បន្ត​ការ​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ញសារ​គមនាគមន៍​ ជំ​រុញ​មាំ​ការ​ធ្វើ​ឱ្យ​សាយ​ភាយ​ព័ត៌​មាន​វិជ្ជមាន​

Thứ hai, 12/10/2026, 16:25

គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ចាត់​ តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្តោះ​អា​សន្ន​ការ​ងារ​ ៩ ខែ​ ឆ្នាំ​២០២៦ និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ក្នុង​អំ​ឡុង​ខែ​ចុង​ឆ្នាំ​២០២៦។ លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លោក​ង្វៀង​ង៉ុក​តឹម សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ រួម​អធិប​តី​នៃ​កិច្ច​ប្រ​ជុំ​។

 ​ ទិដ្ឋភាព​ទី​តាំង​តភ្ជាប់​បណ្តា​ញនៅ​ទី​ក្រុង​កឹង​ធើ​។

តាម​ការ​វាយ​តម្លៃ​របស់​គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក្នុង​រយៈ​ពេល​៩ខែ​កន្លង​ សកម្ម​ភាព​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​នៃ​ឧត្តម​គតិ​របស់​បក្ស​ ប្រ​យុទ្ធ​ប្រ​ឆាំង​និង​បដិសេធ​រាល់​ទស្សនៈ​ខុស​ ឆ្គង​របស់​អា​នុភាព​អមិត្ត​ បាន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ យក​ចិត្ត​ទុក​ដាក់​។ ការ​ងារ​ឃោស​នា​ តម្រង់​ទិស​សា​ធា​រណៈ​មតិ​ បដិ​សេ​ធរាល់​ទស្សនៈ​ខុស​ឆ្គង​របស់​អា​នុភាព​អមិត្ត​បាន​ទាន់​ពេល​ ដឹក​នាំ​ មាន​ប្រ​សិទ្ធ​ភាព​ ផ្សព្វ​ផ្សាយ​សារ​លិខិត​ប្រ​កប​ដោយ​វិជ្ជមាន​និង​ព័ត៌​ មាន​ផ្លូវ​ការ​យ៉ាង​ពេញ​លេញ​ អំ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ អំ​ពី​បញ្ហា​ព័ត៌​មាន​និង​សកម្ម​ភាព​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ ក៏​ដូច​ជា​ព្រឹត្តិ​ការណ៍​ខួប​អនុ​ស្សាវ​រី​យ៍និង​ថ្ងៃ​បុណ្យ​សំ​ខាន់​ៗរបស់​ប្រ​ទេស​ជាតិ​និង​ទី​ក្រុង​។ សកម្ម​ភាព​លើ​គេ​ហ​ទំ​ព័រ​និង​ក្រុម​បណ្តា​ញសង្គម​ ចំ​ណុះ​កង​កម្លាំង​ ៣៥ គ្រប់​ ថ្នាក់​រក្សា​បាន​រឹង​មាំ​ ពង្រីក​ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ឃោស​នា​ តម្រង់​ទិស​សា​ធា​រណៈ​មតិ​ ប្រ​យុទ្ធ​ប្រ​ឆាំង​និង​បដិសេធ​រាល់​ទស្សនៈ​ខុស​ឆ្គង​ របស់​អា​នុភាព​អមិត្ត​លើ​បណ្តា​ញសង្គម​។

ថ្វី​ដ្បិត​ ក្នុង​រយៈ​ពេល​ ៩ ខែ​កន្លង​ ភារ​កិច្ច​ត្រួត​ពិ​និត្យ​ព័ត៌​មាន​នៅ​លើ​បណ្តា​ញសង្គម​ បំ​ផុត​គឺ​បណ្តា​ញសង្គម​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ ទំនើប​ នៅ​ជួប​ការ​លំ​បាក​ច្រើន​។ ការ​ងារ​សហ​ការ​ ព្រួត​ដៃ​ជា​មួយ​ស្ថា​ប័ន​ គណៈ​ ផ្នែក​ រណ​សិរ្ស​និង​អង្គ​ការ​មហា​ជន​នា​នា​របស់​ទី​ក្រុង​ក្នុង​ការ​តាម​ដាន​ ក្តោ​បក្តាប់​ ប្រ​ទះ​ឃើញ​ ព្យា​ករណ៍​ព័ត៌​មាន​មិន​ល្អ​ទស្សនៈ​ខុស​ឆ្គង​របស់​អា​នុភាព​អមិត្ត​លើ​បណ្តា​ញសង្គម​ មាន​ដំ​ណាក់​កាល​ខ្លះ​មិន​ទាន់​ហេ​តុ​ការណ៍​។

