សង្កាត់​ខាញ់​ហ្វា​ប្រ​ជុំ​វាយ​តម្លៃ​លទ្ធ​ផល​អនុ​វត្ត​ភារ​កិច្ច​សេដ្ឋ​កិច្ច​-សង្គម​ ខែ​សី​ហា​ ឆ្នាំ​២០២៦
Thứ tư, 26/08/2026, 04:21

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សី​ហា​ ឆ្នាំ​២០២៦ នៅ​សាល​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​វាយ​តម្លៃ​លទ្ធ​ផល​អនុ​វត្ត​ភារ​កិច្ច​ ខែ​សី​ហា​ ឆ្នាំ​២០២៦ និង​ដាក់​ចេញ​ទិស​ដៅ​ភារ​កិច្ច​ ខែ​កញ្ញា​ ឆ្នាំ​២០២៦។

អញ្ជើញ​ចូល​រួម​និង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​មាន​លោក​ត្រឹង​ទ្រី​វ៉ឹង អនុ​លេខា​គណះកម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​; ចូល​រួម​នៅ​មាន​លោក​ ត្រឹង​មិញ​គឿង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​; បណ្តា​សម​មិត្ត​ជា​សមា​ជិក​គណៈ​អចិន្ត្រៃ​យ៏ គណះប្រតិ​បត្តិ​ការ​; ថ្នាក់​ដឹក​នាំ​គណៈ​ ផ្នែក​សង្កាត់​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​នៃ​១៣មណ្ឌល​នៅ​លើ​ភូមិ​ឋាន​សង្កាត់​។

ទិដ្ឋភាព​នៃ​កិច្ច​ប្រ​ជុំ​។

តា​មរ​បាយ​ការណ៍​ ក្នុង​ខែ​សី​ហា​ ឆ្នាំ​២០២៦ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​នៅ​លើ​ភូមិ​ឋាន​សង្កាត់​ខាញ់​ហ្វា​បន្ត​រក្សា​ស្ថិរ​ភាព​។ កិច្ច​ចង្អុល​ការ​ ដឹក​នាំ​ត្រូវ​បាន​ផ្តោត​ ច្បាម​តាម​ភារ​កិច្ច​សំ​ខាន់​ៗនិង​ល្បឿន​នៃ​ការ​អនុ​វត្ត​ភាគ​កម្រិត​ឆ្នាំ​២០២៦; សកម្ម​ភាព​ផលិត​ ធ្វើ​អា​ជីវ​កម្ម​បាន​រក្សា​ កិច្ច​ការ​គ្រប់​គ្រង​រដ្ឋ​លើ​វិស័យ​នា​នា​បន្ត​បាន​ពង្រឹង​។ វិស័យ​កសិ​កម្ម​ ជល​ផល​បន្ត​ជា​វិស័យ​មុខ​ព្រួញ​។ ក្នុង​ខែ​ ផ្ទៃ​ដី​ចិញ្ចឹម​ជល​ផល​សម្រេច​ជាង​ ១.៦៦៥ហិក​តា​ បង្កើន​ផ្ទៃ​ដី​ចិញ្ចឹម​សរុប​ចាប់​ពី​ដើម​ឆ្នាំ​ដល់​ជាង​ ១០.២១២ហិក​តា​ សម្រេច​ ៩៨,២%ភាគ​កម្រិត​នៃ​សេច​ក្តី​សម្រេច​ចិត្ត​។ បរិមាណ​ជល​ផល​សរុប​ក្នុង​ខែ​សម្រេច​ជាង​ ៩.៥២៤តោន​ បង្កើន​ទិន្ន​ផល​បូក​សរុប​ដល់​ជាង​ ៤៤.២៥៥តោន​ សម្រេច​ ៩០,៣២%ភាគ​កម្រិត​។ ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​បន្ត​រក្សា​បាន​លទ្ធ​ផល​វិជ្ជមាន​ ដោយ​មាន​ផ្ទៃ​ដី​ដាំ​សរុប​ចាប់​ពី​ដើម​ឆ្នាំ​សម្រេច​២០៩ហិក​តា​ លើ​សភាគ​កម្រិត​តាម​សេច​ក្តី​សម្រេច​ចិត្ត​; បរិមាណ​ប្រ​មូល​ផល​សម្រេច​ ៤.១២៥តោន​។

