កងទ័ពការពារព្រំដែនទីក្រុងកឹងធើ អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយតាមវត្តខ្មែរ ក្នុងឱកាសពិធីបុណ្យសែនដូនតា ឆ្នាំ ២០២៦
កងទ័ពការពារព្រំដែនទីក្រុងកឹងធើ ទទួលអ្នកនេសាទចំនួន ៥ រូប ជួបគ្រោះថ្នាក់នៅលើសមុទ្រ
សកម្មភាពជាក់ស្តែងជាច្រើនឆ្ពោះទៅរកប្រជាជននៅតំបន់ព្រំដែនសមុទ្រគាំទ្រខែយុវជន និង "ខែមីនាព្រំដែន" ឆ្នាំ ២០២៦ នៅប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សហការជាមួយមន្ទីរពេទ្យពហុព្យាបាលហ្វាហាវ - Medic កឹងធើ ចាត់តាំងកម្មវិធីចងសម្ព័ន្ធភាពរវាងសម្ព័ន្ធយុវជននៃអង្គភាពទាំងពីរ និងអនុវត្តនូវសកម្មភាពសុខុមាលភាពសង្គមជាក់ស្តែងជាច្រើនឆ្ពោះទៅរកប្រជាជននៅតំបន់ព្រំដែនសមុទ្រ។
សិក្ខាសាលាវិទ្យាសាស្ត្រ - ភាពជាក់ស្តែង "មូលដ្ឋានទ្រឹស្តី និងតថភាពការងារធានាសន្តិសុខសេដ្ឋកិច្ចឌីជីថលនៅទីក្រុងកឹងធើ"សិក្ខាសាលាវិទ្យាសាស្ត្រ - ភាពជាក់ស្តែង “មូលដ្ឋានទ្រឹស្តី និងតថភាពការងារធានាសន្តិសុខសេដ្ឋកិច្ចឌីជីថលនៅទីក្រុងកឹងធើ” គឺជាមូលដ្ឋានដ៏សំខាន់ រួមចំណែកធ្វើឱ្យសុក្រឹតប្រព័ន្ធទ្រឹស្តី ផ្តល់អំណះអំណាងវិទ្យាសាស្ត្រ និងភាពជាក់ស្តែងដល់ការកសាង និងធ្វើឱ្យសុក្រឹតនូវគោលនយោបាយ លើកកម្ពស់ប្រសិទ្ធភាពការងារធានាសន្តិសុខសេដ្ឋកិច្ចឌីជីថល។
កងទ័ពការពារព្រំដែនទីក្រុងកឹងធើចាត់តាំងកិច្ចប្រជុំប្តូរវេនការងារបក្ស ការងារនយោបាយនៅរសៀលថ្ងៃទី ១៩ ខែមីនា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំប្តូរវេនការងារបក្ស ការងារនយោបាយ ត្រីមាសទី១ ឆ្នាំ២០២៦។ លោកវរសេនីយ៍ឯក ហ្វិញថាញហ៊ុង លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ អធិបតីកិច្ចប្រជុំ។
ខិតខំប្រឹងប្រែងធានាសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវដើម្បីឱ្យមធ្យោបាយធ្វើចរាចរណ៍មានសុវត្ថិភាពនិងងាយស្រួលនៅលើគ្រប់ដងផ្លូវកងកម្លាំងប៉ូលិសចរាចរណ៍នៃនគរបាលទីក្រុងកឹងធើបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអនុវត្តនូវវិធានការជាច្រើននិងចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះមធ្យោបាយដែលល្មើសច្បាប់សុវត្ថិភាពចរាចរណ៍។
អនុវត្តល្អការងារជ្រើសយោធិនដើម្បីអនុវត្តល្អការជ្រើសរើស និងអំពាវនាវពលរដ្ឋចូលបម្រើកងទ័ព គណៈបញ្ជាការយោធាឃុំវិញគីម ខេត្តវិញឡុងបានផ្សព្វផ្សាយព្រមៗគ្នានូវវិធានការជាច្រើន សំដៅជ្រើសរើសយុវជនមានគ្រប់ចរិយាសម្បត្តិ សុខភាព កម្រិតវិជ្ជាឆ្លើយតបតាមសំណូមពរកសាងកងទ័ពការពារមាតុភូមិ។
កោះហងជូយ ត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអាស្រ័យភូមិឋានកោះសមុទ្រមានលក្ខណៈពិសេសដោយឡែក ហេតុនោះគណៈកម្មាធិការបោះឆ្នោតខេត្តកាម៉ាវ បានស្នើយោបល់និងយល់ព្រមអំពីក្រុមប្រឹក្សាបោះឆ្នោតជាតិ ខេត្តកាម៉ាវនឹងដំណើរការបោះឆ្នោតមុនកំណត់នៅលើប្រជុំកោះចំនួន ២ គឺកោះហងខ្វាយ និងកោះហងជូយ ម្ចាស់ឆ្នោតនឹងបោះឆ្នោតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦។
កងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងពិធីបើកប្រឡងភាសាជនជាតិភាគតិចនៅព្រឹកថ្ងៃទី ១០ ខែមីនា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងប្រឡងភាសាជនជាតិភាគតិច ឆ្នាំ២០២៦។ ចូលរួមមានបេក្ខជន ៣០ រូប មកពីអង្គភាពនានាពិគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង និងប៉ុស្តិ៍ការពារព្រំដែនចំនួន ៥។
