ខេត្ត​អាង​យ៉ាង​ យក​ចិត្ត​ទុក​ដាក់​លើ​ការ​អប់​រំ​ភា​សា​ជន​ជាតិ​
Thứ ba, 25/08/2026, 17:37

កំ​ណត់​ច្បាស់​ការ​អប់​រំ​ភា​សា​ជន​ជាតិ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់​ៗ រយៈ​ពេល​កន្លង​ ខេត្ត​អាង​យ៉ាង​បាន​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​បង្រៀន​​និង​រៀន​អក្សរ​ ភា​សា​ជន​ជាតិ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

 កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​អាង​យ៉ាង​ កំ​ពុង​រៀន​អក្សរ​ខ្មែរ​នា​ឱ​កាស​វិស្សម​កាល​។

ជា​ភូមិ​ភាគ​ដែល​មាន​ ២៩ ជន​ជាតិ​ភាគ​តិច​រស់​នៅ​ជា​មួយ​គ្នា​ ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​ ៨% នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​ ការ​អភិរក្ស​និង​ពង្រីក​ភា​សា​ជន​ជាតិ​ ពិ​សេស​គឺ​ភា​សា​ខ្មែរ​ បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ ដោយ​ចាត់​ទុក​នេះ​ជា​ដំ​ណោះ​ស្រាយ​សំ​ខាន់​មួយ​ដើម្បី​លើក​កម្ពស់​ កម្រិត​ប្រ​ជា​បញ្ញា​ និង​អភិវឌ្ឍប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

ចំ​ណុច​លេច​ធ្លោ​មួយ​ដែល​គួរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ គឺ​នៅ​ថ្ងៃ​ទី​ ២៩ ខែ​មិថុនា​ ឆ្នាំ​ ២០២៦ នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​ ៣ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ នីតិ​កាល​ទី​ XI អា​ណត្តិ​កាល​ ២០២៦​–២០៣១ បាន​អនុ​ម័ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១៨/​២០២៦​/NQ​-HĐND កំ​ណត់​អំ​ពី​នយោ​បាយ​ឧបត្ថម្ភ​ចំ​ពោះ​គ្រូ​បង្រៀន​ភា​សា​និង​អក្សរ​សាស្រ្ត​ជន​ជាតិ​ភាគ​តិច​នៅ​តាម​គ្រឹះ​ស្ថាន​សាសនា​ និង​បណ្តា​ទី​តាំង​បង្រៀន​ដែល​សហ​គម​ន៍រៀប​ចំ​ឡើង​លើ​ភូមិ​ឋាន​ខេត្ត​អាង​យ៉ាង​។ ផ្អែក​លើ​ស្មារតី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ កម្រិត​ថវិកា​ឧបត្ថម្ភ​ត្រូវ​បាន​កំ​ណត់​ឯក​ភាព​គឺ​ ៣០​.០០០​ដុង​​ក្នុង​មួយ​ម៉ោង​សិក្សា​។ ក្នុង​នោះ​ រយៈ​ពេល​ទទួល​បាន​ការ​ឧបត្ថម្ភ​មិន​លើស​ពី​ ១០ សប្តា​ហ៍ ក្នុង​មួយ​ឆ្នាំ​ ហើយ​ចំ​នួន​ម៉ោង​សិក្សា​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​អតិ​បរ​មា​គឺ​ ២៤ ម៉ោង​សិក្សា​ក្នុង​មួយ​សប្តា​ហ៍សម្រាប់​ថ្នាក់​រៀន​នីមួយៗ​។ សេច​ក្ដី​កំ​ណត់​នេះ​ត្រូវ​អនុ​វត្ត​ចំ​ពោះ​សកម្ម​ភាព​បង្ហាត់​បង្រៀន​ភា​សា​ និង​អក្សរ​សាស្ត្រ​នៃ​ជន​ជាតិ​ភាគ​តិច​ទាំង​បី​ គឺ​ ខ្មែរ​ ហ្វា​ និង​ចាម​។ តាម​ប្រ​សាសន៍​លោក​ យ័ញភុក​ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​អាង​យ៉ាង​ បាន​ឱ្យ​ដឹង​ថា​ សេច​ក្តី​សម្រេច​ចិត្ត​កំ​ណត់​កម្រិត​ឧបត្ថម្ភ​សម​ស្រប​ នឹង​ជួយ​ឱ្យ​កង​ជួរ​គ្រូ​បង្រៀន​ ព្រះ​សង្ឃ​ដែល​បង្រៀន​ផ្ទាល់​ មាន​ការ​លំ​នឹង​ចិត្ត​ក្នុង​ការ​បង្ហាត់​ បង្រៀន​ រក្សា​និង​លើក​កម្ពស់​គុណ​ភាព​ថ្នាក់​រៀន​នា​នា​ ទាក់​ទាញ​សិក្ខា​កាម​ចូល​រួម​បាន​ច្រើន​ រួម​ចំ​ណែក​ថែ​រក្សា​ភា​សា​ អក្សរ​សាស្រ្ត​ ក៏​ដូច​ជា​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​នៃ​បណ្តា​ជន​ជាតិ​ភាគ​តិច​។

