យុវ​ជន​ថា​ញ់ថើយ​អាង​ ដឹង​គុណ​ដើម​កំ​ណើត​ ស្ម័គ្រ​ចិត្ត​ឈាន​មុខ​ដើម្បី​សហ​គម​ន៍

Thứ sáu, 16/10/2026, 04:29

ដើម្បី​អប​អរ​សា​ទរ​អនុ​ស្សាវ​រី​យ៍ ៧០ ឆ្នាំ​ទិវា​ប្រវេ​ណី​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ (១៥/​១០/​១៩៥៦ ​– ១៥/​១០/​២០២៦) សម្ព័ន្ធ​យុវ​ជន​ឃុំ​ – សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ឃុំ​ថា​ញ់ថើយ​អាង​ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​សកម្ម​ភាព​ជា​ស្តែង​ជា​ច្រើន​ រួម​ចំ​ណែក​អប់​រំ​ប្រវេ​ណី​ ពូន​ផ្តុំ​ឧត្តម​គតិ​បដិវត្តន៍​ និង​ពង្រីក​ស្មារតី​ឈាន​មុខ​ ស្ម័គ្រ​ចិត្ត​របស់​យុវ​ជន​ក្នុង​ការក​សាង​ភូមិ​ស្រុក​។

ឃុំ​ថា​ញ់ថើយ​អាង​ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ពិ​ធី​អប​អរ​សា​ទរ​អនុ​ស្សាវ​រី​យ៍ ៧០ ឆ្នាំ​ទិវា​ប្រ​ពៃ​ណី​សមា​គម​សម្ព័ន្ធ​ យុវ​ជន​វៀត​ណាម​។

សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​បាន​ចាត់​តាំង​ក្នុង​ឱ​កាស​នេះ​ គឺ​ពិ​ធី​អុជ​ធូប​នៅ​វិមាន​វីរ​យុទ្ធ​ជន​ពលី​ឃុំ​ថា​ញ់ថើយ​អាង​។ ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់​ជា​ទី​គោរព​ កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​ស្មឹង​ស្មា​ធគោរព​វិញ្ញាណ​ក្ខន្ធ​ និង​អុជ​ធូប​រំលឹក​គុណ​វីរ​យុទ្ធ​ជន​ពលី​ដែល​បាន​បូ​ជា​ជីវិត​ដើម្បី​ឯក​រាជ្យ​ សេ​រី​ភាព​របស់​ប្រ​ជា​ជាតិ​ ដើម្បី​សុភ​មង្គល​របស់​ប្រ​ជា​ជន​។ សកម្ម​ភាព​នេះ​រួម​ចំ​ណែក​អប់​រំ​ប្រវេ​ណី​បដិវត្តន៍​ ពូន​ផ្តុំ​ស្មារតី​ដឹង​គុណ​ មោទ​នភាព​ជាតិ​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ក្នុង​ការ​ថែ​រក្សា​ និង​ពង្រីក​នូវ​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​របស់​ភូមិ​ស្រុក​ និង​ប្រ​ទេស​ជាតិ​។

ទន្ទឹម​នឹង​សកម្ម​ភាព​ដឹង​គុណ​ សមា​គម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​ឃុំ​ថា​ញ់ថើយ​អាង​ ក៏​បាន​ចាត់​តាំង​អនុ​ស្សាវ​រី​យ៍ ៧០ ឆ្នាំ​ ទិវា​ប្រ​ពៃ​ណី​សមា​គម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​ ដោយ​ទាក់​ទាញ​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​ចូល​រួម​យ៉ាង​កុះ​ករ​។ នៅ​ក្នុង​ពិ​ធី​នេះ​ អ្នក​តំ​ណាង​បាន​រំលឹក​ឡើង​វិញ​នូវ​ដំ​ណើរ​កាល​ ៧០ ឆ្នាំ​កសាង​ លះ​បង់​ និង​វិវឌ្ឍនាការ​របស់​សមា​គម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​; អំ​ណះអំ​ណាង​តួ​នា​ទី​របស់​អង្គ​ការ​សមា​គម​ក្នុង​ការ​ប្រ​មូល​ផ្តុំ​ យុវ​ជន​សាមគ្គី​ ពង្រីក​ស្មារតី​ស្នេហា​ជាតិ​ ឆន្ទៈ​ឈាន​ឡើង​ និង​បំ​ណង​ប្រាថ្នា​លះ​បង់​របស់​យុវ​ជន​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​សមា​គម​ សមា​ជិក​សមា​គម​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​ក្នុង​ការ​បន្ត​ប្រវេ​ណី​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ និង​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​–សង្គម​នៅ​ភូមិ​ភាគ​។

