ផ្តើមពីទស្សនៈចង្អុលការឥតងាករេនិងយូរអង្វែងរបស់បក្ខភាគទីក្រុង អំពីការងារជនជាតិ សាសនា៖ នៅទីណាមានជនរួមជាតិ នៅទីនោះមានអង្គការបក្សគ្រប់សមត្ថភាពដឹកនាំ នៅទីណាមានអង្គការបក្ស នៅទីនោះ មានកងជួរកម្មាភិបាល បក្ខជន មានប្រិយភាព សមត្ថភាពនិងជិតដិតប្រជាជន។ ជាមួយនឹងបក្ខជនខ្មែរជាង៩.៥០០នាក់(ស្រូបអត្រា៦,៦២%នៃទូទាំងបក្ខភាគទីក្រុងកឹងធើ) ព្រមទាំងមានតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងចំនួន៥នាក់ក្នុងចំណោម៨៤នាក់ ការងារកសាងបក្សនៅតាមតំបន់ភូមិស្រុក បង្កឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ៖ ប្តូរពី “មានបក្ខជន”ទៅជា “បក្ខជនពង្រីកតួនាទីក្នុងសហគមន៍”។ តាមរយៈប្រិយភាពនិងគំរូក្នុងពលកម្មផលិត អភិរក្សវប្បធម៌និងស្មារតីទទួលខុសត្រូវ បុគ្គលគំរូឆ្នើមនៅមូលដ្ឋានទាំងនេះ កំពុងរួមជាមួយគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អនុវត្តជាក់ស្តែងទិសដៅកាត់បន្ថយភាពក្រីក្រដោយចីរភាព កសាងជនបទថ្មីនិងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ កម្រងអត្ថបទឆ្លុះបញ្ចាំងពីគំរូបក្ខជនលះបង់អស់ពីចិត្តនៅមូលដ្ឋាន ព្រមទាំងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ទីក្រុងក្នុងការរៀបចំគម្រោង បំប៉ននិង“ចិញ្ចឹមប្រភព”កម្មាភិបាលខ្មែរដែលលះបង់សម្រាប់ស្រុកកំណើត។
អត្ថបទទី១៖ បក្ខជនទាញខ្សែសង្វាក់ចងសម្ព័ន្ធមកកាន់ភូមិស្រុក
បង្កើតអាជីពដីស្រែ១០កុង ដែលឪពុកម្តាយចែកឱ្យ បន្ទាប់ពីចេញនៅដោយឡែក លោកហាងខុម កសិករខ្មែរមិនត្រឹមតែសាងសង់ផ្ទះបានសមរម្យនិងមានដីស្រែជាង៧០កុងប៉ុណ្ណោះទេ ថែមទាំងឈានមុខនាំយកប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ គ្រឿងយន្តនិងខ្សែសង្វាក់ធានាទិញកសិផលមកកាន់វាលស្រែភូមិព្រែកអណ្តើក(ឃុំញ៉ូយ៉ា ទីក្រុងកឹងធើ)។ បានបញ្ចូលក្នុងកងជួរបក្សនៅឆ្នាំ២០២៤ គាត់បានបង្ហាញ់ពីគោលជំហររបស់អ្នកដឹកនាំសហករណ៍ បក្ខជនត្រូវតែធ្វើមានឱ្យភូមិស្រុកនិងក្លាយជាទីបង្អែកដ៏ទំនុកចិត្តដើម្បីជនរួមជាតិស្ងប់ចិត្តច្បាមដី រួមគ្នាផ្លាស់ប្តូរជីវភាពឱ្យកាន់តែល្អប្រសើរឡើង។
