ទឹកចិត្តរបស់លោកគ្រូចាងហ្វាងដែលបរិច្ចាគឈាមស្ម័គ្រចិត្តជាង ៣០ លើកក្នុងរយៈពេល ១៨ ឆ្នាំកន្លង លោកគ្រូត្រាតឹងខាញ់ ចាងហ្វាងសាលាបឋមសិក្សាដាយអឹង A នៅឃុំត្រឹងដេ ទីក្រុងកឹងធើ តែងតែផ្ដល់ក្ដីសង្ឃឹមនិងទំនុកចិត្តជូនអ្នកជំងឺ តាមរយៈការបរិច្ចាគឈាមជាង ៣០ លើក។
បងបាប៊ិញ ធ្វើមានដោយសារការចិញ្ចឹមត្រីពោផ្ដើមពីអ្នកនេសាទប្រកបរបរចាប់ជលផលធម្មជាតិ លោកឡឹមវ៉ាន់ប៊ិញ (ហៅបាប៊ិញ) ជាជនជាតិខ្មែរ នៅភូមិយ៉ុងបាង ឃុំឡុងវិញ ខេត្តវិញឡុង មិនញញើតហ៊ានផ្លាស់ប្តូរមុខរបរមកចិញ្ចឹមត្រីពោនិងសម្រេចបានលទ្ធផលសេដ្ឋកិច្ចខ្ពស់។ មិនត្រឹមតែរកបានប្រាក់ចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំប៉ុណ្ណោះទេ លោកថែមទាំងបានជួយឧបត្ថម្ភនិងចែករំលែកបទពិសោធន៍ដល់គ្រួសារប្រជាជននៅភូមិភាគអភិវឌ្ឍន៍ទម្រង់នេះ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនតំបន់ឆ្នេរសមុទ្រ។
គំរូល្អក្នុងចលនា "បរិច្ចាគឈាមមនុស្សធម៌"“ឈាមមួយដំណក់បានផ្ដល់ទៅ ជីវិតម្នាក់រស់ឡើងវិញ” គឺជាសកម្មភាពដ៏ឧត្តុង្គឧត្តម បង្ហាញពីប្រពៃណីជួយគ្នាទៅវិញទៅមករបស់ប្រជាជាតិវៀតណាម។ បច្ចុប្បន្ន ប្រពៃណីដ៏ល្អនោះ នៅតែបានជំនាន់ក្រោយបន្តវេននិងពង្រីកយ៉ាងខ្លាំងក្លាក្នុងនោះមានលោកត្រឹងក្វឹកអាញ់ ជំនាញការការិយាល័យផ្នែកវប្បធម៌ - សង្គមកិច្ចឃុំតាយវ៉ាំង ទីក្រុងកឹងធើ។
លោកឡឹមសែ កសិករផលិតនិងធ្វើអាជីវកម្មពូកែជាច្រើនឆ្នាំមកនេះ ការចលនាប្រឡងប្រណាំងផលិតនិងធ្វើអាជីវកម្មពូកែ បានសមាគមកសិករគ្រប់ថ្នាក់នៅទីក្រុងកឹងធើ សកម្មផ្សព្វផ្សាយដល់កសិករ។ តាមរយៈនោះ បានលេចឡើងនូវគំរូកសិករឧស្សាហ៍ព្យាយាម ខិតខំពលកម្ម និងចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការផលិត។
លោកថាច់សាង គំរូអ្នកវ័យចាស់ ផ្សារភ្ជាប់នឹងសហគមន៍ជនរួមជាតិខ្មែរនៅវិញឡុងសង្កាត់ត្រាវិញ ខេត្តវិញឡុង រៀងរាល់ថ្ងៃតែងមានកម្មវិធីពិសេសគឺប្រឡងប្រណាំងកសាងភូមិស្រុក ក្នុងនោះ តួនាទីរបស់អ្នកវ័យចាស់បានកត់សម្គាល់ជានិច្ច។ ពិសេស លោកថាច់សាង ប្រធានសមាគមអ្នកវ័យចាស់សង្កាត់ត្រាវិញ និងជាប្រធានគណៈកម្មការវត្តសិលាទ្រថ្មទល់ គឺជាគំរូឆ្នើមបានសហគមន៍គោរពរាប់អាន។
