ឃុំ​អាង​និញ កៀរ​គរ​ប្រ​ភព​សង្គមូបនីយ​កម្ម​ សំ​ដៅ​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​
Thứ tư, 26/08/2026, 03:48

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ពី​រដ្ឋ​ ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​ បាន​កំ​ណត់​ថា​ ការ​កៀរ​គរ​ប្រ​ភព​សង្គមូបនីយ​កម្ម​ គឺ​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​មួយ​ សំ​ដៅ​កសាង​ និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ប្រ​ជា​ជន​ ព្រម​ទាំង​ជម្រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​នៅ​ភូមិ​ភាគ​។

អនុ​វត្ត​គោល​ការណ៍​កសាង​ជន​បទ​ថ្មី​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ឃុំ​អាង​និញ បង្កើន​ការ​ឃោស​នា​ ចលនា​កម្មា​ភិបាល​ បក្ខ​ជន​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម​ និង​ប្រ​ជា​ជន​ ពង្រីក​ស្មារតី​សាមគ្គី​ភាព​ រួម​កម្លាំង​កសាង​ស្រុក​ភូមិ​ សំ​ដៅ​កសាង​សំ​ណង់​ជន​បទ​ទាំង​ឡាយ​ ដូច​ជា​ស្ពាន​ជន​បទ​នៅ​នា​នា​ភូមិ​ ដែល​មាន​ស្ពាន​មួយ​ចំ​នួន​ខូច​ខាត​ និង​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង​។ ការ​ងារ​ចលនា​បាន​អនុ​វត្ត​លើ​ស្មារតី​ប្រ​ជា​ធិ​បតេយ្យ​ ប្រ​កាស​ជា​ចំ​ហ​ តម្លា​ភាព​ និង​សម​ស្រប​ទៅ​នឹង​លក្ខ​ណៈជាក់​ស្តែង​នៃ​ភូមិ​ភាគ​នីមួយៗ​។

ប្រ​ជា​ជន​ចូល​រួម​ចាក់​បេតុង​ផ្ទៃ​ខាង​លើ​ស្ពាន​ភូមិ​សា​ឡា​ង ឃុំ​អាង​និញ។

នៅ​ភូមិ​សា​ឡា​ង ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មា​ណ​ ៧៥% ផ្តើម​ពី​ប្រ​ភព​សង្គមូបនីយ​កម្ម​ដែល​បាន​កៀរ​គរ​ពី​ អង្គ​ការ​ បុគ្គល​ សប្បុរស​ជន​ និង​មា​មីង​នៅ​ក្នុង​ភូមិ​ កសាង​ស្ពាន​ចំ​នួន​ ២ ខ្សែ​។ ទី​មួយ​ គឺ​ស្ពាន​សា​ឡា​ង ១ មាន​ទទឹង​ ៤ ម៉ែ​ត្រ​ ប្រ​វែង​ ៣៦ ម៉ែ​ត្រ​ ថវិកា​សាង​សង់​ប្រ​មា​ណ​ ៦០០ លាន​ដុង​; ទី​ពីរ​ គឺ​ស្ពាន​សា​ឡា​ង ២ មាន​ទទឹង​ ៤ ម៉ែ​ត្រ​ ប្រ​វែង​ ៤២ ម៉ែ​ត្រ​ ថវិកា​សាង​សង់​ប្រ​មា​ណ​ ៨០០ លាន​ដុង​។ ទ្រង់​ទ្រាយ​នៃ​ការ​រួម​វិភាគ​ទាន​ ដូច​៖ ឧបត្ថម្ភ​ថវិកា​ សម្ភារ​សាង​សង់​ ថ្ងៃ​កម្លាំង​ពល​កម្ម​ បរិច្ចាគ​ដី​ធ្លី​ និង​ការ​រួម​ចំ​ណែក​ប្រ​ភព​ធន​ធាន​ផ្សេង​ៗទៀត​ ដើម្បី​បម្រើ​ដល់​ការក​សាង​សំ​ណង់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​។​ បង​ យី​ប មិញ​វឿង ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​សា​ឡា​ង បាន​ឱ្យ​ដឹង​៖ “រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផ្តើម​កសាង​ រួម​ជា​មួយ​នឹង​ការ​ចលនា​ពី​សប្បុរស​ជន​នា​នា​ជួយ​ឧបត្ថម្ភ​ថវិកា​ ចំ​ណែក​ឯ​មា​មីង​ក្នុង​ភូមិ​ ត្រៀម​ក្នុង​ការ​ជួយ​កម្លាំង​ពល​កម្ម​ ដើម្បី​ឱ្យ​ស្ពាន​ថ្មី​កសាង​រួច​រាល់​ឆាប់​ៗ ជួយ​ឱ្យ​មា​មីង​ និង​ប្អូន​ៗសិស្សា​នុសិស្ស​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល​ជាង​”។ ចំ​ណែក​ឯ​បង​ស្រី​ គឹម​ ធី​លៀង​ អ្នក​ចូល​រួម​ដាំ​បាយ​ឱ្យ​អ្នក​ចូល​រួម​ធ្វើ​ស្ពាន​ ចែក​រំលែក​៖ “ខ្ញុំ​បាន​ដាំ​បាយ​ឱ្យ​បង​ប្អូន​ហូប​ ចាប់​តាំង​ពី​ថ្ងៃ​បើក​ការ​សាង​សង់​មក​ទល់​ពេល​នេះ​ ដោយ​មួយ​ថ្ងៃ​ហូប​មួយ​ពេល​ ក្រៅ​ពី​នោះ​ មា​មីង​នៅ​ទី​នេះ​ នរណា​មាន​អ្វី​ក៏​រួម​ចំ​ណែក​ហ្នឹង​ អ្នក​ខ្លះ​ជួយ​ទឹក​បរិសុទ្ធ​ អ្នក​ខ្លះ​ទឹក​ក អ្នក​ខ្លះ​មី​កញ្ចប់​ ដើម្បី​ប្រហែល​ម៉ោង​ ៣ រសៀល​ ខ្ញុំ​ដាំ​មី​ជូន​បង​ប្អូន​ហូប​”។