ភាពលោតផ្លោះពីគំនិតលើដីចម្ការស្រុកកំណើត
ក្រោម កម្តៅព្រះអាទិត្យនៃតំបន់វាលរាបញ៉ូយ៉ា ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិលើដីចម្ការនៅភូមិព្រែកអណ្តើកបង្វិលជុំបាញ់ទឹកផ្សែងក្រូចស្រោចស្រពដំណាំខៀវស្រងាត់។ សម្លឹងមើលរាល់រងត្រសក់ ស្ពៃក្តោប ស្ពៃផ្កា ខ្ទឹមស្លឹក គូឆាយត្រង់ជាជួរៗគ្របផ្ទាំងគម្របកសិកម្ម គ្មានអ្នកណាដឹងថាបងហាងខុម ធ្លាប់ផ្តើមអាជីពពីបាទដៃទទេ។ រៀបការចេញនៅដោយឡែក ប្តីប្រពន្ធគាត់បានឪពុកម្តាយសងខាងចែកដីស្រែបាន១០កុង។តាំងពីយូរយាមក មាមីងក្នុងភូមិស្រុកធ្លាប់តែធ្វើស្រែតាមបែបប្រពៃណី ឆ្នាំណាបានផលច្រើន គឺតម្លៃចុះថោក ជីវភាពខ្វះមុខខ្វះក្រោយ។ ធ្វើស្រែពឹងលើអាកាសធាតុទាំងស្រុង បងហាងខុម ខ្វល់ខ្វាយ៖ “បើចង់ធ្វើមាន មុនដំបូងត្រូវតែស៊ូទ្រាំលំបាកខិតខំរៀនសូត្រ ហ៊ានផ្លាស់ប្តូរគំនិតក្នុងការផលិត។ មានដីប៉ុន្តែបើផលិតតាមបែបប្រពៃណី មិនចងសម្ព័ន្ធនឹងជួបលំបាករកទីផ្សារលក់ចេញ។ បើចង់ចងសម្ព័ន្ធជាមួយអាជីវកម្ម គឺត្រូវមានផ្ទៃដីធំ ដូច្នេះ ខ្ញុំត្រូវតែនាំមុខ”។

បងហាងខុម កំពុងប្រមូលផលម្ទេស។
គិតធ្វើភ្លាម គាត់បានពិភាក្សាជាមួយប្រពន្ធដើម្បីលើកចម្ការ៤កុងសម្រាប់ដាំឆ្លាស់ដំណាំរយៈពេលខ្លីដើម្បីមានប្រាក់ចេញចូលជុំឆ្នាំ ប្រពន្ធគាត់នៅផ្ទះចិញ្ចឹមជ្រូក បិតស្រា សន្សំសំចៃទុនបន្តិចម្តងៗ។ មិនលាក់បាំងពីចំណេះដឹងនៅមានកម្រិត គាត់ខ្នះខ្នែងចូលរួមនៅរាល់វគ្គហ្វឹកហ្វឺនជំរុញកសិកម្មអំពីបច្ចេកទេសដាំដំណាំ ការផលិតស្រូវគុណភាពខ្ពស់និងបែបបទចិញ្ចឹមសត្វសុវត្ថិភាពជីវសាស្ត្រ។ មានចំណេះដឹង គាត់វិនិយោគដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ប្រើប្រាស់ផ្ទាំងគម្របកសិកម្ម ដើម្បីសន្សំសំចៃទឹកស្រោចស្រពនិងបន្ថយកម្លាំងពលកម្ម ប៉ុន្តែនៅតែទទួលបានទិន្នផលខ្ពស់។ ដីខ្សោះមិនបោះបង់អ្នកស៊ូទ្រាំលំបាក នៅរាល់រដូវគាត់សន្សំសំចៃបន្តិចម្តងៗ ទិញបានដីបន្ថែមដើម្បីពង្រីកទ្រង់ទ្រាយផលិត។ មកដល់បច្ចុប្បន្ន គ្រួសារគាត់មានដីស្រែជាង៧០កុង ក្នុងនោះ មាន១០កុងសម្រាប់ដាំដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជំរុញសេដ្ឋកិច្ចគ្រួសារឈានឡើងមានជីវភាពធូរធារនៅភូមិភាគ។
