តទួលតាថុក និងឆ្លងឧបដ្ឋានសាលាវត្តតាសឹកព្រះសង្ឃនិងពុទ្ធបរិស័ទវត្តទួលតាថុក ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ បានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធព្រះវិហារ។
អភិរក្សវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរវត្តព្រែកជ្រៅ ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ មិនត្រឹមតែជារមណីយដ្ឋានទេសចរណ៍ល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរទៀតផង។
ភាពអ៊ឹកធឹកអំណរបុណ្យចូលឆ្នាំថ្មីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ របស់ជនរួមជាតិខ្មែរ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៃពិធីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ប្រារព្ធឡើងក្នុងវត្តនៅខេត្តសុកត្រាំង។