ទម្រង់ស្រូវ-បង្កងកាម៉ាវ៖ ពង្រីកឧត្តមភាពស្របតាមធម្មជាតិ ឆ្ពោះទៅរកពហុតម្លៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ
គិតគូរជីវភាពជូនជនរួមជាតិខ្មែរឃុំថើយស្វឹង (ស្រុកកើ-ដ ក្រុងកឹងធើ) កំពុងអនុវត្តបានល្អនូវគោលនយោបាយរបស់បក្សនិងរដ្ឋ ដើម្បីលើកស្ទួយជីវភាពជូនជនរូមជាតិខ្មែរ។
កម្មាភិបាលសមាគមអស់ពីចិត្តចំពោះការងារអស់រយៈពេលជាង៣៨ឆ្នាំផ្សារភ្ជាប់ជាមួយនឹងសមាគមកសិករ លោក ឡឹមអឹង អនុប្រធានសមាគមកសិករឃុំភូម៉ី ស្រុកម៉ីទូ ខេត្តសុកត្រាំង តែងយកអស់ពីសមត្ថភាពដើម្បីការងារ។ ដោយការអស់ពីចិត្តរបស់ លោកបានជារៀងរាល់ឆ្នាំសមាជិករាប់រយនាក់ ទទួលបានជំនួយចាក ផុតពីភាពក្រីក្រ មានជីវភាពធូរធារ រកបានប្រាក់ចំណូលលំនឹង។
ជនបទផ្លាស់ថ្មីអាស្រ័យបក្ស រដ្ឋ ផ្តុំកម្លាំងអភិវឌ្ឍតំបន់ជនរួមជាតិភាគតិច បានជាជីវភាព សម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរនៅស្រុកត្រឹងដេ (ខេត្តសុកត្រាំង) ត្រូវបានលើកស្ទួយ ជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជឿនលឿន។
ផ្តុំកម្លាំងគិតគូរជូនជនរួមជាតិខ្មែរគណៈជនជាតិក្រុងកឹងធើ និងសមាគមសហព័ន្ធបណ្ដាអង្គការមិត្តភាព ក្រុងកឹងធើ បានអនុវត្តកម្មវិធីសហការចាប់ពីឆ្នាំ២០១៤។
សកម្មកសាងទីក្រុងអារ្យធម៌អនុវត្តការចលនា "ទូទាំងប្រជាជន សាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌" គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់១ ក្រុងត្រាវិញ (ខេត្តត្រាវិញ) បាននិងកំពុងសកម្មផ្សព្វផ្សាយនូវវិធានការជាច្រើន នាំមកនូវប្រសិទ្ធភាពជាក់ស្តែង។
លេខាសាខាបក្សអស់ពីចិត្តជាមួយនឹងប្រជាជនពូសេីុងចូម លេខាសាខាបក្សនិងជាប្រធានភូមិអាងខឿង ទីប្រជុំជនកេសាច់ (ស្រុកកេសាច់ ខេត្តសុកត្រាំង) តែងអស់ពីចិត្តពីថ្លើមជាមួយនឹងការងារ ហើយតែងបានមាមីងស្រឡាញ់រាប់អាន។ ដោយការរួមចំណែករបស់ពូ បានជួយឲ្យគ្រួសារខ្មែរជាច្រើនចាកផុតពីភាពក្រីក្រ ចិញ្ចឹមកូនរៀនសូត្រមានចំណេះវិជ្ជាត្រឹមត្រូវ ភូមិស្រុកសុខដុមរមនា ជីវភាពធូរធារ ។
អស់ពីព្រះទ័យ ដើម្បីសាសនា សង្គមអស់រយៈកាលជាង១០ឆ្នាំ ទទួលនាទីជាព្រះចៅអធិការវត្តបទុមរង្សីទំនប់ (ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង) ព្រះតេជព្រះគុណឡឹមហ៊ីប តែងបានពុទ្ធបរិស័ទគោរពរាប់អាន។ ពីព្រោះព្រះអង្គបានគិតគូរការងារកសាងវត្តអារាម ឧបត្ថម្ភពុទ្ធបរិស័ទក្រីក្រ រួមវិភាគទានកសាងសំណង់គមនាគមន៍ជនបទ។ល។
សមិទ្ធិផលផ្តើមពីកសាងជនបទថ្មីអាស្រ័យអនុវត្តកម្មវិធីកសាងជនបទថ្មី បានជាឃុំនីមួយៗដែលមានជន រួមជាតិខ្មែររស់នៅកុះករនៅស្រុកត្រាអូង ខេត្តវិញឡុង ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែផ្លាស់ថ្មី ញាំុងឲ្យជីវភាពរបស់មាមីងរឹតតែរីកចម្រើន។
ធានាសមភាពយេនឌ័រ តំបន់ជនជាតិភាគតិចទោះជាប៉ុន្មានឆ្នាំជិតៗនេះ មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងការអភិ វឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅវៀតណាមក៏ពិតមែន ប៉ុន្តែ ស្រ្តីនិងក្មេង ស្រីជនជាតិភាគតិច គឺជាក្រុមងាយរងគ្រោះនិងខាតប្រយោជន៍ច្រើន ក្នុងការបង្ខិតជិតជាមួយនឹងគោលនយោបាយនានា ក៏ដូចជាក្នុងការ ទទួលប្រយោជន៍ ពីសមិទ្ធផលនៃការអភិវឌ្ឍន៍និងសមាហរណកម្មទូ ទាំងពិភពលោក។