យុវវ័យទីក្រុងស្ម័គ្រចិត្តបំពេញកាតព្វកិច្ចនគរបាលប្រជាជនចូលរួមកាតព្វកិច្ចនគរបាលប្រជាជន មិនត្រឹមតែបំពេញកាតព្វកិច្ចប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ច ជាកិត្តិយសរបស់យុវជនវៀតណាមម្នាក់ៗទៀតផង។ ជាមួយនឹងការទទួលខុសត្រូវ បេះដូងក្លៀវក្លា យុវវ័យទីក្រុងកឹងធើ បានស្ម័គ្រចិត្តចុះឈ្មោះបំពេញកាតព្វកិច្ចចូលរួមនគរបាលប្រជាជន ដើម្បីបានហ្វឹកហាត់ខ្លួនផង បានលះបង់កម្លាំងយុវវ័យ ចំពោះមាតុភូមិនិងប្រជាជន ដើម្បីរក្សាជីវភាពសុខសាន្តផង។
ពិធីជួបជុំខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ ទិវាប្រវេណីកងទ័ពការពារព្រំដែនគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចាត់តាំងពិធីជួបជុំសមាជិកគណៈទំនាក់ទំនងប្រវេណីអំណរអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ ទិវាប្រវេណីកងទ័ពការពារព្រំដែន(០៣/៣/១៩៥៩-០៣/៣/២០២៦); ៣៧ឆ្នាំ ទិវាការពារព្រំដែនទូទាំងប្រជាជន(០៣/៣/១៩៨៩-០៣/៣/២០២៦)និង៦៦ឆ្នាំ ទិវាប្រវេណីកងទ័ពការពារព្រំដែនខេត្តសុកត្រាំង (បច្ចុប្បន្នគឺកងទ័ពការពារព្រដែនទីក្រុងកឹងធើ) (២៨/០១/១៩៦០-២៨/០១/២០២៦)។
សកម្មភាពអត្ថន័យជាក់ស្តែងជាច្រើន ក្នុងទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជននាថ្ងៃទី ២៧ ខែកុម្ភៈ នៅឃុំឡាយហ្វា គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡាយហ្វា បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់វិញភឿក ព្រមទាំងប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា គណៈបញ្ជាការយោធាការពារព្រំដែនទីក្រុងកឹងធើ រួមចាត់តាំងទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន ឆ្នាំ ២០២៦។
ពិធីជួបជុំខួបអនុស្សាវរីយ៍លើកទី ៧១ឆ្នាំ ទិវាគ្រូពេទ្យវៀតណាម- នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងជួបជុំខួបអនុស្សាវរីយ៍លើកទី ៧១ឆ្នាំ ទិវាគ្រូពេទ្យវៀតណាម (២៧/០២/១៩៥៥ – ២៧/០២/២០២៦)។ លោកវរៈសេនីយ៍ឯក ផាមឡេស្វឹងប៊ិញ មេបញ្ជាការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំនេះ។
រីកសាយភាយមនោសញ្ចេតនាកងទ័ពនិងប្រជាជនសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៦ បានចាត់តាំងឡើងនៅឃុំថើយប៊ិញ ខេត្តកាម៉ាវកន្លងហើយ កងកម្លាំងនគរបាលខេត្តកាម៉ាវ បានបន្សល់នូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងទឹកចិត្តប្រជាជន។
នគរបាលទីក្រុងកឹងធើ ទទួលយកឯកសារធ្វើអត្តសញ្ញាណប័ណ្ណ និងអត្តសញ្ញាណអេឡិចត្រូនិក អំឡុងបុណ្យចូលឆ្នាំថ្មីវៀតណាម- ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៅលើភូមិឋាន អនុវត្តសំណុំបែបបទរដ្ឋបាលក្នុងវិស័យអត្តសញ្ញាណប័ណ្ណ និងអត្តសញ្ញាណអេឡិចត្រូនិក ការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាល អំពីសន្តិសុខសង្គម នគរបាលទីក្រុងកឹងធើ បានចាត់តាំងទទួលយកឯកសារធ្វើអត្តសញ្ញាណប័ណ្ណ និងគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត២ នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីវៀតណាម ប៊ិញ ង៉ ឆ្នាំ ២០២៦។
