បន្តធ្វើឱ្យសុក្រឹតគម្រោងប្លង់រួមទីក្រុងកឹងធើ ជាមួយនឹងស្មារតីវិទ្យាសាស្ត្រ សត្យានុម័ត ការទទួលខុសត្រូវ និងបើកទូលាយចក្ខុវិស័យ

Thứ năm, 17/09/2026, 04:06

(អ.ឡ) - នោះគឺជាមតិចង្អុលការរបស់លោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ នៅក្នុងកិច្ចប្រជុំប្រមូលមតិយោបល់ពីបណ្តាស្ថាប័ន អង្គការ វិទ្យាស្ថាន សាលារៀន អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងអង្គភាពគ្រប់គ្រង ដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់ទីក្រុង ចំពោះសេចក្តីព្រាងឯកសារគម្រោងប្លង់រួមទីក្រុងកឹងធើ ដល់ឆ្នាំ២០៥០ ចក្ខុវិស័យដល់ឆ្នាំ២០៧៥ នាថ្ងៃទី១៦ ខែកញ្ញា។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោកត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បណ្តាការិយាល័យចំណុះក្រុមប្រឹក្សាប្រជាជនទីក្រុង មន្ទីរ គណៈ ផ្នែករបស់ទីក្រុង ព្រមទាំងអ្នកឯកទេស អ្នកវិទ្យាសាស្ត្រ វិទ្យាស្ថាន និងសាលារៀននានា បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំ មតិយោបល់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃសេចក្តីព្រាងគម្រោងប្លង់ និងបានចំណាយពេលជាច្រើនដើម្បីពិភាក្សាអំពីទម្រង់ចាត់តាំងលំហអភិវឌ្ឍន៍តាមរូបភាព ២ ប៉ូល - ២ ច្រករបៀងខាងកើតខាងលិច - ៣ ច្រករបៀងខាងជើងខាងត្បូង និង ៦ តំបន់អភិវឌ្ឍន៍ក្នុងគម្រោងប្លង់។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ផ្តល់មតិយោបល់លើខ្លឹមសារពាក់ព័ន្ធនឹងគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងវប្បធម៌។

មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ចាំ​បាច់​ត្រូវ​ពិ​និត្យ​ឡើង​វិញ​នូវ​ទិន្ន​ន័យ​ចំ​នួន​ប្រ​ជា​ជន តម្រង់​ទិស​ខ្លឹម​សារ​គម្រោង​ប្លង់​ពាក់​ព័ន្ធ​នឹង​ទំ​ហំ​ចំ​នួន​ប្រ​ជា​ជន ទិស​ដៅ​អភិវឌ្ឍ​ន៍ទី​ក្រុង ហេ​ដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ប្រ​ជា​ជន ជា​ពិ​សេ​សត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់​សក្តា​នុពល​ជា​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តា​លធន​ធាន​មនុស្ស មិន​ត្រឹម​តែ​សម្រាប់​ទី​ក្រុង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទាំង​មូល​ទៀត​ផង។​

លោកត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ស្នើឱ្យពិគ្រោះយោបល់ពិនិត្យឡើងវិញនូវភាគកម្រិតដីលំនៅឋាន និងទិសដៅរៀបចំផលិតកសិកម្មតាមទិសដៅប្រមូលផ្តុំ។

ទន្ទឹម​នឹង​នោះ ត្រូវ​រៀប​ចំ​គម្រោង​ប្លង់​លំ​ហ​ទី​ក្រុង​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អត្ត​សញ្ញា​ណ​តំ​បន់​ព្រែក​ទន្លេ សិក្សា​ស្រាវ​ជ្រាវ​គម្រោង​ប្លង់​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​ឱ្យ​ព្រម​ៗគ្នា ប៉ុន្តែ​មិន​ត្រូវ​ស្ថិត​នៅ​ឆ្ងាយ​ពេក​ពី​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម។ ព្រម​ទាំង ត្រូវ​វាយ​តម្លៃ​ជា​រួម​នូវ​ទិស​ដៅ​គម្រោង​ប្លង់​អា​កាស​យាន​ដ្ឋាន​ថ្មី​ក្នុង​ដំ​ណាក់​កាល​២០៥០-២០៧៥ ក្នុង​បរិការណ៍​ដែល​បរិមាណ​អ្នក​ដំ​ណើរ​មាន​និន្នា​កា​ការ​ថយ​ចុះ ដោយ​សា​រកា​រត​ភ្ជាប់​ផ្លូវ​គោក​ជា​មួយ​ទី​ក្រុង​ហូជី​មិញ​មាន​ភាព​រហ័ស​ជាង​មុន ហើយ​ទំ​និញ​មាន​លក្ខណៈ​ពិ​សេស​ធ្ងន់​។​

សាស្ត្រាចារ្យរង បណ្ឌិត ឡេអាញត្វឹង​ នៃមហាវិទ្យាល័យធនធាននិងបរិស្ថាន សាកលវិទ្យាល័យកឹងធើ ស្នើឱ្យមានការអភិវឌ្ឍទីក្រុងប្រកបដោយភាពសុខដុមជាមួយលក្ខណៈពិសេសនៃតំបន់ព្រែកទន្លេ។

ក្រៅ​ពី​នេះ ត្រូវ​ផ្តោត​សំ​ខាន់​លើ​ការ​រៀប​គម្រោង​ប្លង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក​ ផ្លូវ​ដែក និង​ផ្លូវ​អា​កាស​ការ​ទាញ​យក​ផល​ពី​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​កំ​ពង់​ផែ​ដង​ទន្លេ​ហូវ​ យក​ចិត្ត​ទុក​ដាក់​លើ​ការ​បូម​ស្តា​រមាត់​សមុទ្រ បើក​ច្រក​កំ​ពង់​ផែ​ទឹក​ជ្រៅ​និង​មជ្ឈ​មណ្ឌល​ភ័ស្តុ​ភា បម្រើ​ដល់​ការ​នាំ​ចេញ​ទំនិញ​របស់​តំ​បន់​ទាំង​មូល​។ ចាំ​បាច់​ត្រូវ​រៀប​គម្រោង​ប្លង់​តភ្ជាប់​តំ​បន់​ឧស្សាហ​កម្ម​នា​នា​ដោយ​ផ្ទាល់​ទៅ​នឹង​ប្រ​ព័ន្ធ​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវ​ជាតិ​ក្នុង​ភូមិ​ឋាន ដើម្បី​ទាក់​ទាញ​ការវិ​និ​យោគ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព។​

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សំណូមពរឱ្យមន្ទីរសំណង់និងអង្គភាពពិគ្រោះយោបល់ទទួលយកមតិយោបល់ចូលរួម។