ទីបង្អែកចងសម្ព័ន្ធរបស់កសិករភូមិស្រុក
ពេលសេដ្ឋកិច្ចគ្រួសារមានភាពលំនឹង បងហាងខុមបានរក្សាវិធីធ្វើមានសម្រាប់គ្រួសារគាត់។ ឆ្នាំ២០២២ គាត់សហការជាមួយសមាគមកសិករឃុំញ៉ូយ៉ានិងសាខាសមាគមកសិករភូមិព្រែកអណ្តើក ដើម្បីចលនាប្រជាជនចងសម្ព័ន្ធបង្កើតសហករណ៍សាមគ្គីនិងអភិវឌ្ឍ។ ដំបូង សហករណ៍មានសមាជិកត្រឹមតែ៣១នាក់ ជាមួយនឹងផ្ទៃដីផលិតស្រូវនិងដាំដំណាំប្រមាណជាង៩០ហិកតា គាត់បានមាមីងមានទំនុកចិត្តបោះឆ្នោតជ្រើសធ្វើជានាយក។ ដល់ឆ្នាំ២០២៤ ក្រោយពីដំណាក់ការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ បងមានកិត្តិយសបានបញ្ចូលក្នុងកងជួរបក្ស។ កាន់សេចក្តីសម្រេចបញ្ចូលបក្ខជន កសិករខ្មែររំភើបចិត្តឱ្យដឹង៖ "បានចូលក្នុងកងជួរបក្សគឺជាកិត្តិយសនិងជាដំណាក់ការខិតខំលត់ដំគោលជំហររបស់កសិករខ្មែរដូចជាខ្ញុំ។ ហេតុនេះ ខ្ញុំត្រូវធ្វើជាគំរូ ត្រូវតែធ្វើការងារអ្វីដែលមានប្រយោជន៍សម្រាប់សមាជិកសហករណ៍ ដើម្បីពួកគាត់ស្ងប់ចិត្តក្នុងការផលិត"។
ពាក្យសន្យារបស់បក្ខជនបានគាត់ធ្វើឱ្យជាក់ច្បាស់តាមរយៈដំណោះស្រាយយ៉ាងប្រកដប្រជា។ សង្កេតឃើញសមាជិកសហករណ៍ជួបការលំបាកនៅពេលឈានចូលរដូវកាល គាត់វិនិយោគទិញម៉ាស៊ីនភ្ជួររាស់ ម៉ាស៊ីនគាស់ជ្រួយដី ម៉ាស៊ីនច្រូតបោកចម្រុះ ដើម្បីប្រើយន្តូបនីយកម្មព្រមៗគ្នា។ គាត់រួមជាមួយសមាគមកសិករចេញមុខធានាឱ្យសមាជិក១៧នាក់ បុលទុន៥០០លានដុង ពីប្រភពមូលនីធិឧបត្ថម្ភកសិករ ព្រមទាំងតភ្ជាប់ប្រភពទុនធនាគារគោលនយោបាយសង្គម ដើម្បីមាមីងមានទុនទិញជីនិងសម្ភារៈកសិកម្ម។ ការសម្រេចចិត្តប្រកបដោយលក្ខណៈរបត់ គឺគាត់ម្ចាស់ការចរចាជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយកសិកម្មហ៊ឺវឌាំងចុះកិច្ចសន្យាធានាទិញស្រូវទាំងអស់របស់សមាជិក ផ្គត់ផ្គង់ដោយផ្ទាល់នូវពូជស្រូវស្តង់ដារ មានដូច៖ OM៥៧៦ ដាយថើម ៨ OM១៨ និងសម្ភារៈកសិកម្មធានាគុណភាពក្នុងតម្លៃដើម។ មកដល់ពេលនេះ សហករណ៍បានពង្រីកសមាជិកឡើងដល់៤៦នាក់ ដោយមានផ្ទៃដីផលិតស្រូវ ១៤០ ហិកតា និងផ្ទៃដីដាំដំណាំ ៦០ ហិកតា។