សកម្ម​ភាព​ឧស្សាហ​ពាណិជ្ជ​កម្ម​ សេ​វា​កម្ម​បន្ត​មាន​ស្ថិរ​ភាព​។ តម្លៃ​ផលិត​ឧស្សាហ​កម្ម​ ឧស្សាហ​កម្ម​ខ្នាត​តូច​និង​សិប្ប​កម្ម​ក្នុង​ខែ​ប៉ាន់​ស្មាន​សម្រេច​ ៤៥ពាន់​លាន​ដុង​ បង្កើន​លទ្ធ​ផល​បូក​សរុប​ដល់​ ៤៤២ពាន់​លាន​ដុង​។ ចំ​ណូល​លក់​រាយ​ទំនិញ​និង​សេ​វា​កម្ម​សរុប​សម្រេច​ប្រ​មា​ណ​១៣០ពាន់​លាន​ដុង​ បង្កើន​លទ្ធ​ផល​បូក​សរុប​ដល់​ ១.២០២ពាន់​លាន​ដុង​។ សកម្ម​ភាព​ទេស​ចរណ៍​បន្ត​បាន​រក្សា​ ក្នុង​ខែ​ភូមិ​ភាគ​ទទួល​ភ្ញៀវ​បាន​ ១៣០លើក​នាក់​ បង្កើន​ចំ​នួន​ភ្ញៀវ​មក​ទស្សនា​ចាប់​ពី​ដើម​ឆ្នាំ​ដល់​ ២១.៧៥០លើក​នាក់​ ចំ​ណូល​ប៉ាន់​ស្មាន​សម្រេច​ ៨៧០លាន​ដុង​។ ការងា​រវិ​និយោ​គក​សាង​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​។ សង្កាត់​ខាញ់​ហ្វា​បាន​អនុ​វត្ត​បែប​បទ​វិនិយោ​គក​សាង​ផ្លូវ​គមនាគមន៍​ជន​បទ​ចំ​នួន​ ០៦សំ​ណង់​ ដោយ​ថវិកា​សរុប​ជាង​ ២១,៣ពាន់​លាន​ដុង​; ទន្ទឹម​នឹង​នោះ​ បាន​បង្កើន​កម្រិត​ ជួស​ជុល​សា​លា​រៀន​ចំ​នួន​ ០៦ទី​តាំង​ ដោយ​ថវិកា​ជាង​ ៣,១៤ពាន់​លាន​ដុង​។ ជា​ពិ​សេស​ ការ​ស្តា​រប្រ​ឡាយ​ធា​រា​សាស្ត្រ​បាន​ ១៦/១៦ខ្សែ​ សម្រេច​១០០%ផែន​ការ​ រួម​ចំ​ណែក​បម្រើ​ការ​ផលិត​និង​ចិញ្ចឹម​ជល​ផល​នៅ​លើ​ភូមិ​ឋាន​។

កិច្ច​ការ​កែ​ទម្រង់​រដ្ឋ​បាល​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​បន្ត​មាន​ការវិ​វត្ត​វិជ្ជមាន​។ ក្នុង​ខែ​ សង្កាត់​ទទួល​បាន​សំណុំ​បែប​បទ​រដ្ឋ​បាល​ចំ​នួន​១.៤០៣ ដោយ​ឡែក​សំណុំ​ឯក​សារ​នៅ​លើ​ប្រ​ព័ន្ធ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ទី​ក្រុង​ ១០០%សំណុំ​ឯក​សារ​បាន​ទទួល​តាម​រយៈ​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។ កិច្ច​ការ​ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ​ ទាញ​យក​ផល​មូល​ដ្ឋាន​ទិន្ន​ន័យ​ចំ​នួន​ប្រ​ជា​ជន​និង​អនុ​វត្ត​គម្រោង​ ០៦បន្ត​បាន​យក​ចិត្ត​ទុក​ដាក់​។ សង្កាត់​ក៏​បាន​បង្កើត​ Zalo Official Account (OA) ជា​ជំ​ហាន​ៗកសាង​ប្រ​ព័ន្ធ​ព័ត៌​មាន​ជា​ផ្លូវ​ការ​ ដើម្បី​បង្កើន​ការ​ទំ​នាក់​ទំនង​ជា​មួយ​ប្រ​ជា​ជន​នៅ​លើ​បរិស្ថាន​ឌីជី​ថល​។

ក្នុង​កិច្ច​ប្រ​ជុំ​ ថ្នាក់​ដឹក​នាំ​សង្កាត់​ខាញ់​ហ្វា​ក៏​បាន​ប្រ​កាស​សេច​ក្តី​សម្រេច​អំ​ពី​ការ​ងារ​កម្មា​ភិបាល​ ក្នុង​នោះ​មាន​សេច​ក្តី​សម្រេច​តែង​តាំង​អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​នា​នា​នៅ​លើ​ភូមិ​ឋាន​សង្កាត់​។ ការ​ពង្រឹង​កង​ជួរ​កម្មា​ភិបាល​គណៈ​ប្រ​ជា​ជន​មណ្ឌល​នា​នា​ សំ​ដៅ​ធា​នា​កិច្ច​ចង្អុល​ការ​ ដឹក​នាំ​បាន​រលូន​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ​នៅ​មូល​ដ្ឋាន​ ឆ្លើយ​តប​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​។