តាម​ប្រ​សាសន៍​លោក​ ផាង​វិញ​ទុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ថា​ញ់ថើយ​អាង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តែង​កត់​សម្គាល់​ ស្ងើច​សរសើរ​នូវ​ការ​រួម​ចំ​ណែក​របស់​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ – សមា​គម​ និង​កម្លាំង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម​ និង​យុវ​ជន​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ រួម​កម្លាំង​កសាង​ភូមិ​ស្រុក​។ សង្ឃឹម​ថា​ យុវ​ជន​ឃុំ​នឹង​បន្ត​ពង្រីក​ប្រវេ​ណី​ស្នេហា​ជាតិ​ ស្មារតី​សាមគ្គី​ ឈាន​មុខ​ ច្នៃ​ប្រ​តិដ្ឋ​; សកម្ម​រៀន​សូ​ត្រ​ ពល​កម្ម​ លើក​កម្ពស់​កម្រិត​វិជ្ជា​ និង​ចូល​រួម​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​ រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​–សង្គម​ និង​កសាង​ឃុំ​ថា​ញ់ថើយ​អាង​ឱ្យ​កាន់​តែ​អភិវឌ្ឍ​ជាង​ទៀត​។

ក្នុង​ឱ​កាស​នេះ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​ថា​ញ់ថើយ​អាង​ បាន​ជូន​លិខិត​សរសើរ​រង្វាន់​ស្ម័គ្រ​ចិត្ត​ដល់​សមូហ​ភាព​ចំ​នួន​ ២ និង​បុគ្គល​ចំ​នួន​ ៣៧ នាក់​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល​ឆ្នាំ​ ២០២៦។ ការ​ស្ងើច​សរសើរ​ និង​ជូន​រង្វាន់​បាន​ទាន់​ពេល​មិន​ត្រឹម​តែ​កត់​សម្គាល់​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​សមូហ​ភាព​ និង​បុគ្គល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម​ និង​យុវ​ជន​បន្ត​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ ​ប្តូរ​ផ្តា​ច់ និង​សកម្ម​ចូល​រួម​ក្នុង​សកម្ម​ភាព​ដើម្បី​សហ​គម​ន៍ទៀត​ផង​។

បុគ្គល​ដែល​បាន​ស្ងើច​សរសើរ​ និង​ជូន​រង្វាន់​ដោយ​សារ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល​ឆ្នាំ​ ២០២៦។

បង​ ង្វៀង​យ្វី​ខឿង លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថា​ញ់ថើយ​អាង​ ឱ្យ​ដឹង​៖ “តាម​រយៈ​សកម្ម​ភាព​អនុ​ស្សាវ​រី​យ៍ ៧០ ឆ្នាំ​ទិវា​ប្រវេ​ណី​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​បន្ត​អប់​រំ​ប្រវេ​ណី​ ដាស់​ស្មារតី​មោទ​នភាព​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម​ និង​យុវ​ជន​ម្នាក់​ៗ។ ពេល​ខាង​មុខ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​ – សមា​គម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​ឃុំ​នឹង​បន្ត​ផ្លាស់​ថ្មី​ខ្លឹម​សារ​ វិធី​សាស្ត្រ​សកម្ម​ភាព​ និង​ចាត់​តាំង​នូវ​ចលនា​ដោយ​ជាក់​ស្តែង​ បង្ក​បរិយា​កាស​ដើម្បី​យុវ​ជន​លត់​ដំ​ លះ​បង់​ និង​វឌ្ឍនាការ​; ពង្រីក​តួ​នា​ទី​ឈាន​មុខ​ ស្ម័គ្រ​ចិត្ត​ដើម្បី​សហ​គម​ន៍ រួម​កម្លាំង​កសាង​ឃុំ​ថា​ញ់ថើយ​អាង​ឱ្យ​កាន់​តែ​អភិវឌ្ឍ​ជាង​ទៀត​”។

តាម​រយៈ​សកម្ម​ភាព​អប​អរ​សា​ទរ​នេះ​ យុវ​ជន​ថា​ញ់ថើយ​អាង​ បន្ត​អំ​ណះអំ​ណាង​ស្មារតី​សាមគ្គី​ ការ​ទទួល​ខុស​ត្រូវ​ និង​បំ​ណង​ប្រាថ្នា​លះ​បង់​ ពង្រីក​ប្រវេ​ណី​ “ទី​ណា​ត្រូវ​ការ​មាន​យុវ​ជន​ ការ​ងារ​ណា​លំ​បាក​មាន​យុវ​ជន​”។ ជា​មួយ​នឹង​ការ​ប្តូរ​ផ្តា​ច់ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ និង​ស្មារតី​ស្ម័គ្រ​ចិត្ត​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម​ និង​យុវ​ជន​ភូមិ​ភាគ​សកម្ម​ចូល​រួម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ សកម្ម​ភាព​​សុខុ​មាល​​ភាព​សង្គម​ កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​សម្បូរ​រុង​រឿង​ និង​ស៊ី​វិល័យ​ជាង​ទៀត​៕

ហុង​ទើ - វិមាន​