ប្រធានគណៈប្រជាជនភូមិអស់ពីចិត្តគិតអានដល់ប្រជាជនក្នុងនាមជាបក្ខជនវ័យក្មេង រយៈពេលជាង ១០ ឆ្នាំបម្រើការងារនៅភូមិភាគ បងថាច់សុផាត ប្រធានគណៈប្រជាជនភូមិព្រែកទន្សង ឃុំង៉ាយតឺ ខេត្តវិញឡុង តែងអស់ពីចិត្តគិតអានដល់ជីវភាពជនរួមជាតិ។
ធ្វើមានផ្តើមពីការដាំឈូកយកមើមដោយមិនញញើតក្នុងការផ្លាស់ប្តូរដំណាំដាំដុះ ចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសនិងក្តាប់បានទីផ្សារ លោកត្រឹងវុាំងហ៊ីប នៅភូមិស្បូវ ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ អនុវត្តសម្រេចជោគជ័យទម្រង់ដាំឈូកយកមើម រកបានប្រាក់ចំណូលរាប់រយលានដុងក្នុងឆ្នាំ។
អស់ពីចិត្តជាមួយភូមិស្រុកនិងបុព្វហេតុអប់រំលោកគ្រូថាច់ធួន កើតឆ្នាំ ១៩៤៩ បានផ្សារភ្ជាប់នឹងរបរអប់រំអស់រយៈកាល ៣៣ ឆ្នាំ ក្រោយពីចូលនិវត្តន៍គាត់នៅតែបន្តរួមចំណែកដល់សហគមន៍ ក្នុងនាមជាអតីតលេខាសាខាបក្ស និងចាងហ្វាងរងសាលាបឋមសិក្សាលីវទូ C គាត់តែងបានមាមីងក្នុងភូមិស្រុកគោរពរាប់អាន។
លោកសើុងសាង គំរូលេចធ្លោនៅសុងឡុកលោកសើុងសាង នៅភូមិបត់ចេក ឃុំសុងឡុក ខេត្តវិញឡុង ជាច្រើនឆ្នាំកន្លង បានរដ្ឋអំណាចភូមិភាគនិងប្រជាជនបោះឆ្នោតជ្រើសជាអ្នកមានប្រិយភាព។ មិនត្រឹមតែផ្សារភ្ជាប់ជាមួយមាមីងប៉ុណ្ណោះទេ គាត់នៅទាំងជាគំរូឈានមុខក្នុងការចលនាកសាងជនបទថ្មី រួមចំណែកពង្រឹងផែនមហាសាមគ្គីនៅភូមិភាគ។
ញ៉ូយ៉ានាពេលបច្ចុប្បន្នជាច្រើនឆ្នាំមកនេះ ដោយការយកចិត្តទុកដាក់និងវិនិយោគរបស់បក្ស រដ្ឋ និងកិច្ចចង្អុលការជិតដិតរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំញ៉ូយ៉ា ទីក្រុងកឹងធើ កម្មវិធីនិងគោលនយោបាយសម្រាប់តំបន់ដែលមានប្រជាជនខ្មែររស់នៅកុះករ បានផ្សព្វផ្សាយអនុវត្តទាន់ពេលនិងមានប្រសិទ្ធភាព។
ទឹកចិត្តរបស់ប្រធានគណៈកម្មការវត្តទំនប់ជាមួយតួនាទីជាប្រធានគណៈកម្មការវត្តទំនប់ ឃុំអាងនិញ ទីក្រុងកឹងធើ លោកពូឡឹមបឹន បានរួមជាមួយនឹងគណៈកម្មការវត្ត យកចិត្តទុកដាក់ដល់ការបួសរៀនរបស់ព្រះសង្ឃ ក៏ដូចជាការកសាង ជួសជុលវត្តអារាមឱ្យមានភាពសមរម្យនិងចលនាមាមីងពុទ្ធបរិស័ទរស់នៅសាមគ្គី ខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ហ្វិញវុាំងភឿង ប្រធានភូមិជិតដិតប្រជាជននិងមូលដ្ឋានជាច្រើនឆ្នាំមកនេះ បងហ្វិញវុាំងភឿង ប្រធានគណៈប្រជាជនភូមិតាមសុក C១ ឃុំមីទូ ក្រុងកឹងធើ តែងចងចាំនូវដំបូន្មានរបស់អ៊ំ “យកប្រជាជនជាស្នូល” ហេតុនោះ រាល់កម្មវិធី សកម្មភាពរបស់ភូមិភាគដែលបានដាក់ចេញតែងជិតដិតប្រជាជននិងមូលដ្ឋាន រួមចំណែកកសាងតំបន់ជនបទមីទូ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