ប្រសិទ្ធភាពក្លឹបផ្សព្វផ្សាយអប់រំបញ្ចុះបញ្ចូលកែប្រែមុខសញ្ញាបំពានច្បាប់ក្លឹបផ្សព្វផ្សាយអប់រំ បញ្ចុះបញ្ចូលកែប្រែមុខសញ្ញាបំពានច្បាប់ នៅវត្តត្រោកកើត ភូមិត្រោកកើត ឃុំចូវថាញ់ ខេត្តវិញឡុង បានបង្កើតនៅឆ្នាំ ២០២២ មានសមាជិក ២០នាក់។
និទាឃរដូវដ៏កក់ក្តៅនៃមនោសញ្ចេតនាកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនសមុទ្ររៀងរាល់ឆ្នាំ ឱ្យតែដល់បុណ្យចូលឆ្នាំវៀតណាម គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ តែងចាត់តាំងសកម្មភាព និងចលនាជាច្រើនឆ្ពោះទៅប្រជាជននៅតំបន់ព្រំដែនសមុទ្រ។ លេចធ្លោគឺមានកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" បាននាំមកនូវនិទាឃរដូវដ៏កក់ក្តៅដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។
បង្កទំនុកចិត្តចំពោះប្រជាជនក្នុងដំណើរការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន កងកម្លាំងនគរបាលឃុំ សង្កាត់ ខេត្តកាម៉ាវ មិនត្រឹមតែជា “ស្រទាប់ខែលការពារដ៏រឹងមាំ” តស៊ូបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកដ៏ទុកចិត្តរបស់ ប្រជាជនទៀតផង។
នគរបាលទីក្រុងកឹងធើ បានក្រសួងនគរបាលស្ងើចសរសើរក្នុងការប្រឆាំងនិងបង្ក្រាបបទល្មើសតាមព័ត៌មានពីនគរបាលទីក្រុងកឹងធើ ក្នុងបើកយុទ្ធនាការចំណុចកំពូលវាយលុកនិងបង្ក្រាបបទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់ការពារមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១៤ ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១
ខិតខំប្រឹងប្រែងធានាសុវត្ថិភាពចរាចរណ៍លើដងផ្លូវដើម្បីម្ចាស់ការទប់ស្កាត់ហានិភ័យបាត់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ មុនបុណ្យចូលឆ្នាំវៀតណាម បិញង៉ ឆ្នាំ២០២៦ នគរបាលខេត្តកាម៉ាវ បានផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយសំខាន់ៗ ពង្រីកប្រសិទ្ធភាពប្រព័ន្ធកាមេរ៉ាឃ្លាំមើល ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង និងដោះស្រាយការប្រព្រឹត្តល្មើស ធានាសុវត្ថិភាពចរាចរណ៍ បម្រើប្រជាជនទទួលអំណរបុណ្យចូលឆ្នាំវៀតណាមសុខសាន្តនិងសុវត្ថិភាព។
ត្រួតពិនិត្យទូទៅការស្នាក់នៅ បម្រើការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល ទី១៦- តាមនគរបាលទីក្រុងកឹងធើ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងការស្នាក់នៅ ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងបម្រើការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ឱ្យបានល្អ នគរបាលឃុំ សង្កាត់ នៅលើភូមិឋានទីក្រុង បានអនុវត្តផែនការពិនិត្យទូទៅការស្នាក់នៅ។
នាំមកនូវនិទាឃរដូវដ៏កក់ក្តៅដល់មាមីងនៅឃុំកោះកូវឡាវយុងនៅថ្ងៃទី ២៨ ខែមករា នៅប៉ុស្តិ៍ការពារព្រំដែនអាងថាញ់បា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកម្មវិធី "និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ" ឆ្នាំ២០២៦។ នេះគឺជាអង្គភាពទី២ ដែលបានជ្រើសរើសឱ្យចាត់តាំងមុនគេ ព្រឹត្តិការណ៍សកម្មភាពបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន ឆ្នាំ ២០២៦ របស់ទីក្