តំបន់ជនរួមជាតិខ្មែរនៅឃុំវិញហាយអភិវឌ្ឍឥតឈប់ឈរឃុំវិញហាយ ទីក្រុងកឹងធើ គឺជាភូមិភាគមួយមានអត្រាជនរួមជាតិខ្មែររស់នៅច្រើនកុះករស្រូបអត្រា ៧២% នៃប្រជាជនសរុបទូទាំងឃុំ។ ប៉ុន្មានឆ្នាំជិតៗនេះ តំបន់នេះមានភាពផ្លាស់ថ្មីជាវិជ្ជមាន និងមិនបង្អង់ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ដោយការផ្គួបបញ្ចូលរវាងគោលនយោបាយជំនួយរបស់បក្ស រដ្ឋនិងការខិតខំប្រឹងប្រែងឈានឡើងដោយខ្លួនឯងរបស់ប្រជាជន។
ព្រះតេជព្រះគុណ ឡឹមតៀង ទីបង្អែកសម្រាប់សមណសិស្ស និស្សិតមិនត្រឹមតែគិតគូរការងារវត្តរាមបុណ្ណោះទេ អស់រយៈពេលជាច្រើនឆ្នាំកន្លងព្រះតេជព្រះគុណ ឡឹមតៀង ព្រះចៅអធិ ការវត្តនិគ្រោធកំពង់ក្សាន្ត បានផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ហើយបង្រៀនអក្សរខ្មែរនិងជំនួយកម្លាំងដល់សមណសិស្ស និស្សិតក្រីក្រជាច្រើនមានលក្ខណៈរៀនសូត្រ ឈានឡើងក្នុងជីវភាព។
ប្រធានសាខាសមាគមនារីគំរូឆ្នើមជាស្ពានចម្លងដ៏សកម្មក្នុងការផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយឧបត្ថម្ភដល់សមាជិកាទាន់ពេលវេលា រយៈពេលកន្លង សាខាសមាគមនារីភូមិ ៨A ឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ បានពង្រីកយ៉ាងល្អនូវតួនាទីគិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូននារីនៅភូមិភាគ។ ក្នុងនោះ បងស្រីធីធូ ប្រធានសាខាសមាគមនារីភូមិ ៨A តែងសកម្ម រវៀសរវៃ មានការទទួលខុសត្រូវខ្ពស់និងខិតខំប្រឹងប្រែងក្នុងការឃោសនា ចលនាសមាជិកាចូលរួមក្នុងចលនាប្រឡងប្រណាំង ព្រមទាំងជួយឧបត្ថម្ភនារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងអង្គការសមាគមកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
គំរូលេចធ្លោក្នុងចលនាបរិច្ចាគឈាមលោក ហ្វិញថាញញ៉ា បុគ្គលិកមន្ទីរពេទ្យពហុព្យាបាលមណ្ឌលចូវថាញ់ A ខេត្តវិញឡុង មិនត្រឹមតែ ជាកម្មាភិបាលគំរូក្នុងការងារប៉ុណ្ណោះទេ ថែមទាំងជាគំរូលេចធ្លោនៃទឹកចិត្តសប្បុរសស្ម័គ្រចិត្តបរិច្ចាគ ឈាមសង្គ្រោះមនុស្សចំនួន ២១ លើក។ ទង្វើថ្លៃថ្នូរនេះ បានជួយឱ្យគាត់ក្លាយជាបុគ្គលគំរូម្នាក់ក្នុងចំណោមបុគ្គលគំរូទាំងឡាយដែលបានស្ងើចសរសើរនៅក្នុងសន្និសីទផ្តល់កិត្តិយសអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមគំរូ ឆ្នាំ២០១៩ របស់ខេត្ត។