ជាក់​ស្តែង​នៅ​តាម​ភូមិ​ភា​គជា​ច្រើន​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ​កំ​ពុង​បាន​រក្សា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជា​ពិ​សេស​គឺ​នៅ​តាម​វត្ត​អា​រាម​ និង​ទី​តាំង​ប្រ​ជុំ​ជីវ​ភាព​សហ​គម​ន៍។ នៅ​ឃុំ​គៀង​លឿង​ សកម្ម​ភាព​បង្រៀន​អក្សរ​ខ្មែរ​បាន​ទាក់​ទាញ​សិស្សា​នុសិស្ស​ចូល​រួម​យ៉ាង​កុះ​ករ​។ មិន​ត្រឹម​តែ​បាន​រៀន​ភា​សា​ប៉ុណ្ណោះ​ទេ​ ប្អូន​ៗនៅ​ទាំង​បាន​ស្វែង​យល់​អំ​ពី​វប្ប​ធម៌​ ទំនៀម​ទម្លាប់​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ លោក​កាវ​វ៉ាំង​ស្វក​ អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​បឹង​ខ្នា​ ឃុំ​គៀង​លឿង​ ចែក​រំលែក​៖ “ថ្នាក់​រៀន​អក្សរ​ខ្មែរ​ត្រូវ​បាន​រក្សា​ជា​រៀង​រាល់​ឆ្នាំ​នៅ​ ២ ភូមិ​ គឺ​បឹង​ខ្នា​និង​ចៅ​គាវ​ ទាក់​ទាញ​សិស្ស​ជិត​ ១០០ នាក់​ចូល​រៀន​ រួម​ចំ​ណែក​ថែ​រក្សា​ភា​សា​ និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​”។

លោក​ត្រឹង​ប៊ិញទ្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​គៀង​លឿង​ ឱ្យ​ដឹង​៖ “ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​រក្សា​ថ្នាក់​បង្រៀន​ភា​សា​ខ្មែរ​។ ការ​បើក​ថ្នាក់​នា​ឱ​កាស​វិស្សម​កាល​ មិន​ត្រឹម​តែ​ជួយ​ថែ​រក្សា​ភា​សា​ អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ប៉ុណ្ណោះ​ទេ​ នៅ​ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ កសាង​សហ​គម​ន៍ សាមគ្គី​ និង​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ទៀត​ផង​”។

ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​អប់​រំ​ភា​សា​ជន​ជាតិ​នៅ​អាង​យ៉ាង​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​អភិវឌ្ឍ​វប្ប​ធម៌​ លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ និង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ ជា​មួយ​នឹង​ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ខេត្ត​កំ​ពុង​ជំ​រុញ​ការ​ងារ​ទាំង​នេះ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​ដំ​ណាក់​កាល​ថ្មី​៕

                                   ហុង​ទើ - ថា​ច់ធី​