ដុងប៊ិញជម្នះលំបាករដ្ឋអំណាចនិងប្រជាជនឃុំដុងប៊ិញ ទីប្រជុំជនប៊ិញមិញ ខេត្តវិញឡុង កំពុងខិតខំបញ្ចេញកម្លាំងជម្នះលំបាក ដើម្បីកសាងជនបទថ្មី លើកស្ទួយជីវភាពរបស់ប្រជាជន។
គិតគូរជូនជនរួមជាតិខ្មែររយៈកាលកន្លង ខេត្តសុកត្រាំង បានផ្សព្វផ្សាយអនុវត្តសព្វគ្រប់គោល នយោបាយរបស់បក្ស ច្បាប់របស់រដ្ឋគិតគូរជីវភាពជូនជនរួមជាតិខ្មែរ។ព្រមជាមួយនឹងការខិតខំឈានឡើងរបស់ប្រជាជន ទើបជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរ ក្នុងខេត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង។ល។
យកចិត្តទុកដាក់ពង្រីកបក្ខជនខ្មែរប៉ុន្មានឆ្នាំកន្លង ការងារពង្រីកបក្ខជនខ្មែរ តែងបានបក្ខភាគឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង អនុវត្តបានយ៉ាងល្អ។ ពង្រីកតួនាទីស្នូល របស់បក្ខជនខ្មែរ រួមចំណែកពង្រឹងពង្រីកប្រព័ន្ធនយោបាយនៅមូល ដ្ឋានជំរុញខ្លាំងក្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ធានាសន្តិសុខការពារប្រទេសលើភូមិសាស្រ្ត។
បេ្តជ្ញាចិត្តកសាងជនបទថ្មីឆ្លងតាមការអនុវត្តន៍កម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ អនុវត្តសម្រេចបាន១៥/១៩ លក្ខឋាន។
ភាពផ្លាស់ថ្មីនៅតឹងហ៊ីបវិលមកកាន់ឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ យើងខ្ញុំមានការស្រឡាំងកាំង នៅចំពោះមុខភាពផ្លាស់ប្តូរយ៉ាងសកម្មនៅកន្លែងដែលមានជនរួមជាតិខ្មែររស់នៅជិត៨០%។ ជនរួមជាតិខ្មែរនឹងជនជាតិផ្សេងៗទៀតលើភូមិសាស្រ្ត រស់នៅក្នុងភាពសាមគ្គីស្អិតល្មួត។
អ្នកមានប្រជាប្រិយភាពនៅភូមិគឹមហ្វាជាមួយនឹងតួនាទីជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិខ្មែរ លោកគឹមថាយដាយ នៅភូមិគឹមហ្វា ឃុំគឹមហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ ជានិច្ចកាលផ្សព្វផ្សាយចលនាប្រជាជនអនុវត្តបានល្អនូវការចលនា របស់ភូមិភាគ។
គ្រួសារអ្នកមានធម៌សប្បុរសជាង២០ឆ្នាំមកនេះ ថ្ងៃណាក៏ដូចជាថ្ងៃណា គ្រួសារមីងង្វៀនធីតិញ តែងតែប្រគេនចង្ហាន់ព្រះសង្ឃនិងឧបត្ថម្ភម្ហូបអាហារជូនប្អូនៗ និស្សិតដែលស្នាក់នៅវត្តពិទូឃោសរង្សី។ ទឹកចិត្តរបស់គ្រួសារមីង បានរួមចំណែកជួយនិស្សិតជាច្រើនជំនាន់ បានសម្រេចនូវការសិក្សារបស់ខ្លួន។
ភាពរីករាយនៅអាងខឿងភូមិអាងខឿង ទីប្រជុំជនកេសាច់ ស្រុកកេសាច់ ខេត្តសុកត្រាំង ជាភូមិលំបាកពិសេស ម៉្លោះហើយបានទទួលប្រយោជន៍ពីគោលនយោបាយជនជាតិជាច្រើន។ ផ្តើមពីពេលនោះមក ជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយជនបទមានភាពផ្លាស់ថ្មី។
កាត់បន្ថយភាពក្រីក្របានឆាប់អាស្រ័យគោលនយោបាយពិសេសក្នុងប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពរបស់ជនរួមជាតិភាគតិចនៅលើភូមិសាស្រ្តស្រុកហ្វាប៊ិញ ខេត្តបាកលីវ តែងបានផ្លាស់ប្តូរយ៉ាងច្រើន នោះគឺជាការអះអាងរបស់បងស្រីត្រឹងថាញ់ធ្វី អនុប្រធានគណៈជនជាតិស្រុកហ្វាប៊ិញជាមួយយើងខ្ញុំ។
កសាងជនបទថ្មីនៅតឹបង៉ាយតឹបង៉ាយ ជាឃុំមួយក្នុងចំណោមឃុំនានារបស់ស្រុកទីវកឹង មានការវិវឌ្ឍន៍យ៉ាងសកម្មខាងសេដ្ឋកិច្ច-សង្គមនៅខេត្តត្រាវិញ។ មកទល់នឹងបច្ចុប្បន្ន ឃុំតឹបង៉ាយ អនុវត្តសម្រេច១៨លក្ខឋានកសាងជនបទថ្មី។
ផ្លាស់ថ្មីនៅថើយដុងថើយដុង ស្រុកកើ-ដ ជាឃុំដែលបានទទួលប្រយោជន៍ពីកម្មវិធី១៣៥ តែមួយគត់របស់ក្រុងកឹងធើ។ ភាពផ្លាស់ថ្មីរបស់ថើយដុងជាសក្ខីភាព យ៉ាងជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋសម្រាប់ជូនជនរួមជាតិភាគតិច។