បងហាងខុម(ឈរខាងស្តាំ) មកទស្សនាទម្រង់ដាំដំណាំរបស់សមាជិកសហករណ៍។
លោកយឿងយៀង សមាជិកសហករណ៍ ចែករំលែកដោយរំភើបចិត្ត៖ "អាស្រ័យបានបងខុមចលនាបង្កើតសហករណ៍ ទើបឥឡូវនេះ មាមីងស្ងប់ចិត្តក្នុងការផលិត ពីព្រោះ មានអាជីវកម្មប្រមូលទិញស្រូវ មានច្រកចេញលំនឹង។ ប្រការដែលគួរឱ្យគោរពចំពោះបងខុមគឺមិនត្រឹមតែធ្វើមានសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ គាត់នៅទាំងចែករំលែកបទពិសោធន៍ក្នុងការផលិត ស្វែងរកទិសដៅច្រកចេញកសិកម្ម តភ្ជាប់កសិករជាមួយអាជីវកម្ម ជួយសមាជិកមិនរារែកវិនិយោគលើការផលិតដើម្បីរួមគ្នាធ្វើមាន"។ នៅរាល់ពេលប្រជុំតាមកាលកំណត់ប្រចាំខែរបស់សហករណ៍ ឥឡូវ បានក្លាយជាទិវាជួបជុំដោះដូរបច្ចេកទេស កន្លែងបក្ខជនខ្មែរហាងខុមបន្តបំផុសស្មារតីដើម្បីមាមីងឈានឡើងក្នុងជីវភាព។
|
BOX តាមភូមិស្រុក ទឹកចិត្តប្រជាជនបានកសាងផ្តើមពីប្រការជាក់ស្តែង។ នោះគឺបក្ខជននិយាយអ្វីដែលប្រជាជនយល់ ធ្វើអ្វីដែលប្រជាជនមើឃើញនិងរស់នៅយ៉ាងណាឱ្យប្រជាជនមានទំនុកចិត្ត។ លើវិស័យសេដ្ឋកិច្ច មានបក្ខជនខ្មែរជាច្រើននាក់ ពង្រីកល្អនូវតួនាទីឈានមុខ ហ៊ានគិត ហ៊ានធ្វើ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស។ សំខាន់គឺពួកគាត់មិនត្រឹមតែធ្វើមានសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទពិសោធន៍ ឧបត្ថម្ភទុន បច្ចេកទេស តភ្ជាប់ច្រកចេញនិងចលនាមាមីងរួមគ្នាផ្លាស់ប្តូរបែបផែនផលិត។ ផ្តើមពីទម្រង់របស់បក្ខជន ពេលបង្កើតបានទំនុកចិត្តមានប្រសិទ្ធភាព នឹងបង្កើតជាចលនារីកសាយភាយក្នុងទូទាំងសហគមន៍។ |
ចាកចេញពីវាលស្រែញ៉ូយ៉ាមានភាពអ៊ូរអរដោយសំឡេងម៉ាស៊ីនច្រូតបោកចម្រុះលាយឡំនឹងក្លិនស្រូវដែលទើបច្រូតថ្មីៗ យើងខ្ញុំធ្វើដំណើរទៅកាន់ក្រុមសិល្បៈខ្មែរទីក្រុងកឹងធើ ជាកន្លែងដែលមានបក្ខជនមួយរូបកំពុងស្ងៀមស្ងាត់បំភ្លឺគំនិតនិងបង្ហាត់បង្រៀនពីតម្លៃស្មារតីរាប់ពាន់ឆ្នាំរបស់ជនរួមជាតិនៅរាល់ចង្វាក់ភ្លេងពិណពាទ្យ...។
នៅមានបន្តអត្ថបទទី២៖
សំឡេងពិណពាទ្យនិងឧត្តមគតិរបស់កុមារកំព្រានៅវត្តបុរាណ
ថាញឡុង-លីធាង-មុនី