គំរូឆ្នើមក្នុងការអប់រំនិងកសាងសហគមន៍នៅភូមិបាក់យ៉ឹង ឃុំមីហឿង ទីក្រុងកឹងធើ ប្រជាជនបានធ្លាប់ជាមួយនឹងរូបភាពលោកគ្រូឡឹមឃូ ជាគ្រូបង្រៀន និងជាលេខាសាខាបក្សមួយរូបជិតដិតនឹងជីវភាពមាមីង។
គំរូអ្នកមានប្រជាប្រិយបម្រើការងារល្អបានច្រើនជាច្រើនឆ្នាំមកនេះ អ្នកមានប្រិយភាពតែងដើរតួនាទីជាស្ពានតភ្ជាប់នាំយកគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរជានិច្ច។ ទន្ទឹមនឹងនោះ ជួយបក្ស រដ្ឋក្តាប់ពីបំណងប្រាថ្នារបស់ជនរួមជាតិ ពង្រីកខ្លាំងក្លាកម្លាំងមហាសាមគ្គីទូទាំងជនជាតិ។
ព្រះតេជព្រះគុណថាច់ញើុង ខ្នះខ្នែងរួមចំណែកកសាងជនបទថ្មីពេលរំលឹកដល់វត្តសាលវនឧទ្យាន (ព្រែកឈូក) ឃុំង៉ាយតឺ ខេត្តវិញឡុង មាមីងខ្មែរភាគច្រើនតែងនឹកឃើញភ្លាមដល់ព្រះចៅអធិការវត្តជាទីគោរព នោះគឺព្រះតេជព្រះគុណថាច់ញើុង។ ព្រះអង្គមិនត្រឹមតែជួយគ្រួសារក្រីក្រជាច្រើនជម្នះការលំបាកក្នុងជីវភាពប៉ុណ្ណោះទេ ចំពោះព្រះអង្គផ្ទាល់ក៏មិនបង្អង់រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញផងដែរ។
កសិករចេះអនុវត្តទម្រង់រកស៊ីធ្វើមានដោយឆន្ទៈព្យាយាមនិងស្មារតីជម្នះការលំបាក បងលីថុង នៅភូមិទំពក់សក់A ឃុំមីទូ ទីក្រុងកឹងធើ ជាគំរូកសិករខ្មែរឆ្នើមឈានឡើងធ្វើមានពីការធ្វើស្រែ។ ជាមួយទម្រង់រួមផ្សំរវាងផលិតស្រូវគុណភាពខ្ពស់និងធ្វើសេវាកសិកម្ម រាល់ឆ្នាំបងថុង គាត់អាចរកបានប្រាក់ចំណូលជាង ១ ពាន់លានដុង។
ចាកផុតភាពក្រីក្រអាស្រ័យដោយការប្តេជ្ញាចិត្តឈានឡើងដោយការប្តេជ្ញាចិត្តនិងព្យាយាមពលកម្ម មានគ្រួសារនៅភូមិព្រែកឈ្វេង ឃុំញ៉ូយ៉ា ទីក្រុងកឹងធើ បានឈានឡើងលំនឹងជីវភាព ក្លាយជាគ្រួសារគំរូក្នុងការឈានឡើងចាកផុតភាពក្រីក្រនៅភូមិភាគ។
យុទ្ធជនពិការ ឡេមិញដួង អ្នករក្សាស្មារតីបដិវត្តន៍នៅស្រុកកំណើតហូដាក់កៀងស្ថិតនៅកណ្តាលវាលស្រែពោរពេញដោយកួរស្រូវឱនដាក់គ្រាប់ និងចម្ការឈើហូបផ្លែខៀវស្រងាត់នៅតំបន់ដីដែលសម្បូរដោយប្រវេណីបដិវត្តន៍របស់ឃុំហូដាក់កៀង ក្រុងកឹងធើ មានបុរសម្នាក់សក់ស្កូវ ប៉ុន្តែស្មារតីតែងពោរពេញដោយភាពក្លៀវក្លា នោះគឺលោកឡេមិញដួង។