ផ្តើម​ពី​ប្រ​ភព​ធន​ធាន​ដែល​កៀរ​គរ​បាន​ ឃុំ​ផ្តោត​លើ​ការ​អាទិ​ភាព​វិនិយោគ​ ជួស​ជុល​ និង​កែ​លម្អ​សំ​ណង់​ដែល​ចាំ​បាច់​បម្រើ​ដល់​ជីវ​ភាព​ និង​ការ​ផលិត​របស់​ប្រ​ជា​ជន​ ពិ​សេស​គឺ​ផ្លូវ​គមនាគមន៍​ជន​បទ​ ស្ពាន​ ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ អគ្គិ​សនី​បំ​ភ្លឺ​ សា​លា​រៀន​ អា​គាវប្ប​ធម៌​ សំ​ណង់​បម្រើ​ដល់​ការ​ប្រ​ជុំ​ជីវ​កិច្ច​សហ​គម​ន៍ និង​ទិដ្ឋភាព​បរិស្ថាន​។ ការវិ​និយោ​គជា​ជំ​ហាន​ៗរួម​ចំ​ណែ​កកែ​លម្អ​ទិដ្ឋភាព​ជន​បទ​ បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ ជួញ​ដូរ​ទំនិញ​ អភិវឌ្ឍ​ការ​ផលិត​ និង​លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​។ សម​មិត្ត​ អុង​ វិញ​ហ្វី​ - អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​និញ បាន​ឱ្យ​ដឹង​៖ “ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​ គោល​លំ​នាំ​ “រដ្ឋ​ និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” បាន​ពង្រីក​ដោយ​មាន​ប្រ​សិទ្ធ​ភាព​។ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ រក្សា​តួ​នា​ទី​តម្រង់​ទិស​ ឃោស​នា​ផ្សព្វ​ផ្សាយ​ និង​ចាត់​តាំង​អនុ​វត្ត​; ប្រ​ជា​ជន​ចូល​រួម​ពិភាក្សា​ ជ្រើស​រើស​សំ​ណង់​ ត្រួត​ពិ​និត្យ​ដំ​ណើរ​ការ​អនុ​វត្ត​ និង​ពិ​និត្យ​ទទួល​លទ្ធ​ផល​។ តាម​រយៈ​នោះ​ ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ម្ចាស់​ការ​របស់​ប្រ​ជា​ជន​ ចំ​ពោះ​សំ​ណង់​ដែល​សាង​សង់​នៅ​លើ​ភូមិ​ឋាន​ កាន់​តែ​បាន​លើក​កម្ពស់​។ គិត​ចាប់​ពី​ដើម​ឆ្នាំ​ ២០២៦ មក​ទល់​ពេល​នេះ​ ឃុំ​បាន​ចលនា​ពី​ប្រ​ភព​សង្គមូបនី​យក​ម្មក​សាង​ស្ពាន​ជន​បទ​បាន​ចំ​នួន​ ៧ ខ្សែ​ ដោយ​ថវិកា​អនុ​វត្ត​ប្រ​មា​ណ​ជាង​ ៣ ពាន់​លាន​ដុង​។ ជាក់​ស្តែង​ដូច​ជា​ភូមិ​សា​ឡា​ង ចលនា​សប្បុរស​ជនក​សាង​ស្ពាន​ជន​បទ​ ចំ​នួន​ ២ ខ្សែ​ នេះ​ក៏​ជា​ក្តី​រីក​រាយ​របស់​មា​មីង​នៅ​ទី​នេះ​ ជួយ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មជ្ឈ​មណ្ឌល​ឃុំ​ជិត​ជាង​ និង​ងាយ​ស្រួល​ជាង​មុន​”។

