នាថ្ងៃទី ២៥ ខែសីហា អនុវត្តចលនាប្រឡងប្រណាំង ពង្រីកស្មារតីសាមគ្គី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក សន្សំសំចៃ និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច សមាគមសហពន្ធនារីឃុំញូយ៉ា ទីក្រុងកឹងធើ បានបង្ហាញទម្រង់ “ហ៊ុនទុន - សន្សំសំចៃវិលជុំ” ក្នុងកងជួរកម្មាភិបាលនិងសមាជិកានារី។

ទម្រង់ “ហ៊ុនទុន-សន្សំសំចៃវិលជុំ” បានអនុវត្តដើម្បីឧបត្ថម្ភគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ទម្រង់នេះ មានការចូលរួមពីសមាជិកាចំនួន ៣៤ រូប ជាសមមិត្តក្នុងគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍សមាគម និងបងប្អូននារីជាប្រធានសាខាសមាគម និងសមាជិកានារីចួលរួម។ តាមរយៈនោះ សមាជិកាម្នាក់ៗចូលរួមបង់ប្រាក់ ៥០០.០០០ ដុង/ម្នាក់/ខែ ដើម្បីបង្កើតប្រភពទុនវិលជុំជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ តាមការកំណត់នៅថ្ងៃទី ១៧ ជារៀងរាល់ខែ ក្នុងកិច្ចប្រជុំគណៈប្រតិបត្តិការសមាគម បណ្តាសមាជិកានឹងរួមគ្នាបង់ប្រាក់ ចាប់ស្លាក់វិលជុំ និងប្រគល់ប្រភពទុនជំនួយដោយស្មារតីបើកចំហ ប្រជាធិបតេយ្យ សាមគ្គីភាព និងរួមគ្នាចែករំលែកការលំបាក។
សមមិត្ត ង្វៀងធីហាំង ប្រធានសមាគមសហពន្ធនារីឃុំញូយ៉ា បានឱ្យដឹង៖ ទម្រង់នេះ ទាក់ទាញសមាជិកាចូលរួមចំនួន ៣៤ រូប ក្នុងមួយខែៗ ប្រភពទុនវិលជុំបាន ១៧ លានដុង រួមចំណែកបង្កើតប្រភពកម្លាំងបន្ថែម ដើម្បីបងប្អូននារីម្ចាស់ការប្រើប្រាស់ក្នុងតម្រូវការជាក់ស្តែងរបស់គ្រួសារ អភិវឌ្ឍសេដ្ឋកិច្ច និងលំនឹងជីវភាព។ ទម្រង់នេះ បានធ្វើឱ្យរីកសាយភាយនូវស្មារតី “ស្លឹកជាពាសស្លឹកដាច់” ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ព្រមទាំងបង្កើតនូវទម្លាប់សន្សំសំចៃក្នុងកងជួរកម្មាភិបាល និងសមាជិកា រួមចំណែកកសាងអង្គការសមាគមពីមួយថ្ងៃកាន់តែសាមគ្គី ជាក់ស្តែង និងមានប្រសិទ្ធភាព។ នាពេលខាងមុខ សមាគមនឹងលើកទឹកចិត្តដល់សាខាសមាគមនារីគ្រប់ភូមិ ឱ្យអនុវត្តបន្តក្នុងចំណោមសមាជិកា ដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
យ្វីអាញ-ត្រឹងរ៉ូន