លេខាសាខាបក្សភូមិគំរូ មានការទទួលខុសត្រូវចាប់ពីឆ្នាំ២០១៨ មកដល់ពេលនេះ សាខាបក្សភូមិធើយស្វៀង ឃុំកើ ដ បន្តសម្រេចល្អភារកិច្ច ដឹកនាំអនុវត្តសម្រេចនិងលើសភាគកម្រិតដែលថ្នាក់លើប្រគល់។ នោះជាសមិទ្ធផលនៃការខំប្រឹងរបស់ទូទាំងសមូហភាព ក្នុងនោះ មិនអាចមិនរំលឹកដល់តួនាទីស្នូលរបស់លោក ផាមមិញថាញ់ លេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិ ជាកម្មាភិបាលទទួលខុសត្រូវ គំរូនិងអស់ពីចិត្តដើម្បីការងាររួម។
ទម្រង់ញ្ចឹមពពែប្រកបដោយប្រសិទ្ធភាពរបស់បងហឿថាញផុងអាស្រ័យអំណត់ព្យាយាម សិក្សាស្រាវជ្រាវពីទម្រង់ចិញ្ចឹមពពែមានប្រសិទ្ធភាព លោកហឿថាញផុង នៅភូមិសាម៉ាវ ២ ឃុំភូឡុក ក្រុងកឹងធើ ជាជំហានសន្សំបាននូវបទពិសោធន៍ក្នុងការចិញ្ចឹមពពែ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរលោក ង្វៀងវ៉ាំងដើយ (កើតឆ្នាំ ១៩៥២) ជាជនជាតិខ្មែរ នៅភូមិអង្កោល ឃុំឡុងវិញ ខេត្តវិញឡុង មិនត្រឹមតែជាអ្នកឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយទម្រង់ចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាអ្នកសម្រុះសម្រួលនៅក្នុងភូមិទៀតផង។ អស់រយៈពេលជាង ៤០ ឆ្នាំ ផ្សារភ្ជាប់នឹងភូមិកំណើត គាត់បានក្លាយជាទីបង្អែកស្មារតី បានជនរួមជាតិខ្មែរជឿទុកចិត្ត។
ព្រះចៅអធិការវត្តពពុះទឹក អស់ពីព្រះទ័យដើម្បីការងារសាសនានិងការងារសង្គមព្រះតេជព្រះគុណ ឡឹមវ៉ាន់នី ព្រះចៅអធិការវត្តពពុះទឹក ឃុំមីហឿង ទីក្រុងកឹងធើ ចាប់ពីឆ្នាំ ២០១០ មក ព្រះអង្គតែងផ្តោតទៅលើការកសាងនិងជួសជុល ព្រមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌និងសកម្មភាពជំនឿសាសនារបស់មាមីងពុទ្ធបរិស័ទ ជាងនេះទៅទៀត ព្រះអង្គតែងជួយឧបត្ថម្ភមាមីងក្រីក្រក្នុងភូមិស្រុកដោយអស់ពីព្រះទ័យ។
គំរូសិស្សរៀនពូកែវិញ្ញាសាអក្សរសាស្រ្តខ្មែរថ្នាក់ទីក្រុងពេលរំលឹកដល់ប្អូន គឹមតឹងឡុក សិស្សថ្នាក់ទី១២C២ នៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ទីក្រុងកឹងធើ ទាំងលោកគ្រូ អ្នកគ្រូ និងមិត្តរួមសាលាសុទ្ធតែលាន់មាត់សរសើរ។ ដ្បិតអី ប្អូនគឺជាសិស្សម្នាក់គត់របស់សាលាដែលមានស្នាដៃដណ្តើមបានរង្វាន់លេខ១ ចំនួនពីរដង និងរង្វាន់លេខ២ ចំនួនមួយដង ក្នុងការប្រឡងសិស្សរៀនពូកែវិញ្ញាសាអក្សរសាស្រ្តខ្មែរថ្នាក់ទីក្រុង។
លេខាសាខាបក្សជនជាតិខ្មែរ អស់ពីចិត្តដើម្បីប្រជាជនក្នុងពិធីស្ងើចសរសើរលេខាសាខាបក្សឆ្នើមទូទាំងប្រទេស ដែលចាត់តាំងឡើងជាលើកដំបូង ដោយ គណៈចាត់តាំងមជ្ឈិមបក្សនៅរដ្ឋធានីហាណូយកន្លងហើយ សមមិត្ត យ័ញត្រែ លេខាសាខាបក្សភូមិភូតឹង ឃុំនិញក្វើយ ខេត្តកាម៉ាវ មានកិត្តិយសទទួលបានការស្ងើចសរសើរក្នុងពិធីនេះ។ សមមិត្តគឺជាអ្នកឈានមុខ តំណាងឱ្យស្មារតីលះបង់ខ្ពស់របស់កម្មាភិបាល បក្ខជនខ្មែរ ដែលបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម។
