បង្កើន​កិច្ច​សហ​ការ​សារ​គមនាគមន៍​ ផ្សព្វ​ផ្សាយ​រូប​ភាព​ទី​ក្រុង​កឹង​ធើ​

Thứ hai, 12/10/2026, 16:25

យោង​តាម​ខ្លឹម​សារ​ នៃ​ការ​ចុះ​ហត្ថ​លេខា​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ បាន​ចង្អុល​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ ផ្តល់​អាទិ​ភាព​គាំ​ទ្រ​លើ​បែប​បទ​រដ្ឋ​បាល​ដើម្បី​អ្នក​យក​ព័ត៌​មាន​ អ្នក​រៀប​រៀង​ អ្នក​បច្ចេក​ទេស​របស់​ VTV ភាគ​ខាង​ត្បូង​ បំ​ពេញ​កិច្ច​ការ​លើ​ភូមិ​ឋាន​; ផ្តល់​ព័ត៌​មាន​ទាន់​ពេល​ ច្បាស់​លាស់​; បង្កើន​ការត​ភ្ជាប់​ជា​មួយ​អ្នក​នាំ​ពាក្យ​របស់​ទី​ក្រុង​ បណ្តា​មន្ទីរ​ ផ្នែក​ភូមិ​ភាគ​; សហ​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ ស្រាយ​បំ​ភ្លឺ​នូវ​បញ្ហា​ដែល​សា​ធារ​ណ​ជន​យក​ចិត្ត​ទុក​ដាក់​។

  ​អ្នក​តំ​ណាងទាំងឡាយ​ថតរូបអនុស្សាវរីយន៏ក្នុងពីធីចុះហត្ថលេខា។  ​

 VTV ភាគ​ខាង​ត្បូង​ បង្កើន​ការ​ឃោស​នា​រាល់​ព្រឹត្តិ​ការណ៍​នយោ​បាយ​ ភារ​កិច្ច​សំ​ខាន់​ៗ កម្ម​វិធី​ ទម្រង់​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​; ផ្សព្វ​ផ្សាយ​ពី​សក្តា​នុភាព​ ឧត្តម​ភាព​ រៀប​ចំ​ផែន​ការ​កំ​ណត់​ ទិស​ដៅ​អភិវឌ្ឍ​ន៍ និង​យន្ត​ការ​ គោ​លន​យោ​បាយ​របស់​ទី​ក្រុង​កឹង​ធើ​។ ទន្ទឹម​នឹង​នោះ​ សហ​ការ​គាំ​ទ្រ​ទី​ក្រុង​បណ្តុះ​បណ្តា​ល បំប៉ន​បំ​ណិន​ផ្នែក​ សារ​គមនាគមន៍​ ផ្លាស់​ប្តូរ​ឌីជី​ថល​ ផលិត​មាតិកា​ តាម​ពហុបណ្តា​ញ; ផ្តល់​អាទិ​ភាព​ទាញ​យក​ផល​ ការ​ចុះ​ផ្សាយ​ និង​ផ្សាយ​ដំណឹង​ អត្ថ​បទ​ ផលិត​ផល​ផ្សព្វ​ផ្សាយ​អំ​ពី​ទី​ក្រុង​កឹង​ធើ​ លើ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​ស្ថានីយ​ទូរ​ទស្សន៍​វៀត​ណាម​។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​និង​មជ្ឈ​មណ្ឌល​ទូរ​ទស្សន៍​វៀត​ណាម​តំ​បន់​ភាគ​ខាង​ត្បូង​ ធ្វើ​ពិ​ធី​ចុះ​ហត្ថ​លេខា​។

ខ្លឹម​សា​រស​ហ​ការ​រួម​មាន​ ៣ ក្រុម​៖ ព័ត៌​មាន​ជា​ប្រ​ចាំ​ ព័ត៌​មាន​ស៊ី​ជម្រៅ​ និង​ព័ត៌​មាន​ទ្រង់​ទ្រាយ​ធំ​។ កម្ម​វិធី​បាន​អនុ​វត្ត​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​ ចាប់​ពី​ឆ្នាំ​ ២០២៦ ដល់​ ២០៣០។

ថ្លែង​ក្នុង​ពិ​ធី​ចុះ​ហត្ថ​លេខា​ លោក​ត្រឹង​វ៉ាំង​វៀង​ បាន​ស្នើ​ដល់​ស្ថា​ប័ន​ពាក់​ព័ន្ធ​នា​នា​សហ​ ការ​ជិត​ដិត​ជា​មួយ​ VTV ភាគ​ខាង​ត្បូង​ ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​កម្ម​វិធី​សហ​ការ​ទៅ​តាម​ដំ​ណាក់​កាល​នីមួយៗ​; ផ្តោត​លើ​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​នៃ​ផលិត​ផល​ផ្សព្វ​ផ្សាយ​ ពិ​សេស​ខ្លឹម​សារ​ឧទ្ទេស​នាម​ពី​សក្តា​នុភាព​ ឧត្តម​ភាព​ គោល​ការណ៍​ គោ​លន​យោ​បាយ​ និង​កំ​ណត់​ទិស​ដៅ​អភិវឌ្ឍ​របស់​ទី​ក្រុង​កឹង​ធើ​ ។ល។

                              ហុង​វ៉ឹង - លី​សៀ​