ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវខ្លឹមសារដែលមានលក្ខណៈធ្វើបច្ចុប្បន្នភាពចំពោះមុខវិជ្ជាសិក្សាមួយចំនួន
គោលនយោបាយជំនួយប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនជនរួមជាតិខ្មែរគោលនយោបាយធានារ៉ាប់រងសុខាភិបាល បានចាត់ទុកជាឧបករណ៍ដ៏សំខាន់មួយដើម្បីសម្រេចបានទិសដៅសមភាពក្នុងការ ថែទាំសុខភាព ដោយធានាឱ្យប្រជាជនគ្រប់រូបមានឱកាសទទួលបានសេវាសុខាភិបាលចាំបាច់។ឃុំលិតហូយធឿង ទីក្រុងកឹងធើ បានអនុវត្តទាន់ពេលនូវគោលនយោបាយ ជំនួយប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនជនរួមជាតិខ្មែរ។
សាយភាយវប្បធម៌អានសៀវភៅក្នុងតំបន់ជនជាតិភាគតិចសាលាអនុវិទ្យាល័យ - វិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ ធ្វើឱ្យរីកសាយភាយវប្បធម៌អានសៀវភៅដល់សិស្សនៅតំបន់ជនជាតិភាគតិច រួមចំណែកបំប៉នចំណេះដឹង បង្កើតជាទម្លាប់ស្វ័យសិក្សានិងបណ្តុះឆន្ទៈឈានឡើង។
នាំមកក្តីសង្ឃឹមដល់កុមាររងជំងឺបេះដូងនាថ្ងៃទី២០ ខែមិថុនា នៅមន្ទីរពេទ្យសម្ភពនិងកុមារខេត្តសុកត្រាំង សមាគមគាំពារអ្នកជំងឺក្រីក្រទីក្រុងកឹងធើ បានសហការជាមួយមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្រ្តទីក្រុងហូជីមិញ ចាត់តាំងកម្មវិធីពិនិត្យស្វែងរកជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃជូនកុមារ។ នេះជាឱកាសជួយឱ្យកុមារបានពិនិត្យសុខភាពប្រព័ន្ធសរសៃឈាមបេះដូង ដើម្បីឆាប់បានរកឃើញរោគសញ្ញានៃជំងឺ បេះដូងនិងព្យាបាលបានទាន់ពេល។
ឃុំឡុងភូ៖ រីកសាយភាយទឹកចិត្តបរិច្ចាគឈាមស្ម័គ្រចិត្តចូលរួមគាំទ្រសារលិខិត “បរិច្ចាគឈាមសង្គ្រោះមនុស្ស - ជាទង្វើដ៏ថ្លៃថ្នូរមួយ” កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក កងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធយុវជន យុវជននិងប្រជាជនលើភូមិឋានទីក្រុងកឹងធើ បានចូលរួមយ៉ាងសកម្ម។ តាមរយៈនោះ បានប្រទះឃើញគំរូបរិច្ចាគឈាមស្ម័គ្រចិត្តជាច្រើន។
គ្រប់យ៉ាងដើម្បីអនាគតកូនៗនៅតំបន់ជនបទ ជីវភាពរបស់គ្រួសារខ្មែរជាច្រើននៅជួបការលំបាក ប៉ុន្តែនៅតែប្ដេជ្ញាចិត្តគិតគូរ ចិញ្ចឹមកូនៗរៀនសូត្រដើម្បីមានអនាគតល្អប្រសើរ។ តួយ៉ាងដូចជា លោកលីហ្វាប៊ិញ នៅភូមិបឹងកក់ និងលោកត្រឹងថាញ នៅភូមិពពុះទឹក ឃុំមីហឿង ទីក្រុងកឹងធើ បានជម្នះការលំបាកនឿយហត់ ដើម្បីចិញ្ចឹមកូនរៀនសូត្របានចប់ចុងចប់ដើម មានការងារធ្វើនិងមានប្រាក់ចំណូលស្ថិរភាព។
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមិថុនា បេក្ខសិស្សអនុវត្តការចុះឈ្មោះគោលបំណងពិនិត្យជ្រើសរើសសាកលវិទ្យាល័យក្រោយពីបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ ឆ្នាំ២០២៦ បេក្ខសិស្សនឹងអនុវត្តការចុះឈ្មោះគោលបំណងពិនិត្យជ្រើសរើសចូលរៀនសាកលវិទ្យាល័យនៅលើប្រព័ន្ធ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមិថុន។