ការលះបង់ដោយស្ងៀមស្ងាត់ដើម្បីភូមិស្រុកក្នុងនាមជាអ្នកមានប្រិយភាព រយៈពេលជាង១០ឆ្នាំ លោកពូគឹមស៊ិន កើតឆ្នាំ ១៩៥៦ នៅភូមិដូវយ៉ុង ឃុំត្រឹងដេ ទីក្រុងកឹងធើ មិនត្រឹមតែសកម្មចលនាមាមីងអនុវត្តគោលលការណ៍ គោលលមាគ៌ារបស់បក្ស គោលលនយោបាយនិងច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ កសាងភូមិស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
សមាជិកានារីជម្នះលំបាក ឈានឡើងក្នុងជីវភាពស្ថានភាពគ្រួសារក្រីក្រ និងចិញ្ចឹមកូនតែម្នាក់ឯង បងស្រីត្រឿងធីឡែធ្វី នៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានជម្នះស្ថានភាពលំបាកបន្តិចម្តងៗ ដោយឧស្សាហ៍ព្យាយាម និងឆន្ទៈឈានឡើងលំនឹងជីវភាព។
គ្រូបង្រៀនខ្មែរអស់ពីចិត្តដើម្បីបុព្វហេតុអប់រំរយៈពេលជាង ២២ ឆ្នាំកន្លង លោកគ្រូលីខែន បានផ្សារភ្ជាប់នឹងការងារបង្រៀនភាសាខ្មែរនៅសាលាបឋមសិក្សាថាមដូងទី៤ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ សម្រាប់លោកគ្រូ ក្តីរីករាយនិងជាកិត្តិយសដ៏ធំបំផុត គឺបានរួមចំណែកចែករំលែកភាសា និងអក្សរសាស្ត្រដល់កូនចៅជនរួមជាតិខ្មែរ។ ដោយការអស់ពីចិត្ត និងភាពឆ្លាតវៃ លោកតែងតែស្វែងរកនិងផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន រួមចំណែកជួយឱ្យសិស្សឆាប់យល់រៀនសូត្របានល្អ។
សិប្បករខ្មែរអភិរក្សព្រលឹងចម្លាក់ឈើផ្តើមពីគល់ឈើឥតវិញ្ញាណនៅតាមទីធ្លាវត្តអារាម ប៉ុន្តែដោយថ្វីដៃប៉ិនប្រសប់និងចំណង់ចំណូលចិត្តរបស់សិប្បករ ស៊ើងសុខ នៅឃុំចូវថាញ់ ខេត្តវិញឡុង បាន “ដាស់ព្រលឹង” បង្កជាស្នាដៃពិសេស រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ និងបង្កការងារធ្វើដល់កម្មករជាច្រើននៅភូមិភាគ។
គំរូប្រធានគណៈប្រជាជនភូមិជិតស្និទ្ធនឹងប្រជាជនក្នុងតួនាទីជាប្រធានគណៈប្រជាជនមណ្ឌលដាយជី សង្កាត់មីស្វៀង ទីក្រុងកឹងធើ លោកយ័ញវ៉ាំងហ្វៀង តែងខ្នះខ្នែងនិងយកចិត្តទុកដាក់គិតគូរជីវភាពរបស់ប្រជាជន។ អាស្រ័យហេតុនេះ ជីវភាពរបស់មាមីងក្នុងភូមិតែងបានលើកកម្ពស់ជាលំដាប់ រួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយភាពក្រីក្រនៅភូមិភាគ។