ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវខ្លឹមសារដែលមានលក្ខណៈធ្វើបច្ចុប្បន្នភាពចំពោះមុខវិជ្ជាសិក្សាមួយចំនួន
ឃុំតឹបស៊ើងពិនិត្យសុខភាពរកជំងឺដល់ព្រះសង្ឃនៅវត្តចុងព្រៃអនុវត្តយុទ្ធនាការ ៩០ ថ្ងៃយប់ ពិនិត្យសុខភាពជូនប្រជាជន នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ ដំណាក់សុខាភិបាលឃុំតឹបស៊ើង ខេត្តវិញឡុង បានចាត់តាំងពិនិត្យសុខភាពដល់ព្រះសង្ឃនៅវត្តចុងព្រៃ។ នេះជាសកម្មភាពដើម្បីម្ចាស់ការឆាប់ប្រទះឃើញបញ្ហាសុខភាពបានទាន់ពេលវេលា រួមចំណែកថែទាំសុខភាពប្រជាជន ពិសេសគឺជនជាតិខ្មែរនៅលើភូមិឋាន។
យុវជនឡាយហ្វាព្រួតដៃដើម្បីសុខភាពប្រជាជនមិនត្រឹមតែខ្នះខ្នែងចូលរួមបណ្តាសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍ប៉ុណ្ណោះទេ សមាជិកសម្ព័ន្ធយុវជននិងយុវជនឃុំឡាយហ្វា ទីក្រុងកឹងធើ នៅទាំងពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តក្នុងការថែទាំសុខភាពប្រជាជន។ចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៩ ខែសីហា នៅដំណាក់សុខាភិបាលឃុំឡាយហ្វា
ឃុំឡុងភូ អត្រាកៀរគរកុមារចូលរៀនសម្រេច ១១១,៥៩% នៃភាគកម្រិតប្រគល់សៀលថ្ងៃទី ២១ ខែសីហា គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបឆ្នាំសិក្សា ២០២៥ – ២០២៦។ និយាយរួមឆ្នាំសិក្សា ២០២៥ – ២០២៦ ផ្នែកអប់រំរបស់ឃុំសម្រេចបានលទ្ធផលល្អជាច្រើន ចំពោះកម្រិតមត្តេយ្យ គឺ ១០០% សាលាមិនមានករណីប្រើអំពើហិង្សាលើកុមារ ធានាសុវត្ថិភាព ១០០% សម្រាប់កុមារ ដោយមិនមានករណីពុលអាហារ ឬគ្រោះថ្នាក់ផ្សេងៗ។ ចំពោះកម្រិតបឋមសិក្សា សាលាបានរៀបចំការបង្រៀន ២ ពេល/ថ្ងៃ។
សម្ព័ន្ធយុវជនសង្កាត់កៃខេ ចាត់តាំង "ហាងនៃក្តីស្រឡាញ់សូន្យដុង" លើកទី ៦ ឆ្នាំ ២០២៦សម្ព័ន្ធយុវជនសង្កាត់កៃខេ ចាត់តាំង “ហាងនៃក្តីស្រឡាញ់សូន្យដុង” លើកទី ៦ ឆ្នាំ ២០២៦។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពគាំទ្រយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សកាល ឆ្នាំ ២០២៦ យុទ្ធនាការវិស្សមកាលពណ៌ផ្កាឈូក ឆ្នាំ ២០២៦។
លើកកម្ពស់គុណភាពនៃការពិនិត្យ ព្យាបាលជំងឺនៅសុខាភិបាលមូលដ្ឋានក្នុងប៉ុន្មានឆ្នាំងជិតៗនេះ ការងារថែទាំសុខភាពដំបូងជូនប្រជាជននៅដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានយកចិត្តទុកដាក់វិនិយោគនិងលើកកម្ពស់គុណភាព។
គ្រាប់ពូជបញ្ញាកំពុងបានបណ្ដុះនៅតំបន់ជនជាតិភាគតិចទោះបីជាគ្រួសារមានជីវភាពខ្វះខាតយ៉ាងណាក៏ដោយ ប៉ុន្តែប្អូនកាវធីប៊ិចភឿង សិស្សថ្នាក់ទី ១០A១ នៃសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ នៅឃុំញូយ៉ា ទីក្រុងកឹងធើ តែងតែខិតខំប្រឹងប្រែងរៀនសូត្រ រហូតសម្រេចបានកិត្តិនាមសិស្សរៀនពូកែ ១០ ឆ្នាំជាបន្តបន្ទាប់ ព្រមទាំងក្លាយជាសិស្សគំរូឆ្នើមបានមិត្តភក្តិរៀនសូត្រនិងយកតម្រាប់តាម។
ឱកាសមានច្រើនការងារសម្រាប់ពលករមិនត្រឹមតែផ្តល់ព័ត៌មានជ្រើសរើសពលករ ពិធីដោះដូរការងារធ្វើនៅឃុំឡុងភូ ទីក្រុងកឹងធើ នៅទាំងបើកឱកាសបន្ថែមជូនពលករ ពិសេសគឺមាមីងជនរួមជាតិខ្មែរ បានបង្ខិតជិតនឹងការងារសមស្រប រៀនមុខរបរ និងស្វែងរកទិសដៅថ្មី ដើម្បីលើកកម្ពស់ប្រាក់ចំណូល លំនឹងជីវភាព។