បណ្តុះអក្សរនាឱកាសវិស្សមកាលជាច្រើនឆ្នាំកន្លង ឱ្យតែដល់វិស្សមកាល វត្តអារាមខ្មែរនានានៅលើភូមិដ្ឋានទីក្រុងកឹងធើ តែងមានភាពអ៊ូអរ ជាមួយនឹងសកម្មភាពបង្រៀនអក្សរខ្មែរ។ នេះជាសកម្មភាពប្រចាំឆ្នាំ ក្រោយពីប្អូនៗសិស្សានុសិស្សឈានចូលរដូវវិស្សមកាល ហើយបានក្លាយជាលក្ខណៈដ៏ប្រពៃនៃវប្បធម៌ ដែលបានថែរក្សាជាច្រើនជំនាន់ រួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្ត្រ និងអត្តសញ្ញាណរបស់ជនរួមជាតិខ្មែរ។
សំឡេងអានមេរៀនកងរំពងនៅទីវត្តអារាមនៅពេលវិស្សមកាលឈានចូលមកដល់ សំឡេងសត្វរៃយំរំពងពេញព្រៃ ក៏ជាពេលវេលាដែលថ្នាក់រៀនអក្សរខ្មែរនៅវត្តកំពង់រាជបុប្ផា (អង្គុលីខាងជើង) ស្ថិតក្នុងសង្កាត់ដុងថាញ់ ខេត្តវិញឡុង បានបើកបង្រៀនផងដែរ។
ការផ្ដល់របបអាហារូបត្ថម្ភពីដំបូងសម្រាប់កុមារដើម្បីកែលម្អស្ថានភាពអាហារូបត្ថម្ភកុមារ ទីក្រុងកឹងធើ អនុវត្តព្រមគ្នានូវវិធានការនានា ចាប់ពីការថ្លឹងទម្ងន់ វាស់កម្ពស់តាមកាលកំណត់ ផ្តល់បន្ថែមមីក្រូសារជាតិ រហូតដល់ការបញ្ចុះព្រូន និងអន្តរាគមន៍ស្តារស្ថានភាពកង្វះ អាហារូបត្ថម្ភ សំដៅលើកកម្ពស់កាយសម្បទារបស់កុមារតាំងពីដំបូង។
ភាពអ៊ូអរនៃថ្នាក់រៀនអក្សរខ្មែររដូវវិស្សមកាលនៅភូមិស្វាយមីងរៀងរាល់រដូវវិស្សមកាល ថ្នាក់រៀនអក្សរខ្មែរនៅភូមិស្វាយមីង ឃុំទីវកឹង ខេត្តវិញឡុង តែងមានសិស្សានុសិស្សជនជាតិខ្មែរមកចូលរៀនយ៉ាងច្រើនកុះករ។ ផ្ដើមពីការរៀនព្យញ្ជនៈនិងស្រៈដំបូងៗ រហូតដល់ការអាននិងសរសេរ ក្មួយៗកំពុងបន្តថែរក្សានិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ។ តាមរយៈថ្នាក់រៀននេះ ភាសានិងអក្សរខ្មែរ ត្រូវបានអភិរក្សនិងរក្សាដល់យុវជនជំនាន់ក្រោយ រួមចំណែកបណ្តុះមោទនភាពចំពោះប្រពៃណីវប្បធម៌ជនជាតិក្នុងសង្គមទំនើបនាពេលបច្ចុប្បន្ន។
ជំរុញកម្លាំងលើកទឹកចិត្តបន្ថែមនៅខាងក្រៅបន្ទប់ប្រឡងសម័យប្រឡងសញ្ញាបត្រវិទ្យាល័យជាតិ ឆ្នាំ ២០២៦ ទីក្រុងកឹងធើមានមណ្ឌលប្រឡងសរុបចំនួន៨០ ចំណុះឃុំ សង្កាត់ចំនួន ៥៩ នៅលើភូមិឋានទីក្រុងកឹងធើ ដោយមានបេក្ខជនចូលរួមប្រឡងជាង ៣៤.០០០ នាក់។ នៅខាងក្រៅខ្លោងទ្វារសាលាប្រឡងសញ្ញាបត្រវិទ្យាល័យនីមួយៗ តែងមានវត្តមានអ្នកស្ម័គ្រចិត្តប្រចាំការសម្រាប់ជំនួយកម្លាំងរដូវប្រឡង ប្រការនេះពិតជាប្រសើរខ្លាំងណាស់ អ្នកណាក៏មានអារម្មណ៍កក់ក្តៅ។
ផ្សព្វផ្សាយអប់រំច្បាប់នៅក្នុងសាលារៀនរយៈពេលកន្លង សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ បានជំរុញការងារផ្សព្វផ្សាយនិងអប់រំច្បាប់នៅក្នុងសាលារៀន រួមចំណែកលើកកម្ពស់ការយល់ដឹង និងស្មារតីគោរពច្បាប់របស់សិស្សានុសិស្ស។
ទីក្រុងកឹងធើ ត្រៀមរួចរាល់សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦រសៀលថ្ងៃទី១០ ខែមិថុនា បេក្ខជនជាង ៣៤.២០០ រូប នៅទីក្រុងកឹងធើ (ក្នុងនោះមានបេក្ខជនមធ្យមសិក្សាចំណេះទូទៅជាង ២៩.៤០០ រូប បេក្ខជនអប់រំជាប្រចាំជិត ៣.០០០ រូប និងបេក្ខជនស្វ័យរិនជាង ១.៨០០ រូប) ទៅកាន់មណ្ឌលប្រឡងនានា ដើម្បីធ្វើបែបបទប្រឡង កែតម្រូវទិន្នន័យខុសឆ្គង (បើមាន) និងស្តាប់ការផ្សព្វផ្សាយលក្ខន្តិកៈ កាលវិភាគលម្អិតនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦។