មាន​ប្រ​សាសន៍​សរុប​សេច​ក្តី​ក្នុង​កិច្ច​ប្រ​ជុំ លោក​ទ្រឿង​កាញ់​ត្វៀង បាន​ប្រ​គល់​ភារ​កិច្ច​ឱ្យ​មន្ទីរ​សំ​ណង់​ជា​ស្ថា​ប័ន​ដើម​ទង ទទួល​បន្ទុក​សហ​ការ​ជា​មួយ​អង្គ​ភាព​ពិ​គ្រោះ​យោ​បល់ និង​មន្ទីរ គណៈ ផ្នែក​នា​នា រួស​រាន់​ប្រ​មូល​ផ្តុំ​មតិ​យោបល់​ទាំង​អស់​នៅ​ក្នុង​កិច្ច​ប្រ​ជុំ។ ត្រូវ​បែង​ប្រ​ភេទ​ឱ្យ​ច្បាស់​លាស់​នូវ​ខ្លឹម​សារ​ដែល​ទទួល​បាន ខ្លឹម​សា​របក​ស្រាយ និង​ខ្លឹម​សារ​ដែល​មិន​ទាន់​មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់ ព្រម​ទាំង​អម​ជា​មួយ​នូវ​មូល​ដ្ឋាន​ជាក់​លាក់។ ពិ​និត្យ​ឡើង​វិញ និង​ឯក​ភាព​លើ​ប្រ​ព័ន្ធ​ទិន្ន​ន័យ​ចំ​នួន​ប្រ​ជា​ជន កម្លាំង​ពល​កម្ម ដី​ធ្លី និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​។ ធ្វើ​ឱ្យ​សុក្រឹត​នូវ​តា​រាង​ផ្ទៀង​ផ្ទាត់​ជា​មួយ​គម្រោង​ប្លង់​ថ្នាក់​លើ។ ធ្វើ​ឱ្យ​សុក្រឹត​នូវ​ការ​វាយ​តម្លៃ​បរិមាណ​ចំ​ពោះ​ជម្រើស​ដែល​នៅ​បើក​ចំ​ហ។ ពិ​និត្យ​ឡើង​វិញ​នូវ​ខ្លឹម​សារ​អំ​ពី​ទឹក​ ការ​ជន់​លិច ការ​ស្រុត​ដី ការ​ជ្រាប​ចូល​នៃ​ទឹក​ប្រៃ​ ដី​កសិ​កម្ម បរិស្ថាន និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​ទេស។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​បញ្ជាក់៖ គម្រោង​ប្លង់​ទី​ក្រុង​កឹង​ធើ​ដល់​ឆ្នាំ​២០៥០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៧៥ គឺ​ជា​គម្រោង​ប្លង់​មាន​សា​រៈសំ​ខាន់​ពិ​សេស កំ​ណត់​រូប​រាង​លំ​ហ​អភិវឌ្ឍន៍​របស់​ទី​ក្រុង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទស​វត្សរ៍​ខាង​មុខ។ ដូច្នេះ សំ​ណូម​ពរ​ដែល​បាន​ដាក់​ចេញ​គឺ​ត្រូ​វក​សាង​គម្រោង​ប្លង់​មួយ​ដែល​មាន​ចក្ខុ​វិស័យ ប៉ុន្តែ​មិន​មែន​ជា​ការ​ស្រ​មើ​ស្រមៃ មាន​សេច​ក្តី​ប្រាថ្នា ប៉ុន្តែ​ត្រូវ​មា​នល​ក្ខណៈ​ដែល​អាច​អនុ​វត្ត​បាន​ បង្កើត​លំ​ហ​អភិវឌ្ឍន៍ ប៉ុន្តែ​មិន​ត្រូវ​ដោះ​ដូរ​ជា​មួយ​នឹង​បរិ​ស្ថាន និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ឡើយ អភិ​វឌ្ឍ​ន៍ទី​ក្រុង​ប៉ុន្តែ​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​អត្ត​សញ្ញា​ណ​តំ​បន់​ព្រែក​ទន្លេ ចម្ការ​សួន និង​តម្លៃ​មាន​លក្ខណៈ​ពិ​សេស​របស់​កឹង​ធើ។

អា​ស្រ័យ​ហេ​តុ​នោះ អង្គ​ភាព​ពិ​គ្រោះ​យោ​បល់​និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ត្រូវ​ទទួល​យក​មតិ​យោបល់​នា​នា​ដោយ​ត្រឹម​ត្រូវ​ បន្ត​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ឯក​សារ​ក្នុង​ស្មារតី​វិទ្យា​សាស្ត្រ សត្យា​នុម័ត ការ​ទទួល​ខុស​ត្រូវ​ និង​បើក​ទូ​លាយ​ចក្ខុ​វិស័យ​។ ទិស​ដៅ​ចុង​ក្រោយ​មិន​មែន​ត្រឹម​តែ​ការ​បញ្ចប់​នូវ​ឯក​សារ​មួយ​ច្បាប់​ដើម្បី​ដាក់​ជូន​សុំ​ការ​ពិ​និត្យ​វាយ​តម្លៃ​នោះ​ទេ​ ប៉ុន្តែ​គឺ​ដើម្បី​កសាង​ឧប​ករណ៍​គ្រប់​គ្រង​និង​អភិវឌ្ឍ​ន៍ដែល​មាន​តម្លៃ​ពិត​ប្រា​កដ ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ទី​ក្រុង​កឹង​ធើ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​លឿន​រហ័ស ចីរ​ភាព ជីវ​ស្ថាន បន្សាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ និង​កាន់​តែ​បញ្ជាក់​ពី​តួ​នា​ទី​ជា​ទី​ក្រុង​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕​

មិញហ្វៀង - ថាច់ធី