ស្ពាន​ជន​បទ​ភូមិ​សា​ឡា​ង ឃុំ​អាន​និញ មាន​ការ​ចូល​រួម​ កម្លាំង​ពល​កម្ម​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​។

នា​ពេល​ខាង​មុខ​ ឃុំ​អាង​និញ បន្ត​ជំ​រុញ​ខ្លាំង​ការ​ងារ​ឃោស​នា​ ចលនា​ និង​ពង្រីក​កម្លាំង​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ ក្នុង​ការ​កៀរ​គរ​ប្រ​ភព​ធន​ធា​នក​សាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​។ ឃុំ​នឹង​ម្ចាស់​ការ​ពិ​និត្យ​ឡើង​វិញ​ កំ​ណត់​បណ្តា​សំ​ណង់​ដែល​ប្រាកដ​ថា​ចាំ​បាច់​ មា​នល​ក្ខណៈ​បន្ទាន់​ និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ដើម្បី​អាទិ​ភាព​កៀរ​គរ​ប្រ​ភព​ធន​ធាន​វិនិយោគ​។ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​សហ​ការ​ជា​មួយ​អា​ជីវ​កម្ម​ អង្គ​ការ​ បុគ្គល​ សប្បុរស​ជន​នា​នា​ ដើម្បី​ពង្រីក​ប្រ​ភព​សង្គមូបនីយ​កម្ម​។

អាច​បញ្ជាក់​បាន​ថា​ ការ​កៀរ​គរ​ប្រ​ភព​សង្គមូបនីយ​កម្ម​ដើម្បី​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​នៅ​ឃុំ​អាង​និញ មិន​ត្រឹម​តែ​រួម​ចំ​ណែក​កាត់​បន្ថយ​សម្ពាធ​ដល់​ថវិកា​រដ្ឋ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ពង្រីក​ស្មារតី​សាមគ្គី​ភាព​ ការ​ទទួល​ខុស​ត្រូវ​ និង​សិទ្ធិ​ម្ចាស់​ការ​របស់​ប្រ​ជា​ជន​។ នេះ​ជា​ប្រ​ភព​ធន​ធាន​ដ៏​សំ​ខាន់​ ដើម្បី​ឱ្យ​ភូមិ​ភាគ​ជំ​ហាន​ៗធ្វើ​ឱ្យ​សុក្រឹត​នូវ​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ លើក​កម្ពស់​គុណ​ភាព​បណ្តា​លក្ខ​ឋាន​ជន​បទ​ថ្មី​ ជម្រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ និង​កសាង​ឃុំ​អាង​និញឱ្យ​កាន់​តែ​មាន​ភាព​ធំ​ទូ​លាយ​ អារ្យ​ធម៌​ និង​ស៊ី​វិល័យ​៕

ដា​លី​ន-មេ​ងលី​