កឹងធើបង្កើនការថែទាំសុខភាពប្រជាជន លើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលសុខាភិបាលរបស់តំបន់នៅទីក្រុងកឹងធើ ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយឈានមុខមួយចំនួន បង្កើនការការពារ ថែទាំនិងលើកកម្ពស់សុខភាពប្រជាជន (សេចក្តីសម្រេចចិត្តលេខ ៧២) កំពុងបានផ្តុំកម្លាំងអនុវត្តនិងការប្តេជ្ញាចិត្តលើកកម្ពស់គុណភាពថែទាំសុខភាពប្រជាជន លើកកម្ពស់តួនាទីរបស់ទីក្រុងកឹងធើជាមជ្ឈមណ្ឌលសុខាភិបាលរបស់តំបន់វាលរាបទន្លេគឺវឡុង។
សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តវិញ្ញឡុង ទទួលស្វាគមន៍សិក្ខាកាមនៃសាលាមធ្យមសិក្សាបាលីណាមបូ ទីក្រុងកឹងធើរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅសង្កាត់ង្វៀកហ្វា ខេត្តវិញ្ញឡុង សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តវិញ្ញឡុង បានចាត់តាំងពិធីទទួលស្វាគមន៍សិក្ខាកាមថ្នាក់បកប្រែ-បកប្រែផ្ទាល់ វគ្គទី ០៥ - ២០២៥ និងថ្នាក់កម្រិតខ្ពស់វគ្គទី ០៧ - ២០២៥ របស់ទីក្រុងកឹងធើ ដែលមកទស្សនកិច្ចសិក្សា ដកពិសោធន៍ និងផ្លាស់ប្តូរបទពិសោធន៍នៅសាលា។
បង្ការទប់ស្កាត់ជំងឺឆ្លងក្នុងរដូវក្តៅអាកាសធាតុស្អុះស្អាប់ក្នុងរដូវក្តៅ គឺជាលក្ខណៈងាយស្រួយសម្រាប់មេរោគនិងវីរុសរាតត្បាត ដែលធ្វើឱ្យកើនឡើងហានិភ័យកើតជំងឺឆ្លងផ្សេងៗ ដូចជា៖ ជំងឺគ្រុនឈាម ជំងឺពងដៃ ជើងនិងមាត់ ជំងឺរលាកស្រោមខួរក្បាល ជំងឺកញ្ជ្រឹល...។ ហេតុនេះ ត្រូវម្ចាស់ការក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងក្នុងរដូវក្តៅយ៉ាងប្តូរផ្តាច់ ម៉ឺងម៉ាត់ដាច់ខាតមិនឱ្យជំងឺឆ្លងរាលដាល។
ពង្រីកតួនាទីអង្គការមហាជនក្នុងការការពារបរិស្ថានដើម្បីព្រួតដៃការពារបរិស្ថាន កសាងបរិស្ថានរស់នៅសុវត្ថិភាព តម្លាភាព រយៈពេលកន្លង សមាគមអង្គការមហាជននានានៅទីក្រុងកឹងធើ បានផ្សព្វផ្សាយចលនានិងអនុវត្តទម្រង់ជាក់ស្តែងជាច្រើនយ៉ាងសកម្ម។ ផ្តើមពីនោះ បង្កឱ្យសាយភាយក្នុងសហគមន៍ជាជំហានៗបង្កជាផ្នត់រស់នៅបៃតង ជ្រះ ស្អាត និងប្រកបដោយចីរភាព។
កិច្ចប្រជុំពិភាក្សាការចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ និងការពិនិត្យរកជំងឺជូនប្រជាជនមន្ទីរសុខាភិបាលទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយបណ្តាអង្គភាពនានា អំពីការចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យរកជំងឺជូនប្រជាជននៅលើភូមិឋានទីក្រុងកឹងធើ ឆ្នាំ ២០២៦។
វិញឡុង៖ សាលាមធ្យមសិក្សាបាលី - ខ្មែរ បូកសរុបឆ្នាំសិក្សា ២០២៥ - ២០២៦សាលាមធ្យមសិក្សាបាលី - ខ្មែរ ខេត្តវិញឡុង បានចាត់តាំងពិធីបូកសរុបឆ្នាំសិក្សា ២០២៥ - ២០២៦ និងដាក់ចេញទិសដៅ ភារកិច្ចសម្រាប់ឆ្នាំសិក្សា ២០២៦ - ២០២៧។
ថែទាំសុខភាពដោយឥតគិតថ្លៃជូនជនជាតិភាគតិចរយៈពេលកន្លង ការងារថែទាំសុខភាពជូនប្រជាជននៅលើភូមិឋានទីក្រុងកឹងធើ ទទួលបានការយកចិត្តទុកដាក់អនុវត្តពីគ្រប់ថ្នាក់ គ្រប់ផ្នែក ដោយរូបភាពជាច្រើនដែលមានអត្ថន័យជាក់ស្តែង និងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជន។