សម​មិត្ត​ យឿង​ថាញ​ត្វ​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ភូ​ បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ឱ្យ​កាន់​តំ​ណែង​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​
Thứ tư, 26/08/2026, 04:00

គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ ទើប​ចាត់​តាំង​សម័យ​ប្រ​ជុំ​លើក​ទី​៥ នីតិ​កាល​ XIII អា​ណត្តិ​កាល​ ២០២៦ - ២០៣១។ នេះ​ជា​សម័យ​ប្រ​ជុំ​ប្រ​ធាន​បទ​ ដើម្បី​ពិ​និត្យ​និង​សម្រេច​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ដែល​ស្ថិត​ក្រោម​សមត្ថ​កិច្ច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​។ អញ្ជើញ​ចូល​រួម​ក្នុង​សម័យ​ប្រ​ជុំ​ មាន​លោក​ឡឹម​តៀង​ថា​ច់ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ នា​យក​រង​ប្រ​ចាំ​ការ​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​កឹង​ធើ​ លោក​ង្វៀង​មិញ​ហ្វាង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ លោក​យឿង​ថាញ​ត្វង​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ លោក​ហ្វិញ​តឹង​ថាញ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ ព្រម​ទាំង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ នីតិ​កាល​ XIII ។

នៅ​ក្នុង​សម័យ​ប្រ​ជុំ​ គណៈ​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ បាន​អាន​នូវ​សេច​ក្ដី​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ស្តី​ពី​ការ​ចាត់​បញ្ជូន​និង​តែង​តាំង​លោក​ ឡឹម​តៀង​ថា​ច់។ ផ្អែក​លើ​មូល​ដ្ឋាន​នេះ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ បាន​អនុ​វត្ត​នីតិ​វិធី​បញ្ចប់​តំ​ណែង​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ និង​ឱ្យ​ឈប់​បំ​ពេញ​ភារ​កិច្ច​ជា​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ នីតិ​កាល​ XIII អា​ណត្តិ​កាល​២០២៦ - ២០៣១ ចំ​ពោះ​លោក​ឡឹម​តៀង​ថា​ច់។  ខ្លឹម​សារ​នេះ​ បាន​តំ​ណាង​ដែល​មាន​វត្ត​មាន​ទាំង​អស់​ឯក​ភាព​អនុ​ម័ត​។

អ្នក​តំ​ណាង​ចូល​រួម​សម័យ​ប្រ​ជុំ​លើក​ទី​៥ នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ នីតិ​កាល​ XIII។

បន្ត​បន្ទាប់​មក​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ បាន​អនុ​វត្ត​ដំ​ណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ នីតិ​កាល​ទី​ XIII អា​ណត្តិ​កាល​២០២៦ - ២០៣១។ ផ្អែក​លើ​ស្មារតី​ប្រ​ជា​ធិ​បតេយ្យ​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ តំ​ណាង​ទាំង​ឡាយ​បាន​ឯក​ភាព​ឧទ្ទេស​នាម​លោក​យឿង​ថាញ​ត្វង​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​កាន់​តំ​ណែង​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​។ ជា​លទ្ធ​ផល​ លោក​យឿង​ថាញ​ត្វង​ បាន​អ្នក​តំ​ណាង​ទាំង​ឡាយ​ទំនុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​តាំង​ឱ្យ​កាន់​តំ​ណែង​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ នីតិ​កាល​ XIII អា​ណត្តិ​កាល​ ២០២៦ - ២០៣១។ សម័យ​ប្រ​ជុំ​ក៏​បាន​អនុ​ម័ត​សេច​ក្តី​សម្រេច​ចិត្ត​ទទួល​ស្គាល់​លទ្ធ​ផល​បញ្ចប់​តំ​ណែង​ និង​លទ្ធ​ផល​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ ស្រប​តាម​លំ​ដាប់​លំ​ដោយ​នីតិ​វិធី​ និង​សេ​ក្ដី​កំ​ណត់​។

ថ្លែង​ការណ៍​ទទួល​ភារ​កិច្ច​និង​បិទ​សម័យ​ប្រ​ជុំ​ លោក​យឿង​ថាញ​ត្វង​ បាន​សម្តែង​នូវ​ការ​គោរព​និង​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ទំនុក​ចិត្ត​របស់​បណ្តា​អ្នក​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ ព្រម​ទាំង​អះ​អាង​ថា​ នឹង​ខិត​ខំ​ប្រឹង​ប្រែង​រួម​ជា​មួយ​គណៈ​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ និង​បណ្តា​អ្នក​តំ​ណាង​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ផ្លាស់​ថ្មី​សកម្ម​ភាព​ លើក​កម្ពស់​គុណ​ភាព​ និង​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​នូវ​បណ្តា​ភារ​កិច្ច​នយោ​បាយ​ និង​សេដ្ឋ​កិច្ច​ - សង្គម​ របស់​ភូមិ​ភាគ​។

សម​មិត្ត​ យឿង​ថាញ​ត្វង​ (ខាង​ស្តាំ) បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ឱ្យ​កាន់​តំ​ណែង​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ អា​ណត្តិ​កាល​ ២០២៦ – ២០៣១។

សុក​កា - ថា​ច់ធី​