ដើម្បីសិស្សជាទីស្រឡាញ់អស់រយៈពេលជាង ៣២ ឆ្នាំ ផ្សារភ្ជាប់នឹងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ក្រុងកឹងធើ លោកគ្រូថាច់រឹទ្ធ នាយករងសាលាតែងបានមិត្តរួមអាជីពនិងសិស្សគោរពរាប់អាន។ ព្រោះក្នុងអំឡុងពេលនោះ លោកគ្រូគឺជាអ្នកគ្រប់គ្រងដ៏ល្អមួយរូប អស់ពីចិត្តក្នុងការបង្ហាត់បង្រៀនដល់សិស្សនិងជួយមិត្តរួមអាជីពដើម្បីសម្រេចល្អភារកិច្ច។
កសិករខ្មែរឈានឡើងផ្តើមពីដំណាំស្រូវមកកាន់ភូមិលេខ៧ ឃុំតឹងឡុក ខេត្តកាម៉ាវ សួររកពូលីហ្វិញខឿង អ្នកណាក៏ស្គាល់និងគោរពរាប់អានគាត់ដែរ។ ពីព្រោះគាត់ជាកសិករ ដឹងពីរបៀបធ្វើមានពីដំណាំស្រូវផង និងជោគជ័យក្នុងការចិញ្ចឹមកូនរៀនសូត្រ ខ្នះខ្នែងរួមចំណែកក្នុងការកសាងតំបន់ជនបទផង។
នារីប្រធានគណៈកម្មការរណសិរ្សភូមិគំរូ ជិតដិតនឹងប្រជាជនដោយការប្តេជ្ញាចិត្ត ទទួលខុសត្រូវចំពោះការងារនិងប្រជាជន ជាគំរូឈានមុខក្នុងការចលនារបស់ភូមិភាគ ទាំងអស់នេះគឺជាការបញ្ជាក់របស់ថ្នាក់ដឹកនាំកម្មាភិបាល បក្ខជននិងប្រជាជន ពេលនិយាយពីអ្នកមីង ឡឹមធីង៉ុកម៉ាយ ប្រធានគណៈកម្មការរណសិរ្សភូមិតាមសុក B១ ឃុំមីទូ ក្រុងកឹងធើ។
រៀនសូត្រតាមអ៊ំ ខិតខំរកស៊ីដើម្បីចាកភាពក្រីក្រអាស្រ័យដោយការឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក រវៀសរវៃក្នុងការអនុវត្តទម្រង់ផលិតកម្មចម្រុះ បងថាច់ថា នៅភូមិដីក្រហម ឃុំហាមយ៉ាង ខេត្តវិញឡុង បានឈានឡើងចាកផុតពីភាពក្រីក្រ។
ធ្វើមានសម្រាប់គ្រួសារនិងសហគមន៍មិនត្រឹមតែជាគ្រួសារ “អ្នកមានក្នុងភូមិ” ប៉ុណ្ណោះទេ លោកថាច់រឿង អាយុ៥៦ឆ្នាំ នៅភូមិ៥ ឃុំវិញតឿង ក្រុងកឹងធើ ក៏ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ដោយមានការរួមចំណែកជាច្រើនដើម្បីអភិវឌ្ឍន៍ភូមិស្រុកនិងរក្សាលំនឹងសន្ដិសុខសណ្ដាប់ធ្នាប់ទៀតផង។
គំរូល្អក្នុងការកសាងគ្រួសារសុភមង្គលលោកគ្រូសើុងបួន នៅភូមិតាអុង ឃុំលីវទូ ក្រុងកឹងធើ មិនត្រឹមតែជាគ្រូបង្រៀនអស់ពីចិត្ត ផ្សារភ្ជាប់ជាមួយនឹងវិស័យអប់រំជាង ៣០ ឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាគំរូល្អក្នុងការកសាងគ្រួសារសុភមង្គលសាយភាយនូវតម្លៃរស់នៅល្អដល់សហគមន៍យកតម្រាប់តាមទៀតផង។
លោកថាច់ភី អ្នកមានប្រជាប្រិយជាបក្ខជនមួយរូប ដូច្នេះ លោកថាច់ភី នៅភូមិផ្នោអណ្តែត ឃុំចូវថាញ់ ខេត្តវិញឡុង តែងជាបុគ្គលគំរូក្នុងការលត់ដំចរិយាមារយាទ សីលធម៌បដិវត្តន៍និងអនុវត្តល្អគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។