ទីក្រុងកឹងធើ បានស្នើឱ្យស្ថាប័នអភិវឌ្ឍន៍បារាំង បន្តយកចិត្តទុកដាក់ បញ្ជូនអ្នកជំនាញនិងដៃគូបច្ចេកទេស ជួយទីក្រុងក្នុងការផ្ទេរជូននិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលស្រាវជ្រាវនៃគម្រោង GEMMES ទៅក្នុងភាពជាក់ស្តែងក្នុងការគ្រប់គ្រង និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅថ្ងៃទី ២៦ ខែមីនា លោក ត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ រួមជាមួយមន្ទីរ និងផ្នែកសមត្ថកិច្ច ចូលរួមវេទិកាតាមប្រព័ន្ធអនឡាញ ចែករំលែកលទ្ធផលអនុវត្តគម្រោងស្រាវជ្រាវស្តីពីផលប៉ះពាល់សេដ្ឋកិច្ច - សង្គមនៃការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលនៅវៀតណាម (គម្រោង GEMMES) ជាមួយដៃគូនៃមូលនិធិ WARM (ការគ្រប់គ្រងទឹកនិងធនធានធម្មជាតិ) អាស្រ័យដោយស្ថាប័នអភិវឌ្ឍន៍បារាំង (AFD) ចាត់តាំង។

ថ្នាក់ដឹននាំទីក្រុងកឹងធើចូលរួមវេទិកានៅស្ពានតភ្ជាប់អនឡាញកឹងធើ។
មូលនិធិ WARM អាស្រ័យ AFD បានអនុវត្តនៅវៀតណាម ជាមួយនឹងក្រុមការងារជំនាញ និងអង្គភាពប្រឹក្សាយោបល់អន្តរជាតិសហការអនុវត្ត។ មូលនិធិនេះបានចូលរួមជាង ៤.០០០ គម្រោងនៅប្រទេសនានាចំនួន ១៦០ រួមចំណែកដល់ការជំរុញទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្ន AFD បានផ្តល់ជំនួយដល់វៀតណាមជាង ៩០ គម្រោង ដោយទុនសរុបជិត ២,១ ពាន់លានអឺរ៉ូ ក្នុងនោះមានទីក្រុងកឹងធើផងដែរ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងកសិកម្ម ផ្សារភ្ជាប់នឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីការប្រែប្រួលអាកាសធាតុ។ ទីក្រុងកឹងធើកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ទីក្រុងបៃតង ដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅង៉ាបៃ ទន្ទឹមនឹងនោះ សិក្សាស្រាវជ្រាវលើផលប៉ះពាល់សេដ្ឋកិច្ច - សង្គមនៃការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលក្នុងដំណាក់កាលបន្ទាប់។
នៅក្នុងវេទិកានេះ អ្នកជំនាញបានព្រមានថា និន្នាការនៃការថយចុះទឹកភ្លៀង ការកើនឡើងនៃគ្រោះរាំងស្ងួត ការកើនឡើងនៃកម្រិតទឹកសមុទ្រកើន និងហានិភ័យនៃទឹកជំនន់ និងស្រុតបាក់ដីកាន់តែធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺមានតំបន់រហូតដល់ ៤០% ប្រឈមនឹងហានិភ័យរងផលប៉ះពាល់ដោយការបាក់ស្រុត និងជាង ១០% នៃផ្ទៃដីស្រូវអាចរងផលប៉ះពាល់ ក្នុងនោះរួមមានទាំងប្រទេសវៀតណាមផងដែរ។

លោក ត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។
ទីក្រុងកឹងធើ បានស្នើឱ្យ AFD បន្តយកចិត្តទុកដាក់ បញ្ជូនអ្នកជំនាញ និងដៃគូបច្ចេកទេស គាំទ្រទីក្រុងក្នុងការផ្ទេរជូននិងអនុវត្តមានប្រសិទ្ធភាពលទ្ធផលស្រាវជ្រាវនៃគម្រោង GEMMES ទៅក្នុងភាពជាក់ស្តែងគ្រប់គ្រង និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លងតាមរយៈនោះ រួមចំណែកធ្វើឱ្យជាក់ស្តែងរាល់កិច្ចសន្យារបស់វៀតណាម អំពីទិសដៅបំភាយឧស្ម័នស្មើសូន្យនៅឆ្នាំ ២០៥០។ អង្គការ AFD នឹងបន្តរួមដំណើរក្នុងដំណើរការអនុវត្តសេចក្តីសម្រេចស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ គំរូកសិកម្មប្រកបដោយចីរភាព សកម្មភាពកែលម្អគុណភាពបរិស្ថានរស់នៅ អភិរក្សធម្មជាតិនិងជីវចម្រុះ។ គាំទ្រអនុវត្តបើកទូលាយគំរូទីក្រុងបៃតង បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍកាបូនទាបស្របតាមលក្ខណៈជាក់ស្តែងរបស់ទីក្រុង ទន្ទឹមនឹងនោះ AFD ឆ្លងតាមរយៈមូលនិធិ WARM ជួយគាំទ្រថវិកាដើម្បីឱ្យទីក្រុងកឹងធើ បន្តអនុវត្តគម្រោងលើកកម្ពស់ និងកែលម្អទីក្រុងឡុងមី...៕
ហាវ៉ាំង - ញឹកតឹង