ម្ចាស់ការកម្ចាត់ដង្កូវទឹក – ព្រួតដៃបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមចំពោះស្ថានភាពជំងឺគ្រុនឈាមមាននិន្នាការកើនឡើង ផ្នែកសុខាភិបាលទីក្រុងកឹងធើ និងភូមិភាគនានាកំពុងពង្រឹងផ្សព្វផ្សាយអនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល ក្នុងនោះ ផ្តោតសំខាន់កម្ចាត់ដង្កូវទឹក វិនិច្ឆ័យសសម្បុករោគឆ្លងកើតឡើង និងលើកកម្ពស់ស្មារតីម្ចាស់ការបង្ការជំងឺក្នុងសហគមន៍។
សមាគមកសិករវិញចូវព្រួតដៃដើម្បីសុខភាពប្រជាជនដើម្បីជួយប្រជាជនម្ចាស់ការការពារសុខភាព ឆាប់រកឃើញនូវហានិភ័យជំងឺដម្កាត់ ទន្ទឹមនឹងនោះ ស៊ាំជាមួយនឹងការគ្រប់គ្រងសុខភាពតាមរយៈសំណុំលិខិតសុខភាពអេឡិចត្រូនិក សមាគមកសិករសង្កាត់វិញចូវ មានវិធីធ្វើមួយប្រកបដោយភាពជាក់ស្តែង។ នោះគឺបង្ហាញទម្រង់ “កសិករឈានមុខចលនាប្រជាជន ពិនិត្យសុខភាពជម្រើសឥតគិតថ្លៃ”។
វិញឡុង៖ បិទវគ្គកម្មវិធីរៀនអក្សរខ្មែររដូវវិស្សមកាល ឆ្នាំ ២០២៦ នៅតាមវត្តខ្មែរនានាក្រោយរយៈពេលបើកថ្នាក់បង្រៀន និងរៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល នៅតាមវត្តខ្មែរនានាលើភូមិឋានខេត្តវិញឡុង កំពុងចាត់តាំងប្រឡងបិទវគ្គសិក្សា និងប្រកាសលទ្ធផល។ នេះជាសកម្មភាពជាក់ស្តែងជួយសិស្សជនជាតិខ្មែរពង្រឹងបំណិនអាន សរសេរអក្សរខ្មែរ ទន្ទឹមនឹងនោះរួមចំណែកថែរក្សាភាសា អក្សរ និងអត្តសញ្ញាណវប្បធម៌ជាតិ។
ខិតខំធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យចំណាត់ថ្នាក់លេខ១ និងថ្នាក់ឯកទេស មានវេជ្ជបណ្ឌិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជាង ៦០%គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២១-NQ/TU របស់គណៈប្រតិបត្តិការបក្ខភាគទីក្រុង អំពីការលើកកម្ពស់គុណភាពបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សផ្នែកសុខាភិបាលមានគុណភាពខ្ពស់ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៣៥។
ថែទាំសុខភាពសហគមន៍ មិនទុកឱ្យអ្នកណាម្នាក់នៅខាងក្រោយសុខភាពជាទ្រព្យដ៏វិសេសសម្រាប់អ្នកគ្រប់រូប ការនាំយកសេវាសុខាភិបាលកាន់តែជិតប្រជាជន ពិសេសគឺមុខសញ្ញាងាយរងគ្រោះ គឺជាបញ្ហាតែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់អាទិភាពជាចម្បង។ នៅសង្កាត់វិញចូវ រឿងថែទាំសុខភាពសហគមន៍កំពុងបានផ្សព្វផ្សាយអនុវត្តដោយសកម្មភាពជាក់ស្តែងនិងជាបន្ទាន់។
ជំរុញការងារថែទាំសុខភាពជូនជនរួមជាតិខ្មែរការងារថែទាំសុខភាពជូនជនជាតិភាគតិចនាពេលកន្លង តែងបានគ្រប់ថ្នាក់គ្រប់ផ្នែកនៅទីក្រុងកឹងធើ យកចិត្តទុកដាក់យ៉ាងពិសេសនិងអនុវត្តមានប្រសិទ្ធភាព។ ក្នុងនោះ កុមារនិងជនរួមជាតិខ្មែរគឺ ជាមុខសញ្ញាដែលទទួលបានអាទិភាពជាច្រើន តាមរយៈកម្មវិធីនិងគម្រោងនានាដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល។