មាន​ប្រ​សាសន៍​បញ្ជាក់​និង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ត្រឹង​វ៉ាំង​ហ្វៀង​ ផ្តល់​ព័ត៌​មាន​អំ​ពី​សកម្ម​ភាព​ក្នុង​ ៩ ខែ​កន្លង​របស់​គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​។ ទន្ទឹម​នឹង​នោះ​ គ្រប់​សមា​ជិក​គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​និង​កង​កម្លាំង​ សមត្ថ​កិច្ច​ទាំង​អស់​ គប្បី​ត្រៀម​បម្រុង​ឱ្យ​បាន​ល្អ​សម្រាប់​ការ​ចាត់​តាំង​សន្និ​សីទ​ហ្វឹក​ហាត់​ ហាត់​សម​ដោះ​ស្រា​យស​ភាព​ការណ៍​ស្មុគ​ ស្មាញ​លើ​បណ្តា​ញសង្គម​។ ផ្តុំ​កម្លាំង​តាម​ដាន​លើ​គ្រប់​វិស័យ​ ភូមិ​ឋាន​ ដែល​បង្កប់​នូវ​បញ្ហា​ស្មុគ​ស្មាញ​ បំ​ផុត​គឺ​បញ្ហា​ដី​ធ្លី​ ការ​សង​សំ​ណង​ឧបត្ថម្ភ​ ការ​តាំង​ទី​លំ​នៅ​ជា​ថ្មី​ ការ​រំ​ដោះ​ផ្ទៃ​ដី​សម្រាប់​គម្រោង​សំ​ខាន់​ៗ ការ​ដំ​ណើរ​ការ​រដ្ឋ​បាល​ភូមិ​ភាគ​ ២ ថ្នាក់​; បញ្ហា​ជាប់​ពាក់​ព័ន្ធ​ជន​ជាតិ​ សាសនា​ បុណ្យ​ទាន​; សន្តិ​សុខ​ សណ្តាប់​ធ្នាប់​និង​រឿង​រ៉ាវ​ដែល​បាន​សា​ធា​រណៈ​មតិ​សង្គម​យក​ចិត្ត​ទុក​ដាក់​។

ម្ចាស់​ការ​ប្រ​ទះ​ឃើញ​ ព្រមាន​ ចាត់​វិធាន​ការ​ពី​ដំ​បូង​ ពី​ចម្ងាយ​ ផ្តល់​និង​កំ​ណត់​ព័ត៌​មាន​បាន​ទាន់​ពេល​ មិន​ទុក​ឱ្យ​មាន​ភាព​អសកម្ម​ចៃ​ដន្យ ឬ​កើត​មាន​ “ចន្លោះ​ប្រ​ហោង​ព័ត៌​មាន​” ដើម្បី​មុខ​សញ្ញា​អាក្រក់​ឆ្លៀត​យក​ឱ​កាស​។ បន្ត​ការ​ពង្រឹង​អង្គ​ការ​ កង​កម្លាំង​និង​លើក​កម្ពស់​សមត្ថ​ភាព​សកម្ម​ភាព​របស់​កង​កម្លាំង​ ៣៥ គ្រប់​ថ្នាក់​ ពិស​សគឺ​នៅ​មូល​ដ្ឋាន​។ យក​ចិត្ត​ទុក​ដាក់​បំប៉ន​ជំ​នាញ​វិជ្ជា​ជី​វៈ​ បំ​ណិន​កំ​ណត់​ អត្ត​សញ្ញា​ណ​ និង​ចាត់​វិធាន​ការ​ចំ​ពោះ​ព័ត៌​មាន​មិន​ពិត​ មិន​ល្អ​។

អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ សំ​ណូម​ពរ​បន្ត​ការ​ពង្រីក​ប្រ​សិទ្ធ​ភាព​បណ្តា​ញ សារ​គមនា គមន៍​ ជំ​រុញ​មាំ​ការ​ធ្វើ​ឱ្យ​សាយ​ភាយ​ព័ត៌​ មាន​វិជ្ជមាន​និង​ម្ចាស់​ការ​តម្រង់​ទិស​សា​ធា​រណៈ​មតិ​ សង្គម​។ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ត្រូវ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទជា​មួយ​ភារ​កិច្ច​នយោ​បាយ​របស់​ទី​ក្រុង​ គោល​ការណ៍​ធំ​ៗ ព្រឹត្ត​ការណ៍​សំ​ខាន់​ៗនិង​បញ្ហា​ដែល​ប្រ​ជា​ជន​យក​ចិត្ត​ទុក​ដាក់​; ធា​នា​ព័ត៌​មាន​ “រហ័ស​ចំ​ទិស​ដៅ​ ត្រឹម​ត្រូវ​ ងាយ​បង្ខិត​ជិត​ មាន​ភាព​បញ្ចុះ​បញ្ចូល​”។ បន្ត​អនុ​វត្ត​ល្អ​តាម​គោល​លំ​នាំ​ “គ្រប​ដណ្តប់​បៃ​តង​ “ ព័ត៌​មាន​វិជ្ជមាន​ ទន្ទឹម​នឹង​នោះ​ យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​ចំ​ពោះ​គុណ​ភាព​ខ្លឹម​សារ​; ភស្តុ​តាង​ ទ្រឹស្តី​និង​ការ​ជជែក​ដេញ​ដោល​ឱ្យ​បាន​ហ្មត់​ចត់​ ប្រ​កប​ដោយ​វិទ្យា​សាស្ត្រ​ មុត​ស្រួច​ មាន​ភាព​បញ្ចុះ​បញ្ចូល​ខ្ពស់​ គ្រប់​សមត្ថ​ភាព​កំ​ណត់​ដឹង​។ ពង្រីក​ល្អ​តួ​នា​ទី​របស់​កម្មា​ភិបាល​ បក្ខ​ជន​ កង​កម្លាំង​ឃោស​និក សហ​ការី​ អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍តំ​បន់​ប្រ​ជា​ជន​ស្នាក់​នៅ​ជន​ជាតិ​ភាគ​តិច​ ជន​រួម​ជាតិ​កាន់​សាសនា​; តាម​រយៈ​នោះ​កសាង​គោល​ជំ​ហរ​ឧត្តម​គតិ​ទូ​លំ​ទូ​លាយ​និង​រឹង​មាំ​ពី​មូល​ដ្ឋាន​…។

  ​លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។  

BOX:

ក្នុង​៩ខែ​កន្លង​ គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ និង​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​; ពង្រឹង​គណៈ​ចង្អុល​ការ​និង​ផ្នែក​ធ្វើ​សេ​នា​ធិ​ការ​ជំនួយ​ការ​។ មក​ដល់​បច្ចុប្បន្ន​ គណៈ​កម្មា​ធិ​ការ​បក្ស​ទាំង​ ៦/៦ ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​បង្កើត​គណៈ​ចង្អុល​ការ​; គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ សង្កាត់​ទាំង​ ១០៣ បង្កើត​គណៈ​ការ​ងារ​៣៥។ ការ​ងារ​ក្តោ​បក្តាប់​ស្ថាន​ភាព​ កំ​ណត់​ទិស​ដៅ​ព័ត៌​មាន​និង​ប្រ​យុទ្ធ​ប្រ​ឆាំង​លើ​បណ្តា​ញសង្គម​មាន​ការវិ​វឌ្ឍន៍ច្បាស់​លាស់​ជាង​អំ​ពី​លក្ខ​ណៈម្ចាស់​ការ​។ គណៈ​ចង្អុល​ការ​ ៣៥ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​ដាក់​ចេញ​ឯក​សារ​ចង្អុល​ការ​ ដឹក​នាំ​ កំ​ណត់​ទិស​ដៅ​ជាង​ ១០០ ច្បាប់​; កង​កម្លាំង​រក្សា​ទុក​រាប់​រយ​គណ​នី​ដែល​ចុះ​ផ្សាយ​ធ្វើ​ឱ្យ​សាយ​ភាយ​រាប់​រយ​ពាន់​ព័ត៌​មាន​វិជ្ជមាន​។

ការ​ប្រ​ទះ​ឃើញ​ ប្រ​យុទ្ធ​ប្រ​ឆាំង​ ចាត់​វិធាន​ការ​ចំ​ពោះ​ព័ត៌​មាន​ខុស​ឆ្គង​ មិន​ល្អ​បាន​អនុ​វត្ត​យ៉ាង​ហ្មត់​ចត់​ ផ្សារ​ភ្ជាប់​រវាង​ការ​ឃោស​នា​ ការ​បញ្ចុះ​បញ្ចូល​ រួម​ជា​មួយ​នឹង​វិធាន​ការ​គ្រប់​គ្រង​និង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ រួម​ចំ​ណែក​រក្សា​រឹង​មាំ​សន្តិ​សុខ​ឧត្តម​គតិ​ មិន​ទុក​ឱ្យ​កើត​រឿង​រ៉ាវ​ស្មុគ​ស្មាញ​ ចំ​ណុច​ក្តៅ​ ឆ្លៀត​ឱ​កាស​ ដើម្បី​មួល​បង្កាច់​ ញុះ​ញង់​ ប្រ​ឆាំង​បំផ្លិច​បំ​ផ្លាញ​៕

អា​ញ់យុង​-មុនី​