វត្ថុធាតុដើម៖
- សាច់ជ្រូក៖ ០,៥ គីឡូក្រាម (អ្នកអាចទិញសាច់បីជាន់ សាច់ត្រគាក សាច់ស្មា... ក៏ប៉ុន្តែគួរជ្រើសរើសផ្នែកសាច់ណាដែលមានទាំងសាច់និងខ្លាញ់លាយគ្នា ដូច្នេះពេលញ៉ាំមិនស្ងួត ហើយការតុបតែងមើលទៅក៏ស្អាត)។
- អំបិល១ស្លាបព្រា; ខ្ទឹមស្ងួតស្ករ និងទឹកខ្មេះ។
វិធីធ្វើ៖

ការស្ងោរសាច់ជ្រូកឱ្យឆ្ងាញ់ក៏ត្រូវមានតិចនិក។
ស្ងោរសាច់ជ្រូក២ដងនឹងក្រអូបឆ្ងាញ់ណាស់
លាងសាច់ជ្រូកឱ្យស្អាតដាក់ចូលក្នុងឆ្នាំងដាក់ អំបិល១ស្លាបព្រាកាហ្វេ ចាក់ទឹកឱ្យលិចសាច់ដាក់ឡើងចង្ក្រានស្ងោរ១២នាទី។ ពេលនេះអ្នកនឹងឃើញទឹកសាច់ឡើងពពុះមានពណក្រហមៗ សូមចាក់ទឹកនោះចោលនិងលាងសាច់ម្តងទៀត។
បន្ទាប់មកដាក់ទឹកត្រជាក់និងសាច់ចូលក្នុងឆ្នាំង ស្ងោរម្តងទៀត ដោយបើកភ្លើងល្មម។ ពេលនេះចង់ ឱ្យសាច់ក្រអូបផ្អែមហើយមិនក្លិន អ្នកអាចដាក់ទឹក ខ្មេះបន្តិច អំបិល ស្ករនិងចំណិតខ្ទឹមក្រហមបន្តិចដាក់ស្ងោរជាមួយសាច់។
ដាក់អំបិល ទឹកខ្មេះ ខ្ទឹមក្រហមបន្តិចចូលដើម្បីបំបាត់ក្លិនសាច់
រយៈពេលស្ងោរសាច់មិនអាចប៉ាន់ស្មានឱ្យបានច្បាស់ ព្រោះថាអាស្រ័យលើដុំសាច់ដែលអ្នកស្ងោរធំឬតូចក្រាស់ឬស្ដើង។ ប្រសិនបើទិញដុំសាច់ក្រាស់ធំ រយៈពេលស្ងោរអាចយូរជាងតែមិនប្រាកដថាឆ្អិន ខាងក្នុង ករណីនេះអ្នកគួរប្រើកាំបិតច្រៀកឬកាត់ដុំសាច់ចេញឱ្យងាយឆ្អិន (អ្នកគួរច្រៀកឬកាត់ទៅតាមទំហំសាច់ដែលអ្នកគ្រោងនឹងកាត់ជាចំណិតៗ ពេលញ៉ាំ)។ រយៈពេលស្ងោរសាច់ជាមធ្យមចាប់ពី ១៥-២៥នាទី។
ពេលសាច់ឆ្អិន អ្នកត្រៀមឆ្នាំងមួយទៀតដែលដាក់ទឹកដណ្ដាំពុះទុកឱ្យត្រជាក់ រួចយកសាច់ដែលបានស្ងោរដាក់ចូលឆ្នាំងទឹកនោះ សូមកត់សម្គាល់ថា ទឹកត្រជាក់ក៏ត្រូវលិចដុំសាច់ដែរ ពេលដុំសាច់ត្រជាក់ ស្រង់យកចេញឱ្យស្ងួតទឹកនិងកាត់ជាចំណិតៗដើម្បីញ៉ាំ។ ធានាថាដុំសាច់ដែលអ្នកស្ងោរនឹងឆ្អិនផ្អែម ក្រអូបនិងស។
វិធីកាត់សាច់ជ្រូកឱ្យឆ្ងាញ់៖
ផ្អៀងកាំបិត៤៥ដឺក្រេ កាត់ទ្រេតដើម្បីឱ្យបានចំណិតសាច់ស្អាត
ដើម្បីកាត់ដុំសាច់ស្ដើងៗជាចំណិត សូមផ្អៀងកាំបិត៤៥ដឺក្រេ កាត់ទ្រេតនឹងបានចំណិតសាច់ស្អាតនិងទាក់ទាញណាស់។
វិធីលាយផ្អកកាពិសម្រាប់ញ៉ាំជាមួយសាច់ស្ងោរ
ផ្អកកាពិលាយត្រូវរបៀបឆ្ងាញ់ណាស់
ផ្អកកាពិកិន៣ស្លាបព្រាបាយ + ស្ករ២ស្លាបព្រា បាយលាយក្នុងចានមួយ។ បន្ទាប់មកអ្នកដាក់ស្រា១ស្លាបព្រាបាយ + ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ កូរឱ្យចូលគ្នាឡើងពពុះ។ ពេលញ៉ាំដាក់ម្ទេសនិងខ្ទឹមកិនចូល។
ម្ហូបសាច់ជ្រូកស្ងោរជ្រលក់ផ្អកកាពិឆ្ងាញ់ណាស់
សាច់ជ្រូកស្ងោរជ្រលក់ផ្អកកាពិញ៉ាំជាមួយចេក ខ្ចី ស្វាយខ្ចី ស្ពឺ...វេចផ្ទាប់ជាមួយបន្លែស្រស់ឯទៀត គឺឆ្ងាញ់អស្ចារ្យក្នុងពេលអាកាសធាតុត្រជាក់៕
ប្រភព៖ vietnamnet.vn - សុផន