លោក​ត្រឹង​ទ្រី​វ៉ឹង អនុ​លេខា​គណះកម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា​និង​លោក​លី​ថាញ​ហាយ​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ ប្រ​ធាន​គណៈ​កសាង​បក្ស​ ប្រ​គល់​សេច​ក្តី​សម្រេច​តែង​តាំង​អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​នា​នា​។

ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ត្រឹង​ទ្រី​វ៉ឹង អនុ​លេខា​គណះកម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា​ បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​ដែល​ផ្នែក​ អង្គ​ភាព​និង​មណ្ឌល​នា​នា​សម្រេច​បាន​ក្នុង​ខែ​សី​ហា​; ព្រម​ទាំង​សំ​ណូម​ពរ​ក្នុង​ពេល​ខាង​មុខ​បន្ត​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ ម្ចាស់​ការ​ ម៉ឹង​ម៉ាត់​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​ ផ្តោត​លើ​ការ​ជម្នះ​នូវ​ភាព​អន់​ថយ​ ភាព​នៅ​មាន​កម្រិត​ ជា​ពិ​សេ​សភាគ​កម្រិត​ដែល​សម្រេច​បាន​នៅ​ទាប​។ សំ​ណូម​ពរ​ផ្នែក​ អង្គ​ភាព​នា​នា​ផ្តោត​លើ​ការ​ជំ​រុញ​ល្បឿន​អនុ​វត្ត​និង​ផ្តល់​ផ្ទេរ​ថវិកា​វិនិយោគ​រដ្ឋ​; ពង្រឹង​ការ​គ្រប់​គ្រង​លើ​ការ​ប្រ​មូល​ ទប់​ស្កាត់​ការ​បាត់​បង់​ថវិកា​; ដោះ​ស្រាយ​ការ​លំ​បាក​ ការ​រាំង​ស្ទះ​ក្នុង​ការ​សំ​ណង​ ជំនួយ​ រំ​ដោះ​ដី​ធ្លី​ ពិ​សេស​ចំ​ពោះ​គម្រោង​ថាម​ពល​វា​យោ​អគ្គិ​សនី​។ ទន្ទឹម​នឹង​នោះ​ បន្ត​តាម​ដាន​យ៉ាង​ជិត​ស្និទ្ធ​ស្ថាន​ភាព​ផលិត​ ជំងឺ​លើ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ជល​ផល​; លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​សហ​ករណ៍​និង​អភិវឌ្ឍ​បណ្តា​ផលិត​ផល​មាន​សក្តា​នុពល​ចូល​រួម​កម្ម​វិធី​ OCOP។

ចំ​ណុច​សំ​ខាន់​ក្នុង​ពេល​ខាង​មុខ​ សង្កាត់​ខាញ់​ហ្វា​បន្ត​ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ភ្ជាប់​ជា​មួយ​គម្រោង​ ០៦ បង្ក​លក្ខ​ណៈជា​អតិ​បរ​មា​ដើម្បី​ប្រ​ជា​ជន​កៀក​ជិត​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។ ស្រប​ជា​មួយ​នោះ​ លើ​វិស័យ​វប្ប​ធម៌​-សង្គម​ ភូមិ​ភាគ​នឹង​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព​សកម្ម​ភាព​គ្រឹះ​ស្ថាន​អប់​រំ​ ដើម្បី​ត្រៀម​ឱ្យ​បាន​ល្អ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​; ទន្ទឹម​នឹង​នោះ​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​រាតត្បាត​ ធា​នា​សុខុមា​ភាព​សង្គម​និង​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ ចំ​ពោះ​ការ​ងារ​ការ​ពារ​ជាតិ​-សន្តិ​សុខ​ កង​កម្លាំង​សមត្ថ​កិច្ច​គប្បី​ម្ចាស់​ការ​ក្តាប់​ស្ថាន​ភាព​ រក​ឃើញ​និង​ដោះ​ស្រាយ​ឱ្យ​បាន​ដាច់​ស្រេច​នូវ​ករ​ណី​ រឿង​រ៉ាវ​ដែល​កើត​ឡើង​នៅ​ថ្នាក់​មូល​ដ្ឋាន​៕

ថាញ​ហ៊ុង - សុផន​