សាលាមធ្យមសិក្សាបាលី-ខ្មែរបន្ទាប់ពីខេត្តវិញឡុង បានបង្កើតឡើងដោយបញ្ចូលខេត្តទាំង ៣ គឺ វិញឡុង ត្រាវិញនិងបេនត្រែ ចូលជាខេត្តតែមួយ សាលាមធ្យមសិក្សាបាលី–ខ្មែរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង បានបន្តជ្រើសរើសសិស្សចូលរៀនថ្នាក់ទី ១០ សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។
ទឹកចិត្តរបស់លោកគ្រូទាំងឡាយ ដែលបណ្តុះអក្សរខ្មែរនៅតាមភូមិស្រុកជាង ២៤ ឆ្នាំមកនេះ នៅពេលឆ្នាំសិក្សាបានបញ្ចប់ ក៏ជាពេលដែលលោកគ្រូអាចារ្យ និងអ្នកដែលចេះអក្សរខ្មែរទាំងអស់នៅភូមិបឹងធំ និងភូមិសុកម៉ើយ ឃុំឡុងភូ ទីក្រុងកឹងធើ ផ្អាកការងារផ្ទាល់ខ្លួន ដើម្បីចុះទៅតាមភូមិស្រុក ចលនាកូនចៅឱ្យមកថ្នាក់រៀនអក្សរខ្មែរ។
ថាញ់ថើយអាង រីកសាយភាយទង្វើល្អបរិច្ចាគឈាមមនុស្សធម៌ ព្រួតដៃដើម្បីសុខភាពសហគមន៍បរិច្ចាគឈាមស្ម័គ្រចិត្ត គឺជាសកម្មភាពប្រកបដោយអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញយ៉ាងច្បាស់ពីប្រពៃណី "ជួយគ្នាទៅវិញទៅមក" របស់ប្រជាជាតិវៀតណាម។
ទីក្រុងកឹងធើ បង្កមូលដ្ឋានគ្រឹះដ៏រឹងមាំដល់សិស្សជនជាតិភាគតិចឈានចូលថ្នាក់ទី១ជាច្រើនឆ្នាំមកនេះ ទីក្រុងកឹងធើ បានយកចិត្តទុកដាក់ពិសេសចំពោះការត្រៀមភាសាវៀតសម្រាប់កុមារជនជាតិភាគតិច មុនពេលឈានចូលរៀនថ្នាក់ទី១។ ការពង្រឹងសមត្ថភាពភាសាវៀត មុនចូលថ្នាក់ទី១ មិនត្រឹមតែជួយឱ្យកុមារមានទំនុកចិត្តជាងក្នុងការសិក្សាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់គុណភាពអប់រំ បង្កមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច។
ឆ្នាំសិក្សា ២០២៦-២០២៧៖ បង្វែរយ៉ាងខ្លាំងក្លាទៅជា "ការគ្រប់គ្រងអភិវឌ្ឍអប់រំ"(អ.ឡ) - នាយករដ្ឋមន្ត្រីទើបតែប្រកាសដាក់ចេញបទបញ្ជាលេខ ៣១/CT-TTg ស្តីពីការអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ដោយសំណូមពរឱ្យផ្នែកអប់រំទាំងមូល ព្រមទាំងក្រសួង ផ្នែក និងភូមិភាគនានា ផ្លាស់ថ្មីយ៉ាងខ្លាំងក្លាអំពីគំនិត
ហ្វឹកហ្វឺនលើកកម្ពស់វិជ្ជាជីវៈផ្នែកទន់ឧត្តានកម្មអប់រំនិងលុបបំបាត់អនក្ខរកម្ម(CTO) - នាថ្ងៃទី ៦ ខែសីហា នៅសង្កាត់ភូឡើយ មន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុងកឹងធើ បានចាត់តាំងសន្និសីទហ្វឹកហ្វឺនលើកកម្ពស់វិជ្ជាជីវៈផ្នែកទន់ឧត្តានកម្មអប់រំ លុបបំបាត់អនក្ខរកម្ម ឆ្នាំ ២០២៦ ជូនដល់កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន និងអ្នករដ្ឋការទទួលបន្ទុកការងារឧត្តានកម្មអប់រំ - លុបបំបាត់អនក្ខរកម្ម នៅតាមបណ្តាឃុំ សង្កាត់ លើភូមិឋានទីក្រុង ជាង ៤០០ រូប។
ដំណាក់សុខាភិបាលឃុំយ៉ាហ្វា អនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជនកងជួរគ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំយ៉ាហ្វា ទីក្រុងកឹងធើ បានអនុវត្តយ៉ាងសកម្មនិងមានប្រសិទ្ធភាពនូវការងារពិនិត្យ ព្យាបាលជំងឺ រួមចំណែកជាបណ្តើរៗក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីឆ្លើយតបកាន់តែល្អចំពោះភារកិច្ចថែទាំសុខភាពដំបូងជូនប្រជាជននៅតំបន់ជនជាតិភាគតិច។